នៅក្នុងបទសន្ទនារវាងវិទ្យុអន្តរជាតិផ្សាយជាភាសាខ្មែរ
និងលោកព្រាបសុវត្ថិបានឲ្យដឹងថា លោកបានកើតនៅក្នុងឆ្នាំ១៩៧៥
គឺនៅចំពេលដែលប៉ុលពតកំពុងជន្លៀសប្រជាជនពីទីក្រុងភ្នំពេញ
គឺនៅពេលនោះម្តាយរបស់លោកបានបង្កើតលោកនៅក្រោមដើមស្នាយមួយដើមហើយ
ម្តាយរបស់លោកក៏បានដាក់ឈ្មោះលោកថា ”ស្នាយ”។
ម្តាយរបស់លោកបានប្រាប់លោកថា
ពេលដែលលោកកើតមកគ្មានអ្វីសំរាប់ហូបរហូតដល់គ្មានទឹកដោះសំរាប់
ឲ្យលោកបៅទៀតផង។
ម្តាយលោកក៏បានដើរសុំទឹកដោះគេបានបន្តិចបន្តួចគ្រាន់ទុកឲ្យលោក
បានបៅ។
ក្នុងឆ្នាំ១៩៧៧-១៩៧៩ ក្រុមគ្រួសាររបស់លោកត្រូវរស់នៅក្នុងស្រុកកោះធំ ដែលម្តាយលោកត្រូវបានអង្គការប៉ុលពតបញ្ជាឲ្យរែកដី ធ្វើស្រែជាដើម ហើយចំនែករូបលោកនៅក្នុងមណ្ឌលក្មេងៗដែលមានវ័យប្រហាក់ប្រហែលគ្នា។ ប៉ុន្តែជាអកុសលឪពុករបស់លោកត្រូវ បានអង្គការចាត់តាំងគាត់ទៅដឹកគ្រោះនៅកន្លែងផ្សេង ក្រោយមកចាំបាត់ៗ ម្តាយលោកក៏សួរទៅពួកខ្មែរក្រហមថាប្តីរបស់ខ្ញុំនៅឯណា? ពួកវាឆ្លើយថាយកទៅកសាងជិតវិលត្រលប់មកវិញហើយ។ ពេលនោះម្តាយលោកក៏បានដឹងរួចជាស្រេចហើយថាឪពុកលោកត្រូវបានប៉ុលពត យកទៅសំលាប់បាត់ទៅហើយក្នុងឆ្នាំ១៩៧៧។
លុះមកឆ្នាំ១៩៨២ គ្រួសាររបស់លោក ព្រាប សុវត្ថិ ក៏សំរេចចិត្តត្រលប់មកក្រុងភ្នំពេញវិញ ដោយពួកគេធ្វើដំណើរតាមរយ:សុំជិះទូក ហើយពេលមកដល់ហើយក៏ត្រូវដើរដេកតាមសំយ៉ាបផ្ទះ ហើយមានភាពស្ងាត់ជ្រងំដើរដូចជាអ្នកសុំទានគេតាមផ្លូវ អញ្ចឹងហើយណាមួយដោយសារតែក្រុងភ្នំពេញនាជំនាន់នោះមានមនុស្សរស់នៅ តិចពេក។ ហើយពេលនោះម្តាយលោកក៏បានចូលបម្រើទាហាននិងបានរៀនខាងផ្នែក ហិរញ្ញវត្ថុ។ ម្តាយលោកខិតខំប្រឹងប្រែងធ្វើការដើម្បីចិញ្ចឹមលោក និងឲ្យលោកបានរៀនសូត្ររហូតដល់បានប្រលងបាក់ឌុបជាប់ក្នុងឆ្នាំ ១៩៩១។ បន្ទាប់មកលោកក៏បានចូលរៀននៅមហាវិទ្យាល័យសេដ្ឋកិច្ចក្នុងក្រុង ភ្នំពេញ។
ក្នុងឆ្នាំ១៩៩២លោកព្រាបសុវត្ថិបានចូលធ្វើទាហាននៅការិយាល័យទី៥ នៃអគ្គស្នងការនយោបាយ។ ដោយលោកត្រូវបានក្រុមទាហានចាស់ៗដែលនៅក្នុងក្រុមជាមួយលោអញ្ជើញទៅ ចូលរួមពិធីជប់លៀងក្នុងរង្គសាលមួយ ហើយពួកគាត់ដឹងថាលោកច្រៀងបានពីរោះក៏បានឲ្យលោកឡើងបកស្រាយចម្រៀង នៅកាលពីឆ្នាំ១៩៩៤។
លោកបានក្លាយជាអ្នកចំរៀងអាជីពក្នុងផលិតកម្មរស្មីហង្សមាសពីឆ្នាំ ១៩៩៧ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ចំពោះចម្រៀងរបស់ លោកបើយើងរាប់ពីពេលដែលលោកចាប់ផ្តើមរហូតមកដល់ពេល គឺមានចំនួនរាប់រយពាន់បទ ដែលបានបម្រើអារម្មណ៍ប្រជាជនជាពិសេសយុវវ័យខ្មែរ នៅក្នុងប្រទេសនិងនៅក្រៅប្រទេសយ៉ាងច្រើនកុះករ។
ពីដំបូងឡើយលោកព្រាបសុវត្ថិមិនដែលបានគិតឬក៏មានបំនងក្លាយជា អ្នកចម្រៀងអាជីពអ្វីឡើយ ប៉ុន្តែដោយសារតែភាពចៃដន្យ ទេពកោសល្យ និងសំលេងដ៏ពីរោះដែលមានពីកំនើតបានជំរុញឲ្យលោកក្លាយជាតារា ចម្រៀងឯកក្នុងប្រទេសកម្ពុជា។ លោកបាននិយាយទៀតថាភាពល្បីល្បាញរបស់លោកគឺបានមកពីការខិតខំ ប្រឹងប្រែងយកចិត្តទុកដាក់ ស្រលាញ់នូវអ្វីដែលយើងបានធ្វើវា គិតឲ្យបានវែងឆ្ងាយ ភាសានិយាយ អត្តចរិក ជាពិសេសទទួលបានការអប់រំណែនាំពីអ្នកមានគុណរួមមានទាំងម្តាយ គ្រូបង្រៀនលោកទាំងអស់ អ្នកនៅជុំវិញខ្លួន និងមិត្តភកិ្តរបស់លោកសុទ្ធតែជួយជំរុញលោកទាំងអស់គ្នា។
លោកព្រាបសុវត្ថិបាននិយាយចុងក្រោយថា លោកមិនដឹងថានឹងត្រូវធ្វើអ្វីទៀតទេនៅថ្ងៃខាងមុខ លោកគ្រាន់តែប្រាប់ថាលោកស្រលាញ់វិស័យសិល្ប:។ ក្រៅពីអាជីពជាអ្នកចម្រៀងលោកក៏បានបើកមុខជំនួញផ្សេងៗទៀតដែរ ហើយសុទ្ធតែទទួលបានជោគជ័យផងដែរ៕

No comments:
Post a Comment