ជាទូទៅ ​មុន​នឹង​​​មាន​​​ទទួល​បាន​ធនធាន​ប្រេង​​ឥន្ធនះ​​​ក្រោម​បាតសមុទ្រ ឬ រ៉ែ​ធ្យូង​​ដទៃ​ទៀត​​ដូច​ពេល​បច្ចុប្បន្ន ភព​ផែនដី​ត្រូវ​បម្លែង​សារធាតុ​ផ្សេងៗ​យ៉ាងហោចណាស់​ក៏​​​ចំណាយ​ពេល​៦៥​លាន​ ឆ្នាំ​ដែរ។ ​ក៏ប៉ុន្តែ ​ពេល​នេះ គេ​មិន​ចាំបាច់​​​ចំណាយ​ពេល​យ៉ាង​យូរ​ដល់​ថ្នាក់​នេះ​​ឡើយ ពោល​គឺ​អ្នកវិទ្យាសាស្ត្រ​មក​ពី​មន្ទីរ​ពិសោធន៍​​​អាមេរិក​មួយ​អាច​ចម្រាញ់​ ស្លែ​ទៅ​ជា​ប្រេងសាំង​បាន​ក្នុង​រយៈ​ពេល​ប្រហែល​មួយ​ម៉ោង​តែប៉ុណ្ណោះ។
ស្លែ​មិនទាន់​ដុត​កម្តៅ និង​ស្លែ​ក្រោយ​ពេល​ដុត​កម្តៅ
អ្នកវិទ្យាសាស្ត្រ​មក​ពី​មន្ទីរ​ពិសោធន៍​ជាតិ​ភាគ​ពាយ័ព្យ​ប៉ាស៊ីហ្វិក​ (PNNL) បាន ​ផលិត​ប្រេង​​​​​ដោយ​ជោគជ័យ​​ ដោយ​បាន​​យក​ស្លែ​សមុទ្រ និង​ទឹក​លាយ​បញ្ចូល​គ្នា​ ដាក់​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​ប្រតិកម្ម​ រួច​ដុត​កម្ដៅ​​ដំឡើង​សីតុណ្ហភាព​ដ៏​ខ្ពស់​​បំផុត​មួយ​​​​រហូត​ដល់ ៣៥០ អង្សា​។ ប្រហែល​ម៉ោង​ក្រោយ​មក ទឹក​ស្លែ​ពណ៌​ខៀវ​នេះ​បាន​​វិវត្តន៍​​​ទៅ​សារធាតុ​រ៉ែ​ពណ៌​ខ្មៅ​ដូច​ប្រេង​ ឆៅ​នៅ​ក្រោម​បាត​សមុទ្រ ដែល​គេ​ចម្រាញ់​​ជា​ប្រេងសាំង​សព្វ​ថ្ងៃ​។

សកម្មភាពរបស់​អ្នក​វិទ្យាសាស្រ្ត​​​ចម្រាញ់​ប្រេង​សាំង​ចេញ​ពី​ស្លែ​
ក្រុម​អ្នកវិទ្យាសាស្ត្រ​​មក​ពី​ ស្ថាប័ន​នេះ​អះអាង​ថា ​វិធីសាស្ត្រ​នេះ​អាច​ប្រើប្រាស់​ធនធាន​តិច និង​កាត់​បន្ថយ​ការ​ចំណាយ​បាន​យ៉ាង​ច្រើន​ រួម​ទាំង​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ទៀត​ផង។ ខ្លួន​​សង្ឃឹម​ថា នៅ​ពេល​ឆាប់ៗ​ខាងមុខ ​គេ​នឹង​ទទួល​បាន​​ប្រេង​សាំង​ផលិត​ចេញ​ពី​ស្លែ​នេះ​សម្រាប់​ផ្គត់ផ្គង់​លើ​ ទីផ្សារ​ប្រេង​​អន្តរជាតិ ខណៈ​ដែល​​ក្រុមហ៊ុន​ផលិត​ប្រេង Genifuel Corporation កំពុង​​ប្រកាស​បើក​ការ​​​វិនិយោគ​លើ​គម្រោង​នេះ​៕
សូមទស្សនាវីដេអូខាងក្រោម​នេះ៖


ប្រែសម្រួល៖ Narin
ប្រភព និង​រូបភាព៖
iflscience