Monday, December 23, 2013

បាតុករ​នៅ​ថៃ ជាង​១៥​ម៉ឺន​នាក់​ប្រមូលផ្ដុំ​គ្នា​ដើម្បី​ទំលាក់​រដ្ឋាភិបាល​លោកស្រី​យី​ង​ឡាក់​​

​កំដៅ​នយោបាយ​នៅ​ថៃ​បន្ត​កើនឡើង​កាលពី​ថ្ងៃ​ច័ន្ទ​កន្លងទៅនេះ ខណៈ​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​ជាង​១៥​ម៉ឺន​នាក់ ចាប់ផ្ដើម​ប្រមូលផ្ដុំ​គ្នា​ជា​លក្ខ​ណៈទ្រង់ទ្រាយ មួយលើកទៀត ដើម្បី​ទំលាក់​រដ្ឋាភិបាល​លោកស្រី​យី​ង​ឡាក់ បន្ទាប់​ពី គណបក្សប្រឆាំង​ធំជាងគេ ប្រកាស​ធ្វើ​ពហិការ បោះឆ្នោត ថ្ងៃទី​២​កុម្ភៈ​។​ តាម​សេចក្ដីរាយការណ៍ របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ជាច្រើន របស់​ថៃ​បានឲ្យដឹងថា ក្រុមបាតុករ​ទាំងនោះ​បាន​មក​ប្រមូលផ្ដុំ​គ្នា នៅ​ភូមិគ្រឹះ​របស់​លោកស្រី​យី​ង​ឡាក់ ប៉ុន្តែ លោកស្រី បាន​ចេញ​ទៅ ខេត្ត​ភាគ​ខាងជើង​ដើម្បី​ពង្រឹង​សកម្មជន​បក្ស​របស់ លោកស្រី​។​ ​សេចក្ដីរាយការណ៍​របស់​កាសែត បាងកក​ប៉ុស្តិ៍ បានឲ្យដឹងថា ក្រុមប្រឆាំង​បានចាប់ផ្ដើម​ប្រមូលផ្ដុំ​គ្នា​ជា​ថ្មី​ម្ដងទៀត នៅ​ថ្ងៃ​អាទិត្យ​និង​ថ្ងៃ​ច័ន្ទ​នេះ គឺ​ធ្វើឡើង​តាម​ការគ្រោងទុក ដែល ពួកគេ ប្រកាស​ធ្វើ​បាតុកម្ម​ដើម្បី​ទំលាក់​រដ្ឋាភិបាល លោកស្រី​យី​ង​ឡាក់ ឲ្យបាន​មុន​ការបោះឆ្នោត ២​កុម្ភៈ ចូលមក​ដល់​។​ មេដឹកនាំ​បាតុករ​ម្នាក់​មក​ពី បណ្ដាញ​ស្ម័គចិត្ត​ប្រជាជន​ដើម្បី​ការពារ​ដីធ្លី លោក បណ្ឌិត Tul Sitthisomwong និយាយ ពួកគេ មិន​ត្រូវ​ការបោះឆ្នោត នៅពេល​នេះ​ទេ ព្រោះ​វា​មិន​ស្មើភាព ដោយសារតែ គណរដ្ឋមន្ត្រី​របស់​គ​ណ​បក្ស​ភឿ​ថៃ មិន​ត្រូវបាន​រំលាយ ។ លោក​បន្ត ថា គេ​ចាំបាច់​ត្រូវ​កែទម្រង់​ជាមុន​សិន​ទើប​គិត​ទៅរក​ការបោះឆ្នោត ។ ​ក្រុមបាតុករ​ស្រែកថា គណរដ្ឋមន្ត្រី​យី​ង​ឡាក់​ត្រូវតែ​ចាកចេញ​ទៅ ទើប​ការបោះឆ្នោត អាច​ប្រព្រឹត្តទៅបាន ។​ ក្រុម​គណបក្ស​ប្រឆាំងរ​បស​លោក​អាប់​ភី​ស៊ីត ដែល​ប្រកាស​ធ្វើពហិការ​បោះឆ្នោត គំរាមថា នឹង​ទំលាក់​រដ្ឋាភិបាល​របស​លោកស្រី​យី​ង​ឡា​ក់​ឲ្យបាន ហើយ បើ​មិន​បាន​ទេ ពួកគេ នឹងមិន ចូលរួម​ការបោះឆ្នោត​ជាដាច់ខាត​។ ក្រុមអ្នកវិភាគ​ថៃ​ព្រមាន​ថា ទំនងជា​ត្រូវ​ពន្យារ​ការបោះឆ្នោត ថ្ងៃ​២​កុម្ភៈ ឆ្នាំ​២០១៤ ហើយ បើ​មិន ពុំនោះ​ទេ​វិបត្តិ​នយោបាយ នឹង​ផ្ទុះ​ឡើង​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅទៀត​៕(ប្រភពដេីមពីវីឌី) 

No comments:

Post a Comment