សំនួរលោក ហ៊ុន សែន «តើខ្ញុំបានធ្វើកំហុសអ្វី?»
ដើម្បីឈានទៅរកចម្លើយបដិសេធរបស់លោក ថាមិនចុះចេញពីអំណាចនោះ
បានធ្វើលេចឡើងនូវចម្រៀងថ្មីស្រឡាងមួយបទ ដែលនិពន្ធដោយជនមិនស្គាល់អត្តសញ្ញាណ
តែបានបកស្រាយដោយក្រុមសិល្បៈគណបក្សសង្គ្រោះជាតិ នាទីលានប្រជាធិបតេយ្យ
កាលពីយប់ថ្ងៃទី២២ ខែធ្នូ ម្សិលម៉ិញនេះ។
តារាសម្ដែងរបស់គណបក្សសង្គ្រោះជាតិ នៅលើវេទិកាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)
សិល្បៈនិងនយោបាយ - បទចម្រៀងមួយបទថ្មី ត្រូវបាននិពន្ធភ្លាមៗ និងលើកយកមកច្រៀង ក្រោយពេលដែលលោក ហ៊ុន សែន បានបដិសេធជាផ្លូវការមិនចុះចេញពីតំណែង មិនមានការបោះឆ្នោតឡើងវិញ និងគ្មានការរំលាយសភាមុនអាណត្តិដែរនោះ។ ចម្រៀងនេះ បានបណ្តាលចិត្តអ្នកចូលរួម (ក្រុមបាតុករ) នៅលើទីលានប្រជាធិបតេយ្យ កាន់តែខឹងសម្បារ និងកាន់តែពុះកញ្ច្រោលឡើងៗ ទៅនឹងការលើកឡើង របស់នាយករដ្ខមន្រ្តីចាស់វស្សារូបនេះថា«តើខ្ញុំបានធ្វើកំហុសអ្វី?» ដោយសារតែនៅក្រោមការដឹកនាំរបស់លោកកន្លងមក បានធ្វើឲ្យលេចចេញនូវការរិះគន់ជាច្រើន ពីសំណាក់ក្រុមអ្នកឃ្លាំមើលឯករាជ្យ ពលរដ្ឋរងគ្រោះ និងអ្នកគាំទ្រគណបក្សប្រឆាំង ។
ដោយយកលំនាំបទ «ខ្លាចហើយស្នេហ៍» តាមសំនៀងដើមរបស់អ្នកចម្រៀងល្បី នាទស្សវត្តន៍ឆ្នាំ៨០ លោក កែវ សារ៉ាត់ បទចម្រៀង«សម្រែករាស្ត្រខ្មែរ»នេះ ត្រូវបាននិពន្ធដោយបែងចែកជាបីផ្នែក៖ ផ្នែកទីមួយ បង្ហាញពីការរស់នៅទាំងការឈឺចាប់ ការបៀមទុករាប់សិបឆ្នាំរបស់ប្រជាពលរដ្ឋ។ ផ្នែកទីពីរ បង្ហាញពីការលក់ទឹក ដី ព្រៃឈើ រួមទាំងផ្ទះសម្បែងប្រជាពលរដ្ឋ ទៅឲ្យឈ្មួញដោយគ្មានការដោះស្រាយបញ្ចប់ជាមុន។ ផ្នែកទីបី ជាការបរិយាយអំពីការរំកិលចូលនៃព្រំដែនខ្មែរ ទាំងព្រំដែនទឹក និងទាំងព្រំដែនគោក។
ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូមិនអាចសុំប្រតិកម្ម ទាក់ទងនឹងចម្រៀងនេះ ពីមន្ត្រីរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជាបានទេ នារសៀលថ្ងៃទី២៣ ខែធ្នូនេះ។ តែកាលពីថ្ងៃទី២០ ខែធ្នូ នៅវិមានរដ្ឋសភា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា «អ្នកដែលមានសិទ្ធិនិយាយ ក៏ចេះតែនិយាយទៅ»។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា ការថ្លែង ឬការលើកឡើងនៃក្រុមបាតុកម្មទាំងនេះ មិនមែនជាក្រុមបាតុករធម្មតា ជាអ្នកលើកឡើងនោះទេ តែវាជាការៀបចំទុកជាមុន ដោយមេដឹកនាំនយោបាយ។ «ខ្ញុំគ្មានការភ្ញាក់ផ្អើលទេ ចំពោះការទាមទាទាំងនោះ។ ខ្ញុំក៏បានដឹងដែរថា អ្នកណាជាអ្នកសរសេរអំពី “ហ៊ុន សែន អើយ ចាកចេញទៅ” ។ (…) មិនមែនបាតុករធម្មតាជាអ្នកសរសេរទេ តែជាថ្នាក់ដឹកនាំនយោបាយ។»
គេនៅមិនទាន់ដឹងថា ចម្រៀងនេះត្រូវបាននិពន្ធឡើង ដោយនរណាម្នាក់ ឬមានការនិពន្ធជាក្រុមនោះនៅឡើយ។ គ្រាន់តែដំណាលគ្នានៃការច្រៀងចម្រៀង នៅរសៀលថ្ងៃអាទិត្យនោះ មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រស្ស៊ី និងលោក កឹម សុខា បានអង្គុយញញឹមមិនដាក់មាត់ ពីខាងក្រោយនៃអ្នកចម្រៀង។ ក្នុងចម្រៀងទៀតសោធ គេក៏បានសង្កេតឃើញមានការបញ្ជាក់ដែរថា ដរាបណាលោក ហ៊ុន សែន នៅបន្តរកាន់តំណែងជានាយករដ្ឋមន្រ្តីនោះ មហាបាតុកម្មនឹងមិនបញ្ចប់ទេ រហូតលុះត្រាតែបានទម្លាក់បុរសខ្លាំងរូបនេះ ចេញពីអំណាច។
ចម្រៀងមានសេចក្ដីជាអាថ៌ យ៉ាងដូច្នេះថា៖ «រាស្រ្តស្រែកប្រាប់ថា (…) ឃើញតែអំពើហឹង្សា និងការកាប់សម្លាប់។ ច្បាប់មិនការពារអ្នកក្រីក្រ រាស្រ្តខំប្រឹងរស់ រស់ទាំងត្រដរ ក្រីក្រវេទនាខ្លោចផ្សារ។ (…) រាស្រ្តខំប្រឹងស្រែកប្រាប់ថា ថា! លោក ហ៊ុនសែនចុះទៅណា ណា! គាត់ (ហ៊ុន សែន) ថាមិនចុះទេណា ណា! តើខ្ញុំខុសអ្វីទៅណា ណា? (រាស្រ្តតប) សូមលោក គិតពិចារណា! លោកលក់បុរីកីឡា ឡា! លោកលប់បឹងកក់ហើយណា ណា! ព្រៃឡង់ក៏អស់ដែរណាណា! កោះត្រល់កាត់ឲ្យយួនហើយណា ណា ! បូកគោក៏អស់ដែរណា ណា! ព្រំដែនខិតចូលក្នុងហើយណា! យួនចូលពេញដីហើយណា ណា! លោក (ហ៊ុន សែន) ថាឥតមានយួនទេណា ណា! ។ (…) ល្មមចុះចេញទៅ!!!។ (…) លោកហ៊ុន សែន ឆាប់ចុះចេញទៅណា !»៕
សូមទស្សនាចម្រៀងនេះ ដូចតទៅ៖
ខាងក្រោមនេះ ជាចម្រៀងដើម «ខ្លាចហើយស្នេហ៍» តាមសំនៀងលោក កែវ សារ៉ាត់៖
-------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៣ ធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

No comments:
Post a Comment