ទន្ទឹមនឹងការវិវត្តន៍ឈានឡើងរបស់
ប្រព័ន្ធប្រតិបត្តិការAndroid បច្ចុប្បន្នទើបចម្ងល់
និងព័ត៌មានជុំវិញOS មួយនេះមានបណ្ដាអ្នកប្រើប្រាស់គាំទ្រ
មិនតិចទេ ចង់ដឹង ចង់ឮ។ តើមិត្តយុវវ័យទាំងអស់គ្នាមានដឹងទេ ថា
តើSmartphone ម៉ូដែលណា? ឈ្មោះអ្វី? ជារបស់ក្រុមហ៊ុនណា?
មានរូបរាងយ៉ាងម៉េច ដែលដាក់ដំណើរការប្រព័ន្ធប្រតិបត្តិការAndroid
មុនគេបង្អស់នោះ?
ទូរស័ព្ទនោះឈ្មោះអ្វី?
HTC Dream ឬអាចហៅបានថា T-Mobile G1/ Era G1 ក៏បាន ជាSmartphone រុញទៅចំហៀង ភ្ជាប់ជាមួយ QWERTY Keyboard ព្រមទាំងជាទូរស័ព្ទTouchscreen របស់HTC ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការAndroid ដំបូងគេបង្អស់ ក្នុងចំណោមបណ្ដាSmartphone ដែលមានលក់លើទីផ្សារនាពេលបច្ចុប្បន្ននេះ។
ចេញលក់ពេលណា?
HTC Dream ត្រូវបានប្រកាសចេញលក់ជាផ្លូវការនៅសហរដ្ឋអាមេរិក នៅថ្ងៃទី ២២ តុលា ២០០៨ និងនៅចក្រភពអង់គ្លេស នៅថ្ងៃទី ៣០ តុលា ២០០៨ ព្រមទាំងបណ្ដាប្រទេសនៅសហភាពអឺរ៉ុប ជាច្រើនទៀតដូចជាអូស្ត្រាលី ហុល្លង់ សាធារណរដ្ឋឆេក បារាំង អាល្លឺម៉ង់ និងប៉ូឡូញ នៅដើមឆ្នាំ ២០០៩។
តម្លៃប៉ុន្មាន?
HTC បានសម្រេចលក់ទូរស័ព្ទដៃដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការAndroid របស់ខ្លួននេះ ក្នុងតម្លៃជាសាកល ៣៩៩ដុល្លារអាមេរិក។
ពណ៌អ្វីខ្លះ?
កាលណោះ HTC Dream (T-Mobile G1/T-Mobile Era G1) ត្រូវបានរចនាឡើង មានតែ៣ពណ៌ប៉ុណ្ណោះ គឺ ពណ៌ស ខ្មៅ និងប្រផេះ។
មកដល់អាស៊ីដំបូង?
ក្រុមហ៊ុនទូរគមនាគមន៍តំណាងឲ្យប្រទេសសិង្ហបុរី ឈ្មោះថា SingTel នៅថ្ងៃទី ២១ កុម្ភៈ ឆ្នាំ ២០០៩ បានក្លាយជាក្រុមហ៊ុន និងជាប្រទេសដំបូងបំផុតដែលបាននាំទូរស័ព្ទដៃវៃឆ្លាត HTC Dream ចូលតំបន់អាស៊ី។
HTC ឈប់ផលិតឆ្នាំណា?
T-Mobile G1 ដែលបានមកពីHTC រស់បានដល់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១០ ទើបក្រុមហ៊ុននេះ សម្រេចចិត្តឈប់ផលិតទូរស័ព្ទស៊េរីនេះ ចេញលក់លើទីផ្សារជាផ្លូវការ។
លក្ខណៈសម្បត្តិរបស់HTC Dream
ប្រព័ន្ធប្រតិបត្តិការ៖ Android Donut (1.0-1.6)
CPU៖ 528MHz
អង្គចងចាំ៖ RAM 192MB, ROM 256MB និងអាចបន្ថែមម៉េមូរីកាតប្រភេទ microSD
កាមេរ៉ា៖ 3.15MP
អេក្រង់៖ Touchscreen 3.2” (320 x 480px) + QWERTY Keyboard
វិមាត្រ៖ 117.7 x 55.7 x 17.1មម
ទម្ងន់៖ ១៥៨ក្រាម
វិទ្យុ៖ គ្មាន
ថ្ម៖ ប្រភេទ Li-Ion 1150mAh, និយាយបាន ៥ម៉ោង និង ២០នាទី ព្រមទាំងបើកចោលបានជាង ៤០០ម៉ោង។

No comments:
Post a Comment