Friday, December 20, 2013

ក្លាយ​ជា​មហាសេដ្ឋី​ប្រាក់​លាន​វ័យក្មេង​តាមរយៈ​ការលក់​កម្មវិធី​អ៊ី​ន​ធឺ​ណេត​


 យុវជន​ម្នាក់​នៅ​ទីក្រុង​ឡុង​ បាន​ក្លាយទៅជា​មហាសេដ្ឋី​វ័យក្មេង​បំផុត​នៅលើ​ពិភពលោក​បន្ទាប់ពី​រូបគាត់​ បាន​លក់​នូវ​កម្មវិធី​ថ្មី ដែល​បាន​បង្កើត​ក្នុង​បន្ទប់​គេង ក្នុង​គោ​​ល​បំណង​ជំនួយ​ដល់​កិច្ចការ​ផ្ទះ​ឲ្យទៅ​ក្រុមហ៊ុន Yahoo ក្នុង​ទំហំ​ទឹកប្រាក់​រាប់​លាន​ផោន​។​

​យុវជន​Nick D'Aloisio​ដែល​ទើបតែ​មាន​វ័យ ១៧​ឆ្នាំ មកពី​Wimbledon ភាគខាងត្បូង​ទីក្រុង​ឡុង​ប្រទេស​អង់គ្លេស គឺជា​អ្នក​ដែល​បាន​បង្កើត​កម្មវិធី Summly​នេះ​។ កម្មវិធី​នេះ​គឺ​សម្រាប់​បង្រួម​មាតិកា​ព័ត៌មាន​និង​វិបសាយ​។ Nick D'Aloisio​បាន​បង្កើត​កម្មវិធី Summly​នេះ​កាលពី​ឆ្នាំ​កន្លង​ទៅ ហើយ​នៅពេលនេះ​តាមរយៈ​ស្នាដៃ​របស់​គាត់ គាត់​ត្រូវ​មានឈ្មោះ​ចូល​ក្នុង​បញ្ជី​ក្រុម​យុវ​ជ​មហាសេដ្ឋី​លើ​ប្រព័ន្ធ​ អ៊ី​ន​ធឺ​ណេត​។​
D’Aloision​ដែល​មាន​ភាព​ក្មេងខ្ចី​ក្នុងការ​គ្រប់​គ្រង់​ក្រុមហ៊ុន​នៅឡើយ បាន​និយាយថា គាត់​បាន​ចាប់ផ្ដើម បង្កើត​កម្មវិធី សម្រាប់​ទូរ​សព្ទ​ធ្វើ​ជា​ការកំសាន្ត​របស់​ខ្ញុំ ហើយ​ខ្ញុំ​មិន​បាន​សង្ឃឹម​ថា​វា​នឹង​ទទួលបាន​ប្រាក់​ចំណេញ​ពី​ការងារ​នេះ​ទេ ​។ លុយ​ដែល​បានមក​ពី​ការធ្វើ​អា​ជី​កម្មនេះ​នឹង​ដាក់​ចូល​ទៅក្នុង​មូលធន​ អាណត្តិ​ព្យាបាល​ភាព​(​ថវិការ​ដែល​គេ​ទុក​ជា​ប្រយោជន៍​សម្រាប់​បុគ្គល​ណា​ ម្នាក់​)​។ គាត់​បាន​និយាយថា​“​ចង់បាន​កុំព្យូទ័រ​ថ្មី​មួយ​គ្រឿង ព្រមទាំង​គ្រូបង្រៀន​មួយ​ចំនួន​បន្ថែម​ទៀត​, ខ្ញុំ​នឹង​ស្នាក់​នៅ​ទីក្រុង​ឡុង​, ខ្ញុំ​ចង់​បញ្ចប់​ការសិក្សា​កំរិត A-level របស់ខ្ញុំ​”​
​តម្លៃ​នៃ​ការលក់​កម្មវិធី Summly​របស់ D'Aloisio​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា មាន​ចំនួន​ដល់​ទៅ​១៨​លាន​ផោន​ដែល ៩០%​ជា​សាច់ប្រាក់​សុទ្ធ និង​១០ % នៅក្នុង​ភាគហ៊ុន Yahoo​។ អ្នកខ្លះ​ទៀត​បាន​ប៉ាន់ប្រមាណ​ថា​ទំហំ​ទឹកប្រាក់​សរុប​អាច​នឹង​មាន​រហូត​ដល់ ៤០​លាន​ផោន​ក្នុង​ការលក់ Summly​នេះ​។ ទាំង​លោក D’Aloision​និង ក្រុមហ៊ុន Yahoo អាច​យល់ព្រម​លើ​ការលក់​នេះ​។​
D’Aloision​បានចាប់ផ្ដើម​ប្រើប្រាស់​កុំព្យូទ័រ​ជា​លើកដំបូង​នៅ​ពេល​គាត់​ មាន​អាយុ ៩​ឆ្នាំ​។ ដោយ បង្កើត​ជា​ខ្សែភាពយន្ត ហើយ​បន្ទាប់មក​ប្ដូរ​ទៅ​ការសរសេរ​កម្មវិធី​កុំព្យូទ័រ​នៅ​អាយុ ១២​ឆ្នាំ នៅពេល​ដែល​ក្រុមហ៊ុន​Apple បើក​App Store របស់​ខ្លូន​សម្រាប់​ទូរ​សព្ទ iPhone​។ គាត់​ទើប​ទទួលបាន​ជោគជ័យ​នៅ​រវាង​៥​ឆ្នាំ​ចុងក្រោយ​នេះ បន្ទាប់​ពី​គាត់​បាន​ដាក់ចេញ​នូវ​កម្មវិធី​លើកដំបូង ដែល​មានឈ្មោះ​ថា​Fingermill​។​កម្មវិធី Summly​ត្រូវបាន​ដាក់​ចេញ​នៅ​ខែវិច្ឆកា ឆ្នាំ​២០១២ ហើយ​បាន​ឈ្នះ​ពាន់រង្វាន់​កម្មវិធី​ល្អ​បំផុត​មួយ​របស់ Apple នៅ​ឆ្នាំ​២០១២​។
D'Aloisio​មាន​ឪពុក​ជា​អ្នកជំនួញ ម្ដាយ​ជា​មេធាវី​និង​ជា​អ្នក​គ្រប់​គង់​ក្រុមហ៊ុន​។​បន្ទាប់​ពី​ ការគ្រប់គ្រង​ត្រូវបាន​បញ្ចប់​លោក D’Aloisio​នឹង​ធ្វើការ​នៅ​ការិយាល័យ Soho​របស់​ក្រុមហ៊ុន Yahoo  ដែល​គាត់​នឹង​ក្លាយជា​បុគ្គលិក​វ័យក្មេង​ជាង​គេ​របស់​ក្រុមហ៊ុន​នេះ​។  ហើយ​លោក​នឹង​បន្ត​ការសិក្ស​សម្រាប់​កំរិត A-level របស់​គាត់​នៅ​ពេល​ល្ងាច​។
D'Aloisio​មាន​គំនិត​បង្កើត​កម្ម​វិធី​Summly​នេះ​ឡើង​ក្នុង​ឆ្នាំ​២០១១ គឺ​នៅ​ពេល​ដែល​លោក​រៀបចំ​មេរៀន​សម្រាប់​ការប្រលង ហើយ​រកឃើញ​ការលំបាក​មួយ​ចំនួន​នៅ​ក្នុង​ទំព័​រវិ​ប​សាយ​ដែល​បង្ហាញ​យ៉ាង​ ច្បាស់​នូវ Content ដដែលៗ​។ លោក​បាន​បង្កើត​ជំនាន់​របស់ Summly​មុនដំបូង ហៅថា Trimit​ដែល​ត្រូវបាន​ដោ​ន​ឡូត​ជាង ២០០, ០០០ ដង​។​

No comments:

Post a Comment