Sunday, December 22, 2013

Wilhelm​ ​Wundt ​​អ្ន​ក​ប​ង្កើ​ត​​មុ​ខ​វិ​ជ្ជា​​​ចិ​ត្ត​​វិ​ទ្យា​​ដំបូ​ង

ប្រភពដើមនៃពាក្យ ចិត្តវិទ្យា (Pysilogy) ត្រូវបានគេប្រើប្រាស់ដំបូងក្នុង ប្រទេសក្រិចវាមានន័យស្រដៀនទៅ នឹងការសិក្សាអំពីវិញ្ញាណ ក្នុងផ្នែកសាសនា។ នៅក្នុងប្រទេសខ្លះគេបានប្រើប្រាស់ចិត្តវិទ្យាក្នុងវិស័យ វេជ្ជសាស្ត្រ តែក្នុងពេលនោះ ចិត្តវិទ្យាមិនទាន់ត្រូវបានគេយក ចិត្តទុកដាក់នៅឡើយទេ។ អ្នកដែលបានបង្កើតមុខវិជ្ជា ចិត្តវិទ្យាដំបូងគេមានឈ្មោះថា WILHELM WUNDT ក្នុងឆ្នាំ១៨៧៩ គាត់ បានបង្កើតបន្ទប់សំរាប់ធ្វើការពិសោធន៍ ចិត្តវិទ្យាហើយបានធ្វើឲ្យមុខវិជ្ជា នេះក្លាយជាមុខវិជ្ជាវិទ្យាសាស្ត្រមួយដែលឯករាជ្យ។ ក្រោយមក ទៀតមានអ្នកវិទ្យាសាស្ត្រជាច្រើនបានចាប់ផ្តើមធ្វើការសិក្សា ស្រាវជ្រាវ និងបង្កើតជាទ្រឹស្តីជាបន្តបន្ទាប់ទាក់ទងនឹងផ្នែកចិត្តវិទ្យានេះ។ គេអាចបែងចែក ការសិក្សាស្រាវជ្រាវចិត្តវិទ្យាជាច្រើនផ្នែក តែផ្នែកដែល មានការពេញនិយមពីសំនាក់អ្នកប្រាជ្ញ ក៏ដូចជាអ្នកសិក្សា ស្រាវជ្រាវមាន ដូចជា៖
១.មូលដ្ឋានគ្រឹះនៃចិត្តវិទ្យា
២.ចិត្តវិទ្យាទាក់ទងនឹង ចរិតរបស់មនុស្ស
៣.ចិត្តវិទ្យាទាក់ទងនឹង ចំនេះវិជ្ជា
៤.ចិត្តវិទ្យាទាក់ទងនឹង ការគ្រប់គ្រង
៥.ចិត្តវិទ្យាទាក់ទងនឹង ការអប់រំ
៦.ចិត្តវិទ្យាទាក់ទងនឹង ការអភិវឌ្ឍន៍មនុស្ស
៧.ចិត្តវិទ្យាទាក់ទងនឹង បញ្ហាសង្គម
៨.ចិត្តវិទ្យាទាក់ទងនឹង សកម្មភាពរបស់មនុស្ស៕
Wilhelm Wundt អ្នកបង្កើតមុខវិជ្ជាចិត្តវិទ្យាដំបូង

No comments:

Post a Comment