ប្រសិនបើបាននឹកគិតទៅដល់ឆ្នេរសមុទ្រដ៏ស្រស់បំព្រងនោះ
អារម្មណ៍នៃក្តីសប្បាយរីករាយ ក៏ហាក់ដូចជាផុស ចេញមកភ្លាមៗតែម្តង
ហេតុនេះហើយបានជាយើងចង់នាំអារម្មណ៍អ្នកអានទៅកម្សាន្តនៅតំបន់មួយដែលប្រជុំ
ទៅដោយកោះដ៏ស្រស់ស្អាតជាច្រើននៅ Seychelles វិញម្តង។
Seychelles គឺជាប្រទេសដ៏តូចមួយស្ថិត នៅក្នុងមហាសមុទ្រឥណ្ឌា
ដែលសម្បូរទៅដោយប្រជុំកោះជាច្រើន។ ពេលដែលអ្នកបាន ទៅ ដល់ Seychelles
អ្នកពិតជាទទួលបាននូវអារម្មណ៍ថ្មីសន្លាងមួយ
ដែលអ្នកពិបាករកបាននូវទីកន្លែងផ្សេងទៀត ដោយសារតែ ទីនោះ
សម្បូរទៅដោយទីកន្លែងល្បីៗ និងស្រស់ស្អាតជាច្រើន ដែលអ្នកត្រូវទៅកម្សាន្ត។
នៅពេលដែលអ្នកបានទៅកម្សាន្ត និងទស្សនានូវ ទេសភាពដ៏ស្រស់ត្រកាល
ដែលមានតែមួយគ្មានពីរនៃរមណីដ្ឋានធម្មជាតិដ៏ស្រស់ បំព្រងមួយនេះរួចហើយនោះ
អ្នកពិតជាមិនចង់ ត្រឡប់មកវិញនោះទេ។
ទីកន្លែងកម្សាន្តសំខាន់ៗព្រមទាំងសម្បូរទៅដោយ
ភ្ញៀវទេសចរដ៏ច្រើនកុះករមានដូចជា៖
១- កោះ Mahe គឺជាកោះដ៏ធំជាងគេនៅ
Seychelles ហើយក៏ជាទីកន្លែងដែលមានចំនួនប្រជាជនរស់នៅច្រើនជាង គេផងដែរ។
ទៅដល់ទីនោះអ្នកអាចទស្សនាតំបន់ល្បីៗជាច្រើនដូចជា ប៉ននាឡិការរបស់ក្រុង
Victoria សារមន្ទីប្រវិត្តិសាស្ត្រជាតិ Codevar Craft Centre
ជាកន្លែងដែលអ្នកអាចទិញវិត្ថុអនុស្សាវរីយ៍ដ៏ច្រើនសម្បូរបែប
សារមន្ទីប្រវិត្តិសាស្ត្រធម្មជាតិ ឧទ្យានធម្មជាតិ ឆ្នេរ Beau Vallon
ដែលជាឆ្នេរធំជាងគេនិងល្បីល្បាញជាងគេនៅក្នុងទឹកដីកោះ Mahe
នេះហើយអ្នកក៏អាចទៅទស្សនាទេសភាពនៃកោះ និងតំបន់ទេសចរណ៍ល្បីៗផ្សេងទៀត
ដែលមាននៅលើកោះដ៏ធំនេះផងដែរ។
២- កោះ La Digue គឺជាកោះធំជាងគេ
ស្ថិតក្នុងចំណាត់ថ្នាក់ទី៤ នៅក្នុងចំណោមប្រជុំកោះទាំងឡាយនៅក្នុងទឹកដី
Seychelles។ កោះនេះត្រូវបានគេទទួលស្គាល់ និងនិយមទៅសម្រាកលំហែកាយនៅទីនោះ
ដោយសារតែខ្សាច់នៅលើកោះនេះមានភាពម៉ដ្ឋទន់ ពណ៌សក្បុស
គឺជាប្រភេទខ្សាច់ដែលស្រស់ស្អាតខ្លាំងណាស់។
៣- កោះ Aldabra Atoll
ជាកោះដែលសម្បូរទៅដោយផ្កាថ្មជាង
គេបំផុតមួយនៅក្នុងចំណោមកោះផ្កាថ្មធំៗបំផុតក្នុងពិភពលោក។
នៅពេលអ្នកបាននៅទស្សនានៅលើកោះមួយនេះ
សូមកុំឱ្យរំលងការមុជទឹកមើលផ្ការថ្មដ៏ស្រស់ស្អាត និងមើលពពួកមច្ឆា ព្រមទាំង
ពពួកមានជីវិតនៅ ក្រោមបាទសមុទ្រដ៏រស់រវើក និងសម្បូរបែបគួរឱ្យចង់ទស្សនា
និងស្វែងយល់ក្រៃលែង។
លើសពីនេះទៅទៀត ទីប្រជុំកោះ Seychelles
ក៏នៅមានកោះនិងឆ្នេរសមុទ្រជាច្រើនទៀតដែលអ្នកទេសចរអាចទៅលើលំហែកាយ
និងទៅកម្សាន្តដើម្បីស្រូបយកខ្យល់អាកាសបែបធម្មជាតិពិតៗដូចជាកោះ Curieuse,
កោះ moyenne, កោះ Silhouette, កោះ Ste Anne និងទីកន្លែងកម្សាន្តជាច្រើនទៀត៕
No comments:
Post a Comment