ជឿ​ថា​ប្រិយមិត្ត​ប្រាកដ​ជា​បាន​ដឹង​ហើយ​ ថា រាល់​ការ​ហោះហើរ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ប្រើប្រាស់​ទូរសព្ទ និង​រាល់​ប្រភេទ​សម្ភារៈ​អេឡិចត្រូនិក​ផ្សេងៗ​នៅ​ក្នុង​យន្ត​ហោះ​នោះ​ទេ ប្រសិន​មាន​យក​តាម​ខ្លួន​គឺ​តម្រូវ​ឱ្យ​បិទ​ជា​កំហិត។ ដោយ​ឡែក​សម្រាប់​ក្រុមហ៊ុន​អាកាសចរ​​របស់​អង់គ្លេស British Airways វិញ បែរជា​អនុញ្ញាត​ឱ្យ​អ្នក​ដំណើរ​របស់​ខ្លួន អាច​ប្រើ​ទៅ​វិញ។
ដូច​ទៅ​នឹងក្រុមហ៊ុន​អាកាសចរ​របស់​អាមេរិក Southwest Airlines ​ដែរ ដែល​អនុញ្ញាត​ឱ្យ​អ្នក​ដំណើរ​ប្រើ​សម្ភារៈ​អេឡិចត្រូនិក​បាន ក្រោយ​ពេល​ដែល​អាកាសចរណ៍​សហព័ន្ធ (Federal Aviation Administration) ប្រកាស​ក្បួនច្បាប់​ថ្មីថា រលក​វិទ្យុ (radio signal) ពី​ឧបករណ៍​អេឡិចត្រូនិក​របស់​អ្នក​ដំណើរ​មិន​គំរាម​ដល់​សុវត្ថិភាព​អំឡុង​ ពេល​ហោះហើរ និង​ចុះចត​នោះ​ទេ។ ក្រុមហ៊ុន​អាកាសចរ British Airways នៅ​អង់គ្លេស​អនុញ្ញាត​ឱ្យ​អ្នក​ដំណើរ​តាម​ជើង​យន្តហោះ​របស់​ខ្លួន អាច​បើក​ប្រើ​សម្ភារៈ​អេឡិចត្រូនិក​បាន លើកលែងតែ Laptop ក្នុង​ខណៈ​ពេល​កំពុង​ហោះហើរ។
អត្ថបទ៖ ឥឡូវ​នេះ ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​មិន​បាច់​បិទ​ទូរសព្ទ​ដូច​មុន​ទេ
អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​របស់​អង់គ្លេស គូស​បញ្ជាក់​ថា បើ​ទោះ​បី​សម្ភារៈ​អេឡិចត្រូនិក​ត្រូវ​អនុញ្ញាត​ឱ្យ​ប្រើ​នៅ​លើ​យន្តហោះ​បាន ​ក្ដី តែ​ពុំ​អនុញ្ញាត​ឱ្យ​ផ្ញើ​សារ ឬ​ខល​ទូរសព្ទ​ឡើយ ហើយ​ក្រុមហ៊ុន​អាកាសចរ British ថែម​ទាំង​តម្រូវ​ឱ្យ​អ្នក​ធ្វើ​ដំណើរ​ទាំង​អស់​ដែល​យក​ឧបករណ៍​មាន Wireless តាម​ខ្លួន​ត្រូវ​បិទ​ដោយ​ប្ដូរ​មក​ជា flight mode វិញ និង​ពុំ​អនុញ្ញាត​ឱ្យ​ប្រើ​អ៊ីនធឺណិត​តាម​ទូរសព្ទ​ឡើយ។
អាច​និយាយ​បាន​ថា British Airways ជា​ក្រុមហ៊ុន​អាកាសចរ​ដំបូង​គេ​នៅ​អឺរ៉ុប​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ដំណើរ​ប្រើ ​សម្ភារៈ​អេឡិចត្រូនិក​អំឡុង​ពេល​ហោះហើរ និង​ចុះចត។
តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា ចំពោះ​ការ​បន្ធូរបន្ថយ​នេះ?
អត្ថបទ៖ ឆេះ​យន្ត​ហោះ​នៅ​ព្រលាន​ ជា​​ការ​​សម្ដែង​​ទេ​​​
ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព៖ engadget, intomobile