Friday, September 13, 2013

ចង់​ដឹង​ថា​អ្នកណា​គេ​ Unfriend​ យើងខ្លះ?

ដើម្បី​ដឹង​ ថា​ តើ​អ្នក​ណា​ឈប់​ធ្វើ​ជា​មិត្ត​របស់​អ្នក​ក្នុង​ Facebook ពេល​នេះ​លែង​លំបាក​ទៀត​ហើយ ព្រោះ​ពេល​នេះ​មាន​ជំនួយ​ការ​ពិសេស​ឈ្មោះ​ថា​Unfriend Finder។ ​ចុះ​ចង់​តំឡើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច? សូម​ធ្វើ​តាម​ការ​ណែ​នាំ​តាម​របៀប​ខាង​ក្រោម​នេះ ៖
ដំបូង​ចូល​ទៅ​កាន់​គេហទំព័រ​ www.unfriendfinder.com ដើម្បី​ដោនឡូត​កម្មវិធី​នោះ​ ទៅ​ក្នុង​​ Browser របស់​អ្នក ដោយ​ចុច​ទៅ​លើ​ពាក្យ​ Download ។
បន្ទាប់​មក​ទៀត អ្នក​នឹង​ត្រូវ​បាន​ផ្ដល់​ជម្រើស​ដើម្បី​បញ្ចូល​កម្មវិធី​នេះ ស្រប​ទៅ​តាម​ Browser របស់​អ្នក។ ចុច​លើ​ពាក្យ​ Download& Install ដើម្បី​បញ្ចូល​កម្មវិធី​នេះ ។
ក្នុង​ករណី​ Firefox Browser របស់​អ្នក​ជួប​បញ្ហា​ដូច​រូប​ខាង​ក្រោម​នេះ​ សូម​បញ្ចូល Greasemonkey ទៅ​ក្នុង​ Firefox Browser ជាមុន​សិន​ ទើប​អាច​បញ្ចូល​ Unfriender ទៅ​ក្នុង​ Browser អ្នក​បាន។

បន្ទាប់​ពី​បាន​បញ្ចូល​កម្មវិធី​ទាំង​អស់​នេះ ហើយ​សូម​ Log out បន្ទាប់​មក​ Log In ទំព័រ​ Facebook របស់​អ្នក​នឹង​បាន​ឃើញ​ Unfriend ក្នុង​ទំព័រ​ Facebook របស់​អ្នក​ហើយ។
ដើម្បី​តាមដាន​មើល​ថា តើ​មាន​មិត្តភ័ក្ដិ​ណា​ក្នុង​Friend List យើង​Unfriends ផ្ដាច់​ចំណង​ឈប់​ចង​ស្ពាន​មាន​មេត្រី រាប់​អាន​គ្នា​នោះ គ្រាន់​តែ​ចុច​លើ​ប៊ូតុង​Unfriends នឹង​បង្ហាញ​ឈ្មោះ​អ្នក​ទាំង​នោះ ប៉ុន្តែ​បើ​គ្មាន​ទេ វា​នឹង​បង្ហាញ​ថា No Unfriends។

No comments:

Post a Comment