តាមពិតទៅ មិនបាច់កែកុនអី ក៏តារាភាពយន្ដហូលីវូដ មួយរូបនេះ
មានរូបសម្ផស្សស្អាតផូផង់រួចទៅហើយ។ ប៉ុន្តែបំណាច់ត្រូវបានទស្សនាវដ្ដី ផ្លារ
(Flare) យករូបនាងមកដាក់ នៅលើក្របខាងមុខរបស់ខ្លួននោះ
ការកែខៃយ៉ាងល្អប្រណិតមួយ បានធ្វើទៅលើរូបដើម
ហើយបង្កឲ្យមានការចាប់អារម្មណ៍ខ្លាំងមួយ នៅតាមបណ្ដាញអ៊ីនធើណែត។
នាង ជឺនីហ្វើរ ឡារ៉េន នៅលើក្របមុខនៃទស្សនាវដ្ដី ផ្លារ។ (រូបភាព ទស្សនាវដ្ដីផ្លារ)
បច្ចេកវិទ្យា - ទាំងម្ចាស់រូបនៅក្នុងរូបថត ទាំងអ្នកផ្សព្វផ្សាយ សុទ្ធតែចង់បានឲ្យរូបរាងនៅក្នុងរូបថត មានលក្ខណៈឥតខ្ចោះ និងថែមទាំងបានព្យាយាមលាក់នូវការប៉ះពាល់ កៃខៃរូបភាពនេះ ដែលច្រើនតែធ្វើឡើងតាមប្រព័ន្ធកំព្យូទ័រទៀតផង។ ប៉ុន្តែបន្តិចម្ដងៗ ការរកឃើញពីការកែខៃនោះ បានទម្លាយចេញមកវិញ ឲ្យសាធារណៈជនទូទៅបានដឹង ប៉ុន្តែវាមិនបានប៉ះពាល់ទៅដល់កិត្តិយសនៃម្ចាស់រូបនោះទេ ព្រោះបើទោះស្អាតឬមិនស្អាតក៏ដោយ ក៏ម្ចាស់រូបជាតារាភាពយន្ដរួចទៅហើយ។
ប៉ុន្តែសម្រាប់ករណីនាង ជឺនីហ្វើរ ឡារ៉េន (Jennifer Lawrence) ដែលធ្លាប់សម្ដែងនៅក្នុងភាពយន្ដល្បីៗជាច្រើន នៅហូលីវូដនោះ អ្នកដែលចូលចិត្តនាង និងអ្នកដែលប្រើបណ្ដាញហ្វេសប៊ុក (Facebook) ឬទ្វីសធើ (Twitter) បែរជានិយាយថា រូបសម្បត្តិរបស់នាងនៅខាងក្រៅ ដូចជាស្អាតជាងរូបដែលកែខៃហើយ។
ទាក់ទងនឹងការកែខៃរូបថតនេះ ម្ចាស់រូបខ្លួនឯងបានសម្ដែងការពេញចិត្តជាខ្លាំង (ជារឿងធម្មតាទេ !)។ ដោយទប់អារម្មណ៍ខ្លួនមិនបានផង នាង ជឺនីហ្វើរ ឡារ៉េន បានធ្លាយការភ្ញាក់ផ្អើលរបស់ខ្លួន ចេញមកប្រាប់អ្នកសារព័ត៌មានថា «អូ៎ ព្រះអើយ! ខ្ញុំមិនដែលបានឃើញរូបទាំងនេះទាល់តែសោះ។ មើលទៅ ដូចជាមិនមែនខ្ញុំទេនេះ។ ខ្ញុំស្រឡាញ់ ហ្វូតូសប ណាស់ (Photoshop -កម្មវិធីកែខៃរូបថត នៅលើប្រព័ន្ធកំព្យូទ័រ) ស្រឡាញ់ជាងនរណាទាំងអស់។ ពិតហើយ ដោយសារតែកម្មវិធីមួយនេះ មនុស្សមែនទែនលែងមើលស្គាល់រូបខ្លួនឯងអស់រលីង។»
បញ្ហាដែលកើតមានសព្វថ្ងៃ គឺវាចេញពីបែបនេះ។ ការកែរូបឲ្យស្អាត ជារឿងមួយ។ តែការកែរូបឲ្យអាក្រក់ ឬដាក់ដូរមុខដូរមាត់ ឬកាត់ក្បាលនរណាម្នាក់ មកភ្ជាប់ជាមួយដងខ្លួនស្រាតននលគោល ... ជាបញ្ហាមួយដែលកាន់តែធ្វើឲ្យមនុស្សមែនទែន មើលខ្លួនឯងលែងស្គាល់នោះ កាន់តែខ្លាំងដែរ៕
ខាងក្រោមនេះ ជារូបភាពប្រៀបធៀបនៃការកែខៃរូបដើម៖
--------------------------------------------------
ដោយ៖ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

No comments:
Post a Comment