Sunday, December 22, 2013

ប្រវត្តិ​នៃ​ពិធី​ចូលឆ្នាំថ្មី កើតចេញពី​ការ​ភ្នាល់​គ្នា​រវាង កុ​បិ​ល​មហាព្រហ្ម និង​ធម្មបាល​កុមារ​

រាជធានី​ភ្នំពេញ ៖ មនុស្ស​គ្រប់​ជាតិ​សាសន៍ តែង​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ថី្ម​ ដែលជា​ប្រពៃណី​របស់​ប្រជាជាតិ​រៀងៗ ខ្លួន​។ គ្រា​ន់​តែ​​គេ​និយម​កំណត់​ពេលវេលា​នៃ ការរៀបចំ​បុណ្យ​នេះ​បែ្ល​កៗ​គ្នា​ស្របទៅតាម​ជំនឿ​ទំនៀមទម្លាប់​ និង​ប្រពៃណីរបស់គេ​ប៉ុណ្ណោះ​។ ជនជាតិ​ខែ្មរ​យើង ក៏មាន​ប្រ​វ​តិ្ត​ធ្វើបុណ្យ​ចូលឆ្នាំ​តាំងពី​បុរាណកាល​ជា​ រៀងរាល់ឆ្នាំរហូតមក យើង​បាន​ប្រទះឃើញ​ឯកសារ​ជាច្រើន ដែល​និយាយ​ពី​ពិធីបុណ្យ​ចូលឆ្នាំ​និង​ឧស្សាហ៍ បាន​ស្តាប់​ការនិទាន​រឿង​របស់​ចា​ស់ទុំ​ជាច្រើន​។​
​បើ​និយាយ​ពី​ប្រវត្តិ​នៃ​ថ្ងៃ​ចូលឆ្នាំថ្មី មានការ​តំណាល​ថា នៅ​ដើម​នៃ​ភទ្ទកប្ប​មាន សេដ្ឋី​ម្នាក់​មាន​បុត្រ​មួយ ឈ្មោះ​ធម្មបាល​កុមារ ជា​អ្នក មាន​ចំណេះវិជ្ជា​ដ៏​វិសេស ​រៀនចេះ​ចប់​ត្រៃវេទ​តាំងពី​អាយុ​បាន ៧​ឆ្នាំ​។ សេដ្ឋី​បិតា​បាន​សាងប្រាសាទ​ឲ្យ​នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំ នៅ​ឆេ្ន​រ ទនេ្ល ដែលជា​ទី​នៅ​នៃ​បក្សី​ទាំងឡាយ​ ធម្មបាល​កុមារ​ នោះបាន​ចេះ​ទាំង​ភាសា​បក្សីទាំងពួង​ផង ហើយ​ជា​អាចារ្យ​ស​មែ្ត​ង​មង្គលផ្សេងៗ​ដល់​មនុស្ស​ទាំងពួង​ផង​។ ក្នុងគ្រានោះ​ដែរមនុស្សលោក​រមែង​រាប់អាន​ព្រះមហា​ព្រហ្ម​ និងកុ​បិ​ល​មហាព្រហ្ម ១​អង្គ​ទៀត ​ដែលជា​អ្នក សមែ្ត​ង​មង្គល​ដល់​មនុស្ស​ទាំងពួង​។
​ពេលនោះ​ កុ​បិ​ល​មហាព្រហ្ម បាន​ជ្រាប​ព័​ត៌‌​មាន​ក៏​ចុះមក​សួរ​បញ្ហាទៅ ​ធម្មបាល​កុមារ ចំនួន ៣ “​ខ​” ដោយ​សន្យា​​ថា បើ​ដោះប្រស្នា​បាន​នឹង​កាត់​ក្បាល​បូជា ធម្មបាល​កុមារ​ តែបើ​ដោះ​មិន​រួច​នឹង​កាត់​ក្បាល​ ធម្មបាល​កុមារ​ វិញ​។ ធម្មបាល​កុមារ សុំ​ឲ្យ​ពន្យារពេល​ចំនួន ៧​ថៃ្ង​សិន​ដើម្បី​គិត​ប្រស្នា​។ លុះ​កន្លងទៅ ៦​ថៃ្ង​ហើយក៏​នៅតែ​គិត​មិនឃើញ​ដឹងខ្លួន​ថា​ព្រឹក​នេះ​នឹងត្រូវ​ស្លាប់ ដោយអាជ្ញា​កុ​បិ​ល​មហាព្រហ្ម​ជា​ប្រាកដ​ហើយ​។ ដូ​ច្នេះ គួរតែរ​ត់ទៅ​លាក់ខ្លួន​ពួន​អាត្មា​ឲ្យ​ស្លាប់​ដោយ ខ្លួនឯង​ប្រសើរ​ជាង ទើប​ចុះ​ពី​ប្រាសាទ​ទៅ​ដេក​ពួន​នៅក្រោម​ដើមត្នោត​មួយគូ ដើមត្នោត​នោះ​សត្វ ឥ​ន្រី្ទ​ញី​ឈ្មោល​ធ្វើ​សំបុក អាស្រ័យ​នៅ វេលាយប់​ឥ​ន្រី្ទ​ញី​សួរ​ឥន្ទ្រី​ឈ្មោល​ថា ព្រឹក​នេះ​យើង​បាន ​អាហារ​ពី​ណា​ស៊ី​? ឥ​ន្រី្ទ​ឈ្មោល​ឆ្លើយថា យើង​នឹង​ស៊ីសាច់​ធម្មបាល​កុមារ ដែល​ត្រូវ​កុ​បិ​ល​មហាព្រហ្ម​សម្លាប់ ព្រោះ​ដោះប្រស្នា​មិន​រួច​។
​ឥ​ន្រី្ទ​ញី​សួរថា ប្រស្នា​នោះ​ដូច​មេ្ត​ច? ឥ​ន្រី្ទ​ឈ្មោល​ឆ្លើយថា: វេលា​ព្រឹក​សិរី​សួ​សី្ត​ស្ថិត​នៅទីណា? ត្រូវ​ឆ្លើយថា នៅមុខ ហេតុនេះ​ទើប​មនុស្ស​ទាំងឡាយ​ត្រូវយក​ទឹក​លប់មុខ ខ​១ ទៀតថា ថៃ្ង​ត្រង់​សិរី​ស្ថិតនៅ​ត្រង់ណា? ត្រូវ​ឆ្លើយថា នៅ​ទ្រូង​ហេតុ​នោះ​ទើប​មនុស្ស​ត្រូវយក​ទឹក​លាង​ទ្រូង ខ​១ ទៀតថា វេលា​ល្ងាច​សិរី​ស្ថិត​នៅទីណា? ត្រូវ​ឆ្លើយថា នៅ​ជើង​ហេតុនេះ ទើបមនុស្សទាំងឡាយ​ត្រូវយក​ទឹក​លាង​ជើង​។ ធម្មបាល​កុមារ​បានលឺ​ដូ​ច្នេះ ក៏​ត្រឡប់​ទៅ​ប្រាសាទ​វិញ​។
​ព្រឹក​ឡើង​កុ​បិ​ល​មហាព្រហ្ម​ក៏​មក​សួរ​ប្រស្នា ធម្មបាល​កុមារ ឆ្លើយ​ដោះស្រាយ តាម​ដែល​បានលឺ​មក កុ​បិ​ល​មហាព្រហ្ម ហៅ​ទេពធីតា​ទាំង ៧​នាក់​ដែលជា បាទ​បរិ​ចា​វិកា​ព្រះឥន្ទ្រ មក​ប្រាប់ថា ឥឡូវ​បិតា​ត្រូវ​កាត់​ក្បាល​បូជា​ធម្មបាល​កុមារ តែបើ​ដាក់​ក្បាល​នោះ​លើ​ផែនដី ក៏​នឹង​កើតជា​ភ្លើង​ឆេះ​ទាំង​លោកធាតុ បើ​បោះ​ទៅលើ​អាកាស​ភ្លៀង​ក៏​រាំង​បើ​ចោល ក្នុង​មហាសមុទ្រ​ទឹក​ក៏​រីងស្ងួត​ហួត​អស់ ដូ​ច្នេះសូម​ឲ្យ​កូន​ទាំង ៧​នាក់ យកពាន​មក​ទទួល​ក្បាល ថា​ហើយក៏​កាត់​ក្បាល​ហុច ទៅ​ឲ្យ នាង​ទុ​ង្សា​ជា​កូនច្បង នាង​ទុ​ង្សា​ទើប​យកពាន​ទៅ​ទទួល​ក្បាល​បិតា ហើយ​ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ ៦០​នាទី​ហើយក៏ អញ្ជើញ​ទៅ​ប្រតិស្ឋាន​ទុក ក្នុង​ម​ណ្ឌ​លេះ​នៅក្នុង​គុហា​គន្ធ​មាលី ភ្នំ​កៃលាស បូជា​គ្រឿង​ទិព្វ​ផ្សេងៗ ព្រះ វិស្សកម្ម​ទេវបុត្រ ក៏​និមិត្ត​រោង​ទព្វ​ដ៏ ហើយដោយ​កែវ ៧​ប្រការ ឈ្មោះថា “​ភគវតី​សភា​” ឲ្យ​ជាទី​ប្រជុំ​នៃ​ទេវតា​លុះដល់​គម្រប់ ១​ឆ្នាំ​ជា សង្ក្រាន្ត​នាង​ទេពធីតា​ទាំង ៧​ក៏​ផ្លាស់​វេន​គ្នា មក​អញ្ជើញ ក្បាល​កុ​បិ​ល​មហាព្រហ្ម ចេញមក​ហែ​ប្រទក្សិណ ភ្នំ​ព្រះ​សុមេរុ​រាល់ៗ​ឆ្នាំ​ហើយ​ត្រឡប់​ទៅ​ស្ថាន​ទេវលោក​វិញ ៕

No comments:

Post a Comment