តើការនិយាយគឺជាអ្វី? ការនិយាយ គឺជាការស្តែងចេញនៃការប្រើប្រាស់ភាសា។ ការនិយាយ គឺជាការបញ្ចេញនូវអារម្មណ៍។ ការនិយាយ គឺជាដំនើរការនៃការទំនាកទំនងរវាងមនុស្សម្នាក់ទៅមនុស្ស ម្នាក់ឬមនុស្សមួយក្រុមដែលមានភាសាសំលេង អាកប្បកិរិយាជាប្រព័ន្ធ ទំនាក់ទំនង។ ការនិយាយ គឺជាឧបករណ៍ទំនាក់ទំនង ដែលមានអានុភាពខ្លាំងបំផុត ក្នុងលោក។ ការនិយាយ គឺជានិមិត្តសញ្ញានៃការយល់រវាងមនុស្សនឹងមនុស្ស។ ការនិយាយ គឺជាដំណើរការផ្ទេរនូវការយល់ឃើញនិងទិន្នន័យផ្សេងៗ អោយដល់អ្នកស្តាប់។ ការនិយាយ គឺជាសកម្មភាពរួមគ្នានឹងការស្តាប់ ដែលជាប្រតិកម្មតបត ហើយដើម្បីអោយបានផលល្អជាទីពេញចិត្តនោះ គួរមានគោលការណ៍និង សិល្បៈប្រកបផង។ ការនិយាយ គឺជាក្លោងទ្វារឆ្ពោះទៅរកជោគជ័យឬបរាជ័យ។ ការនិយាយ គឺជាវត្ថុមានសារៈសំខាន់ក្នុងជីវិត។ការនិយាយដែលល្អ នឹងធ្វើអោយការទាក់ទង ការពិភាក្សាឬការបញ្ចេញយោបល់បានជោគជ័យ។ ការនិយាយ គឺជាធាតុសំខាន់ក្នុងការទាក់ទងគ្នាផ្សេងៗ តាមការពិត អ្នកណាក៏អាចនិយាយបានដែរ។ ប៉ុន្តែពេលនិយាយហើយ តើនឹងបាន លទ្ធផលយ៉ាងណា? តើជាទីគាប់ចិត្តឬទេ? ទើបជាកត្តាសំខាន់។ ការនិយាយបានល្អ និយាយអោយអ្នកដ៏ទៃដឹងអំពីគោលបំណងរបស់អ្នក និយាយនោះ មិនមែនជារឿងដែលធ្វើបានដោយងាយៗនោះទេ។
Sunday, December 22, 2013
និយមន័យនៃការនិយាយ

Subscribe to:
Post Comments (Atom)
No comments:
Post a Comment