Monday, December 23, 2013

គួររៀបចំ​ខ្លួន​ផ្សំ​ដំណេក​នៅ​រាត្រី​ទឹកឃ្មុំ​យ៉ាងម៉េច​ទៅ​?

សុខភាព ៖ ​រាត្រី​ក្រេប​ទឹកឃ្មុំ ជា​រាត្រី​ពិសេស​មិន​បំភ្លេចបាន​មាន​អារម្មណ៍​ដិតដាម​រវាង​គូស្នេហ៍​មួយគូ បន្ទាប់ពី​បាន​ចូល​រោង​អាពាហ៍ពិពាហ៍​ជា​ផ្លូវការ​។ ក្នុង​រាត្រី​ដដែល ស្វាមីភរិយា​ថ្មីថ្មោង​ប្រាកដ​ជាមាន​អារម្មណ៍​រំភើប​ភ័យ​អរៗ ព្រោះ​ជា​រាត្រី​ផ្សំ​ដំណេក​របស់​ពួកគេ​ដែល​ផ្នែក​មួយ​នៃ​សុភមង្គល​គ្រួសារ​ បើសិន​ដៃគូ​ទាំងអស់ ឬ​ដៃគូ​ណាមួយ ធ្លាប់មាន​បទពិសោធន៍​រួមភេទ វា​គ្មាន​បញ្ហា​ទេរ​វាង​គូ​ស្វាមីភរិយា​ថ្មី​នេះឡើយ ពោល​គឺអាច​ចាប់ផ្ដើម​តែម្ដង តាមបែប​ផែន​នៃ​បទពិសោធន៍​របស់គេ​ ។ ​ចុះបើពួកគេ​មិន​ធ្លាប់មាន​បទពិសោធន៍​បែបនេះ​ពីមុន តើ​ពួកគេ​ត្រូវ​រៀបចំខ្លួន​យ៉ាងដូចម្ដេច​សម្រាប់​រាត្រី​ទឹកឃ្មុំ​ ផ្អែមល្ហែម​របស់គេ​ ? ​ជាទូទៅមនុស្ស​ភាគច្រើន​តែង​គិតថា រាត្រី​ផ្សំ​ដំណេក គឺ​រឿង​សំខាន់បំផុត​ដែល​មិនអាច​ខកខាន​បានឡើយ​ ។ ប៉ុន្តែការពិតទៅអ្នក​អាច​រង់ចាំ​ថ្ងៃ​បន្ទាប់ ចាំ​ក្រេប​ទឹកឃ្មុំ​ក៏បាន​ដែរ ព្រោះថា នៅ​ថ្ងៃ​អាពាហ៍ពិពាហ៍​អ្នក​ប្រាកដជា​នឿយហត់​អស់កម្លាំង ឬ​ស្រវឹង បន្ទាប់​ចូលរួម​ពិធី និង​ទទួលភ្ញៀវ​ជប់លៀង​អាពាហ៍ពិពាហ៍​ពេញ​មួយថ្ងៃ​ ។ ​ប៉ុន្តែបើសិន​អ្នក​ទាំងពីរ​អន្ទះសា​ក្នុង​ចិត្ត អ្នក​អាច​ចា ប់ ផ្ដើម​ផ្សំ​ដំណេក​បាន​ ។ អ្នក​គ្មាន​បទពិសោធន៍ប្រាកដជា​ជ្រួលច្របល់ ឆ្លេឆ្លា​ មិនដឹង​ត្រូវធ្វើ​យ៉ាងម៉េច​នោះទេ​។ ម្យ៉ាងទៀតបើសិនជា​អ្នក​អន្ទះសា​ពេក ធ្វើ​ឲ្យ​ការ​ផ្សំ​ដំណេក​របស់​អ្នក​ហាក់ដូចជា​ឆ្គាំឆ្គង និង​មិន​ស្កប់ស្កល់​ ។ ដូច្នេះខាងក្រោម​នេះជា​វិធីសាស្ត្រ​មួយចំនួនសម្រាប់​រាត្រី​ទឹកឃ្មុំ​ ​ដំបូងអ្នក​អាចបង្កើត​អារម្មណ៍​ស្និទ្ធស្នាល​ជាមួយ​ដៃគូ​អ្នក ដោយ​បង្កើត​បរិយាកាស​រ៉ូ​មែន​ទិ​កដូចជា​នាំគ្នា​ជជែក​លេង​ពីនេះ​ពី​នោះ ចាក់​បទ​ភ្លេង​កំដរ​អារម្មណ៍ ការប្រើ​ភ្លើងពណ៌​ក្នុង​បន្ទប់​បែប​ស្រាល​ស្រទន់​រ៉ូ​មែន​ទិ​ក ការមើល​ខ្សែភាពយន្ត​ស្នេហា​រ៉ូ​មែន​ទិ​ក ឬ​ការ​ទទួលទាន​ស្រាក្រហម​ក្រោម​ពន្លឺ​ភ្លើងទៀន​ ។ ​បន្ទាប់មកអ្នក​អា​ច​​ចាប់ផ្ដើម​បង្កើត​អារម្មណ៍​ស្រើបស្រាល​វិញ​ម្ដង ដោយ​ព្យាយាម​ខិតជិត​កៀក​នឹង​ដៃគូ ដោយ​កាន់​ដៃ​គ្នា ថើប​ថ្ពាល់ៗ​ថ្នមៗ​រហូតដល់​ស្លឹកត្រចៀក គល់​ក និង​ដើមទ្រូង ព្រមទាំង​ការ​បបោសអង្អែល​ខ្លួនប្រាណ​គ្នា​ទៅវិញទៅមក​មួយៗ ព្រោះថា​ចំណុច​ទាំងនេះ​សុទ្ធតែជា​កន្លែង​ដាស់​អារម្មណ៍​ផ្លូវភេទ​។​ការ​ថើប និង​បបោសអង្អែល​ថ្នមៗ នឹង​ដាស់​អារម្មណ៍​ផ្លូវភេទ​ដល់​ខាង​ស្រី​ជាមិនខាន​។ ដូច្នេះ អ្នក​ទាំងពីរ​អាច​ចាប់​ផ្សំ​ដំណេក​បាន ព្រោះថា​អ្នក​ទាំងពីរ​ប្រាកដជា​ស្កប់ស្កល់ ឬ​អារម្មណ៍​សិច​ដល់​កំពូល​ជាមិនខាន​។ អីចឹងអ្នក​គួរ​រួមភេទ​បែបណា ដើម្បី​ធានា​សុភមង្គល​ផ្លូវភេទ​ដល់ដៃ​គូ​ ? ​ចំពោះ​អ្នក​មិនដែល​មានបទពិសោធន៍​រួមភេទ និង​នៅ​បរិសុទ្ធ​ទាំងពីរ ភាគី​ខាង​ប្រុស​គួរ​ត្រូវ​ផ្គាប់ចិត្ត​ខាង​ស្រី ដោយ​ប្រើ​ក្បាច់ ឬ​វិធីសាស្ត្រ​ណា​ដែល​កាត់បន្ថយ​ភាពឈឺចាប់​ដល់​ខាង​ស្រី​ ។ ធម្មតាស្រី​ក្រមុំ​ព្រហ្មចារីឈឺចាប់​ខ្លាំង នៅពេល​រួមភេទ​លើកដំបូងដោយសារ​ការ​ដាច់​រហែ​ក​សន្ទះ​រន្ធ​ព្រហ្មចារី​ ។ ការរួម​ភេទ និង​ឈឺចាប់ខាង​ស្រី​ពិតជា​មិន​សុខ​ស្រួល​ក្នុង​ចិត្ត​ប៉ុន្មាន​នោះឡើយ​ ។ ដូច្នេះក្បាច់​ស័ក្ដិសម​បំផុត​សម្រាប់​សម្រួល​ដល់​ខាង​ស្រី គឺ​ក្បាច់​ជិះសេះ​លែងដៃ (​ស្រី​នៅ​ពីលើ​)​។ ក្បាច់​នេះខាង​ស្រី​ជា​គ្រប់គ្រង​ស្ថានភាព​ទាំងមូល​បានដោយ​មិន​បង្ខំ និង​មាន​អារម្មណ៍​ដល់​កំពូល​ ។ ​ជារួម​មកការ​ផ្សំ​ដំណេក​នៅ​រាត្រី​ចន្ទ​ទឹកឃ្មុំ អ្នក​មិនគួរ​ធ្វើ​វា​ដោយ​បង្ខំ​ឡើយ ពោលគឺ​ត្រូវ​ឲ្យ​ស្រី​គ្រប់គ្រង​ស្ថា​ន​ការ​ណ៍​​បាន​ច្រើនកាន់តែ​ល្អ ទើប​អ្នក និង​ដៃគូ​ដល់ត្រើយ​ទាំងអស់គ្នា​៕​

No comments:

Post a Comment