Sunday, December 22, 2013

រមណីយដ្ឋានប្រវត្តិសាស្រ្តដ៏ស្រស់បំព្រង «ឋានសួគ៌បូកគោ»

រមណីយដ្ឋាន ឋានសួគ៌បូកគោ មានទីតាំងស្ថិតនៅលើភ្នំបូកគោក្នុងខេត្តកំពត ដែលគ្រាន់តែចំណាយពេល ធ្វើដំណើរ ២ម៉ោងប៉ុណ្ណោះ ពីរាជធានីភ្នំពេញ ទៅដល់រមណីយដ្ឋាន ឋានសួគ៌បូកគោ។ ខេត្តកំពត គឺជាទីក្រុងបុរាណមួយដែលមាននូវឆ្នេរសមុទ្រសំរាប់កំសាន្ត លំហែកាយយ៉ាងសប្បាយរីករាយផងដែរ។ ខេត្តនេះភាគខាងកើតមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម ហើយលាតសន្ធឹងចូលទៅ ក្នុងឈូងសមុទ្រថៃនៅភាគខាងត្បូង។
ឋានសួគ៌បូកគោ គឺជារមណីយដ្ឋានខ្មែរដ៏ទំនើបដែលបានស្ថាបនាឡើងនៅលើកំពូលភ្នំប្រវត្តិសាស្ត្របូកគោ នៅភាគនិរតីនៃប្រទេស កម្ពុជា។ វាត្រូវបានចាត់ទុកថាជារមណីយដ្ឋានតែមួយគត់ នៅតំបន់ទន្លេមេគង្គ។ រមណីយដ្ឋានដ៏គួរឲ្យចាប់ចិត្តនេះមានទំហំ 60,388 ម៉ែត្រការេ មានរយៈកម្ពស់ 1075 ម៉ែត្រធៀបនឹងកម្រិតនីវ៉ូផ្ទៃទឹកសមុទ្ទ ហើយរមណីយដ្ឋានេះមានបន្ទប់ដ៏ប្រណិតនិងស្រស់ស្អាតចំនួន 418, ភោជ្ជនីយដ្ឋាន 12 កន្លែង ជាមួយអាហារ និង ភេសជ្ជៈដ៏មានឱជារស, ការសម្រាកកាយ សប្បាយអារម្មណ៍ ជាមួយសម្ភារៈ កំសាន្តជាច្រើនទៀតតាមបែប អន្តរជាតិ, សាលប្រជុំដ៏ធំទូលាយ, កន្លែងរៀបចំពិធីជប់លៀង និង សាលប្រគុំតន្ត្រីដ៏ធំអស្ចារ្យជាមួយ នឹងឧបករណ៍ដ៏ទាន់សម័យដែល អាចទទួលភ្ញៀវបានរហូតដល់ 6000 នាក់, កន្លែងកំសាន្តពេលរាត្រីដ៏ប្រណិត ដូចជា KTV និង ឌីស្កូដ៏ទំនើប, បន្ទប់ស្ប៉ាដ៏ស្រស់ស្អាត ដែលត្រូវបានតភ្ជាប់ជាមួយនឹងមជ្ឈមណ្ឌលកីឡាដ៏ទំនើបរួមទាំងអាងហែលទឹក ដ៏ស្រស់ស្អាត ដែលមានសណ្ឋានរូបរាងជាទីគាប់ចិត្ត, ទីធ្លាវាយកូនហ្គោល 18រន្ធ ដែលរចនាឡើងដោយ Arnold Palmer ដ៏ល្បីល្បាញ ព្រមទាំង មជ្ឈមណ្ឌលកំសាន្ត និង អប់រំ សម្រាប់ កុមារដែលមានទំហំ 1680 ម៉ែត្រការ៉េ។ ទីនេះជាកន្លែងដែលពិសេសសម្រាប់ភ្ញៀវទាំងអស់ ក្នុងការសម្រាកកំសាន្ត និង ស្វែងរក សកម្មភាពថ្មីប្លែកៗជាមួយនឹងបរិយាកាសធម្មជាតិដ៏ស្រស់បំព្រង ក៏ដូចជាអគារប្រវត្តិសាស្រ្ត នានា។ ឋានសួគ៌បូកគោ គឺជាកន្លែងលម្ហែ នៅតំបន់ភ្នំដ៏គួរឲ្យរីករាយ ហើយនឹងជាឋានសួគ៌កំសាន្តនៅក្នុងតំបន់។
ទិដ្ឋភាពរមណីយដ្ឋាន ឋានសួគ៌បូកគោជា 3D

No comments:

Post a Comment