
ចង់អោយបុរស ៗចាត់ទុកយើងជាមនុស្សសំខាន់វាមិនមែនជារឿងលំបាកអ្វីនោះ ទេ ។
ទី១ ៖ ពឹងគាត់អោយជួយធ្វើអ្វីមួយដែលអ្នកមិនអាចធ្វើខ្លួនឯងបាន ដូចជាការជួសជុល របស់ប្រើប្រាស់របស់របរក្នុងផ្ទះជាដើម គាត់នឹងមានអារម្មណ៏ល្អដែលអ្នកជឿជាក់លើសមត្ថភាពរបស់គាត់ ។
ទី២៖ រៀបចំថ្ងៃពិសេសសំរាប់គាត់ ដូចជាថ្ងៃខួបកំណើត ឫថ្ងៃពិសេសផ្សេងទៀតដែលអ្នកគិតថាសំខាន់សំរាប់គាត់នឹងធ្វើអោយ គាត់សប្បាយចិត្ត ។ ចំអិនអាហារដែលគាត់ចូលចិត្ត ចំណាំទុក នូវអ្វីដែលគាត់ចូលចិត្ត ដូចជាខ្សែភាពយន្ត ហើយត្រូវរៀបចំនូវសកម្មភាពគ្រប់បែបយ៉ាងដែលទាក់ទង និងគិតថាអ្នកជាមនុស្សសំខាន់និងយកចិត្តទុកដាក់ ។
ទី៣៖ គ្រប់ពេលជូបមុខគេ អ្នកគួរនិយាយនូវពាក្យស្វាគមន៏ ដែលពាក្យពេជន៏នោះធ្វើយ៉ាងណាអោយគាត់គិតថាយើងកំពុងចាត់ទុកគាត់ ជាមនុស្សសំខាន់ និងចង់ជូប ទោះក្នុងពេលនិយាយទូរស័ព្ទក៏ដោយ ។
ទី៤៖ សួរយោបល់គាត់ក្នុងខណៈពេលដែលអ្នកជូបបញ្ហាអ្វីមួយ រឹតតែធ្វើអោយគាត់មានអារម្ម ណ៏ ស្រលាញ់និងអាណិតកាន់តែខ្លាំង ។
ទី៥៖ ផ្តល់ភាពកក់ក្តៅដល់គាត់ ពេលដែលអ្នកនាំគាត់ជូបជាមួយគ្រួសារ អោយគាត់គិតថាគាត់ជាចំនែកមួយក្នុងគ្រួសាររបស់អ្នក (អោយច្បាស់ថាសមាជិតគ្រួសាររបស់អ្នក ដឹងថាគាត់ជាមនុ ស្ស សំខាន់របស់អ្នក ) ។
ទី៦៖ សម្ដែងនូវក្តីស្រលាញ់អ្នកចំពោះគាត់ជាពិសេសគឺក្នុងចំណោមមនុស្ស ជាច្រើន។ កាន់ដៃគាត់អោយជាប់ ធ្វើយ៉ាងណាអោយអ្នកដ៏ទៃដឹងថា គាត់ជាម្ចាស់បេះដូងអ្នក ។
ទី៧៖ ផ្តល់នូវពាក្យសរសើដោយស្មោះស្ម័គ្រគ្រប់ពេលដែលគាត់ធ្វើល្អ ឫខណៈពេលដែលគាត់មើលទៅគួរអោយទាក់ទាញ ដូចជាសម្លៀកបំពាក់ជាដើម (គាត់នឹងគិតថាអ្នកនាងជាមនុស្សតែមួយគត់ដែលនិយាយពាក្យពិត ) ។
No comments:
Post a Comment