ក្នុងរយៈកាលធ្វើសង្រ្គាមនៅប្រទេសអេហ្សីប្តនេះ ណាប៉ូឡេអុង បានដឹងច្បាស់ថា
រដ្ឋាភិបាលមានអំណាចទន់់ខ្សោយ ហើយទើបគាត់ ត្រឡប់មកកាន់ក្រុងបារីស
ដោយសារជ័យជំនះរបស់ខ្លូន ទើបប្រជាជនរាប់អានច្រើន
រហូតដល់បានជាប្រមុខរដ្ឋាភិបាលថ្មី សាង ប្រយោជន៏ដ៏ច្រើនដល់ជាតិបារាំង។ អាយុ
៣៦ឆ្នាំ ក៏ប្រកាសតាំងខ្លួនជាអធិរាជ នៃប្រទេសបារាំង។ ណាប៉ូឡេអុង
គឺជាឧទាហរណ៍មួយ ដ៏ខ្ពង់ខ្ពស់បំផុតរបស់មនុស្សដែលមានភាពរឹងប៉ឹងអត់ធន់។
កាលបើធ្វើគ្រោងការណ៍អ្វីមួយហើយ តែងយកជីវិតទៅប្តូរ ដើម្បើសម្រេចឲបាននូវគម្រោងការណ៍នោះ។ កាលដែលគាត់អាចសាង ខ្លួនឡើងដល់ឋានៈខ្ពស់បំផុត ដែលមនុស្សអាចនឹងឡើងទៅបានយ៉ាងនេះ ក៏ព្រោះលក្ខណៈរឹងប៉ឹងជាប្រធាន។ ណាប៉ូឡេអុងបាន ទទួលការសរសើរថា ជាមេទ័ពដ៏មានថ្វីដៃបំផុតក្នុងលោក។ តែក៏បានទទួលការរិះគន់ថាជាអ្នកប្រាថ្នា ធ្វើជាម្ចាស់លើ អឺរ៉ុប ទាំងមូល ទាល់តែទីបំផុត ប្រទេសទាំងឡាយក្នុងអឺរ៉ុបលើកគ្នាចោមវាយ ណាប៉ូឡេអុង។ ណាប៉ូឡេអុង បាក់ទ័ពលើកដំបូងនៅប្រទសរុស្ស៊ី ហើយតមកក៏នៅតែមានការទទួលបរាជ័យ ទាល់តែត្រូវហៀបចូលដល់ទីក្រុងបារីស។ ណាប៉ូឡេអុង គាត់ក៏ប្រញាប់មកការពារ បារីស តែដល់រៀបនឹងចូលដល់ក៏ដឹងថា រដ្ឋសភាបានប្រកាសតាំងរដ្ឋាភិបាលថ្មីមួយទៅហើយ ទើបត្រឡប់ទៅកាន់ ហ្វុងតែនប្លូ ចំងាយពីបារីស ៦០ គ.ម ទ្រង់លាចាករាជសម្បត្តិ។ ឯខាងក្រុងបារីសក៏តាំងស្តេច ល្លីស៍ទី១៨ ដែលជាវង្សក្សត្រចាស់ របស់ប្រទេសបារាំងឡើងជាម្ចាស់ផែនដី។
ណាប៉ូឡេអុង លាចាករាជសម្បត្តិហើយ ក៏សត្រូវរបស់ព្រះអង្គនៅតែពុំទុកចិត្ត ទើបបង្គាប់ឲ្យរដ្ឋាភិបាលបារាំង យកណាប៉ូឡេអុង ទៅបំបរបង់ឯកោះទៀត ណាប៉ូឡេអុងប្រាថ្នានឹងផ្តេចបង់ជីវិតព្រះអង្គឯង តែមានគេឃាត់ទាន់ ក៏ត្រូវនាំទៅចោលឯកោះអេលប៍ នៅថ្ងៃ១២ មេសា ១៧១៣។
សូម្បីនាំយកទៅចោលឯកោះហើយ ណាប៉ូឡេអុង ក៏ពុំអស់ពិស នៅទីនោះពុំដល់មួយឆ្នាំផង ក៏លបចុះទូកគេចវាងនាវាចំបាំងអង់គ្លេស មកកាន់ទីគោកបានទៀត។ ល្វីស៍ទី១៨ ទ្រង់ជ្រាប ក៏បញ្ជូនកងទ័ពទៅចាប់។ តែកាលកងទ័ពទៅជួបណាប៉ូឡេអុងហើយ ពុំចាប់ទេ ត្រឡប់ជាចូលនឹងណាប៉ូឡេអុងទាំងអស់ ទៅវិញ។ ណាប៉ូឡេអុងទើប បានកម្លាំងទ័ពលើកចូលមកកាន់ទីក្រុងបារីស។ ព្រះបាទល្វីស៍១៨ ក៏ស្តេចទ្រង់ភាសខ្លួនទៅកាន់ប្រទេស បែលហ្សិក ព្រោះទ្រង់ជ្រាបនឹងនៅតទល់ជាមួយ ណាប៉ូឡេអុង ពុំបានឡើយ។ កាលដែលណាប៉ូឡេអុងត្រឡប់មកគ្រានេះ គ្រប់ប្រទេសអឺរ៉ុប ចាត់ទុកថាជា ការប្រកាសសង្រ្គាមទើបនាំគ្នាចោមវាយណាប៉ូឡេអុង។ ចំណែក ណាប៉ូឡេអុង ក៏តស៊ូដោយយល់ថាជាទីបំផុតនៃជីវិត។ ទីបំផុត ក៏ត្រូវទ័ពបច្ចាមិត្រចាប់កណ្តាលសង្រ្គាម និងបញ្ជូនទៅកាន់ កោះ សាំង្តអេលេន នៅទីនោះបាន៦ឆ្នាំ ក៏អស់ព្រះជន្មក្នុងជន្មាយុ ៥២ឆ្នាំ។

No comments:
Post a Comment