មន្រ្តីរដ្ឋាភិបាលកម្ពុជា នៅក្នុងសន្និសីទកាសែត ជុំវិញការផ្សព្វផ្សាយព័ត៌មានពីបញ្ហាព្រំដែនខ្មែរ-ថៃ
RFI/Channa Siv
ក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ
មន្ត្រីរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា បញ្ហាព្រំដែន
ជាបញ្ហាសន្តិសុខជាតិ ហើយដំណើរការកំណត់ព្រំដែន ជាមួយប្រទេសជិតខាង
ជាពិសេសនៅព្រំដែនកម្ពុជា និងថៃ មិនបានធ្វើឲ្យកម្ពុជាបាត់បង់ទឹកដី
សូម្បីតែមួយមីលីម៉ែត្រឡើយ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល លោក ផៃ ស៊ីផាន
ក៏បានប្រកាសព្រមានថា រដ្ឋាភិបាលអាចនឹងចាត់វិធានការតាមផ្លូវច្បាប់
ដោយប្តឹងអ្នកកាសែតវិទ្យុអាស៊ីសេរី ទៅកាន់តុលាការយោធា
ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មាន ពីរឿងព្រំដែនកម្ពុជា-ថៃ។
ក្នុងសន្និសីទកាសែតនៅព្រឹកមិញ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល
បានលើកឡើងថា ការបោះបង្គោលកំណត់ព្រំដែនកម្ពុជា និងថៃ
មិនបានធ្វើឲ្យបាត់បង់ទឹកដី ដូចការផ្សព្វផ្សាយរបស់កាសែត ពិសេស
ការផ្សាយរបស់វិទ្យុអាស៊ីសេរីទេ។
ការអះអាង លាយឡំនឹងការព្រមានចាត់វិធានការផ្លូវច្បាប់ដូច្នេះ គឺបន្ទាប់ពីវិទ្យុអាស៊ីសេរី កាលពេលថ្មីៗនេះ បានធ្វើការផ្សព្វផ្សាយអំពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយបានផ្សាយថា កម្ពុជា បានបាត់បង់ដី ១០ គីឡូម៉ែត្រ ទៅប្រទេសថៃ នៅព្រំដែនស្រុកសំឡូត ខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ក្នុងសន្និសីទកាសែតថា ការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលថា កម្ពុជាបាត់ដីទៅឲ្យប្រទេសថៃ គឺនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។ លោកថា តាមពិតកម្ពុជាមិនបានបាត់បង់ទឹកដី សូម្បីតែមួយមីលីម៉ែត្រ ទៅប្រទេសជិតខាង ពិសេសប្រទេសថៃឡើយ។
ចំណែកលោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានមានប្រសាសន៍ថា ការកំណត់ទីតាំងបង្គោលព្រំដែនកម្ពុជា និងថៃ ទាំង ៧៣ បង្គោល គឺរដ្ឋាភិបាលកម្ពុជា និងថៃ បានធ្វើឡើង នៅចំទីតាំងចាស់ ដែលមានកំណត់នៅក្នុងឯកសារផែនទី បន្សល់ទុកពីសម័យអាណានិគមបារាំង។
លោកស្រី បានលើកឡើងថា ចាប់តាំងពីឆ្នាំ២០០៦ ក្រុមការងារព្រំដែនប្រទេសទាំងពីរ បានរុករកឃើញបង្គោលព្រំដែនចាស់ចំនួន ៤៨ បង្គោល ក្នុងចំណោមបង្គោលព្រំដែនចាស់ សរុប ៧៣ បង្គោល។
ចំណែកលោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា ការផ្សព្វផ្សាយព័ត៌មានពីរឿងព្រំដែន នៅគ្រាដែលតុលាការឡាអេ គ្រោងនឹងបើកសវនាការ រឿងព្រំដែនប្រាសាទព្រះវិហារ នៅពាក់កណ្តាលខែមេសា អាចធ្វើឲ្យប្រទេសកម្ពុជា និងថៃ មានបញ្ហានឹងគ្នាជាថ្មីទៀត។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា អាចនឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយប្តឹងទៅកាន់តុលាការយោធា ទៅលើអ្នកកាសែតវិទ្យុអាស៊ីសេរី បើសិនជាវិទ្យុទទួលជំនួយពីអាមេរិកមួយនេះ នៅតែបន្តការផ្សព្វផ្សាយព័ត៌មានអំពីបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង ដែលមិនមានការពិត ជាហេតុធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។
នៅថ្ងៃនេះ មិនទាន់មានប្រតិកម្មបែបណាពីវិទ្យុអាស៊ីសេរី នៅឡើយទេ។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ លោក ពុយ គា អ្នកកាសែតជើងចាស់ និងជាសមាជិកក្លឹបអ្នកកាសែតកម្ពុជា បានអំពាវនាវទៅកាន់រដ្ឋាភិបាល ឲ្យអនុវត្តច្បាប់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដោយតម្រូវឲ្យវិទ្យុអាស៊ីសេរី ចេញផ្សាយនូវការបំភ្លឺកែតម្រូវ មុននឹងរដ្ឋាភិបាល សម្រចយកវិធានការ ប្តឹងផ្តល់ទៅកាន់តុលាការ។
ជាការកត់សម្គាល់ កាលពីខែតុលា ឆ្នាំ២០១២ រដ្ឋាភិបាលបានកោះប្រជុំជាមួយតំណាងវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក ជុំវិញការចាក់ផ្សាយព័ត៌មាន ដែលមន្ត្រីរដ្ឋាភិបាល ចាត់ទុកថា ជាព័ត៌មានវាយប្រហារលើរដ្ឋាភិបាល។
កាលណោះ វិទ្យុអាស៊ីសេរី ដែលមានទីស្នាក់ការធំនៅទីក្រុងវ៉ាស៊ីតោន បានចាត់ទុកវិធានការរបស់រដ្ឋាភិបាលកម្ពុជា ថាជាការរំលោភលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងសេរីភាពសារព័ត៌មាន៕

No comments:
Post a Comment