ខ្ញុំឯណេះវិញ ថ្វីត្បិតតែមិនមានជំនឿលើរឿងនេះ តែខ្ញុំចូលចិត្តស្រាវជ្រាវ ឬ
អានឯកសារ ដោយសារគិតថាជាការចែករំលែកខ្ញុំសូម សរសេរជូនដូចតទៅ…..
តើជំនឿទាំងអស់នេះមានដូចម្តេចខ្លះ?
ជំនឿទី១ ជនជាតិមួយចំនួននៅក្នុងប្រទេសអាស៊ីមានជំនឿថា ហាមរៀបការនៅថ្ងៃពុធព្រោះបើតាមក្បួនហោរាសាស្ត្រនោះគេជឿថា ជាថ្ងៃដួងផ្កាយនៃការប្រែប្រួលដោយសារមានការគោចរខុសប្រក្រតីជាប់ជាប្រចាំ គឺម្តងគោចរលឿនម្តងគោចរយឺតហើយជួនកាល គោចរថយក្រោយ។ ព្រោះតែមូលហេតុទាំងនេះទើបគេមានជំនឿថាផ្កាយព្រះពុធរកអ្វី ដែលពិតប្រាកដឬភាពគង់វង្សមិនបានទើបគេ មិននិយមរៀបចំទុកដាក់កូនចៅឲ្យរៀបការចំថ្ងៃនេះឡើយ។ ក្រៅពីនេះបើតាមជំនឿនោះគេជឿផងថា ការរៀបការចំថ្ងៃនេះអាចនាំឲ្យ គ្រួសារមានការរកាំរកូសនិងពិសេសងាយមានការលែងលះគ្នាទៀតផង។
ជំនឿទី២ ការរៀបអាពាហ័ពិពាហ៍ចំថ្ងៃអង្គារនិងថ្ងៃសៅរ៍ក៏គេមានជំនឿថា មិនល្អដែរព្រោះចាត់ទុកថាជាថ្ងៃរឹងថ្ងៃខ្លាំង ហើយសមរម្យ ក្នុងការរៀបចំធ្វើបុណ្យលើករាសីឬធ្វើពិធីខាងសាសនាអ្វីមួយទៅវិញទេ។
ជំនឿទី៣ គេមានជំនឿថាហាមរៀបអាពាហ៍ពិពាហ៍ថ្ងៃព្រហស្បតិ៍ ព្រោះជាថ្ងៃគ្រូហើយចាត់ទុកថាបើរៀបអាពាហ៍ពិពាហ៍ក្នុងថ្ងៃនេះ ភាគីបុរសតែងចាញ់ស្ត្រីជានិច្ច។ ជាមួយគ្នានៅមានក្បួនតម្រារបស់ពលរដ្ឋលោកខាងលិចបានឲ្យដឹងទៀតថា ការរៀបការក្នុងថ្ងៃនេះ អាចនាំឲ្យមានការផិតក្បត់ ព្រោះបើតាមជំនឿមានតំណាលថាកាលដើមឡើយនោះ គេចូលចិត្តរៀបចំទុកដាក់កូនចៅឲ្យរៀបការ នៅថ្ងៃ ព្រហស្បត៍នេះណាស់ព្រោះតំណាងជាព្រះច័ន្ទតែតមកព្រះច័ន្ទនេះ បានទៅសាហាយស្មន់ជាមួយព្រះអង្គារទើបគេមានជំនឿ ឈប់ទុក ដាក់កូនចៅឲ្យរៀបអាពាហ៍ពិពាហ៍ចំថ្ងៃនេះតែម្តង។
ជំនឿទី៤ គេមានជំនឿថាហាមរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ក្នុងថ្ងៃសីល ព្រោះថាជាថ្ងៃដែលព្រះសង្ឃត្រូវរៀបចំពិធីក្នុងវត្តជាមួយ ឧបាសកឧបាសិកាតាំងតែពីព្រឹករហូរដល់ល្ងាចទើបមិនគួរនិមន្តព្រះសង្ឃមកចូលរួមពិធីផ្សេងៗឡើយ។ ពិសេសការរៀប អាពាហ៍ ពិពាហ៍ជារឿងរបស់កិលេសតណ្ហានិងការរួមភេទដែលជាការមិនល្អទេ។
ជំនឿទី៥ គេមានជំនឿថាការរៀបអាពាហ៍ពិពាហ៍ចំថ្ងៃកើត ឧប្បត្តិហេតុធំៗរបស់ពិភពលោកក្នុងមួយឆ្នាំៗ នោះពុំល្អទេនាំឲ្យគូប្តីប្រពន្ធ តែងតែរកាំរកូសនិងវិនាសព្រាត់ប្រាសគ្នាច្រើន។
ជំនឿទី៦ មនុស្សរបស់ជនជាតិរ៉ូមាំងមានជំនឿថាមិនគួររៀបការក្នុងខែឧសភាទេ ព្រោះជាអំឡុងខែពួកក្រៅសាសនាដែលគ្មាន សីលធម៌រៀបចំឆ្លងពិធីផ្សេងៗហេតុនេះគេទើបមិនយកខែនេះសម្រាប់រៀបចំពិធីមង្គលអាពាហ៍ពិពាហ៍ដល់កូនចៅគេទេ។
ជំនឿទី៧ មនុស្សបុរាណដំបូងបំផុតមានជំនឿថា មិនគួររៀបការកូនចៅក្នុងខែ១២ ព្រោះថាជាអំឡុងពេលដែលសត្វរកគូជាពិសេស សត្វឆ្កែដោយញីឈ្មោលហើយខែនេះថែមទាំងជាខែមានទឹកជំនន់ផង ធ្វើឲ្យជួបផលលំបាកក្នុងការធ្វើដំណើរនិងគូប្តីប្រពន្ធ តែងកើត មានការរកាំរកូស គ្នាច្រើនតែយ៉ាងណាជំនឿនេះក្រោយៗមកត្រូវបានគេលែងជឿទៀតហើយ ពិសេសគេចូលចិត្តរៀបចំពិធីមង្គល អាពាហ៍ពិពាហ៍កូនចៅក្នុងខែនេះទៀតផង៕

No comments:
Post a Comment