មហាប្រាសាទព្រះវិហារដ៏ស្កឹមស្កៃកើតចេញពីស្នាដៃបុព្វបុរសខ្មែរពិតៗ
ដែលមានឈាមជ័រជាស្ថាបត្យករសាងសង់ប្រាសាទរាប់រយពាន់តាំងពីជិត២ពាន់ឆ្នាំមកម្ល៉េះ
ហើយត្រូវបានមនុស្សទូទៅទទួលស្គាល់ទូទាំងសកលលោកដីថា
មហាស្ថាបត្យកម្មប្រាសាទខ្មែរមួយនេះ
ស័ក្តសមឥតខ្ចោះនូវការទទួលបានកេរ្តិ៍ឈ្មោះជាអច្ឆរិយវត្ថុនៅលើពិភពលោក។
ជាការពិតភាពអច្ឆរិយ
និងសោភ័ណ្ឌភាពនៃស្ថាបត្យកម្មប្រាសាទនេះក៏ត្រូវបានអង្គការ យូណេស្កូ
សម្រេចចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨
នៅទីក្រុងកេបិច ប្រទេសកាណាដា ។
ប្រាសាទព្រះវិហារ គឺជាកំពូលបញ្ញាញាណពោរពេញទៅដោយទេពកោសល្យ ផ្នែកនគរូបនីយកម្មរបស់មនុស្សខ្មែរ, ហើយវាក៏ជាភស្ដុតាងដ៏ល្អឯកផ្នែកខាងសិល្បៈ ប្រពៃណី សាសនា វប្បធម៌ និងអារ្យធម៌ បញ្ជាក់ពីភាពជាកំពូលនៃស្ថាបត្យកម្ម ឬពហុបច្ចេកវិទ្យាដ៏ពិសិដ្ឋក្នុងការសំយោគទស្សនីយភាពធម្មជាតិនៅជុំវិញទីនោះ ឲ្យផ្សាភ្ជាប់ជាមួយអត្ថន័យជាប្រវត្ដិសាស្ដ្ររបស់ជនជាតិខ្មែរ ហើយឆ្លុះបញ្ចាំងដល់មនុស្សលោកទូទៅផងដែរ ។
មហាប្រាសាទព្រះវិហារដ៏មហិមានេះ បានប្រតិស្ថានឡើងដោយសារស្នាព្រះហស្ថបុព្វព្រះមហាវីរក្សត្រខ្មែរជាច្រើនសន្តតិវង្ស សរុបប្រមាណជិត ១០អង្គ ដែលលោកបានចូលរួមកសាង និងស្ថាបនាជាបន្តបន្ទាប់អស់រយ:កាលជិត ៣០០ឆ្នាំ ដោយចាប់ផ្តើមតាំងពីសតវត្សទី៩ បន្តរហូតដល់សតវត្សទី១។ ប៉ុន្តែចំពោះការគោរពបូជាវិញគឺរាប់ទាំងព្រះមហាក្សត្រ និងប្រជារាស្ត្រខ្មែរទូទៅនៅគ្រប់សម័យកាលតាំងតែពីការចាប់ផ្តើមកសាងរហូតមកដល់បច្ចុប្បន្ន។
នៅក្នុងចំណោមព្រះមហាវីរក្សត្រទាំងនោះ មានព្រះមហាក្សត្រ ៦អង្គ ដែលបានបន្សល់ទុកនូវសមិទ្ធិផលច្រើនជាងគេ ។ ប្រាសាទព្រះវិហារ បានចាប់ផ្ដើមស្ថាបនាក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១ (គ.ស.៨៨៩-៩១០) ព្រះអង្គគឺជាអ្នកស្ថាបនាគ្រឹះខាងក្រោម និងជណ្ដើរបុរាណពីទិសខាងកើតឡើងពីជើងភ្នំឆ្ពោះទៅលើប្រមាណជា ១គ.ម ។ ព្រះមហាក្សត្រសុរិយវរ្ម័នទី១ (គ.ស.១០០២-១០៥០) និងរាជទាយាទរបស់ព្រះអង្គ គឺព្រះមហាក្សត្រឧទ័យទិត្យាវរ្ម័នទី២ (គ.ស.១០៥០-១០៦៨) លោកបានបន្ដកិច្ចការស្ថាបនានោះពីព្រះបិតារបស់ទ្រង់ (សុរិយវរ្ម័នទី១) ដែលជាអ្នករៀបចំរចនាតុបតែងស្ថាបនាមហាប្រាសាទសិលាដ៏ធំសំបើមនេះឡើងបន្សល់ទុករហូតដល់បច្ចុប្បន្ននេះ។ បន្ទាប់មកគឺព្រះមហាក្សត្រជ័យវរ្ម័នទី៦ (គ.ស.១០៨០-១១០៧), ព្រះមហាក្សត្រធរនិន្ទ្រវរ្ម័នទី១ (គ.ស.១១០៧-១១១២), ហើយជាចុងក្រោយ គឺព្រះមហាវីរក្សត្រសុរិយវរ្ម័នទី២ (គ.ស.១១១៣-១១៥០) ព្រះអង្គគឺជាអ្នកចាត់ចែងបញ្ចប់ការសាងសង់មហាប្រាសាទដ៏ពិសិដ្ឋនេះ ។
សំណង់មហាប្រាសាទព្រះវិហារ គឺសំរាប់ឧទ្ទិសដល់ព្រះសិវៈ ដែលជាអាទិទេពនៃព្រហ្មញ្ញសាសនា ប៉ុន្ដែប្រាសាទនេះមិនអាចកាត់ផ្ដាច់ពីឥទ្ធិពលព្រះពុទ្ធសាសនាបានទេ ព្រោះព្រះមហាក្សត្រភាគច្រើនដែលបានរួមព្រះហស្ថកសាងប្រាសាទនេះ លោកសុទ្ធសឹងជាក្សត្រដែលយល់ដឹងជ្រៅជ្រះអំពីព្រះពុទ្ធសាសនា។
ស្ថាបត្យកម្មមហាប្រាសាទព្រះវិហារ គឺមានអស្ចារ្យណាស់ដោយស្ថាបនាឡើងនៅលើកំពូលភ្នំដ៏ខ្ពស់មួយ មានសំណង់សំខាន់ៗ ៤ជាន់ នៅដាច់ឆ្ងាយពីគ្នា ហើយតភ្ជាប់ដោយមាគ៌ាយ៉ាងវែងសណ្តូកពីកំពូលភ្នំចុះមកក្រោម។ នៅគ្រប់ជាន់នីមួយៗមានសំណង់គុបុរៈ(រោងទង)ដ៏ធំមួយ ដែលរចនាឡើងយ៉ាងវិចិត្រដោយក្បូរក្បាច់ និងចម្លាក់យ៉ាងសំបូរបែបប្លែកៗពីគ្នា។ សំណង់ប្រាសាទទាំងមូលមានសណ្ឋានប្រៀបបាន នឹងតួអង្គសត្វនាគរាជដ៏ធំមួយសណ្តូកខ្លួនពីក្រោមឡើងទៅលើកំពូលភ្នំ (មើលតាមបណ្តោយកាំរស្មីព្រះអាទិត្យរះពីទិសខាងកើត) ហើយវាក៏ប្រៀបបាននឹងសត្វនាគដ៏ធំមួយទៀតសណ្តូកខ្លួនពីលើកំពូលភ្នំចុះទៅក្រោមវិញ (មើលតាមបណ្តោយកាំរស្មីព្រះអាទិត្យពីទិសខាងលិច)។
តាំងតែពីបុរាណកាលរហូលមកដល់បច្ចុប្បន្ននេះប្រាសាទព្រះវិហារ គឺជាទីសក្ការៈដ៏ពិសិដ្ឋសំរាប់ព្រះមហាក្សត្រខ្មែរ និងជនានុជនគ្រប់ៗគ្នា ហើយលក្ខណៈពិសេសរបស់ប្រាសាទនេះ គឺតំណាងឱ្យភ្នំព្រះសុមេរុ ដែលជាទីស្ថាន សំរាប់ពួកអាទិទេពនៃលទ្ធិហិណ្វូ នៅក្នុងព្រហ្មញ្ញសាសនា៕

No comments:
Post a Comment