Sunday, December 22, 2013

ជី​វ​ប្រ​វត្តិ​ និង​​សា្ន​​ដៃ​រ​បស់​​លោក​តា ​ក្រម​ង៉ុ​យ​​

កាលពីកុមារភាព លោកបានសំណាក់រៀននឹងលោកចៅអធិការវត្ត អង្គបឹងចក នៅស្រុកកំណើត របស់លោក។ កុមារ អ៊ុក អ៊ួរ ហៅង៉ុយ ជាក្មេងឧស្សាហ៏រៀនសូត្របានបួសជាសាមណេរ ចេះធម៌អាថ៌ជ្រៅជ្រះ ហើយបានបំពេញឧបសម្បទាជាភិក្ខុនៅព្រះជន្ម ២១វស្សា។ ភិក្ខុ ង៉ុយ បានបកប្រែព្រះត្រៃយនៅក្នុងវត្តអង្គបឹងចក និងបានស្វែងរៀនវិបស្សនាកម្មដ្ឋាន ពីសំណាក់អាចារ្យជាច្រើនកន្លែងទៀត។ ក្រោយ មកលោកបានលាចាកសិក្ខាបទមកជាគ្រហស្ថវិញ ហើយបានរៀបអាពាពិពាហ៏ជាមួយ អ្នកស្រី ងិន នៅឃុំបែកចាន ស្រុកភ្នំពេញ ហើយប្រកបរបរជាអ្នកស្រែធម្មតា។ លោកមានកូន ៦នាក់គឺ ដួង, ចេង, ចា, ចិន, ចុង និង ចេវ ហើយក្នុងចំណោមកូនទាំងអស់ មាន ម្នាក់ដែលបន្តស្នងមរតក ជាកវីនិពន្ធពីលោក គឺកូនឈ្មោះ ចុង ដែលគេច្រើនហៅថា អាចារ្យចុង ដែលបានស្លាប់នៅក្នុងគុកនយោបាយ នៅឆ្នាំ១៩៥៥ ពេលបោះឆ្នោតខណៈ ដែលបក្សប្រជាធិបតេយ្យកំពុងតែប្រជែងជាមួយនឹងបក្សសង្គមរាស្ត្រនិយម។
ក្នុងការរស់នៅជាកសិករ តាង៉ុយ មានប្រជាប្រិយភាពខ្លាំងណាស់ ខាងវោហានិងស្បិចល្បើកកំណាព្យ ភ្លាមភ្លាមច្រៀងលាយជាមួយនឹង ចំនេះដឹងផ្នែកធម៌អារ្យយ៉ាងខ្ពង់ខ្ពស់ អមទៅដោយសំនៀងសាដៀវយ៉ាងពីរោះរងំដែលបានធ្វើឱ្យកសិករឯទៀតស្រឡាញ់រាប់អានលោក ទុកដូចជាអ្នកប្រាជ្ញក្នុងភូមិស្រុក ហើយហៅលាកថា “ភិរម្យង៉ុយ”។ បន្ទាប់មកលោកត្រូវ បានរដ្ឋអំនាចតែងតាំងជា “ក្រម” គឺជាវីរៈជន ដែលធ្វើទំនាក់ទំនងរវាងរដ្ឋអំណាច និងប្រជាជនក្នុងឃុំ។
ពេលរដូវរំហើយក្រោយពីការច្រូតកាត់ ក្រមង៉ុយតែងទេសនា ប្រៀនប្រដៅច្រៀងកំណាព្យបន្ទរដោយសំនៀងសាដៀវដោយគ្រលួច ពីភូមិមួយដល់ភូមិមួយ ដោយយំស្រណោះអាណិតខ្មែរគ្នាឯងពីភាពក្រីក្រ ខ្សត់ខ្សោយ ល្ងង់ខ្លៅ ឈ្លោះគ្នាឯងបែកបាក់សាមគ្គី។ល។ ទំងន់ពន្ធដារនៃរដ្ឋអំនាចបារាំង ការកេងបន្លំពីពួកចិន យួន ជាដើម។ ភាពល្បីល្បាញរបស់កវី សិល្បៈកររូបនេះបានលេចឮ ដល់ ព្រះមហាក្សត្រស៊ីសុវត្ថិ ហើយទ្រង់បាន អនុញ្ញាតឱ្យលោកចូលទៅច្រៀងថ្វាយនៅព្រះបរមរាជវាំង ហើយបានសព្វព្រះរាជហឬទ័យ ប្រទានរង្វាន់ជាប្រាក់កាស និងបានផ្តល់គោរមអារថាជា “ព្រះភិរម្យភាសា”។
១- ពុទ្ធបរិស័ទ និងតួនាទី
ព្រះពុទ្ធសាសនា គឺជាសាសនាមួយដែលមានពុទ្ធបរិស័ទជាច្រើនទាំងក្នុងប្រទេសកម្ពុជា ក៏ដូចជានៅ លើពិភពលោកផងដែរ។ ពាក្យថា ពុទ្ធបរិសុទ្ធ សំដៅទៅលើបុគ្គលទាំងឡាយដែល ទទួលយកពុទ្ធឱវាទ មកធ្វើជាប្រទីបបំភ្លឺផ្លូវដង្ហែជីវិតរបស់ខ្លួននៅក្នុង វាលវដ្តសង្សារ ដោយឥតងាករេបែកបែរ។ ពុទ្ធបរិស័ទមាននាទីយ៉ាងសំខាន់ណាស់នៅក្នុងព្រះពុទ្ធសសាសនា។ នាទីរបស់ពុទ្ធបរិស័ទនៅក្នុងព្រះពុទ្ធសាសនាគឺៈ
- បរិយត្តិៈ មានន័យថាជាការរៀនសូត្រព្រះធម៌ព្រះត្រៃបិដក។
- បដិបត្តិៈ សំដៅទៅលើការអនុវត្ត ការដើរតាមគន្លងនៃការប្រៀនប្រដៅ ការណែនាំរបស់ព្រះសម្មាសម្ពុទ្ធនៅ ក្នុងគម្ពីព្រះត្រៃបិដក។
បន្ថែមពីនេះទៅទៀត ពុទ្ធបរិស័ទ ក៏មានតួនាទីយ៉ាងសំខាន់បួនផ្សេងទៀតគឺៈ
- រក្សាៈ ពុទ្ធបរិស័ទមាននាទីត្រូវថែរក្សាព្រះពុទ្ធសាសនាឱ្យបានគង់វង្ស មានដូចជា ពុទ្ធវចនៈ ទ្រព្យសម្បត្តិ កុដិ វត្តអារាម គម្ពីរព្រះធម៌-ល-។
- ការពារៈ ពុទ្ធបរិស័ទមាននាទីការពារព្រះពុទ្ធសាសនា ឱ្យបានឋិតថេរទាំងគុណភាព និងបរិមាណកុំឱ្យបាត់បង់ កុំឱ្យគេជិះជាន់ គេ កំទេចឱ្យព្រះពុទ្ធសាសនាសាបសូន្យ គឺត្រូវចាប់ផ្តើមខ្លួនយើងផ្ទាល់ដែលជាពុទ្ធសាសនិក នេះហើយ។
- បង្កើនៈ ពុទ្ធបរិស័ទមាននាទីផ្សព្វផ្សាយព្រះពុទ្ធសាសនាឱ្យបានសុះសាយ ដោយធ្វើការអប់រំ កសាងវត្តអារាម ផ្សព្វផ្សាយគម្ពីរធម៌ទៅ កាន់ទីកន្លែងនានា-ស-។
- កំចាត់ៈ ពុទ្ធសានាមាននាទីធ្វើយ៉ាងណាបំបាត់ឱ្យអស់នូវអ្វីដែលជាមូលហេតុបង្កឱ្យមានការប៉ះពាល់ ដល់ព្រះពុទ្ធសាសនា។
កាលណាពុទ្ធសាសនិកណាម្នាក់ បានមាក់ងាយព្រះពុទ្ធសាសនា ជននោះនឹងត្រូវអស់សមាជិកភាពជាពុទ្ធបរិស័ទទៀតហើយ។ សរុប មក ពុទ្ធបរិស័ទមាននាទីសំខាន់ណាស់នូវក្នុងព្រះពុទ្ធសាសនា។ ដូច្នេះសូមឱ្យពុទ្ធបរិស័ទទាំងអស់ប្រឹងប្រែងថែរក្សា ការពារ ព្រះពុទ្ធ សាសនាឱ្យបានគង់វង្ស យូរអង្វែងបានរយៈកាល៥០០០ព្រះវស្សា។
ភាពប្រសប់ និងកិត្តសព្វដ៏ល្បីល្បាញរបស់ភិរម្យយើង បានល្បីល្បាញដល់ស្តេចថៃ រហូតបានផ្ញើរសំបុត្រមក សុំមហាក្សត្រខ្មែរឱ្យ ក្រមង៉ុយទៅច្រៀងដល់បាងកក ហើយស្តេចថៃបានប្រគល់រង្វាន់ដល់លោកជាច្រើន ព្រមទាំងគោរមងារថាជា the master of melodious voice។ ភិរម្យង៉ុយបានត្រលប់ពីប្រទេសថៃវិញ ដោយឆ្លងកាត់ខេត្តបាត់ដំបង ហើយក៏បានជួប ភិរម្យយូ master of the language។ ខណៈនោះភិរម្យទាំងពីរបានសាកល្បងសម្តីគ្នា ដោយភិរម្យយូរបានសួរ ភិរម្យង៉ុយជាច្រើនអំពីភ្នំព្រះសុមេរុ។ ភិរម្យង៉ុយ សួរថាតើចង់ឱ្យលោកឆ្លើយការពិត ឬក៏កុហក? ភិរម្យយូឆ្លើយថាគាត់ចង់ស្តាប់ការពិត។ ភិរម្យង៉ុយបានឆ្លើយនឹងសំនួរ ភិរម្យយូរដោយ ពិពណ៌នាពីភ្នំព្រះសុមេរុ ដោយភាពប្រសប់របស់លោក និងសម្តីចំអកបញ្ឈឺដល់ភិរម្យយូដោយថា បើសិនជាមិនជឿ គឺត្រូវទៅមើល ដោយខ្លួនឯង។ ភិរម្យយូបានទទួលស្គាល់ចំលើយ ហើយក្រមង៉ុយក៏បានសួរវិញម្តងថា “តើចំងាយពីភ្នំពេញ ដល់ផ្សារបាត់ដំបងមាន ចំងាយប៉ុន្មាន បើធ្វើដំនើរតាមផ្លូវគោក និងបើតាមផ្លូវទន្លេសាប?” ដោយភិរម្យយូមិនអាចឆ្លើយបាន ភិរម្យង៉ុយបានច្រៀងដោយបោះនូវ ពាក្យសម្តីផ្លែផ្កាដល់ភិរម្យយូថា “សូម្បីតែកន្លែង និងប្រទេសដែលលោកធ្លាប់រស់នៅ លោកមិនអាចឆ្លើយនឹងសំណួរខ្ញុំផង។ ទេលោក សួរខ្ញុំពីកន្លែងដែលលោកមិនដែលទៅផង បើខ្ញុំកុហក លោកក៏មិនដឹងថាខ្ញុំកុហក ឬក៏អត់ដែរ”។ ភិរម្យង៉ុយ និយាយបោះពាក្យសម្តី ផ្លែផ្កា រហូតដល់ ភិរម្យយូ មានអារម្មណ៏ខ្មាសអៀនខ្លាំងរហូតដើរចេញពីលើឆាក ហើយអាជ្ញាធរបាត់ដំបង បានផ្តល់ក្រមង៉ុយនូវសេះស មួយ និងប្រាក់ ៤០០រៀល។
សំណូរល្បីល្បាញរបស់ព្រះភិរម្យភាសា បានដឹងទៅដល់លោក G.codes ហើយនាំលោកទៅជួបអ្នកស្រី Suzanne Karpeles នាយកវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត ហើយវិទ្យាស្ថាននេះឱ្យគេកត់ត្រា និងបោះពុម្ពកំណាព្យរបស់តាង៉ុយជាកូនសៀវភៅបួន។ នៅក្នុង ឆ្នាំ១៩៣៦ លោកតាក្រមង៉ុយបានទទួល អនិច្ចកម្មក្នុងជន្មាយុ ៧១ឆ្នាំ។
កម្រងប្រៀនប្រដៅទាំងអស់របស់លោកតាង៉ុយមានន័យសេចក្តីជ្រៅ ដាស់តឿនរំលឹកដល់កូនខ្មែរទូទៅជាពិសេស គឺខ្មែរអ្នកស្រុកស្រែ ចំការដែលខ្សត់ខ្សោយ ដោយទទួលការរំលោភជិះជាន់នៃរដ្ឋអំនាចសម័យនោះ និង ការកិបកេង បន្លំបោកប្រាស់ពីសំណាក់ពួកបរទេស មាន ចិន យួន ជាដើម ឱ្យឈប់ឈ្លោះប្រកែកខ្មែរគ្នាឯង រំលឹកឱ្យខិតខំធ្វើការ។
ពេលនេះខ្ញុំសូមលើកយកឃ្លាមួយចំនួនពីកំណាព្យរបស់លោកៈ
* ការទូន្មានឱ្យចេះរកស៊ីៈ
កើតមកជាមនុស្ស    ទាំស្រីទាំងប្រុស    មិនដែលចេះឯង
បើក្រអោយមាន    វិញ្ញាណចេះក្រែង    មិនគ្រប់កន្លែង
កុំដែកតែក្រ។
* ទូន្មានក្នុងការរើសគូស្រករៈ
កូនចៅប្រុសស្រី    រកប្តីប្រពន្ធ        អោយរកស្រុកជិតបើរកស្រុកឆ្ងាយ
អោយម៉ែពិនិត្យ    អោយត្រឹមត្រូវពិត    ពូជពង្សាវតា។
* កិច្ចគោរពមាតាបិតាៈ
ម្តាយឪពុកនិងកូន    បីដូចខ្លួននិងស្រមោល    បើខុសកុំដេញដោលកុំថ្កោលទោសអ្នកមានគុណ។
* បណ្តាំក្រមង៉ុយច្បាប់ល្បើកថ្មីៈ
រៀនត្រាប់អ្នកប្រាជ្ញ    បើចង់ឈ្នះកាច    យកស្លូតសង្កត់ចង់ឈ្នះមនុស្សខឹង
អោយប្រឹងខំអត់    វាជេរវាហត់        វាស្បថលែងខឹង។
ស្នាដៃរបស់លោកតាក្រមង៉ុយ ដែលគេរកឃើញរហូតមកដល់សព្វថ្ងៃនេះ រួមមាន:
១- ច្បាប់ល្បើកថ្មី (ជាបទកាកគតិ-ឆ្នាំ១៩២២)
២- ច្បាប់កេរកាលថ្មី (ជាបទព្រហ្មគីតិ-ឆ្នាំ១៩២២))
៣- សេចក្ដីរំលឹកដាស់តឿន (ជាបទពាក្យ៧-ឆ្នាំ១៩៣១)
៤- ពាក្យកាព្យប្រដៅជនប្រុសស្រី (ជាបទពាក្យ៧- មិនដឹងកាលបរិច្ឆេទ អាចក្នុងឆ្នាំ១៩៣៥ ព្រោះថាស្នាដៃទី៥)
៥- បណ្ដាំក្រមង៉ុយ (ជាបទព្រហ្មគីតិ- ក្នុងរវាងឆ្នាំ១៩៣៥)។
នៅមានស្នាដៃផ្សេងទៀតរបស់ក្រមង៉ុយ ដែលគេរកមិនឃើញឯកសារសរសេរ ប៉ុន្តែអ្នកស្រាវជ្រាវមុនៗបានចាត់ទុកថាជាស្នាដៃរបស់ លោកដែរ គឺចម្រៀងស្ដីអំពី : ការប្រែប្រួលនៃស្រុកទេស កតញ្ញូកតវេទី ត្រៃលក្ខណ៍ ចំរៀងស្រី- ប្រុស។
ព្រះភិរម្យភាសា ក្រមង៉ុយ
រូបសំណាកព្រះភិរម្យភាសា ក្រមង៉ុយ

No comments:

Post a Comment