
នៅពេលដែលស្នេហាបែកបាក់ អ្នកមិនត្រូវមកអង្គុយយំ ឱ្យខាតពេលវេលាឡើយ អ្នកត្រូវធ្វើ ជីវិតឱ្យស្រស់ថ្លា តាមរយៈវិធី៧យ៉ាង ដូចខាងក្រោម...។
១.បញ្ជាក់ឱ្យច្បាស់ ពីមូលហេតុដែលធ្វើឱ្យ ស្នេហារបស់អ្នកចប់ ៖
មនុស្សជាច្រើន មិនចង់និយាយ ឬរំព្ញកដល់ ស្នេហាដែលបានកន្លងហួសមកហើយនោះឡើយ ប៉ុន្តែ ដើម្បីឱ្យទុក្ខសោកទាំងនោះរសាយបាត់ខ្លះ អ្នកគួរតែ ឆ្លៀតឱកាសនេះ ដើម្បីលើកឡើងពីចំណុចដែល ទាក់ទងជាមួយអ្នក ឱ្យក្លាយជារឿងដែលត្រឹមតែធ្វើឱ្យ អ្នកបាត់បង់។ ការលើកឡើងពីចំណុចដែលធ្វើឱ្យ ស្នេហារបស់អ្នកត្រូវចប់ ដូចជា មកពីនៅជាមួយ គ្នាទៀតមិនបាន ឬគ្មានពេលសម្រាប់ឱ្យគ្នា អាច ធ្វើឱ្យអ្នកគិតថា វាគ្រាន់តែជាចំណុចតូចមួយ ដែល មិនគួរឱ្យចាប់អារម្មណ៍ឡើយ។
២.ត្រឡប់ទៅយកចិត្តទុកដាក់រឿងការងារ ៖
អ្នកត្រូវបង្ខំចិត្តធ្វើការងារ មកធ្វើជាលេស ដើម្បីបំភ្លេចគេ អ្នកត្រូវបង្ហាញឱ្យគេឃើញថា នៅ ពេលគ្មានគេ ការងាររបស់អ្នក មានការរីកចម្រើន បានឡើងតំណែង ព្រោះគ្មានគេមកនៅរំខានចិត្ត ធ្វើឱ្យ អ្នកអាចធ្វើការងារបានយ៉ាងល្អ ធ្វើឱ្យចៅហ្វាយនាយ ពេញចិត្ត ជាដើម។ អ្នកគួរធ្វើឱ្យគេដឹងថា គេបាន សម្រេចចិត្តខុស ដែលបានបែកផ្លូវជាមួយអ្នក។
៣.ថែរក្សាសម្រស់ ៖
អ្នកគួរថែខ្លួនឯង ឱ្យកាន់តែស្រស់ស្អាត ជាពិសេស គឺមិនត្រឹមតែរូបរាងខាងក្រៅនោះទេ គឺបូករួមទាំង អារម្មណ៍ ចិត្តគំនិត ដោយបោះបង់ចោលនូវភាពអផ្សុក សោកសៅឱ្យអស់។ អ្នកត្រូវធ្វើឱ្យអារម្មណ៍ខ្លួនឯង ស្រស់ថ្លា ដើម្បីធ្វើឱ្យរាងកាយរបស់អ្នកស្រស់ថ្លា ផងដែរ។
៤.កំណត់ថា ខ្លួនឯងនៅលីវ ៖
អ្នកគួរធ្វើខ្លួនឱ្យជ្រះស្រឡះ ដើម្បីត្រៀមខ្លួនទទួល យកបុរសថ្មីៗព្រោះបុរសល្អៗជាច្រើនកំពុងរង់ចាំ និងជម្រះភាពសោកសៅនានា នៅក្នុងចិត្តរបស់អ្នក។
៥-ធ្វើឱ្យខ្លួនឯងមានសុខភាពល្អ ៖
អ្នកគួរធ្វើការហាត់ប្រាណ ដូចជា យោគៈ ហែលទឹក ជាដើម ព្រោះក្រៅពីធ្វើឱ្យរាងស្អាតហើយ វាថែមទាំងធ្វើឱ្យអ្នកមានសុខភាពល្អ ដើម្បីកុំឱ្យអ្នកដទៃ វាយតម្លៃថា អ្នកត្រូវគេបោះបង់ចោល។
៦-ធ្វើខ្លួនជាមិត្តល្អរបស់គេ ៖
មិត្តដែលល្អ គឺជាមិត្តដែលជួយអបអរគេ ពេលគេមានអ្នកថ្មី ដែលមិនចាប់អារម្មណ៍លើអ្នក ទៀត។ អ្នកអាចធ្វើជាមិត្តគេបាន ទោះបីជាគេមិន យកចិត្តទុកដាក់ ព្រោះការធ្វើបែបនេះ បង្ហាញថា អ្នកមិនបានចាប់អារម្មណ៍រឿងគេទៅមានអ្នកថ្មីឡើយ ហើយជួនកាល អាចធ្វើឱ្យគេមានអារម្មណ៍ថា អ្នក មិនត្រូវការគេ សូម្បីតែបន្តិចឡើយ។
៧-ប្រឈមនឹងស្នេហ៍ចាស់យ៉ាងក្លាហាន ៖
ប្រសិនបើចៃដន្យ អ្នកបានជួបគេនៅក្នុងពិធីណា មួយ ឬតាំងចិត្តឱ្យគេជួបអ្នក អ្នកត្រូវប្រាប់ខ្លួនឯងថា “កុំយំ កុំទន់ចិត្ត” និងធ្វើការរាក់ទាក់គេ ដោយពាក្យ ធម្មតាៗ ប៉ុុន្តែ បង្កប់ការសរសើរបន្តិចបន្តួច ព្រោះ ជួនកាល អាចធ្វើឱ្យគេមានអារម្មណ៍គិតដល់អ្នកវិញ។ អ្នកត្រូវបង្ហាញឱ្យគេដឹងថា អ្នកពេញចិត្តអ្នកដទៃ ក៏ ដូចជារូបគេដែរ៕
No comments:
Post a Comment