កម្ពុជាអាចនឹងប្រឈមការបែកបាក់ជាតិ នេះបើយោងលើមជ្ឈដ្ឋានទូទៅ
និងអ្នកវិភាគនយោបាយឯករាជ្យ ដែលបានសម្តែងការព្រួយបារម្ភខ្លាំង
ក្នុងដំណាក់កាលជាប់គាំងនយោបាយចុងក្រោយនេះ។ ការព្រួយបារម្ភនេះ
ត្រូវបានគេមើលឃើញ ថាកើតឡើងពេលដែលមហាបាតុកម្មអហិង្សារបស់គណបក្សសង្រ្គោះជាតិ
ទាមទារឲ្យមានការបោះឆ្នោតឡើងវិញ កាន់តែមានទ្រង់ទ្រាយធំឡើងៗ
រីឯរដ្ឋាភិបាលក៏បានព្រមានរួចជាស្រេច ពីការត្រៀមលក្ខណៈបង្រ្កាប
ក្នុងករណីមហាបាតុកម្មរបស់គណបក្សជំទាស់នេះ រាលដាលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ
និងសុវត្ថិភាពរបស់ប្រទេស។
លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន ចាប់ដៃគ្នានៅមន្ទីរដ្ឋសភាជាតិ ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)
នយោបាយកម្ពុជា - លើសពីការព្រួយបារម្ភដូចបានជម្រាបជូនខាងលើ មជ្ឈដ្ឋានដដែលនេះក៏ទទូចឲ្យមេដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ គប្បីទម្លាយការជាប់គាំងនយោបាយនេះដោយសន្តិវិធី និងឲ្យបានឆាប់។ ហើយពួកគេក៏ជាអ្នកទទួលខុសត្រូវផងដែរចំពោះបញ្ហានេះ ប្រសិនបើវិបត្តិនយោបាយរ៉ាំរ៉ៃ រីករាលដាលដល់កម្រិតផ្ទុះអំពើហិង្សា និងការបែកបាក់ជាតិមែននោះ។
ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ លើប្រធានបទ៖ «ផលវិជ្ជមាន និងអវិជ្ជមានចំពោះការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ» លោក សុខ ទូច អ្នកវិភាគនយោបាយឯករាជ្យកម្ពុជាបានលើកឡើងថា វាជាគ្រោះថ្នាក់ធ្ងន់ធ្ងរនៅពេលមេដឹកនាំគណបក្សសង្រ្គោះជាតិ ទាមទារឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះចេញពីតំណែង ហើយគណបក្សសង្រ្គោះជាតិ ថែមទាំងអះអាងពីការបិទផ្លូវចរចា ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងពេលស្ថានករណ៍កំពុងមានភាពក្តៅគគុកផងនោះ។
អ្នកវិភាគនយោបាយដដែលនេះបន្តថា សង្រ្គាមស៊ីវិលអាចនឹងកើតមាន បើទោះជាគណបក្សសង្រ្គោះជាតិមិនមានអាវុធក៏ដោយ ព្រោះគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិមានភាពក្មេងខ្ចីខាងនយោបាយ ហើយប្រទេសជិតខាងក៏ចង់ឲ្យកម្ពុជាមានជម្លោះដែរ ដើម្បីពួកគេអាចទទួលប្រយោជន៍ពីវិវាទផ្ទៃក្នុងរបស់កម្ពុជានេះ។ លោក សុខ ទូច បញ្ជាក់ថា៖ «របៀបដោះស្រាយនយោបាយមានច្រើនណាស់(...)។ គណបក្សទាំងពីរបានអះអាងថាស្រលាញ់ប្រជាធិបតេយ្យ គោរពច្បាប់ ពរដ្ឋគាំទ្រគណបក្សខ្លួន ហេតុអ្វីមិនធ្វើប្រជាមតិ?។ ចំណាយពេលបោះឆ្នោតវាមិនប៉ុន្មានទេ តែសង្រ្គាមស៊ីវិល យើងមានបទពិសោធ៣០ឆ្នាំ ខ្ទេចខ្ទីរអស់(...)។ មួយអាងកម្លាំង មួយអាងបង្រ្កាប អ្នកណាជាអ្នករងគ្រោះ គឺពលរដ្ឋខ្មែរ។»
ប្រធានសមាគមអ្នកប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ក្នុងកម្មវិធីដដែលនេះបានកត់សម្គាល់ថា ការបោះឆ្នោតកន្លងមកនេះមានភាពមិនប្រក្រតីធ្ងន់ធ្ងរ និងមិនមានភាពយុត្តិធម៌នោះទេ ដូច្នេះមិនអាចទទួលយកបានឡើយ។ ការធ្វើមហាបាតុកម្មអហិង្សារបស់គណបក្សសង្រ្គោះជាតិ ទាមទារឲ្យមានការបោះឆ្នោតឡើងវិញនេះវាជាការត្រឹមត្រូវ តែត្រូវមានគោលដៅច្បាស់លាស់នោះគឺការទាមទារយុត្តិធម៌ មិនមែនធ្វើអ្វីតាមតែការនឹកឃើញនោះទេ។
លោក ម៉ម សូណង់ដូ បញ្ជាក់ថា៖ «គោលការណ៍ច្បាស់លាស់គឺច្បាប់(...) ការទាមទារឲ្យសម្តេច ហ៊ុន សែន ចុះចេញអាហ្នឹងចាកប្រធាន យើងអត់មានសិទ្ធិអ្វីទាញសម្តេច ហ៊ុន សែន ឲ្យចុះពីតំណែងបានទេ រឿងសំខាន់គឺការបោះឆ្នោត ហើយការបោះឆ្នោតក៏យើងអត់ទាន់ដឹងថាអ្នកណាឈ្នះដែរ។ ហេតុដូច្នេះ ខ្ញុំចង់បាន សុចរិត យុត្តិធម៌ តម្លាភាព តម្លាភាពក៏មានព្រំដែនដែរ(...)។»
ជាមួយគ្នានេះ នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា និកហ្វិច (NICFEC) លោកបណ្ឌិត ហង្ស ពុទ្ធា បានសម្តែងការព្រួយបារម្ភថា ក្នុងវិបត្តនយោបាយនេះអាចមានក្រុមទីបី ដែលចូលមកអុកឡុកក្នុងបញ្ហានេះ ហើយក្រុមអុកឡុកនេះ អាចកើតចេញពីក្រុមណាមួយផ្សេង និង ក្រុមដែលបង្កើតចេញពីគណបក្សនយោបាយណាមួយដើម្បីធ្វើសកម្មភាពបម្រើនយោបាយរបស់ពួកគេ។
ជុំវិញវិបត្តិនយោបាយក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាសនេះ លោក ហង្ស ពុទ្ធា បញ្ជាក់ថា៖ «ប្រសិនកម្តៅ នយោបាយឈានដល់ធ្ងន់ធ្ងរ ដូចការអះអាងរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ និយាយពីការអនុវត្តច្បាប់ ការបង្រ្កាប ហើយការបង្រ្កាបនោះមានតែការបង្ហូរឈាម និងការស្លាប់។ ហើយគណបក្សទាំងពីរ បានធ្វើនូវសមយុទ្ធរបស់ខ្លួនអស់ហើយ(...)។ សរុបមកបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ និងការដោះស្រាយរបស់រដ្ឋាភិបាលអាចជាទុក្ខសោករបស់ប្រជាពលរដ្ឋ។»
---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

No comments:
Post a Comment