Foxconn ជាក្រុមហ៊ុនអេឡិចត្រូនិករបស់តៃវ៉ាន់បែបពហុជាតិសាសន៍ បង្កើតឡើងនៅឆ្នាំ ១៩៧៤ មានទីស្នាក់ការនៅស្រុក Tucheng ក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់។ Foxconn ជាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកធំជាងគេលើលោក។
ទិដ្ឋភាពរោងចក្រFoxconn នៅតៃវ៉ាន់
Foxconn ជាក្រុមហ៊ុនកែច្នៃនិងផលិតវត្ថុធាតុដើមដំបូង
ហើយមានសាខានៅតាមបណ្ដាប្រទេសមួយចំនួននៅតំបន់នៅអាស៊ី, អឺរ៉ុប
និងអាមេរិកខាងត្បូងដែលរួមមានប្រទេសប្រេស៊ីល, នៅអឺរ៉ុប,
ប្រទេសឥណ្ឌា, ជប៉ុន, ម៉ាឡេស៊ី និងប្រទេសម៉ិកស៊ីកូ ដែលបានក្ដោបក្ដាប់ទីផ្សារអេឡិចត្រូនិកពិភពលោកចំនួន ៤០%។ Foxconn មានក្រុមហ៊ុនជាដៃគូសហការល្បីៗមួយចំនួនដូចជាៈ Apple, Dell, Amazon និងក្រុមហ៊ុនល្បីជាច្រើនទៀត។គិតត្រឹមឆ្នាំ ២០១១ Foxconn រកចំណូល បាន១០២,៧៤ពាន់លានដុល្លារ សហរដ្ឋអាមេរិក ក្នុងនោះចំណេញបាន ២,៦៤ពាន់លានដុល្លារ ហើយមានបុគ្គលិកសរុប(គ្រប់សាខារោងចក្រទាំងអស់) ប្រមាណ ១,២ ពាន់លាន នាក់ ។
កេរិ៍ឈ្មោះរបស់Foxconn បានធ្វើមនុស្សមិនតិចទេ ជុំវិញសាកលលោកគិតថាជាក្រុមហ៊ុនធំ និងដាច់តែឯង ប៉ុន្តែផ្ទុយទៅវិញរោងចក្រផលិតផ្នែករឹងអេឡិចត្រូនិក(Hardware Manufacturer)ដ៏ធំ ឲ្យក្រុមហ៊ុនអេឡិចត្រូនិកធំៗជាច្រើន ដែលមានទាំងវត្តមានAppleផងនោះ ជាចំណែកមួយរបស់ឈ្មោះថា Hon Hai Precision Industry Co., Ltd ប៉ុណ្ណោះ។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៧៤។
២០០៧ បង្កើតគម្រោងសង់រោងចក្រផ្ទាល់ខ្លួន៖
- ឆ្នាំ ២០០៧ ខែវិច្ឆិកា Foxconn បានប្រកាសគម្រោងសាងសង់រោងចក្រជាមួយកញ្ចប់ទឹកប្រាក់ ៥០០លានដុល្លារ អាមេរិក នៅក្រុង Huizhou ភាគខាងត្បូងប្រទេសចិន។
២០០១ ផលិតបន្ទះChip ឲ្យIntel៖
- ឆ្នាំ ២០០១ Foxconn ទទួលបានកុងត្រាផលិតបន្ទះchip (mother-board) ពីក្រុមហ៊ុន Intel ដើម្បីផ្គត់ផ្គង់ទីផ្សារពិភពលោក។
២០១២ Foxconn កាន់តែធំ៖
@:ទិញភាគហ៊ុនSharp សរុប ៦០%៖
- ខែមករាឆ្នាំ២០១២ Foxconn បានលើកលោក Tien Chong(Terry) Cheng ឡើងធ្វើជានាយកប្រតិបត្តិ(CEO)។
- ខែកក្កដាឆ្នាំ(2012)២០១២ ដដែលនាយកប្រតិបត្តិរូបនេះ បានស្នើសុំលាឈប់ពីតំណែងវិញដោយសារលោក ជួបបញ្ហាសុខភាព។ ទោះបីជាយ៉ាងណា សំណើរបស់លោកនៅពុំទាន់ដាក់ចេញជាលទ្ធផលអ្វីនៅឡើយទេ ហើយគេរំពឹងថា អ្នកស្នងដំណែងជានាយកប្រតិបត្តិបន្ត បន្ទាប់ពីលោក Tien Chong លាឈប់បានសម្រេច គឺលោក Calvin Chih។
- ខែមិនា Foxconn បានយល់ព្រមទិញភាគហ៊ុនរបស់ក្រុមហ៊ុនអេឡិចត្រូនិក Sharp នៅជប៉ុនចំនួន ១០% ដែលសរុបជាទឹកប្រាក់ចំនួន ៨០៦ លានដុល្លារ ហើយក៏បានទិញផលិតផលកញ្ចក់ LCD ចំនួន ៥០% ពី Sharp ផងដែរ។
- Apple បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផ្គត់ផ្គង់វត្ថុធាតុដើមមួយចំនួន នៅចិនដូចជា Foxconn ពីព្រោះ វាផ្ដល់លក្ខណៈងាយស្រួលទាក់ទងគ្នាជាមួយ Foxconn ដើម្បីអភិវឌ្ឍន៍ដំណើរការផលិតឧបករណ៍អេឡិចត្រូនិករបស់ខ្លួន(Apple)។
ចិន៖ Foxconn នៅចិនមានរោងចក្រចំនួន ១៣ នៅតាមបណ្ដាទីក្រុងចំនួន ៩ ច្រើនជាងនៅតាមបណ្ដាប្រទេសមួយចំនួន។ រោងចក្រធំជាងគេរបស់ Foxconn មានឈ្មោះ Foxconn City ឬហៅម្យ៉ាងទៀតថា iPod City ស្ថិតនៅតំបន់ Longhua ក្នុងក្រុង Shenzhen ខេត្ត Guangdong ហើយក្នុងនោះមានបុគ្គលិកធ្វើការជាច្រើនរយពាន់នាក់។ Foxconn City មានផ្ទៃក្រឡា ៣គ.ម មានរោងចក្រក្នុងទីដីនោះសរុបចំនួន ១៥ ហើយបុគ្គលិកធ្វើការ ១២ម៉ោងក្នុងមួយថ្ងៃ និងធ្វើការ៦ថ្ងៃក្នុងមួយសប្ដាហ៍។
រោងចក្រ Foxconn មួយទៀតដែលធំបន្ទាប់ មានឈ្មោះថា Zhengzhou Technology Park ស្ថិតក្នុងក្រុង Zhengzhou ខេត្ត Henan និងមានបុគ្គលិកប្រមាណ ១២ម៉ឺននាក់។ Foxconn កំពុងបន្តបង្កើតរោងចក្រក្នុងក្រុង Chengdu ខេត្ត Sichuan និងក្រុង Wuhan ខេត្ត Hubei។
អឺរ៉ុប៖ Foxconn មានរោងចក្រនៅតាមបណ្ដាប្រទេសអឺរ៉ុបមួយចំនួនរួមមានៈ Hungary, Slovakia, និង Czech Republic។
ឥណ្ឌាៈ ក្រុមហ៊ុនទាំងអស់ដែលនៅអាមេរិកខាងត្បូង គឺមានទីតាំងស្ថិតនៅប្រទេសប្រេស៊ីល ហើយក្រុមហ៊ុន កំពុងមានគម្រោងពង្រីកការវិនិយោគទុនក្នុងតំបន់ឲ្យកាន់តែរីក ធំឡើង។
ជប៉ុន៖ Foxconn និង Sharp បានរួមសហការគ្នាដំណើរការរោងចក្រពីរកន្លែងដើម្បីអភិវឌ្ឍ ទូរទស្សន៍អេក្រង់ធំ នៅទីក្រុង Sakai ប្រទេសជប៉ុន។
ម៉ាឡេស៊ី៖ នៅឆ្នាំ២០១១ Foxconn បានបង្កើតមូលដ្ឋានរោងចក្រស្ថិតនៅស្រុក Kulaijaya រដ្ឋ Johor ប្រទេសម៉ាឡេស៊ី ដែលបានដាក់បញ្ចូលរោងចក្រចំនួន៤។
សព្វថ្ងៃ Foxconn មានក្រុមហ៊ុនអេឡិចត្រូនិកល្បីៗមួយចំនួនជាដៃគូសហការដូចខាងក្រោម៖
ឈ្មោះក្រុមហ៊ុន | ប្រទេស |
Acer | តៃវ៉ាន់ |
Amazon | សហរដ្ឋអាមេរិក |
Apple Inc. | សហរដ្ឋអាមេរិក |
Cisco | សហរដ្ឋអាមេរិក |
Dell | សហរដ្ឋអាមេរិក |
Hewlett-Packard | សហរដ្ឋអាមេរិក |
Intel | សហរដ្ឋអាមេរិក |
Microsoft | សហរដ្ឋអាមេរិក |
Motorola Mobility | សហរដ្ឋអាមេរិក |
Nintendo | ជប៉ុន |
Nokia | ហ្វាំងឡង់ |
Samsung Electronics | កូរ៉េខាងត្បូង |
Sony | ជប៉ុន |
Toshiba | ជប៉ុន |
Visio | សហរដ្ឋអាមេរិក |
No comments:
Post a Comment