Sunday, December 22, 2013

ប្រ​វ​តិ្ត​របស់ ប៉ា​រ៉ា​ក់ អូ​ប៉ា​ម៉ា ប្រធានាធិបតី​សហរដ្ឋអា​មេ​រិច​

ប៉ារ៉ាក់ អូបាម៉ា ប្រធានាធិបតីស្បែកខ្មៅដំបូងរបស់អាមេរិក (First Black President of American) ឪពុកលោក ប៉ារ៉ាក់ អូបាម៉ា បាន រៀបការនៅថៃ្ងទី០២ កុម្ភះ ១៩៦១ ប៉ុន្តែបានលែងលះគ្នាខណះពេលលោក បារ៉ាក់ អូបាម៉ា មានអាយុ ២ឆ្នាំ។ តែជាអកុសល ឪពុក លោកបានលាចាកលោកក្នុងឆ្នាំ ១៩៦២ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ខណ:ពេលដែលឪពុករបស់គាត់បានជួបរូបលោកតែ ម្តងគត់ នៅប្រទេសកេនយ៉ា។
ម្តាយរបស់គាត់បានរៀបការជាមួយបុរសម្នាក់ទៀត។ បន្ទាប់ពីរៀបការរួចមករូបលោក និងម្តាយរបស់លោកបានទៅរស់នៅប្រទេស ឥណ្ឌូនេស៊ី ក្នុងឆ្នាំ១៩៦៧។ លោកបានសិក្សានៅទីនោះរហូតដល់អាយុ១០ឆ្នាំ។ លោកត្រលប់មករស់នៅជាមួយជីតានៅរដ្ឋហាវ៉ៃ ដើម្បីបន្តការសិក្សា។ ចំនែកម្តាយរបស់លោកមករស់នៅជាមួយលោកបានប្រហែល ២ទៅ៣ឆ្នាំដែរនៅក្នុងឆ្នាំ១៩៧២ ហើយម្តាយ ក៏ត្រលប់ទៅឥណ្ឌូនេស៊ី វិញដោយសារនឹកប្តីរបស់គាត់ និងការងារនៅទីនោះ។ ក្នុងឆ្នាំ១៩៩៤ ម្តាយរបស់លោកបានមករស់នៅជាមួយ គាត់រហូតដល់ឆ្នាំ១៩៩៥ ហើយក៏បានស្លាប់ដោយសារជំងឺមហារីក។
លោកបានបព្ចាប់ការសិក្សានៅរដ្ឋហាវ៉ៃ ហើយបានបន្តការសិក្សាថ្នាក់មហាវិទ្យាល័យនៅរដ្ឋ ឡូសអែនជឺឡេស។ លោកបានសិក្សានៅ ទីនោះបានរយះពេល២ឆ្នាំ។ ហើយបានបន្តការសិក្សានៅសកលវិទ្យាល័យ កូឡុំបី ផែ្នកវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនង អន្តរជាតិ។ លោកបានទទួលថ្នាក់បរិញ្ញាប័ត្រ ហើយក៏ធើ្វការឲ្យក្រុមស្រាវជ្រាវមួយ New York public interest Research Group។ លោករស់នៅទីក្រុង ញូវយ៉ក បាន៤ឆ្នាំ ក៏ផ្លាស់ប្តូរទៅ រដ្ឋស៊ីកាហ្គោ នៅទីនោះលោកធើ្វជានាយក DCP។
នៅទីនោះលោកទទួលកំរ៉ៃបាន ៦មឺន ទៅ ៤សែនដុល្លារ ក្នុង១ឆ្នាំ។ ក្រៅពីការងារនេះលោកក៏បានធើ្វការឲ្យទីប្រឹក្សាវិទ្យាស្ថាន និង មូលិធិ។ នៅពាក់កណ្តាលឆ្នាំ១៩៨៨ លោកមានឪកាសធើ្វដំណើរទៅកាន់ប្រទេសអឺរ៉ុប និង ទៅលេងស្រុកកំណើតឪពុកលោកបាន ៥សបា្តហ៏ ដោយនៅទីនោះលោកបានជួបជាមួយសាច់ញាតិជាច្រើន ជាលើកតំបូងនៃជីវិតរបស់លោក។
លោក បារ៉ាក់ អូបាម៉ា បានបន្តការសិក្សាក្នុងឆ្នាំ១៩៨៨ ដោយនៅក្នុងពេលការសិក្សានោះ រូបលោកបានសរសេរសៀវភៅជាច្រើន ដែលទាក់ទងទៅនឹងច្បាប់ បានធើ្វឲ្យវិទ្យាល័យច្បាប់នេះទទួលស្គាល់ស្នាដៃរបស់លោក ហើយលោកបានសរសេរសៀវភៅជាច្រើន ទៀត ដែលទាក់ទងនឹងដំណើរជិវិតលោក និងសុបិន្តឪពុកម្តាយរបស់លោក។
នៅឆ្នាំ១៩៩២ លោកបានក្លាយជាគ្រូបង្រៀន ផែ្នកច្បាប់នៅសាកវិទ្យាល័យស៊ីកាហ្គោ។ នៅពេលនោះហើយដែលលោកត្រូវបានអ្នក មានមុខមាត់ជាច្រើនស្គាល់ ហើយចេះតែណែនាំឲ្យលោកឈរឈ្មោះជាតំណាងរាស្ត្រ។
ជិវិតរបស់លោកកាន់តែផ្លាស់ប្តូរជាបន្តបន្ទាប់ និងទទួលជោគជយ័ដ៏ខ្ពង់ខ្ពស់ ក៏ដោយសារការខិតខំប្រឹងប្រែងក្នុងឆាកជិវិត ដែលរស់នៅ ក្នុងនាមជាកេ្មងគ្មានឪពុកចិព្ចិាមបីបាច់ថែរក្សាដូចគេ និងបូកផ្សំ ជាមួយនឹងអត្តចរិតសុភាពរាបសាចេះជួយអ្នកដ៏ទៃ និងធើ្វឲគេមាន អារម្មណ៏ជឿជាក់។
លោកបានរៀបការជាមួយលោកស្រី មីឈែល រ៉ូបីនសុន ដែលបានជួបគ្នាក្នុងឆ្នាំ១៩៨៩ ដែលពេលនោះលោកជានិសិត្សច្បាប់ និង ជាបុគ្គលិកច្បាប់ ដែលមានលោក រ៉ូបីសុន ជាអ្នកគ្រប់គ្រង។
ដោយសារការមើលឃើញរបស់ទងើ្វរបស់លោក ធើ្វអោយលោក រ៉ូបីសុន និងកូនស្រីរបស់គាត់ មីឈែល មានការពេញចិត្តជាខ្លាំង។ បន្ទាប់មកលោកក៏បានភ្ចាប់ពាក្យនៅឆ្នាំ១៩៩១ ជាមួយនិងលោកស្រី មីឈែល ហើយបានរៀបការនៅថ្ងៃ០៣ តុលា ១៩៩២។ ហើយបានរួមរស់ជាមួយគ្នាបានកូនស្រីពីរនាក់ ទី១- ឈ្មោះ Malia Ann កើតក្នុងឆ្នាំ១៩៩៨ និង ទី២-ឈ្មោះ Natasha កើតក្នុងឆ្នាំ ២០០១។ នៅឆ្នាំ២០០៥ ក្រុមគ្រួសាររបស់លោក បានផា្លស់ប្តូរទៅរស់នៅ ស៊ីកាហោ្គ នៅផ្ទះមួយខ្នងដែលមានតំលៃ ១លាន៦សែន ដុល្លារ។
ចាប់តាំងពីចាប់ដៃគ្នាមកគាត់ខិតខំប្រឹងប្រែងធើ្វការទាំងប្តីទាំប្រពន្ឋ និងបានបើកក្រុមហ៊ុនជាមួយមិតិ្តភ័ក្តិព្រមទាំងបងើ្កតនូវមូលនិធិ ផងដែរ។ កាលពីខែធ្នូ ២០០៧ ទស្សនវដ្តីក្នុងស្រុកបានប្រកាសថា លោកអូបាម៉ាមានលុយ ១.៣លានដុល្លារអាមេរិក ដោយនៅក្នុង នោះបូកផ្សំជាមួយនឹងលុយពីការរកស៊ីអចលនទ្រព្យ និងបានមកពីការលក់សៀវភៅរបស់រូបលោកដែលបាននិពន្ឋឡើង។ លោក មានបងប្អូន៧នាក់ទៀត ដោយ៦នាក់ ដែលជាកូនរបស់ឪពុកលោក ជាមួយប្រពន្ឋក្រោយ ដែលរស់នៅប្រទេសកេនយ៉ា និងប្អូនស្រី ម្នាក់ គឺនាង Maya Soetoi-Ng គឺជាកូនស្រីរបស់ម្តាយលោក ជាមួយប្តីទីពីរដែលនៅឥណ្ឌូនេស៊ី។
ចំណែកយាយរបស់លោក ត្រូវជាម្តាយរបស់រូបលោកនោះទើបតែស្លាប់កាលពីថ្ងៃ២ វិចិ្ជកា ២០០៨ គឺមុនពេលរូបលោកបានជាប់ ឈ្មោះជា ប្រធានាធិបតីនេះ។ នៅក្នុងសុបិន្តរបស់លោក ចង់ឲ្យប្រវតិ្តក្រុមគ្រួសារ របស់ម្តាយក្លាយជាជនជាតិអាមេរិក និងចង់ អោយសាច់ញាតិជិតឆ្ងាយមករស់នៅជួបជុំគ្នា ហើយលោកចង់ធើ្វជាប្រធានាធបតីនេះ ក៏ដោយសារបុព្វបុរសរបស់ម្តាយ ក៏ធ្លាប់ជា ប្រធានាធិបតីមុនដែរ នៅអាមេរិកខាងត្បូង ក្នុងអំឡុងប្រទេសមានសង្គ្រាមលោកនោះ។ ជាធម្មតាលោក អូបាម៉ា ចូលចិត្តលេងបាល់ទះ ដែលកាលនៅជានិស្សិតលោកទទួលបានលេខ១ ក្នុងខាងវិសយ័កីឡាផងដែរ។
លោកជាមនុស្សដែលស្រលាញ់ក្រុមគ្រួសារបំផុត ហើយក៏មិនដែលរើសអើងដែរ។ ចុះចំនែកអ្នកវិញ!!!!!ចង់ក្លាយដូចគាត់ដែររឺទេ? តើអ្នកយល់ឃើញយ៉ាងដូចមេ្តច នៅក្នុងសង្គមបច្ចុប្បន្ន? តើអ្នកដឹកនាំត្រូវមានគុណសម្បត្តិអ្វីខ្លះ ដើម្បីប្រកបដោយគុណធម៌ និង សមធម៌? (ចូរចំណាយពេលវេលា ១រឺ២នាទីរបស់អ្នកក្នុងការអាន ជាប្រយោជន៏សំរាប់ខ្លួនអ្នក សង្គម  និងរួមទាំងពិភលលោក ផងដែរ)

ប៉ារ៉ាក់ អូប៉ាម៉ា ប្រធានាធិបតីអាមេរិច

No comments:

Post a Comment