Wednesday, September 11, 2013

វិធីសាស្រ្ត ៤ យ៉ាងដើម្បី ដំណើរការកម្មវិធីឲ្យកាន់តែរហ័ស

តើ​លោកអ្នក​នៅ​ប្រើប្រាស់​ទម្លាប់​ចាស់ ដោយពេល​ត្រូវ​ការចង់​បើក ដំណើរការ​កម្មវិធីម្តងៗត្រូវ​រកមើល​ទម្រង់​ខ្លី​របស់​កម្មវិធី​ដែលមាន​នៅលើ​ ផ្ទៃ អេក្រង់ (Desktop) រួចហើយ​ទើប​បន្ត​ចុចកណ្តុរ​ពីរដង ​ទៅលើ កម្មវិធី​ទាំង​នេ​ោះ​ជា​ដ៏​រាប​យ៉ាង​ដូច្នេះ​ឬ? បើ​បែបនេះ​មែន​សូម​លោកអ្នកសាកល្បង ចោល​ទម្លាប់​ចាស់​ចាប់យក​ការប្រើប្រាស់ Built-in Tricks មួយចំនួន​ដែល ប្រព័ន្ធដំណើរការ (Windows) បានផ្តល់​ឲ្យ​ដូចខាងក្រោម​ជំនួស​វិញ​ល​មើល វា​ខុសគ្នា ងាយស្រួល​ជាង និង​រហ័ស​ជាង​គ្នា​ប៉ុណ្ណា​ដែរ ?
1.ការប្រើប្រាស់​ទម្រង់​ខ្លី​លើ Taskbar :ចំពោះ​ប្រព័ន្ធ​ដំណើរការ​ជំនាន់​ថ្មី Windows 8 ឬ 7 លោកអ្នក​អាច​ចុច ចង្កឹះ Win រួមគ្នាជាមួយនឹង​ចង្កឹះ​លេខ (Number Key) ណាមួយ​ដើម្បី​ដំណើរ ការ​នូវ​កម្មវិធី​ដែលមាន​លើ Taskbar ជា​ឧទាហរណ៍​នៅត្រង់​នេះ​ទស្សនា​វ​ដ្តី ទីក្រុង​ពត៌មាន​វិទ្យា​ប្រើប្រាស់ Win+1 ដើម្បី​ដំណើរការ IE Win+2 សម្រាប់ Windows Explorer, Win+3 ដំណើរការ Windows Media Player និង Win+4 ដើម្បី​ដំណើរការ Firefox Browser ជាដើម ។
 វិធីសាស្រ្ត ៤ យ៉ាងដើម្បី ដំណើរការកម្មវិធីឲ្យកាន់តែរហ័ស
2.ការប្រើប្រាស់​លើ Start Menu Search :ម្យ៉ាងវិញទៀត លោកអ្នក​អាច​ប្រើប្រាស់​នូវ​មុខងារ​រប​ស់ Start Menu Search ដើម្បី​បើកដំណើរការ​កម្មវិធីផ្សេងៗជាមួយនឹង​ការ​ចុច​ចង្កឹះ Win បន្ទាប់មក​វាយ​ឈ្មោះ​កម្មវិធី​ដែលត្រូវការ និង​បន្ត​ចុច​ចង្កឹះ Enter ជាការ​ស្រេច ឧទាហរណ៍​លោកអ្នក​ចង់​បើក Browser Firefox ដូច្នេះ​គ្រាន់តែ​លោកអ្នក ចុច​ចង្កឹះ Win រួច​បន្ត​វាយ​ពាក្យ Fir នោះ Mozilla Firefox Browser នឹង​ចាប់ដំណើរការ​ដូច​ចិត្ត​ចង់បានភ្លាមៗ ។
វិធីសាស្រ្ត ៤ យ៉ាងដើម្បី ដំណើរការកម្មវិធីឲ្យកាន់តែរហ័ស
3.ការប្រើប្រាស់​ជាមួយ Custom Shortcut Key :កាលបើ​លោកអ្នក​ដំណើរការ​កម្ម​វិធី​ណាមួយ​ជា​ញឹកញាប់ ឬជារឿយៗនោះ​លោកអ្នក​គួរតែធ្វើការ​បង្កើត​ទម្រង់​ខ្លី​ដើម្បី​ងាយស្រួល បើក​ដំណើរការ​កម្មវិធី​នោះ​ដែល​ការបង្កើត ឬ​ការកំណត់​ទៀតសោត​គឺ​លោកអ្នក​គ្រាន់តែ​ចូល ទៅកាន់​កម្មវិធី​នោះ​ដែល​ស្ថិតនៅលើ​មឺ​នុយ Start ឬក៏​ផ្ទៃ​អេក្រង់ (Desktop) រួច​សឹម​ចុច​កណ្តុរ​ស្តាំ​លើ​ទម្រង់​ខ្លី​របស់​កម្មវិធី និង​ជ្រើស​យក Properties ហើយ ក៏​បន្ត​ចុច​ត្រង់​ប្រអប់ Shortcut Key បន្ទាប់មក​វាយ​បញ្ចូល​នូវ​ទម្រង់​ខ្លី​ថ្មី ដែល​លោកអ្នក​ពេញចិត្ត​នៅត្រង់​នោះ គឺ​គ្រប់គ្រាន់​ហើយ ។  4.ប្រើប្រាស់​មុខងារ Run :
    យ៉ាងណា​ម៉ិ​ញ​លោកអ្នក​ក៏​អាច​ប្រើប្រាស់​នូវ​មុខងារ Run ដើម្បី​ដំណើរ ការ​នូវ​រាល់​កម្មវិធីផ្សេងៗបាន​យ៉ាង​រហ័ស​ផងដែរ ដោយ​គ្រាន់តែ​ចុច​ចង្កឹះ Win +R រួច​វាយ​ឈ្មោះ​កម្មវិធី​ដែលត្រូវការ និង​ចុច​ចង្កឹះ Enter ជាការ​ស្រេច ៕

No comments:

Post a Comment