១. សេចក្តីផ្តើមនៃទំនាក់ទំនងអន្តរជាតិ
ក. និយមន័យ
ទំនាក់ទំនងអន្តរជាតិ
គឺជាទំនាក់ទំនងរវាងរដ្ឋអធិបតេយ្យមួយ ជាមួយរដ្ឋអធិបតេយ្យមួយទៀត
ឬជាមួយអង្គារអន្តរជាតិ ឬជាមួយបុគ្គលសំខាន់ៗ ឬជាមួយសាជីវកម្មអន្តរជាតិ
ឬក៏សំដៅលើសកម្មភាពទាក់ទងគ្នារវាងតួអង្គទាំងនេះ
ដោយឈរនៅលើគោលការណ៍នៃច្បាប់អន្តរជាតិ។
ទន្ទឹមនឹងនោះដែរ ទំនាក់ទំនងអន្តរជាតិ
មានកម្មវត្ថុចម្បងមួយ គឺផ្តោតការសិក្សា និងស្រាវជ្រាវទៅលើនយោបាយអន្តរជាតិ
និងព្រិត្តិការណ៍ទាំងឡាយដែលវិវត្តន៍នៅក្នុងពិភពលោកយើងនេះ។
ទំនាក់ទំនងអន្តរជាតិមានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅនឹងសង្គមវិទ្យា
ចិត្តវិទ្យា ប្រវត្តិសាស្ត្រ ទស្សនៈវិជ្ជា និង វិទ្យា សាស្ត្រ ដទៃ ទៀត ។
ខ. សារៈសំខាន់នៃការសិក្សាទំនាក់ទំនងអន្តរជាតិ
ផ្តល់ឲ្យយើងនូវពុទ្ធិដូចខាងក្រោម៖
- ដឹងអំពីមូលដ្ឋានច្បាប់ទំនាក់ទំនងរវាងរដ្ឋមួយ នឹងរដ្ឋមួយទៀត
- ដឹងអំពីនយោបាយការបរទេស និងឥទ្ធិពលរបស់រដ្ឋនីមួយៗ
- ដឹងអំពីតថភាព និងព្រឹត្តិការណ៍អន្តរជាតិ
- ដឹងពីវិធីសាស្ត្រនៃការដោះស្រាយបញ្ហាជម្លោះអន្តរជាតិ
គ. កត្តា ៧ យ៉ាងដែលជម្រុញឲ្យទំនាក់ទំនងអន្តរជាតិកើតឡើង
- កត្តាភូមិសាស្ត្រ
- កត្តាប្រជាជន និងសាសនា
- កត្តាសេដ្ឋកិច្ច
- កត្តាបច្ចេកទេស
- កត្តាមនោគមន៍វិជ្ជា និងនយោបាយ
- កត្តាការសម្របសម្រួល និងឥទ្ធិពល
- កត្តាច្បាប់
វិទ្យាសាស្ត្រនយោបាយ មកពីពាក្យថា វិទ្យាសាស្ត្រ + នយោបាយ
វិទ្យាសាស្ត្រ = ជាការសិក្សាស្រាវជ្រាវទៅលើអ្វីមួយ។
នយោបាយ = ឬសគល់នៃពាក្យថា “នយោបាយ” គឺចេញមកពីភាសាក្រិចថា “Politika” ដែលមានន័យថាកិច្ចការទំនាក់ទំនងការងារក្នុងសង្គម។
ដូចនេះមានអ្នកទស្សនវិទូជាច្រើនបានឲ្យនិយមន័យ “វិទ្យាសាស្ត្រនយោបាយ” ថាគឺជា៖
ន័យទី១៖ ជាការសិក្សាស្រាវជ្រាវទៅលើដំណើរការ គោលការណ៍ និងរចនាសម្ព័ន្ធនៃរដ្ឋាភិបាលមួយ ឬ ស្ថាប័ននយោបាយមួយ។
ន័យទី២៖ តាមលោក Vladilen
Semonovich Serbin បានឲ្យនិយមន័យថា វិទ្យាសាស្ត្រនយោបាយ
គឺជាវិជ្ជាដែលសិក្សាអំពីកិច្ចការទំនាក់ទំនងរវាងស្ថាប័ននយោបាយ អង្គការនយោបាយ
ដែលក្នុងនោះរួមមានរដ្ឋាភិបាល គណបក្សនយោបាយ អង្គការសង្គមនានា
ពិសេសគឺសិក្សាទៅលើមុខងារ និងដំណើរការវិវត្តន៍របស់វា។ អាចនិយាយបានថា
គឺជាវិទ្យាសាស្ត្រ ដែលសិក្សាអំពីជីវិតនយោបាយសង្គម
ចំពោះគ្រប់បាតុភូតនយោបាយទាំងអស់ដែលកើតមានឡើង។
អំណាច
ន័យទី១៖ គឺជាលទ្ធភាពដែលអាចធ្វើឲ្យមានឥទ្ធិពលទៅលើអាកប្បកិរិយារបស់អ្នកដទៃ។
ន័យទី២៖ គឺការអាចធ្វើឲ្យនរណាម្នាក់ធ្វើអ្វីមួយ ដែលគេមិនចង់ធ្វើ។
ន័យទី៣៖ លោក Ian Robertson និយាយថាអំណាចគឺជាសមត្ថភាពក្នុងការចូលរួមប្រកបដោយប្រសិទ្ធិភាព នៅក្នុងដំណើរការធ្វើសេចក្តីសម្រេច។
ន័យទី៤៖ លោក N.J. Demerath III និងលោក Gerald Marwell គឺជាសមត្ថភាពក្នុងការធ្វើអ្វីទៅបីជាមានឧបសគ្គ និងការរារាំងក៏ដោយ។
អំណាចមានដូចជា កម្លាំង ការបញ្ជុះបញ្ចូល រង្វាន់ ឬលុយ ព័ត៌មាន រូបសម្ផស្ស សមត្ថភាព និងអាវុធជាដើម។
ដកស្រង់ចេញពីសៀវភៅ ទំនាក់ទំនងអន្តរជាតិ ដោយលោកមូល វិចិត្រ
No comments:
Post a Comment