ស្របពេលដែលប្រិយមិត្តនិងអតិថិជនរបស់ Apple កំពុងទន្ទឹងរង់ចាំការបង្ហាញខ្លួនរបស់ iPhone 5
យ៉ាងអន្ទះសារវេលាម៉ោង ១២យប់នេះ (ត្រូវនឹងម៉ោង ១០ព្រឹកនៅ San
Francisco សហរដ្ឋអាមេរិក) ទំព័រនេះ Sabay សូមដកស្រង់យកប្រវត្តិ Logo
របស់ Apple ដែលកកើតឡើងជាមួយក្រុមហ៊ុនយក្ខនេះក្នុងឆ្នាំ ១៩៧៦
រហូតដល់បច្ចុប្បន្នមកបង្ហាញជូនប្រិយមិត្តដើម្បីកម្សាន្តអារម្មណ៍
មុននឹង iPhone ជំនាន់ទី ៦នេះបង្ហាញខ្លួន។
រូប Logo ដំបូងរបស់ Apple ឆ្នាំ១៩៧៦
រូប Logo
ខាងលើនេះគឺជារូបដំបូងបំផុតដែលបានរចនាឡើងដោយលោក Ron Wayne
សហស្ថាបនិករបស់ Apple ក្នុងឆ្នាំ ១៩៧៦។
សហស្ថាបនិករូបនេះបានប្រើប្រាស់រូបអ្នកប្រាជ្ញរូបវិទ្យាដ៏ល្បី
ដែលបានរកឃើញច្បាប់ញូតុនគឺលោក Sir Isaac Newton
កំពុងអង្គុយអានសៀវភៅក្រោមដើមផ្លែប៉ោមធ្វើជារូបតំណាងឲ្យ Logo
របស់ក្រុមហ៊ុន។
រូប Logo ផ្លែប៉ោមពណ៌ឥន្ទធនូ (ចុងឆ្នាំ ១៩៧៦ រហូតដល់ ១៩៩៨)
តែក្រោយមកក្នុងឆ្នាំដដែល
ក្រុមហ៊ុនបានប្ដូរទៅប្រើប្រាស់រូបផ្លែប៉ោមពណ៌ឥន្ទធនូដែលមាន
ស្នាមខាំបាត់មួយចំណិតរចនាឡើងដោយលោក Rob Janoff ជំនួសវិញ។
ប្រភពបានបញ្ជាក់ថា ហេតុដែលរូប
Logoផ្លែប៉ោមបាត់មួយចំណិតគឺដោយសារតែក្រុមហ៊ុនចង់ឲ្យអតិថិជន
ចំណាំរូប Logo
របស់ខ្លួនកុំឲ្យច្រឡំនឹងរូបផ្លែឈើផ្សេងទៀតដែលមានរូបសណ្ឋាន
ស្រដៀងគ្នា។
រូប Logo បច្ចុប្បន្ន ប្រើពណ៌ខ្មៅ និងទឹកប្រាក់
Appleបានប្រើប្រាស់ Logo
ផ្លែប៉ោមពណ៌ឥន្ធនូនេះចាប់ពីឆ្នាំ ១៩៧៦ រហូតដល់ឆ្នាំ ១៩៩៨
តែក្រោយមកក្រុមហ៊ុនបានដកពណ៌ឥន្ទធនូចេញដោយជំនួសមកវិញនូវរូប
Logo ដែលមានប្រាក់ឬខ្មៅរហូតដល់សព្វថ្ងៃ។
iPhone 4 និង 4S ប្រើ Logo ពណ៌ប្រាក់
iPad 2 និង The New iPad ប្រើ Logo ពណ៌ខ្មៅ
iMac ស៊េរីចាស់ប្រើ Logo ឥន្ទធនូ (រូបខាងឆ្វេង) និងរូប iMac ស៊េរីក្រោយប្រើ Logo ពណ៌ខ្មៅ
អ្នករចនា«ឡូហ្គូ»Appleដំបូងបង្អស់ជានរណា?
រូបរាងរបស់ «ឡូហ្គូ» ដំបូងគេរបស់Apple
មិនមែនមានទ្រង់ទ្រាយដូចផ្លែប៉ោម
ឆែបមួយចំណិតដូចសព្វថ្ងៃដែលមានលើឧបករណ៍នានាដូចជាiPhone, iPad,
iPod ឬMac នោះទេ ប៉ុន្តែLogo ដំបូងឡើយរបស់Apple
មានទាំងវត្តមានរបស់អ្នករូបវិទូដ៏ល្បីល្បាញគឺលោកញ៉ូវតុន (Issac
Newton) កំពុងអង្គុយអានសៀវភៅក្រោយដើមប៉ោម អមដោយវត្តមានវាលស្មៅ
បូករួមទាំងទេសភាពផ្សេងៗ។ តើឡូហ្គូដំបូងនេះ
អ្នកណាជាអ្នកផ្ដួចផ្ដើមរចនាឲ្យលេចចេញជារូបរាងឡើង?
លោក Steve Jobs កើតនៅថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ១៩៥៥ នៅ San Francisco រដ្ឋ California ហើយត្រូវបានចិញ្ចឹមបីបាច់ដោយ Paul និង Clara Jobsនៅក្រុង Mount View ។ លោកគឺជាមហាសេដ្ឋីពាណិជ្ជកម្ម និង អ្នកឆ្នៃប្រឌិតគំនិតថ្មីម្នាក់។ លើសពីនេះ លោកគឺជា សហស្ថាបនិក នាយក និងជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple Inc។ Jobs ក៏ធ្លាប់បម្រើការងារជានាយកប្រតិបត្តិនៅ Pixar Animation Studios ហើយបានក្លាយជាសមាជិកនៅក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន The Walt Disney នៅឆ្នាំ ២០០៦ ស្របពេលដែល Walt Disney ទិញយក Pixar។ លោកក៏ធ្លាប់ត្រូវបានផ្តល់កិត្តិយសឲ្យធ្វើជាផលិតករប្រតិបត្តិ សម្រាប់រឿង Toy Story នៅឆ្នាំ ១៩៩៥ ផងដែរ។
នៅចុងទសវត្សឆ្នាំ ១៩៧០ Jobs ជាមួយសហស្ថាបនិកផ្សេងទៀតរបស់ Apple លោក Steve Wazniak, Mike Markkula បានរចនា បង្កើត និងស្វែងរកទីផ្សារសម្រាប់គ្រួសារកុំព្យូទ័រ Apple II Series។ នៅដើមទសវត្សឆ្នាំ ១៩៨០ Jobs បានឃើញពីសក្ដានុពល របស់ User Interface ដែលអាចបញ្ជាដោយប្រើ Mouse និងបានឈានទៅបង្កើត Macintosh។
នៅឆ្នាំ ១៩៨៤ Steve Jobs បានបាត់បង់អំណាចពីក្នុងក្រុមប្រឹក្សារបស់ Apple ហើយក៏លាឈប់ និងបែរទៅបង្កើត NeXT ដែលជាក្រុមហ៊ុនផលិតកម្មវិធីកុំព្យូទ័រ។ ក្រោយមក នៅឆ្នាំ ១៩៩៦ Apple បានទិញយកក្រុមហ៊ុន NeXT ដោយបាននាំ Steve Jobs ទៅ Apple វិញ ហើយគាត់បានក្លាយជានាយកក្រុមហ៊ុនរបស់ Apple តាំងពីឆ្នាំ ១៩៩៧ រហូតដល់ ២០១១។ នៅឆ្នាំ ១៩៨៦ លោក Steve Jobs បានទិញយកផ្នែកបង្កើតក្រាហ្វិកកុំព្យូទ័រ Lucasfilm Ltd ដែលក្រោយមកបានបំបែកទៅជា Pixar Animation Studios។ កាលនោះលោកគឺជានាយកក្រុមហ៊ុន និងគ្រប់គ្រងលើភាគហ៊ុនប្រមាណ ៥០.១% រហូតដល់ឆ្នាំ ២០០៦ ទើបក្រុមហ៊ុននេះត្រូវក្រុមហ៊ុន The Walt Disney ទិញយក។ ប៉ុន្តែទោះជាយ៉ាងណា លោកក៏នៅតែជាអ្នកមានភាគហ៊ុនច្រើននៅក្នុង The Walt Disney គឺប្រមាណ ៧% ព្រមទាំងក្លាយជាសមាជិកក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមួយ នេះទៀតផង។
ប្រវត្តិការងាររបស់ Steve Jobs បានរួមចំណែកជាគំរូមួយយ៉ាងល្អសម្រាប់សហគ្រិននៅ Silicon Valley ដោយលោកបានផ្តល់ការចាប់អារម្មណ៍ទៅលើការរចនា និងបានយល់យ៉ាងច្បាស់ពីតួនាទីនៅក្នុងសង្គមទាំងមូល។
ជីវិតផ្ទាល់ខ្លួនសង្ខេប
Jobs កើតនៅ San Francisco រដ្ឋ California ហើយត្រូវបានចិញ្ចឹមបីបាច់ដោយ Paul និង Clara Jobsនៅក្រុង Mount View ដែលពេលនោះអ្នកទាំងពីដាក់ឈ្មោះលោកថា Steven Paul។ លោកបានចូលរៀនវិទ្យាល័យ Cuptertino និង Homestead High School ក្នុងរដ្ឋ California។ ក្រោយមក លោកបានបង្រៀននៅក្រុមហ៊ុន Hewlett-Packard នៅ Palo Alto រដ្ឋ California ហើយក៏ត្រូវក្រុមហ៊ុននេះជួលឲ្យបម្រើការងារជាបុគ្គលិកនៅរដូវ ក្ដៅ។ នៅឆ្នាំ ១៩៧២ លោកបានទទួលសញ្ញាប័ត្រវិទ្យាល័យ និងចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យ Reed College នៅ Portland។ បន្ទាប់ពីរៀនបានមួយឆមាសលោកបានបោះបង់ការសិក្សា។ នៅឆ្នាំ ១៩៧៤ លោកបានត្រឡប់ទៅ California វិញ និងចាប់ផ្ដើមចូលរួមក្នុងការប្រជុំ Homebrew Computer Club ជាមួយលោក Wozniak។
នៅថ្ងៃទី ១៨ ខែមិនាឆ្នាំ ១៩៩១ លោក Steve Jobs
បានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី Laurene Powell
ដែលកាលនោះមានការចូលរួមជាអធិបតីភាពពីលោកសង្ឃសាសនាព្រះពុទ្ធ
មហាយាន Kobun Chino Otogawa។ លោកមានកូនប្រុសម្នាក់
និងកូនស្រីពីរនាក់
តែលោកក៏ធ្លាប់មានកូនស្រីម្នាក់ជាមួយអ្នកស្រី Bay Arean ដែរ។
លោក Steve Jobs បានទទួលមេដាយ the National Medal of Technology ពីប្រធានាធិបតី Ronald Reagan នៅឆ្នាំ ១៩៨៤។ នៅឆ្នាំ ១៩៨៧ លោកបានទទួលពានរង្វាន់ Jefferson Award for Public Service។ នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០០៧ Steve Jobs ត្រូវបានគេដាក់ឈ្មោះថាជាមនុស្សដែលមានអំណាចបំផុតនៅក្នុង ពាណិជ្ជកម្មដោយទស្សនាវដ្ដី Fortune Magazine។ នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០០៧ អភិបាលរដ្ឋ California លោក Arnold Schzwarzenegger និង អ្នកស្រី Maria Shriver បានអញ្ជើញ Steve Jobs ចូលក្នុងវិមាន California Hall of Fame ដែលមានទីតាំងនៅ សារមន្ទីរប្រវត្តិសាស្ត្រ ស្ត្រី និងវិចិត្រសិល្បៈ។
នៅខែសីហា ឆ្នាំ ២០០៩ Jobs ត្រូវបានគេជ្រើសរើសជាសហគ្រិនដែលគួរឲ្យស្ញប់ស្ញែងបំផុតដោយយុវវ័យ ក្នុងការស្ទាបស្ទង់មតិរបស់ ស្ថាប័នស្រាវជ្រាវJunior Achievement។ នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០០៩ Jobs ត្រូវបាន Fortune Magazine ដាក់ឈ្មោះថាជានាយកក្រុមហ៊ុនរាប់ទសវត្សរ៍។ នៅខែវិច្ឆិកា ឆ្នាំ ២០០៩ លោកក៏ត្រូវចាត់ថ្នាក់លេខ ៥៧ ក្នុងចំណោមមនុស្សដែលមានអំណាចបំផុតលើពិភពលោក។
លាលែងពីតំណែងជាអគ្គនាយកអេបផល
គួរបញ្ជាក់ថានៅខែសីហាឆ្នាំ ២០១១ Steve Jobs បានលាលែងពីតំណែង ដោយសារមូលហេតុសុខភាព មហារីកលំពេងនិងបានផ្ទេរតំណែងឲ្យលោក Tim Cookជាអ្នកកាន់តំណែងបន្ត។
លោក Steve បានសរសេរនៅក្នុងសំបុត្រខ្លីមួយថា លោកធ្លាប់ប្រាប់រួចហើយថាបើពេលណាគាត់លែងធ្វើជាប្រធានក្រុមហ៊ុន គាត់នឹងជាមនុស្សទីមួយដែលប្រាប់ឲ្យអ្នកដឹង។ ជាអកុសលពេលនោះបានមកដល់ហើយ។ លោកសង្ឃឹមថា វាសនាក្រុមហ៊ុន Apple នឹងនៅតែត្រចះត្រចង់រហូត និងនៅតែបន្តចូលរួមផ្ដល់ប្រឹក្សាដល់ក្រុមហ៊ុនទៀត។ បន្ទាប់ពីការលាឈប់នេះ តំណែងរបស់ Steve Jobs នឹងត្រូវផ្ទេរទៅឲ្យលោក Tim Cook អគ្គនាយកបម្រុង ដែលបានចូលក្នុងក្រុមហ៊ុន Apple តាំងពីឆ្នាំ ១៩៩៨ម្ល៉េះ ណាមួយលោក Tim Cook គឺជាមនុស្សម្នាក់ដែល Steve ទុកចិត្តបំផុត។
គួរបញ្ជាក់ថា លោក Steve បានចូលប្រឡូកជាមួយ Apple អស់រយៈពេល ១៤ ឆ្នាំហើយ និងបានបង្កើតសមិទ្ធផលធំៗជាច្រើន។
ប៉ុន្តែចំពោះអ្នកវិភាគវិញ មិនដែលគិតថានឹងមានរឿងនេះទេ ព្រោះខាងមុខនេះ នឹងមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនដូចជាការដាក់បង្ហាញ iPhone នៅខែកញ្ញាខាងមុខនេះ និង iPad នៅឆ្នាំ ២០១២។ តើមិត្តយុវវ័យយល់យ៉ាងណាដែរចំពោះរឿងនេះ? តើលោក Tim Cook នឹងអាចនាំ Apple ទៅរកភាពជោគជ័យដូចលោក Steve Jobs ឬទេ?
កាលពីម្សិលមិញនេះ [០៥ តុលា ២០១១] អតីតនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Steve Jobs បានទទួលមរណភាពក្នុងអាយុ ៥៦ ឆ្នាំបន្ទាប់ពីបានតស៊ូជម្នះនឹងជំងឺមហារីកលំពែងអស់ពេលជាយូរមក។
គួរបញ្ជាក់ផងដែរថា មរណភាពរបស់លោក Steve Jobs កើតឡើង ១ ថ្ងៃបន្ទាប់ពីក្រុមហ៊ុន Apple បានប្រកាស iPhone 4S ជាផ្លូវការ។
តើបន្ទាប់ពីមរណភាពរបស់លោក Steve Jobs ក្រុមហ៊ុន Apple
នឹងនៅតែអាចឈរតំណែងកំពូលនៅលើលោកទៀតបានដែរឬទេ?
សូមជួយរំលែកទុក្ខទាំងអស់គ្នា! សូមតាមដានជាមួយ Sabay
ទាំងអស់គ្នាលើព្រឹត្តិការណ៍មរណភាពរបស់លោក Steve Jobs នេះ។
អ្វីដែលជាការទន្ទឹងរង់ចាំរបស់ មនុស្សគ្រប់គ្នាពេលនេះបានក្លាយជាការពិតហើយ! ទូរស័ព្ទiPhone ជំនាន់ទីប្រាំមានឈ្មោះថា iPhone 4S ត្រូវបានក្រុមហ៊ុន Apple បើកទំព័រថ្មីបង្ហាញអ្នកប្រើប្រាស់។ ទូរស័ព្ទ iPhone 4S មានរូបរាងរចនានៅដដែលដូច iPhone 4 ដែរតែសមត្ថភាពខាងក្នុង និងលក្ខណៈពិសេសរបស់វា ខ្លាំងជាងមុន។
iPhone 4S មានលក្ខណៈពិសេសៗមួយចំនួនដូចជា វាប្រើ A5 chipset
ដែលធ្លាប់ប្រើក្នុង iPad 2 ព្រមជាមួយ dual-core Cortex-A9 CPU និង
PowerVR SGX543MP2GPU
ដែលត្រូវបានគេជឿថាពិតជាមានល្បឿនលឿនអស្ចារ្យ។
ចំពោះល្បឿនក្នុងការទទួលទិន្នន័យតាម Network ក៏ខ្លាំងជាងមុនដែរ
ពោលគឺមិនមែនជា LTE ដែលមនុស្សគ្រប់គ្នារំពឹងទុកនោះទេ តែជា
14.4Mbps ដែលស័ក្ដិសមបំផុតសម្រាប់ទីផ្សារបច្ចុប្បន្ននេះ។
ចំពោះបណ្ដាញ Network iPhone 4S អាចប្រើបានទាំង GSM និង ទាំង CDMA។
iPhone 4S នេះចេញមកដោយប្រើប្រព័ន្ធប្រតិបត្តិការ iOS5
ជាជំនាន់ចុងក្រោយពី Apple។
ក្រៅពីនេះ សូម្បីតែទំហំកាមេរ៉ាក៏កាន់តែធំជាងមុនដែរ
គឺមានទំហំរហូតដល់ 8MP និងអាចថតវីដេអូក្នុងទំហំ 1080p ដែលខុសពី
iPhone 4 មានកាមេរ៉ាទំហំតែ 5MP និងអាចថតវីដេអូបានតែ 720p។
iPhone 4S មានពីរពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ស និងពណ៌ខ្មៅ
ហើយវាមានសមត្ថភាពរក្សាទុកទិន្នន័យបីទំហំផ្សេងៗគ្នាគឺ 16GB,
32GB និង 64GB។ ទូរស័ព្ទនេះគ្រោងនឹងចេញលក់ជាផ្លូវការនៅថ្ងៃទី ១៤
ខែតុលា ប៉ុន្តែអាចកុម្ម៉ង់មុនបានចាប់ពីថ្ងៃទី ៧ ខែតុលានេះ។
ចំពោះតម្លៃជាក់ស្តែងមិនទាន់មានបញ្ជាក់នៅឡើយទេ។
iPhone 4S នៅសហរដ្ឋអាមេរិកនឹងទៅដល់ AT&T, Verizon និង Sprint បន្ទាប់មកនឹងទៅដល់កាណាដា អូស្ត្រាលី ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងជប៉ុន ចំណែក ៦៣ ប្រទេសទៀតនឹងបានទូរស័ព្ទនេះនៅចុងឆ្នាំ៕
លោក Walter Isaacson កើតថ្ងៃទី ២០ ខែឧសភា ឆ្នាំ ១៩៥២ នៅ New Orleans រដ្ឋ Louisiana សហរដ្ឋអាមេរិក។ លោក គឺជាអ្នកនិពន្ធ ហើយក៏ជាអ្នកនិពន្ធជីវប្រវត្តិដ៏ឆ្នើមម្នាក់ផងដែរ។ លោកមានតំណែងជាប្រធាន និងនាយកប្រតិបត្តិរបស់ស្ថាប័នមួយដែលមានឈ្មោះថា Aspen។ លោក Walter ក៏ជាអតីតប្រធាន និងនាយកប្រតិបត្តិរបស់ CNN និងធ្លាប់ជាអ្នកត្រួតពិនិត្យម្នាក់របស់ទស្សនាវដ្ដី Time ផងដែរ។
ប្រវត្តិសិក្សា
លោក Walter Isaacson កើតនៅ New Orleans រដ្ឋ Louisiana។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលា Isidore Newman School និងវិទ្យាល័យ Deep Springs លោក Walter បានបន្តការសិក្សារហូតដល់ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យ Harvard ផ្នែកប្រវត្តិសាស្ត្រ និងអក្សរសាស្ត្រ។ លើសពីនេះលោកក៏ធ្លាប់ទទួលបានអាហារូបករណ៍ដើម្បីរៀនបន្តនៅ មហាវិទ្យាល័យ Oxfordផងដែរ។
ប្រវត្តិការងារ
លោក Walter បានចាប់អាជីពជាអ្នកកាសែត នៅ The Sunday Time ទីក្រុងឡុងដុង បន្ទាប់មកប្ដូរទៅ New orleans Times-Picayune វិញ។ លោកបានសម្រេចចិត្តចូលបម្រើការងារនៅទស្សនាវដ្ដី Time ក្នុងឆ្នាំ ១៩៧៨ ហើយចូលបម្រើការជាអ្នកយកការណ៍នយោបាយ អ្នកត្រួតពិនិត្យថ្នាក់ជាតិ និង អ្នកត្រួតពិនិត្យព័ត៌មានថ្មីៗផងដែរ។ ក្រោយមកគាត់បានក្លាយជាប្រធាន និងនាយកប្រតិបត្តិរបស់ CNN ក្នុងឆ្នាំ២០០១ និងជាប្រធាន និងនាយកប្រតិបត្តិរបស់ស្ថាប័នមួយដែលមានឈ្មោះថា Aspen ក្នុងឆ្នាំ២០០៣។
គួររំលឹកថាលោក Walter បានចាប់ផ្ដើមសិក្សាស្រាវជ្រាវពីជីវប្រវត្តិរបស់លោក ស្ទីវ ចបស៍ តាំងពីឆ្នាំ ២០០៩ មកម្ល៉េះ ដែលសៀវភៅនេះបានរៀបរៀងឡើងដោយពឹងផ្អែកលើបទសម្ភាសន៍រវាងលោក និងស្ទីវ ចបស៍ ផ្ទាល់ប្រមាណជាង៤០ដង ដោយចំណាយរយៈពេលអស់ជាង ២ ឆ្នាំ។ ជាលទ្ធផលសៀវភៅនេះបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ដូចដែលលោកបាន រំពឹងទុកមែន។
សព្វថ្ងៃនេះគាត់រស់នៅជួបជុំជាមួយភរិយា និងកូនស្រីរបស់គាត់នៅទីក្រុង Washington, DC សហរដ្ឋអាមេរិក។
យ៉ាងម៉េចដែរ ប៉ុណ្ណេះប្រហែលស្គាល់ពីអ្នកនិពន្ធរូបនេះបានច្រើនហើយ មែនទេ?
ទោះបីលោក Steve Jobs បាន ទទួលមរណភាពទៅក៏ដោយ កិត្តិនាម និងស្នាដៃរបស់លោក នៅតែទទួលបានការកោតស្ញប់ស្ញែង និងគោរពឥតដាច់ដដែល។ គេហទំព័រជាច្រើនបានចុះផ្សាយពីហេតុការណ៍សំខាន់ៗដែលកើតឡើងជុំវិញ ឈ្មោះលោក Steve Jobsនៅពាសពេញពិភពលោក។
គេហទំព័រ Redmondpie បានចុះផ្សាយកាលពីថ្ងៃទី ៧ ខែធ្នូកន្លងទៅនេះ ថាសៀវភៅជីវប្រវត្តិរបស់លោក Steve Jobs បានក្លាយជាសៀវភៅលក់ដាច់បំផុតប្រចាំឆ្នាំ ២០១១។ សៀវភៅជីវប្រវត្តិនេះបានជាប់ចំណាត់ថ្នាក់ល្អនៅក្នុងកំពូលទាំង ១០០ របស់ Amazonអស់រយៈពេល ៨៨ ថ្ងៃហើយ ដែលនេះពិតជាសឹងតែមិនគួរឲ្យជឿ ព្រោះសៀវភៅនេះទើបតែចេញជាផ្លូវការនៅថ្ងៃទី ២៣ ខែតុលា កន្លងទៅប៉ុណ្ណោះ។ នេះមានន័យថា ចេញបានប្រមាណ ៤៥ ថ្ងៃ។ បើក្រឡេកទៅមើលអតីតកាលបន្តិច សៀវភៅជីវប្រវត្តិរបស់ លោក Steve Jobsដែលនិពន្ធដោយលោក Walter Isaacson គ្រោងនឹងចេញលក់នៅថ្ងៃទី ១ ខែវិច្ឆិកាទេ ប៉ុន្តែដោយសារ លោក Steve Jobs ទទួលមរណៈភាពភ្លាមៗទើបធ្វើឲ្យកាលបរិច្ឆេទត្រូវបានផ្លាស់ប្ដូរឲ្យឆាប់ជាងការគ្រោងទុកបន្តិច។
គេហទំព័រ Amazon ដែល ជាប្រភពសម្រាប់គេហទំព័រខាងលើ ក៏បានបញ្ជាក់តាមទំព័រមុខរបស់ខ្លួនផងដែរថា សៀវភៅលោក Steve Jobs នេះត្រូវបានជ្រើសរើសថាជាសៀវភៅមួយក្នុងចំណោមសៀវភៅល្អបំផុត សម្រាប់ឆ្នាំ ២០១១។ ការកំណត់នេះ ធ្វើឡើងដោយផ្អែកលើទាំងសៀវភៅបោះពុម្ពទាំងសៀវភៅសម្រាប់ Kindle។ តាមប្រភពទាំងពីរខាងដើមនេះ អាចគូសបញ្ជាក់បានថា ប្រជាជនទូទៅនៅតែនឹកដល់លោក Steve Jobs ហើយចង់ចេះចង់ដឹងពីប្រវត្តិរបស់លោក។ ប្រហែលនេះអាចជាការជួយគាំទ្រ និងក៏ជាការអានដើម្បីទទួលបានបទពិសោធន៍ល្អៗពីដំណើរជីវិតរបស់ លោក Steve Jobs ផងដែរ។ សៀវភៅនេះមានលក់ នៅលើគេហទំព័រ Amazon ក្នុងតម្លៃ១៧.៨៧$។
គេហទំព័រ huffingtonpost ក៏ មិនចាញ់គេហទំព័រទាំងពីរខាងដើមនេះដែរ គឺបានចុះផ្សាយព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍មួយ។ ព័ត៌មាននោះគឺ អ្នកជំនួញ Gabor Bojar មានគម្រោងសាងសង់រូបចម្លាក់សម្រិតសម្រាប់លោក Steve Jobe ផងដែរ។ លោក Gabor Bojar ធ្លាប់មានទំនាក់ទំនងល្អជាមួយលោក Steve Jobs តាំងពីពេលជួបដំបូងនៅសន្និសីទបច្ចេកវិទ្យាកាលពីឆ្នាំកន្លងទៅ ម្ល៉េះ ដូច្នេះហើយទើបលោកមានគម្រោងឲ្យជាងចម្លាក់ជនជាតិហុងគ្រី Erno Toth សាងសង់រូបចម្លាក់សម្រិតធំមួយសម្រាប់លោក Steve Jobs។
គួរបញ្ជាក់ផងដែរថា លោក Steve Jobs បានទទួលមរណភាពកាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១១នេះដោយសារជំងឺមហារីក ក្នុងវ័យ ៥៦ ឆ្នាំ។
បច្ចុប្បន្ន Apple ស្ថិតក្រោមការគ្រប់គ្រងរបស់លោក Steve Jobs ដែលជានាយកប្រតិបត្តិ និងជាសហស្ថាបនិក លោក Tim Cook ជាប្រធានប្រតិបត្តិការ Peter Oppenheimer ប្រធានហិរញ្ញវត្ថុ Bob Mansfield ជាវិស្វករទទួលបន្ទុកផលិត Hardware សម្រាប់ Macនិង iPhone និងលោក Jonathan Ive ជាអ្នករចនាម៉ូដទូទៅ។
ទីស្នាក់ការ
បច្ចុប្បន្នក្រុមហ៊ុន Apple មានទីស្នាក់ការធំនៅ Silicon Valley រដ្ឋកាលីហ្វ័រញ៉ា និងមានអគារធំៗចំនួនប្រាំមួយ ហើយសាងសង់លើផ្ទៃដីសរុបចំនួន79ពាន់ម៉ែត្រក្រឡា។
និមិត្តសញ្ញា
និមិត្តសញ្ញាដំបូងរបស់ Apple គឺលោក Sir Isaac Newton អង្គុយនៅក្រោមដើមប៉ោម។
ចាប់ពីឆ្នាំ1976 ដល់ឆ្នាំ1998 ត្រូវបានជំនួសដោយ Logo
ថ្មីមានរាងផ្លែប៉ោម
ហើយមានពណ៌ឆ្នូតៗដូចឥន្ទធនូភ្ជាប់នៅពីលើ។
ចាប់ពីឆ្នាំ1998 មក Apple ដូរ Logo មួយទៀតគឺ Monochrome Logo។
ប្រវត្តិសង្ខេប
ក្រុមហ៊ុន Apple ត្រូវបានបង្កើតឡើងនៅថ្ងៃទី1 ខែមេសា ឆ្នាំ1971 ដោយសហស្ថាប និកបីរូបគឺ Steve Jobs, Steve Wozniak និងRonald Wayne។ ដំណាក់កាលដំបូង ក្រុមហ៊ុន Apple បានរចនា និងលក់កុំព្យូទ័រប្រភេទ Apple I។ Apple ដំបូងនេះមានលក្ខណៈបុរាណបំផុត ពីព្រោះកាលនោះ Case របស់វាធ្វើពីឈើសុទ្ធសាធ និងមានភ្ជាប់មកជាមួយប៊ូតុងចុចស្រាប់តែម្ដង។ កុំព្យូទ័រដំបូងបំផុតមួយនេះត្រូវបានរចនាឡើងដោយលោក Wozniak មានតម្លៃប្រហែល$600 (ស្មើនឹង$2,570 តម្លៃនៅពេលបច្ចុប្បន្ន)។
Apple បានក្លាយជាក្រុមហ៊ុនសាជីវកម្មនៅថ្ងៃទី3 ខែមករាឆ្នាំ1977។
ក្នុងដំណាក់កាលដំបូងក្រុមហ៊ុន Apple
មិនទាន់មានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំទេ នៅពេលនោះមហាសេដ្ឋី
Mike Markkula
បានផ្ដល់មូលនិធិជួយឧបត្ថម្ភសាជីវកម្មដ៏ក្មេងខ្ចីមួយនេះចំនួន
250,000 ដុល្លារ។ បន្ទាប់ពីបានក្លាយជាក្រុមហ៊ុនសាជីវកម្មពេញសិទ្ធ
Apple បានដាក់លក់ម៉ូដែលកុំព្យូទ័រជំនាន់ទីពីរមួយទៀតគឺ Apple II
មានក្រាហ្វិកពណ៌ និងមានបន្ថែម Floppy Disk មកជាមួយផង។
រហូតដល់ឆ្នាំ1980 Apple ជំនាន់ទីបីបានប្រសូតចេញមួយទៀត
ហើយម៉ូដែលថ្មីនេះមានគុណភាព
និងសមត្ថភាពអាចប្រកួតប្រជែងបានជាមួយនឹងIBM។
យុគសម័យ Lisa និង Macintosh
LisaនិងMacintosh គឺជាម៉ូដែលកុំព្យូទ័រដែលក្រុមហ៊ុន Apple ដាក់ឈ្មោះឲ្យបន្ទាប់ពីជំនាន់ខ្សែស្រឡាយ Apple ទីI, II និងទីIII។ នៅឆ្នាំ1978 Apple Lisa មានវត្តមានលើទីផ្សារ។ នៅពេលនោះ នៅក្នុងក្រុមហ៊ុនមានការខ្វែងគំនិតគ្នាទៅលើគម្រោងផលិត កុំព្យូទ័រនេះ។ ថ្នាក់ដឹកនាំមួយចំនួនចង់បានគម្រោង Macintosh ដែលជាប្រភេទកុំព្យូទ័រមានតម្លៃថោក និងមួយចំនួនទៀតចង់បានគម្រោង Lisa ជាប្រភេទកុំព្យូទ័រដែលមានតម្លៃថ្លៃ។ រហូតដល់ឆ្នាំ1983 Lisa ត្រូវបានគេសម្រេចចិត្តជ្រើសរើសមកផលិតតែក្រោយមកជួបបរាជ័យដោយ សារតែវាមានតម្លៃថ្លៃពេក និងកម្មវិធីមិនសូវសម្បូរបែប។
ក្រោយពីបរាជ័យលើម៉ូដែល Lisa ក្រុមហ៊ុនបានជ្រើសរើសគម្រោង
Macintosh វិញម្ដង។
គម្រោងថ្មីនេះក៏មិនបានធ្វើឲ្យក្រុមហ៊ុនទទួលបានជោគជ័យដែរ
ដោយសារតែវាមានកម្មវិធីតិចពេក និងតម្លៃក៏រាងថ្លៃបន្តិចផង។
មកដល់ឆ្នាំ1985 ក្រុមហ៊ុនមានជម្លោះក្នុងរចនាសម្ព័ន្ធគ្រប់គ្រង ដែលជាហេតុធ្វើឲ្យ Steve Job ជាសហស្ថាបនិកម្នាក់ដែរនោះបានលាឈប់ពី Apple ហើយងាកមកបង្កើតក្រុមហ៊ុន NeXT Inc។
1986-1993 យុគសម័យរីកចម្រើននិងធ្លាក់ចុះ
ដោយសារតែជួបបរាជ័យជាមួយផលិតផលមុនៗ Apple បានដាក់ចេញម៉ូដែលថ្មីមួយប្រភេទទៀតគឺ PowerBook ក្នុងឆ្នាំ1991។ ក្នុងកំឡុងពេលនេះត្រូវបានគេហៅថាជាយុគសម័យកុំព្យូទ័រយូរដៃពី ព្រោះក្នុងចន្លោះពេលនេះ Apple ចាប់ផ្ដើមដាក់លក់ផលិតផល Laptop ជាហូរហែ។ នៅក្នុងឆ្នាំនេះដែរ Apple បានបង្ហាញប្រព័ន្ធប្រតិបត្តិការនៅលើ Windows កុំព្យូទ័រដំបូងគឺ System 7។ Windows OS មួយនេះត្រូវ បានគេប្រើរហូតដល់ឆ្នាំ2001។
ទស្សនាវដ្ដី MacAddict បានចុះផ្សាយថា នៅចន្លោះឆ្នាំ1989-1991 ជាយុគសម័យមាសដំបូង (First Golden Age) សម្រាប់ក្រុមហ៊ុនApple ពីព្រោះចន្ហោះពេលនេះក្រុមហ៊ុនទទួលបានប្រាក់ចំណេញច្រើនលើសលុប។
ក្រោយពីទទួលបានជោគជ័យក្នុងរយៈពេលប្រហែលជាបីឆ្នាំមក Apple បានដាក់លក់ផលិតផលជាច្រើនទៀតដូចជា ឌីជីថលកាមេរ៉ា Portable CD Audio Player, ឧបករណ៍បំពងសំឡេង, វីដេអូ Console និងកម្មវិធីសម្រាប់ទូរទស្សន៍ជាច្រើនទៀត តែផលិតផលទាំងនោះហាក់ដូចជាមិនទទួលបានជោគជ័យខ្លាំងខ្លានោះ ទេ។ ជាមួយគ្នានេះដែរ ចំពោះទីផ្សារ Windows ក្រុមហ៊ុន Microsoft បានដណ្ដើមយកចំណែកទីផ្សារបានធំជាង Apple ពីព្រោះ Apple ប្រើប្រាស់ថ្លៃដើមផលិតកម្មអស់ច្រើន និង Windows OS ភាគច្រើនផលិតឡើងសម្រាប់តែផលិតផលខ្លួនប៉ុណ្ណោះ។
1994-1997
នៅដើមទសវត្សរ៍ទី90 ក្រុមហ៊ុន Apple បានបញ្ចេញ Platform ដំបូងដែលដាក់ឲ្យដំណើរការជាមួយ Machintosh ដូចជា A/UX ជាដើម។ តែ Platform នេះនៅមានលក្ខណៈអន់នៅឡើយបើប្រៀបធៀបជាមួយ OS ផ្សេងទៀត។
មកដល់ដើមឆ្នាំ1994 Apple បានចងសម្ព័ន្ធភាពជាមួយក្រុមហ៊ុន IBM និង Motorola ក្នុងគោលបំណងបង្កើត Platform ថ្មីមួយប្រភេទទៀតដោយប្រើបច្ចេកវិទ្យារួមគ្នារបស់ក្រុមហ៊ុនទាំង បី (Hardware របស់ក្រុមហ៊ុន IBM និង Motorola ចំណែក Software របស់ Apple) ។
នៅក្នុងឆ្នាំ1996 ក្រុមហ៊ុន Apple បានប្ដូរនាយកប្រតិបត្តិថ្មីគឺលោក Gil Amelio ជាអ្នកតំណែងកាន់ជំនួស Michael Spindler។ នាយកប្រតិបត្តិថ្មីរូបនេះ បានធ្វើកំណែទម្រង់ក្រុមហ៊ុនជាច្រើនលើកច្រើនសារ ជាពិសេសបានកាត់បន្ថយបុគ្គលិកអស់ជាងពាក់កណ្ដាលក្នុងគោលដៅ ពង្រឹងប្រាក់ចំណេញដល់ក្រុមហ៊ុន។ ប៉ុន្តែនៅជួបបរាជ័យរឿងមួយទៀតគឺមិនអាចកែប្រែប្រព័ន្ធ ប្រតិបត្តិការ Windows សម្រាប់ Mac បាន។ ជៀសមិនរួច នាយកប្រតិបត្តិរូបនេះបានទិញ Windows OS ពី NeXT របស់លោក Steve Job ហើយថែមទាំងបានតែងតាំង Steve Job ធ្វើជាទីប្រឹក្សាក្រុមហ៊ុនរបស់គាត់ទៀតផង។ ចាប់តាំងពីពេលនោះហើយ ដែល Steve Job បានឈានជើងចូលគ្រប់គ្រង Apple ជាលើកទីពីរ។
មកដល់ដើមឆ្នាំ 1997 Steve Job បានក្លាយជានាយកប្រតិបត្តិស្ដីទី ហើយបានធ្វើកំណែប្រែចង្វាក់ផលិតផលជាច្រើនដែលជាហេតុធ្វើឲ្យ ផលិតផលរបស់ក្រុមហ៊ុនមួយនេះចាប់ផ្ដើមទទួលបានជោគជ័យនៅលើ ទីផ្សារ។
1998-2005
នៅខែសីហាឆ្នាំ1998 Apple បានបង្ហាញកុំព្យូទ័រមុខងារច្រើនយ៉ាងពីរម៉ូដែលទៀត គឺ Macintosh 128kនិងiMac។ ក្រុមអ្នករចនា iMac ដឹកនាំដោយលោក Jonathan Ive ដែលក្រោយមកគាត់ក៏បានក្លាយជាអ្នករចនា iPodនិងiPhoneទៀតផង។ នៅក្នុងកំឡុងពេលនេះ ក្រុមហ៊ុន Apple បានទិញក្រុមហ៊ុនជាច្រើនក្នុងគោលបំណងពង្រឹងកម្មវិធី Software របស់ខ្លួនអាចប្រជែងលើទីផ្សារបាន។ នៅក្នុងឆ្នាំដដែលនេះ Apple បានបញ្ចេញផលិតផល Video Editing ចំនួនពីរគឺ iMovie សម្រាប់អ្នកប្រើប្រាស់ធម្មតា និង Final Cut Pro សម្រាប់អ្នកប្រើប្រាស់លក្ខណៈអាជីព។
មកដល់ឆ្នាំ 2001 Mac OS X ផ្អែកទៅលើ OPENSTEP និង BSD Unix
បានបញ្ចេញជាផ្លូវការ។ នៅក្នុងឆ្នាំនេះដែរ ក្រុមហ៊ុនក៏បានបង្ហាញ
iPod ជាលើកដំបូង។
មកដល់ឆ្នាំ2003 ក្រុមហ៊ុនដាក់ iTune Store ឲ្យដំណើរការជាផ្លូវការ។
2005-2007
មកដល់ឆ្នាំ 2005 Steve Job បានប្រកាសថា Apple នឹងចាប់ផ្ដើមផលិតកុំព្យូទ័រម៉ាក Mac ដំណើរការដោយ Processor របស់ Intel។ រហូតមកដល់ដើមឆ្នាំ2006 MacBook Pro និង iMac បានបង្ហាញរាងជាផ្លូវការ។ ម៉ូដែលទាំងពីរនេះដំណើរការដោយ Processor Duo Core របស់ Intel។
យោងតាមព័ត៌មានដែលចុះផ្សាយដោយ The Wall Street Journal
ក្នុងឆ្នាំ2009 បញ្ជាក់ថាApple មានគម្រោងផលិត microchip
ដោយខ្លួនឯងពោលគឺមិនចង់ពឹងផ្អែក Intel ទៀតទេ។
អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍បន្ថែមទៀតនោះគឺចន្លោះពី ឆ្នាំ2003-2006 ភាគហ៊ុនរបស់ក្រុមហ៊ុនលំដាប់អ្នកមានមួយនេះកើនឡើងពី6ដុល្លារ ក្នុងមួយហ៊ុនរហូតដល់ជាង80ដុល្លារក្នុងមួយហ៊ុន។
2007-បច្ចុប្បន្ន
កំឡុងពេលនេះ ជាពេលដែលក្រុមហ៊ុន Apple ទទួលបានប្រជាប្រិយភាព និងវាយលុកទីផ្សារបានយ៉ាងសម្បើម។ ជាពិសេសនៅខែមិថុនា ក្រុមហ៊ុនបានបើកសម្ពោធជាផ្លូវការម៉ូដែលទូរស័ព្ទវៃឆ្លាតរបស់ ខ្លួនគឺ iPhone និង Apple TV។ ម៉ូដែលទាំងពីរនេះបានលើកមុខមាត់ក្រុមហ៊ុនបានមួយកម្រិតទៀត ជាពិសេសធ្វើឲ្យតម្លៃភាគហ៊ុនបានបន្តកើនឡើងជិតដល់100ដុល្លារ ក្នុងមួយហ៊ុន ។
នៅខែមិថុនា Apple បានដាក់ឲ្យដំណើរការជាផ្លូវការតាមអនឡាយនូវ App Store របស់ខ្លួន ដើម្បីដោនឡូតកម្មវិធីផ្សេងៗសម្រាប់ iPhoneនិងiPod Touch។ ក្នុងរយៈពេលតែមួយខែប៉ុណ្ណោះ App Store មានអ្នកចូលទាញយកជាង60លានកម្មវិធី ហើយអាចរកចំណូលដល់ក្រុមហ៊ុនបានជាង1លានដុល្លារក្នុងមួយថ្ងៃគិត ជាមធ្យម។
មកដល់ឆ្នាំ2010 Apple បានបញ្ចេញ iPad ជាផលិតផលដែលមានរាងស្រស់ស្អាត និងត្រូវបានគេទទួលស្គាល់ភាពល្អឯករបស់វាមិនដាច់ពីមាត់ ហើយក៏ជាផលិតផលដែលរកចំណូលបានដល់ក្រុមហ៊ុនច្រើនណាស់ដែរ។ លើសពីនេះទៅទៀត iPhone ជំនាន់ទីបួនដែលត្រូវបានគេស្គាល់ថា iPhone 4 បានដាក់បង្ហាញនៅលើទីផ្សារក្នុងខែមិថុនាឆ្នាំ2010។ iPhone 4 ក៏ជាផលិតផលដែលរកបា្រក់ចំណូលដល់ក្រុមហ៊ុនមិនតិចដែរ។
គិតត្រឹមខែតុលាឆ្នាំ2010 ភាគហ៊ុនរបស់ Apple
បានកើនឡើងដល់ជាង300ដុល្លារក្នុងមួយហ៊ុន
ដែលនេះបញ្ជាក់ពីកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនមួយនេះកាន់តែល្បី
សុសសាយនៅលើទីផ្សារអន្តរជាតិ។
ចំណូលសរុប និងបុគ្គលិក៖
Apple មានទ្រព្យសកម្មសរុប75.18ពាន់លានដុល្លារ (2010) ចំណូលសរុប65.23ពាន់លានដុល្លារ (2010) និងមានបុគ្គលិកជាង49,400នាក់៕
ស្លាកសញ្ញាApple ដំបូងបង្អស់ ១៩៧៦
អ្នករចនាស្លាកសញ្ញាឲ្យApple
ដែលដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ ១៩៧៦ គឺលោក Ron Wayne
ហើយក៏ជាអ្នកមានហ៊ុនផ្ដួចផ្ដើមគំនិតបង្កើតក្រុមហ៊ុនApple
ជាមួយSteve Jobs និងSteve Wozniakដែរ។
លោកRon Wayne បង្ហាញឡូហ្គូដំបូងបង្អស់របស់Apple
បុរសវ័យជ្រេច្រើនជាង Steve Jobs ២១ឆ្នាំ (២៤ កុម្ភៈ ១៩៥៥)
លោកRonald Gerald Wayne កើតថ្ងៃទី ១៧ មេសា ១៩៣៤
បានបម្រើការងារនៅក្រុមហ៊ុនវីដេអូហ្គេមឈ្មោះថា Atari ជាមួយគ្នា។
ក្រោយមកទើបមិត្តរួមការងារទាំងពីរខាងលើនេះ បានមូលមតិគ្នា
ចាប់ដៃសហការជាមួយវិស្វករអគ្គិសនី និងវិទ្យាសាស្ត្រកុំព្យូទ័រគឺលោក
Steve Woniak បង្កើតក្រុមហ៊ុនApple
(ដំបូងឡើយក្រុមហ៊ុនមួយនេះឈ្មោះថា Apple Computer
ប៉ុន្តែបច្ចុប្បន្នជាApple Inc.)
និងបើកសម្ពោធឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី ១ មេសា ១៩៧៦។Steve Jobsមានអាថ៌កំបាំងអ្វីខ្លះ?
បន្ទាប់
ពីមរណភាពរបស់លោកSteve Jobs អតីតនាយកប្រតិបត្តិ
និងសហស្ថាបនិកពូនផ្គុំបង្កើតក្រុមហ៊ុនApple ក្នុងវ័យ ៥៦ឆ្នាំ
កាលពីថ្ងៃពុធ ទី ០៥ តុលា កន្លងទៅ ដោយរោគមហារីកលំពែង Sabay សូមវែកញែកអាថ៌កំបាំងមួយចំនួនដែលពាក់ព័ន្ធនឹងបុរសខ្លាំងរូបនេះ។
តើព័ត៌មានអ្វីខ្លះដែល មិត្តអ្នកអានមិនទាន់ដឹងនៅឡើយពីថ្នាក់ដឹកនាំកំពូល ដែលដឹកច្រមុះApple ដើរលើផ្លូវគ្មានបន្លា និងទទួលបានជោគជ័យ ក៏ដូចជាការគាំទ្រពីគ្រប់មជ្ឈដ្ឋានរហូតដល់សព្វថ្ងៃនេះ? តើរឿងកំបាំងទាំងនោះមានអ្វីខ្លះ?
បានស្គាល់ឪពុកម្ដាយវិញ៖ រយៈកាលក្រោយមក (ដោយប្រភពមិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់) Jobs ក៏បានស្គាល់ពីអត្តសញ្ញាណពិតរបស់ឪពុកម្ដាយបង្កើតរបស់ខ្លួន។ ម្ដាយរបស់គេគឺអ្នកនាង Joanne Simpson ជានិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងឪពុករបស់គេ គឺលោកAbdulfattah John Jandali ជានិកាយសាសនាមូស្លីម។
ស្គាល់តែមុខម្ដាយ៖ បន្ទាប់ពីJobs មានទំនាក់ទំនងជាមួយអ្នកម្ដាយបង្កើត(អ្នកនាងSimpson)ដែល របស់នៅឆ្ងាយពីគ្នារាប់ឆ្នាំរួចមក លោក(Jobs) នៅតែរស់នៅឃ្លាតឆ្ងាយពីលោកឪពុកដដែល ព្រោះAbdulfattah John Jandali បានចាកចេញពីសហរដ្ឋអាមេរិក តាំងពីអាយុ ១៨ឆ្នាំមកម្ល៉េះ។ បច្ចុប្បន្នAbdulfattah John Jandali (ឪពុករបស់Steve Jobs) កំពុងបម្រើការងារក្នុងកាស៊ីណូ Nevada ដោយកាន់កាប់មុខតំណែងជា អនុប្រធានធំ។
អត់លុយ រៀនមហាវិទ្យាល័យទេ៖ បុគ្គលជោគជ័យភាគច្រើន មិនបានរៀនចប់ថ្នាក់ឧត្ដមទេ ជាក់ស្ដែងដូចលោកSteve Jobs បន្ទាប់ពីបានបញ្ចប់ថ្នាក់វិទ្យាល័យនៅទីក្រុងCupertino រដ្ឋកាលីហ្វ័ញ៉ា ជាកន្លែងដែលApple គ្រោងនឹងសាងសង់ស្នាក់ការកណ្ដាលថ្មី របស់ខ្លួន បន្ទាប់ពីបានចុះឈ្មោះចូលរៀនបន្តថ្នាក់ឧត្ដមសិក្សានៅ សាកលវិទ្យាល័យReed Collegeបានមួយឆមាស ដោយបញ្ហា ហិរញ្ញវត្ថុនៅឆ្នាំ ១៩៧២ ។
ដេកផ្ទាល់ដី ញ៉ាំអាហារម្ដង ៥សេន៖ មានពេលមួយ លោកមានឱកាសឡើងថ្លែងសន្ទរកថាជាលើកដំបូងនៅសាកលវិទ្យាល័យStanford។ នាឱកាសនោះ Jobs ក៏បានរំលឹកពីអនុស្សាវរីយដែលលោក ស្នាក់នៅសាកលវិទ្យាល័យReed មួយឆមាសបែបនេះថា ”ខ្ញុំដេកផ្ទាល់នឹងឥដ្ឋក្នុងបន្ទប់មិត្តភ័ក្ដិប៉ុណ្ណោះ ព្រោះគ្មានគ្រែដេកទេ។ សម្រាប់អាហារវិញ ខ្ញុំចំណាយតែ ៥សេនប៉ុណ្ណោះក្នុងមួយពេល ព្រោះដោយកត្តាជីវភាព។”
Steve Jobsកាន់ព្រះពុទ្ធសាសនា៖ លោកអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាApple ដែលមានស្នាក់ការធំនៅសហរដ្ឋអាមេរិក បានប្រកាន់ខ្ជាប់សាសនាព្រះពុទ្ធ ខណៈដែលប្រជាជនអាមេរិកភាគច្រើនគោរព បូជាសាសនាគ្រិស។
ចេញរកលុយ៖ ដោយមើលឃើញពីសក្ដានុពល និងកេរ្តិ៍ឈ្មោះល្បីសុះសាយរបស់Jobs លើផ្នែកគណនា គំនិតច្នៃប្រឌិតលើបច្ចេកវិទ្យាទូរស័ព្ទ និងការបង្កើតកម្មវិធីដោយសរសេរកូដ ដូច្នេះលោកក៏បាន អញ្ជើញឲ្យចូលបម្រើការងារខាងផលិតហ្គេម នៅឆ្នាំ ១៩៧៥។
Jobs ទទួលបានទឹកប្រាក់ចំនួន ៧៥០ដុល្លារ សម្រាប់ការអភិវឌ្ឍន៍ហ្គេមមួយ។ ម្យ៉ាងវិញទៀតសម្រាប់សមិទ្ធផលដែលគាត់អាចធ្វើបាន ចេញលក់លើទីផ្សារដោយគ្មានបញ្ហាError អ្វីនោះនឹងទទួលបានប្រាក់រង្វាន់បន្ថែម ១០០ដុល្លារ ផ្សេងទៀត។
ធ្វើការបានមួយរយៈ Jobs ក៏បានទៅជួល Wozniak (បុគ្គលម្នាក់ ស្ថិតក្នុងបញ្ជីសហស្ថាបនិកApple) ដើម្បីជួយសម្រួលការងារនេះ។ Wozniak បានរួមចំណែកជាច្រើនក្នុងការងាររបស់Jobs រហូតដល់Atari (ក្រុមហ៊ុនដែលគេទាំងពីរបម្រើការឲ្យ) ផ្ដល់ប្រាក់Bonus ចំនួន៥០០០ដុល្លារ ផ្សេងទៀតឲ្យWizniak។ ប៉ុន្តែJobs បានកិបកេងប្រាក់រង្វាន់នេះ ដោយផ្ដល់ឲ្យបុគ្គលិករបស់ខ្លួន តែ ៣៧៥ដុល្លារ ប៉ុណ្ណោះ។
ប្អូនស្រី Jobs ជាអ្នកនិពន្ធដ៏ល្បីល្បាញ៖ ស្ថិតក្នុងដំណើរស្វែងរកដំណឹងឪពុកម្ដាយបង្កើត Jobs ក៏បានជួបជាមួយប្អូនស្រីបង្កើតរបស់ខ្លួន(កើតថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ១៩៥៧) គឺនាង Mona Simpson ដែលជាអ្នកនិពន្ធរឿង «Anywhere But Here» ដ៏ល្បីល្បាញម្នាក់។
ធ្លាប់មានមិត្តស្រីជាអ្នកចម្រៀង៖ យោង តាមសម្ដីរបស់មិត្តភ័ក្ដិរបស់Jobs ដែលរៀនជាមួយគ្នាកាលនៅសាកលវិទ្យាល័យReed បានឲ្យដឹងថា Jobs ធ្លាប់មានមិត្តស្រីជាអ្នកចម្រៀងសង់ទីម៉ង់ម្នាក់គឺនាង Joan Baez ហើយពួកគេមានទំនាក់ទំនងស្និទ្ធស្នាលណាស់ ព្រោះទៅណាមកណា ជាមួយគ្នាញឹកញាប់ ប៉ុន្តែរយៈក្រោយមកក៏បែកគ្នាទៅ។ ប្រភពដដែលពុំបានបញ្ជាក់ពីមូលហេតុនៃការបែកបាក់រវាងគូស្នេហ៍មួយ គូនេះ យ៉ាងណានោះទេ។
មានកូនស្រីដំបូង ជាមួយមិត្តស្រី៖ ឈានមកដល់វ័យ ២៣ឆ្នាំ Jobs មានទំនាក់ទំនងស្នេហាជាមួយមិត្តស្រីមានជំនាញជាជាងគំនូរ តាំងពីនៅសិក្សាវិទ្យាល័យជាមួយគ្នាគឺនាង Chris Ann Brennan ដោយមិនបានរៀបការរហូតទទួលបានកូនស្រីម្នាក់នៅឆ្នាំ ១៩៧៨ ដែលលោកបានសម្រេចដាក់ឈ្មោះថា Lisa Brennan Jobs។
កូនស្របច្បាប់ 3នាក់៖ នៅ ថ្ងៃទី ១៨ មីនា ១៩៩១ Steve Jobs បានចាប់ដៃរៀបអាពាហ៍ពិពាហ៍ជាមួយនាងLaurene Powell Jobs។ ជាចំណងស្នេហារបស់គូស្នេហ៍ទាំងពីរនេះ គឺពួកគេទទួលបានកូនចំនួនបីនាក់គឺ ប្រុសម្នាក់ និងស្រីពីរនាក់។ កូនប្រុសមានឈ្មោះថា Reed ចាប់កំណើតនៅខែ កញ្ញា ១៩៩១(បច្ចុប្បន្នអាយុ ២០ឆ្នាំ), កូនស្រីបន្ទាប់គឺនាងEvin កើតនៅខែ សីហា ១៩៩៥(បច្ចប្បន្នអាយុ ១៧ឆ្នាំ), និងកូនស្រីពៅគឺនាង Eve កើតនៅឆ្នាំ ១៩៩៨(បច្ចុប្បន្នអាយុ ១៤ឆ្នាំ) ។
Jobs ធ្លាប់សេពគ្រឿងញៀន៖ អ្វីដែលជារឿងមិនគួរឲ្យជឿនោះគឺ Steve Jobs បានសេពសារធាតុញៀន LSD ក្នុងឋានៈជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនApple។ លោកក៏បានអះអាងពីមូលហេតុដែលបណ្ដាលឲ្យលោកសេពសារធាតុញៀននេះថា «វាធ្វើឲ្យខ្ញុំគិតឃើញអ្វីដែលថ្មី ប្លែកៗ» ។
ក្នុងសៀវភៅបទសម្ភាសន៍មួយ Jobs បាននិយាយថា “អាចចាត់ទុកថាជាបទពិសោធន៍មួយក្នុងចំណោមរឿងរ៉ាវសំខាន់ៗដែលកើត មានឡើងសម្រាប់ជីវិតរបស់លោក។ សារជាតិញៀនដែលមានក្នុងLSD បានរួមចំណែកក្នុងការគិតអ្វីដែលថ្មី សម្រាប់Apple ឈរនៅលំដាប់កំពូល។”
អ្នកតមសាច់៖ Jobs ជាបុគ្គលមួយរូបដែលមិនបរិភោគសាច់(លើកលែងត្រី ព្រោះពេលខ្លះហូប)។ ធ្វើបែបនេះមិនមែនដោយសារលោកជាអ្នកបួស ឬងប់ងុលនឹងសាសនានោះទេ គឺពេទ្យតតម្រូវឲ្យតមក្នុងន័យព្យាបាលជំងឺមហារីករបស់លោក។
វះកាត់ដំបូង៖ Jobsទទួលបានការវះកាត់ដំបូងបង្អស់នៅឆ្នាំ ២០០៤។
ប្រាក់ប្រចាំឆ្នាំរបស់Jobs៖ ប្រាក់ប្រចាំឆ្នាំរបស់Jobs ទទួលបានតែមួយដុល្លារ ប៉ុណ្ណោះ។ Jobs ធ្លាប់បានលើកឡើងកាលពីឆ្នាំ ២០០៧ថា «ក្នុងមួយឆ្នាំ ខ្ញុំទទួលបាន ៥០សេន សម្រាប់គុណសម្បត្តិដែលដឹកនាំឲ្យមានភាពរីកចម្រើន ឯ ៥០សេនផ្សេងទៀតបានពីPerformance»។
កាន់កាប់ភាគហ៊ុនរាប់លានហ៊ុន៖ ឈានមកដល់ដើមឆ្នាំ ២០១១ Jobs កាន់កាប់ភាគហ៊ុនលើក្រុមហ៊ុនApple បានសរុបទាំងអស់ចំនួន 5.5លានភាគហ៊ុន ដែលក្នុងមួយហ៊ុនមានតម្លៃប្រហែល 377.64ដុល្លារសហរដ្ឋអាមេរិក។
យ៉ាងណាមិញ ទ្រព្យសម្បត្តិរបស់Jobs ពុំទាន់បានបែងចែកយ៉ាងណានៅឡើយទេ។ ម្យ៉ាងវិញទៀត ក៏មិនទាន់បានដឹងនៅឡើយថា ពេលបែងចែកទ្រព្យសម្បត្តិរបស់ឪពុក តើកូនក្រៅក្របខណ្ឌរបស់លោកជាមួយមិត្តស្រី កាលពីឆ្នាំ ១៩៧៨ ឈ្មោះនាងLisa Brennan Jobs ទទួលបានចំណែកដែរឬយ៉ាងណានោះទេ៕
តើព័ត៌មានអ្វីខ្លះដែល មិត្តអ្នកអានមិនទាន់ដឹងនៅឡើយពីថ្នាក់ដឹកនាំកំពូល ដែលដឹកច្រមុះApple ដើរលើផ្លូវគ្មានបន្លា និងទទួលបានជោគជ័យ ក៏ដូចជាការគាំទ្រពីគ្រប់មជ្ឈដ្ឋានរហូតដល់សព្វថ្ងៃនេះ? តើរឿងកំបាំងទាំងនោះមានអ្វីខ្លះ?
លោកSteve Jobs និងភរិយានាង Laurene Powell Jobs
កើតភ្លាមឪពុកម្ដាយ បោះបង់ចោល៖
Steve Jobs មានសញ្ជាតអាមេរិក ដែលចាប់កំណើតនៅថ្ងៃទី ២៤ កុម្ភៈ
ឆ្នាំ ១៩៥៥ លើដែនដីរដ្ឋសាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិក។
អាយុមិនបានប៉ុន្មានផង
បន្ទាប់ពីបើកភ្នែកឃើញផែនដីដ៏ស្រស់ត្រកាលនេះ
ទារកម្នាក់នេះត្រូវបានឪពុកម្ដាយបំបរបង់ចោល។ ទារកដដែលនេះ
ត្រូវបានប្ដីប្រពន្ធមួយគូ គឺនាងក្លារា មានតំណែងជាគណនេយ្យករ
និងលោកភូល ចបស៍ មានជំនាញមេកានិច (Clara & Paul Jobs)
រើសយកមកចិញ្ចឹមបីបាច់ថែរក្សា។បានស្គាល់ឪពុកម្ដាយវិញ៖ រយៈកាលក្រោយមក (ដោយប្រភពមិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់) Jobs ក៏បានស្គាល់ពីអត្តសញ្ញាណពិតរបស់ឪពុកម្ដាយបង្កើតរបស់ខ្លួន។ ម្ដាយរបស់គេគឺអ្នកនាង Joanne Simpson ជានិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងឪពុករបស់គេ គឺលោកAbdulfattah John Jandali ជានិកាយសាសនាមូស្លីម។
ស្គាល់តែមុខម្ដាយ៖ បន្ទាប់ពីJobs មានទំនាក់ទំនងជាមួយអ្នកម្ដាយបង្កើត(អ្នកនាងSimpson)ដែល របស់នៅឆ្ងាយពីគ្នារាប់ឆ្នាំរួចមក លោក(Jobs) នៅតែរស់នៅឃ្លាតឆ្ងាយពីលោកឪពុកដដែល ព្រោះAbdulfattah John Jandali បានចាកចេញពីសហរដ្ឋអាមេរិក តាំងពីអាយុ ១៨ឆ្នាំមកម្ល៉េះ។ បច្ចុប្បន្នAbdulfattah John Jandali (ឪពុករបស់Steve Jobs) កំពុងបម្រើការងារក្នុងកាស៊ីណូ Nevada ដោយកាន់កាប់មុខតំណែងជា អនុប្រធានធំ។
អត់លុយ រៀនមហាវិទ្យាល័យទេ៖ បុគ្គលជោគជ័យភាគច្រើន មិនបានរៀនចប់ថ្នាក់ឧត្ដមទេ ជាក់ស្ដែងដូចលោកSteve Jobs បន្ទាប់ពីបានបញ្ចប់ថ្នាក់វិទ្យាល័យនៅទីក្រុងCupertino រដ្ឋកាលីហ្វ័ញ៉ា ជាកន្លែងដែលApple គ្រោងនឹងសាងសង់ស្នាក់ការកណ្ដាលថ្មី របស់ខ្លួន បន្ទាប់ពីបានចុះឈ្មោះចូលរៀនបន្តថ្នាក់ឧត្ដមសិក្សានៅ សាកលវិទ្យាល័យReed Collegeបានមួយឆមាស ដោយបញ្ហា ហិរញ្ញវត្ថុនៅឆ្នាំ ១៩៧២ ។
ដេកផ្ទាល់ដី ញ៉ាំអាហារម្ដង ៥សេន៖ មានពេលមួយ លោកមានឱកាសឡើងថ្លែងសន្ទរកថាជាលើកដំបូងនៅសាកលវិទ្យាល័យStanford។ នាឱកាសនោះ Jobs ក៏បានរំលឹកពីអនុស្សាវរីយដែលលោក ស្នាក់នៅសាកលវិទ្យាល័យReed មួយឆមាសបែបនេះថា ”ខ្ញុំដេកផ្ទាល់នឹងឥដ្ឋក្នុងបន្ទប់មិត្តភ័ក្ដិប៉ុណ្ណោះ ព្រោះគ្មានគ្រែដេកទេ។ សម្រាប់អាហារវិញ ខ្ញុំចំណាយតែ ៥សេនប៉ុណ្ណោះក្នុងមួយពេល ព្រោះដោយកត្តាជីវភាព។”
Steve Jobsកាន់ព្រះពុទ្ធសាសនា៖ លោកអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាApple ដែលមានស្នាក់ការធំនៅសហរដ្ឋអាមេរិក បានប្រកាន់ខ្ជាប់សាសនាព្រះពុទ្ធ ខណៈដែលប្រជាជនអាមេរិកភាគច្រើនគោរព បូជាសាសនាគ្រិស។
ចេញរកលុយ៖ ដោយមើលឃើញពីសក្ដានុពល និងកេរ្តិ៍ឈ្មោះល្បីសុះសាយរបស់Jobs លើផ្នែកគណនា គំនិតច្នៃប្រឌិតលើបច្ចេកវិទ្យាទូរស័ព្ទ និងការបង្កើតកម្មវិធីដោយសរសេរកូដ ដូច្នេះលោកក៏បាន អញ្ជើញឲ្យចូលបម្រើការងារខាងផលិតហ្គេម នៅឆ្នាំ ១៩៧៥។
Jobs ទទួលបានទឹកប្រាក់ចំនួន ៧៥០ដុល្លារ សម្រាប់ការអភិវឌ្ឍន៍ហ្គេមមួយ។ ម្យ៉ាងវិញទៀតសម្រាប់សមិទ្ធផលដែលគាត់អាចធ្វើបាន ចេញលក់លើទីផ្សារដោយគ្មានបញ្ហាError អ្វីនោះនឹងទទួលបានប្រាក់រង្វាន់បន្ថែម ១០០ដុល្លារ ផ្សេងទៀត។
ធ្វើការបានមួយរយៈ Jobs ក៏បានទៅជួល Wozniak (បុគ្គលម្នាក់ ស្ថិតក្នុងបញ្ជីសហស្ថាបនិកApple) ដើម្បីជួយសម្រួលការងារនេះ។ Wozniak បានរួមចំណែកជាច្រើនក្នុងការងាររបស់Jobs រហូតដល់Atari (ក្រុមហ៊ុនដែលគេទាំងពីរបម្រើការឲ្យ) ផ្ដល់ប្រាក់Bonus ចំនួន៥០០០ដុល្លារ ផ្សេងទៀតឲ្យWizniak។ ប៉ុន្តែJobs បានកិបកេងប្រាក់រង្វាន់នេះ ដោយផ្ដល់ឲ្យបុគ្គលិករបស់ខ្លួន តែ ៣៧៥ដុល្លារ ប៉ុណ្ណោះ។
ប្អូនស្រី Jobs ជាអ្នកនិពន្ធដ៏ល្បីល្បាញ៖ ស្ថិតក្នុងដំណើរស្វែងរកដំណឹងឪពុកម្ដាយបង្កើត Jobs ក៏បានជួបជាមួយប្អូនស្រីបង្កើតរបស់ខ្លួន(កើតថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ១៩៥៧) គឺនាង Mona Simpson ដែលជាអ្នកនិពន្ធរឿង «Anywhere But Here» ដ៏ល្បីល្បាញម្នាក់។
ធ្លាប់មានមិត្តស្រីជាអ្នកចម្រៀង៖ យោង តាមសម្ដីរបស់មិត្តភ័ក្ដិរបស់Jobs ដែលរៀនជាមួយគ្នាកាលនៅសាកលវិទ្យាល័យReed បានឲ្យដឹងថា Jobs ធ្លាប់មានមិត្តស្រីជាអ្នកចម្រៀងសង់ទីម៉ង់ម្នាក់គឺនាង Joan Baez ហើយពួកគេមានទំនាក់ទំនងស្និទ្ធស្នាលណាស់ ព្រោះទៅណាមកណា ជាមួយគ្នាញឹកញាប់ ប៉ុន្តែរយៈក្រោយមកក៏បែកគ្នាទៅ។ ប្រភពដដែលពុំបានបញ្ជាក់ពីមូលហេតុនៃការបែកបាក់រវាងគូស្នេហ៍មួយ គូនេះ យ៉ាងណានោះទេ។
មានកូនស្រីដំបូង ជាមួយមិត្តស្រី៖ ឈានមកដល់វ័យ ២៣ឆ្នាំ Jobs មានទំនាក់ទំនងស្នេហាជាមួយមិត្តស្រីមានជំនាញជាជាងគំនូរ តាំងពីនៅសិក្សាវិទ្យាល័យជាមួយគ្នាគឺនាង Chris Ann Brennan ដោយមិនបានរៀបការរហូតទទួលបានកូនស្រីម្នាក់នៅឆ្នាំ ១៩៧៨ ដែលលោកបានសម្រេចដាក់ឈ្មោះថា Lisa Brennan Jobs។
កូនស្របច្បាប់ 3នាក់៖ នៅ ថ្ងៃទី ១៨ មីនា ១៩៩១ Steve Jobs បានចាប់ដៃរៀបអាពាហ៍ពិពាហ៍ជាមួយនាងLaurene Powell Jobs។ ជាចំណងស្នេហារបស់គូស្នេហ៍ទាំងពីរនេះ គឺពួកគេទទួលបានកូនចំនួនបីនាក់គឺ ប្រុសម្នាក់ និងស្រីពីរនាក់។ កូនប្រុសមានឈ្មោះថា Reed ចាប់កំណើតនៅខែ កញ្ញា ១៩៩១(បច្ចុប្បន្នអាយុ ២០ឆ្នាំ), កូនស្រីបន្ទាប់គឺនាងEvin កើតនៅខែ សីហា ១៩៩៥(បច្ចប្បន្នអាយុ ១៧ឆ្នាំ), និងកូនស្រីពៅគឺនាង Eve កើតនៅឆ្នាំ ១៩៩៨(បច្ចុប្បន្នអាយុ ១៤ឆ្នាំ) ។
Jobs ធ្លាប់សេពគ្រឿងញៀន៖ អ្វីដែលជារឿងមិនគួរឲ្យជឿនោះគឺ Steve Jobs បានសេពសារធាតុញៀន LSD ក្នុងឋានៈជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនApple។ លោកក៏បានអះអាងពីមូលហេតុដែលបណ្ដាលឲ្យលោកសេពសារធាតុញៀននេះថា «វាធ្វើឲ្យខ្ញុំគិតឃើញអ្វីដែលថ្មី ប្លែកៗ» ។
ក្នុងសៀវភៅបទសម្ភាសន៍មួយ Jobs បាននិយាយថា “អាចចាត់ទុកថាជាបទពិសោធន៍មួយក្នុងចំណោមរឿងរ៉ាវសំខាន់ៗដែលកើត មានឡើងសម្រាប់ជីវិតរបស់លោក។ សារជាតិញៀនដែលមានក្នុងLSD បានរួមចំណែកក្នុងការគិតអ្វីដែលថ្មី សម្រាប់Apple ឈរនៅលំដាប់កំពូល។”
អ្នកតមសាច់៖ Jobs ជាបុគ្គលមួយរូបដែលមិនបរិភោគសាច់(លើកលែងត្រី ព្រោះពេលខ្លះហូប)។ ធ្វើបែបនេះមិនមែនដោយសារលោកជាអ្នកបួស ឬងប់ងុលនឹងសាសនានោះទេ គឺពេទ្យតតម្រូវឲ្យតមក្នុងន័យព្យាបាលជំងឺមហារីករបស់លោក។
វះកាត់ដំបូង៖ Jobsទទួលបានការវះកាត់ដំបូងបង្អស់នៅឆ្នាំ ២០០៤។
ប្រាក់ប្រចាំឆ្នាំរបស់Jobs៖ ប្រាក់ប្រចាំឆ្នាំរបស់Jobs ទទួលបានតែមួយដុល្លារ ប៉ុណ្ណោះ។ Jobs ធ្លាប់បានលើកឡើងកាលពីឆ្នាំ ២០០៧ថា «ក្នុងមួយឆ្នាំ ខ្ញុំទទួលបាន ៥០សេន សម្រាប់គុណសម្បត្តិដែលដឹកនាំឲ្យមានភាពរីកចម្រើន ឯ ៥០សេនផ្សេងទៀតបានពីPerformance»។
កាន់កាប់ភាគហ៊ុនរាប់លានហ៊ុន៖ ឈានមកដល់ដើមឆ្នាំ ២០១១ Jobs កាន់កាប់ភាគហ៊ុនលើក្រុមហ៊ុនApple បានសរុបទាំងអស់ចំនួន 5.5លានភាគហ៊ុន ដែលក្នុងមួយហ៊ុនមានតម្លៃប្រហែល 377.64ដុល្លារសហរដ្ឋអាមេរិក។
យ៉ាងណាមិញ ទ្រព្យសម្បត្តិរបស់Jobs ពុំទាន់បានបែងចែកយ៉ាងណានៅឡើយទេ។ ម្យ៉ាងវិញទៀត ក៏មិនទាន់បានដឹងនៅឡើយថា ពេលបែងចែកទ្រព្យសម្បត្តិរបស់ឪពុក តើកូនក្រៅក្របខណ្ឌរបស់លោកជាមួយមិត្តស្រី កាលពីឆ្នាំ ១៩៧៨ ឈ្មោះនាងLisa Brennan Jobs ទទួលបានចំណែកដែរឬយ៉ាងណានោះទេ៕
ខ្សែជីវិតពិតរបស់Steve Jobs
បន្ទាប់ពីមានការលាលែង ពីតំណែងជាអគ្គនាយកអេបផល Sabay សូមលាតត្រដាងជីវិតពិតរបស់Steve Jobs ជូនមិត្តយុវវ័យ។លោក Steve Jobs កើតនៅថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ១៩៥៥ នៅ San Francisco រដ្ឋ California ហើយត្រូវបានចិញ្ចឹមបីបាច់ដោយ Paul និង Clara Jobsនៅក្រុង Mount View ។ លោកគឺជាមហាសេដ្ឋីពាណិជ្ជកម្ម និង អ្នកឆ្នៃប្រឌិតគំនិតថ្មីម្នាក់។ លើសពីនេះ លោកគឺជា សហស្ថាបនិក នាយក និងជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple Inc។ Jobs ក៏ធ្លាប់បម្រើការងារជានាយកប្រតិបត្តិនៅ Pixar Animation Studios ហើយបានក្លាយជាសមាជិកនៅក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន The Walt Disney នៅឆ្នាំ ២០០៦ ស្របពេលដែល Walt Disney ទិញយក Pixar។ លោកក៏ធ្លាប់ត្រូវបានផ្តល់កិត្តិយសឲ្យធ្វើជាផលិតករប្រតិបត្តិ សម្រាប់រឿង Toy Story នៅឆ្នាំ ១៩៩៥ ផងដែរ។
នៅចុងទសវត្សឆ្នាំ ១៩៧០ Jobs ជាមួយសហស្ថាបនិកផ្សេងទៀតរបស់ Apple លោក Steve Wazniak, Mike Markkula បានរចនា បង្កើត និងស្វែងរកទីផ្សារសម្រាប់គ្រួសារកុំព្យូទ័រ Apple II Series។ នៅដើមទសវត្សឆ្នាំ ១៩៨០ Jobs បានឃើញពីសក្ដានុពល របស់ User Interface ដែលអាចបញ្ជាដោយប្រើ Mouse និងបានឈានទៅបង្កើត Macintosh។
Steve Jobs និងភរិយាអ្នកនាងLaurene Powell
បាត់បង់អំណាចពីក្រុមប្រឹក្សាភិបាលនៅឆ្នាំ ១៩៨៤ Steve Jobs បានបាត់បង់អំណាចពីក្នុងក្រុមប្រឹក្សារបស់ Apple ហើយក៏លាឈប់ និងបែរទៅបង្កើត NeXT ដែលជាក្រុមហ៊ុនផលិតកម្មវិធីកុំព្យូទ័រ។ ក្រោយមក នៅឆ្នាំ ១៩៩៦ Apple បានទិញយកក្រុមហ៊ុន NeXT ដោយបាននាំ Steve Jobs ទៅ Apple វិញ ហើយគាត់បានក្លាយជានាយកក្រុមហ៊ុនរបស់ Apple តាំងពីឆ្នាំ ១៩៩៧ រហូតដល់ ២០១១។ នៅឆ្នាំ ១៩៨៦ លោក Steve Jobs បានទិញយកផ្នែកបង្កើតក្រាហ្វិកកុំព្យូទ័រ Lucasfilm Ltd ដែលក្រោយមកបានបំបែកទៅជា Pixar Animation Studios។ កាលនោះលោកគឺជានាយកក្រុមហ៊ុន និងគ្រប់គ្រងលើភាគហ៊ុនប្រមាណ ៥០.១% រហូតដល់ឆ្នាំ ២០០៦ ទើបក្រុមហ៊ុននេះត្រូវក្រុមហ៊ុន The Walt Disney ទិញយក។ ប៉ុន្តែទោះជាយ៉ាងណា លោកក៏នៅតែជាអ្នកមានភាគហ៊ុនច្រើននៅក្នុង The Walt Disney គឺប្រមាណ ៧% ព្រមទាំងក្លាយជាសមាជិកក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមួយ នេះទៀតផង។
ប្រវត្តិការងាររបស់ Steve Jobs បានរួមចំណែកជាគំរូមួយយ៉ាងល្អសម្រាប់សហគ្រិននៅ Silicon Valley ដោយលោកបានផ្តល់ការចាប់អារម្មណ៍ទៅលើការរចនា និងបានយល់យ៉ាងច្បាស់ពីតួនាទីនៅក្នុងសង្គមទាំងមូល។
ជីវិតផ្ទាល់ខ្លួនសង្ខេប
Jobs កើតនៅ San Francisco រដ្ឋ California ហើយត្រូវបានចិញ្ចឹមបីបាច់ដោយ Paul និង Clara Jobsនៅក្រុង Mount View ដែលពេលនោះអ្នកទាំងពីដាក់ឈ្មោះលោកថា Steven Paul។ លោកបានចូលរៀនវិទ្យាល័យ Cuptertino និង Homestead High School ក្នុងរដ្ឋ California។ ក្រោយមក លោកបានបង្រៀននៅក្រុមហ៊ុន Hewlett-Packard នៅ Palo Alto រដ្ឋ California ហើយក៏ត្រូវក្រុមហ៊ុននេះជួលឲ្យបម្រើការងារជាបុគ្គលិកនៅរដូវ ក្ដៅ។ នៅឆ្នាំ ១៩៧២ លោកបានទទួលសញ្ញាប័ត្រវិទ្យាល័យ និងចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យ Reed College នៅ Portland។ បន្ទាប់ពីរៀនបានមួយឆមាសលោកបានបោះបង់ការសិក្សា។ នៅឆ្នាំ ១៩៧៤ លោកបានត្រឡប់ទៅ California វិញ និងចាប់ផ្ដើមចូលរួមក្នុងការប្រជុំ Homebrew Computer Club ជាមួយលោក Wozniak។
លោក Steve Jobs មានជំនឿលើសាសនាព្រះពុទ្ធមហាយាន។
រង្វាន់កិត្តិយសដែលលោកទទួលបានលោក Steve Jobs បានទទួលមេដាយ the National Medal of Technology ពីប្រធានាធិបតី Ronald Reagan នៅឆ្នាំ ១៩៨៤។ នៅឆ្នាំ ១៩៨៧ លោកបានទទួលពានរង្វាន់ Jefferson Award for Public Service។ នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០០៧ Steve Jobs ត្រូវបានគេដាក់ឈ្មោះថាជាមនុស្សដែលមានអំណាចបំផុតនៅក្នុង ពាណិជ្ជកម្មដោយទស្សនាវដ្ដី Fortune Magazine។ នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០០៧ អភិបាលរដ្ឋ California លោក Arnold Schzwarzenegger និង អ្នកស្រី Maria Shriver បានអញ្ជើញ Steve Jobs ចូលក្នុងវិមាន California Hall of Fame ដែលមានទីតាំងនៅ សារមន្ទីរប្រវត្តិសាស្ត្រ ស្ត្រី និងវិចិត្រសិល្បៈ។
នៅខែសីហា ឆ្នាំ ២០០៩ Jobs ត្រូវបានគេជ្រើសរើសជាសហគ្រិនដែលគួរឲ្យស្ញប់ស្ញែងបំផុតដោយយុវវ័យ ក្នុងការស្ទាបស្ទង់មតិរបស់ ស្ថាប័នស្រាវជ្រាវJunior Achievement។ នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០០៩ Jobs ត្រូវបាន Fortune Magazine ដាក់ឈ្មោះថាជានាយកក្រុមហ៊ុនរាប់ទសវត្សរ៍។ នៅខែវិច្ឆិកា ឆ្នាំ ២០០៩ លោកក៏ត្រូវចាត់ថ្នាក់លេខ ៥៧ ក្នុងចំណោមមនុស្សដែលមានអំណាចបំផុតលើពិភពលោក។
លាលែងពីតំណែងជាអគ្គនាយកអេបផល
ក្រោយពីTim Cook
ឡើងកាន់តំណែងមិនទាន់បានប៉ុន្មានផង វត្តមានiPhone 4S
ត្រូវបានចេញលក់ជាផ្លូវការ។
រយៈពេលត្រឹមតែមួយថ្ងៃក្រោយពីបានដឹងថា iPhone 4S នៅថ្ងៃទី ០៤ តុលា ២០១១បើកសម្ពោធ ហើយ លោកអតីតនាយកប្រតិបត្តិApple លោកSteve Jobs ក៏បានទទួលអនិច្ចកម្ម ត្រូវនឹងថ្ងៃទី ០៥ តុលា ២០១១។
Steve Jobsលាឈប់ពីតំណែងជាCEOរបស់Apple
មាន ព័ត៌មានថ្មីពី Apple ទៀតហើយ! លោក Steve Jobs បានលាឈប់ពីតំណែងជាប្រធានក្រុមហ៊ុន Apple នៅប៉ុន្មានម៉ោងមុននេះហើយ ដោយសារមូលហេតុសុខភាព។ ក្រុមហ៊ុនយក្សចំណាត់ថ្នាក់ទី១ នៅអាមេរិក Apple ត្រូវបានលោក Steve ត្រួសត្រាយ និងស្តាពីភាពដុនដាបកាលពីមុនរហូតមកដល់ពេលនេះ បានធ្វើឲ្យវាក្លាយជាក្រុមហ៊ុនមួយដ៏អស្ចារ្យនៅសហរដ្ឋអាមេរិក ក៏ដូចជានៅលើពិភពលោក។ ការលាលែងនេះ គឺដោយសារលោក Steve មានបញ្ហាសុខភាព ដែលតាមពិតទៅលោកធ្លាប់មានជំងឺតាំងពីថ្ងៃទី ១៧ ខែមករា។លោក Steve បានសរសេរនៅក្នុងសំបុត្រខ្លីមួយថា លោកធ្លាប់ប្រាប់រួចហើយថាបើពេលណាគាត់លែងធ្វើជាប្រធានក្រុមហ៊ុន គាត់នឹងជាមនុស្សទីមួយដែលប្រាប់ឲ្យអ្នកដឹង។ ជាអកុសលពេលនោះបានមកដល់ហើយ។ លោកសង្ឃឹមថា វាសនាក្រុមហ៊ុន Apple នឹងនៅតែត្រចះត្រចង់រហូត និងនៅតែបន្តចូលរួមផ្ដល់ប្រឹក្សាដល់ក្រុមហ៊ុនទៀត។ បន្ទាប់ពីការលាឈប់នេះ តំណែងរបស់ Steve Jobs នឹងត្រូវផ្ទេរទៅឲ្យលោក Tim Cook អគ្គនាយកបម្រុង ដែលបានចូលក្នុងក្រុមហ៊ុន Apple តាំងពីឆ្នាំ ១៩៩៨ម្ល៉េះ ណាមួយលោក Tim Cook គឺជាមនុស្សម្នាក់ដែល Steve ទុកចិត្តបំផុត។
គួរបញ្ជាក់ថា លោក Steve បានចូលប្រឡូកជាមួយ Apple អស់រយៈពេល ១៤ ឆ្នាំហើយ និងបានបង្កើតសមិទ្ធផលធំៗជាច្រើន។
ប៉ុន្តែចំពោះអ្នកវិភាគវិញ មិនដែលគិតថានឹងមានរឿងនេះទេ ព្រោះខាងមុខនេះ នឹងមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនដូចជាការដាក់បង្ហាញ iPhone នៅខែកញ្ញាខាងមុខនេះ និង iPad នៅឆ្នាំ ២០១២។ តើមិត្តយុវវ័យយល់យ៉ាងណាដែរចំពោះរឿងនេះ? តើលោក Tim Cook នឹងអាចនាំ Apple ទៅរកភាពជោគជ័យដូចលោក Steve Jobs ឬទេ?
កាលពីម្សិលមិញនេះ [០៥ តុលា ២០១១] អតីតនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Steve Jobs បានទទួលមរណភាពក្នុងអាយុ ៥៦ ឆ្នាំបន្ទាប់ពីបានតស៊ូជម្នះនឹងជំងឺមហារីកលំពែងអស់ពេលជាយូរមក។
មរណភាពរបស់លោក Steve Jobs
ត្រូវបានប្រកាសដោយក្រុមហ៊ុន Apple កាលពីថ្ងៃពុធកន្លងទៅនេះ។
នៅលើគេហទំព័ររបស់ Apple បានដាក់រូបពណ៌ស និងខ្មៅរបស់លោក Steve
ដើម្បីជាការរម្លឹកវិញ្ញាណក្ខន្ធ។ ក្រុមគ្រួសាររបស់លោក Steve
បាននិយាយយ៉ាងដូច្នេះថា លោក Steve បានទទួលមរណភាពដោយអស់ចិត្ត
ព្រោះមានសមាជិកគ្រួសារទាន់ដង្ហើមគាត់ទាំងអស់។
អ្វីដែលជាការទន្ទឹងរង់ចាំរបស់ មនុស្សគ្រប់គ្នាពេលនេះបានក្លាយជាការពិតហើយ! ទូរស័ព្ទiPhone ជំនាន់ទីប្រាំមានឈ្មោះថា iPhone 4S ត្រូវបានក្រុមហ៊ុន Apple បើកទំព័រថ្មីបង្ហាញអ្នកប្រើប្រាស់។ ទូរស័ព្ទ iPhone 4S មានរូបរាងរចនានៅដដែលដូច iPhone 4 ដែរតែសមត្ថភាពខាងក្នុង និងលក្ខណៈពិសេសរបស់វា ខ្លាំងជាងមុន។
iPhone 4S នៅសហរដ្ឋអាមេរិកនឹងទៅដល់ AT&T, Verizon និង Sprint បន្ទាប់មកនឹងទៅដល់កាណាដា អូស្ត្រាលី ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងជប៉ុន ចំណែក ៦៣ ប្រទេសទៀតនឹងបានទូរស័ព្ទនេះនៅចុងឆ្នាំ៕
ចង់ដឹងពីអ្នកនិពន្ធសៀវភៅSteve Jobsទេ?
បន្ទាប់ពី សៀវភៅ ស្ទីវ ចបស៍ បានទទួលជោគជ័យគួរជាទីមោទន ប្រិយមិត្តប្រហែលជាចង់ដឹងហើយថាតើអ្នកនិពន្ធសៀវភៅនេះជានរណា? អ៊ីចឹង Sabay សូមលាតត្រដាងពីជីវប្រវត្តិរបស់គាត់ដូចតទៅ។លោក Walter Isaacson កើតថ្ងៃទី ២០ ខែឧសភា ឆ្នាំ ១៩៥២ នៅ New Orleans រដ្ឋ Louisiana សហរដ្ឋអាមេរិក។ លោក គឺជាអ្នកនិពន្ធ ហើយក៏ជាអ្នកនិពន្ធជីវប្រវត្តិដ៏ឆ្នើមម្នាក់ផងដែរ។ លោកមានតំណែងជាប្រធាន និងនាយកប្រតិបត្តិរបស់ស្ថាប័នមួយដែលមានឈ្មោះថា Aspen។ លោក Walter ក៏ជាអតីតប្រធាន និងនាយកប្រតិបត្តិរបស់ CNN និងធ្លាប់ជាអ្នកត្រួតពិនិត្យម្នាក់របស់ទស្សនាវដ្ដី Time ផងដែរ។
ប្រវត្តិសិក្សា
លោក Walter Isaacson កើតនៅ New Orleans រដ្ឋ Louisiana។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលា Isidore Newman School និងវិទ្យាល័យ Deep Springs លោក Walter បានបន្តការសិក្សារហូតដល់ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យ Harvard ផ្នែកប្រវត្តិសាស្ត្រ និងអក្សរសាស្ត្រ។ លើសពីនេះលោកក៏ធ្លាប់ទទួលបានអាហារូបករណ៍ដើម្បីរៀនបន្តនៅ មហាវិទ្យាល័យ Oxfordផងដែរ។
ប្រវត្តិការងារ
លោក Walter បានចាប់អាជីពជាអ្នកកាសែត នៅ The Sunday Time ទីក្រុងឡុងដុង បន្ទាប់មកប្ដូរទៅ New orleans Times-Picayune វិញ។ លោកបានសម្រេចចិត្តចូលបម្រើការងារនៅទស្សនាវដ្ដី Time ក្នុងឆ្នាំ ១៩៧៨ ហើយចូលបម្រើការជាអ្នកយកការណ៍នយោបាយ អ្នកត្រួតពិនិត្យថ្នាក់ជាតិ និង អ្នកត្រួតពិនិត្យព័ត៌មានថ្មីៗផងដែរ។ ក្រោយមកគាត់បានក្លាយជាប្រធាន និងនាយកប្រតិបត្តិរបស់ CNN ក្នុងឆ្នាំ២០០១ និងជាប្រធាន និងនាយកប្រតិបត្តិរបស់ស្ថាប័នមួយដែលមានឈ្មោះថា Aspen ក្នុងឆ្នាំ២០០៣។
គួររំលឹកថាលោក Walter បានចាប់ផ្ដើមសិក្សាស្រាវជ្រាវពីជីវប្រវត្តិរបស់លោក ស្ទីវ ចបស៍ តាំងពីឆ្នាំ ២០០៩ មកម្ល៉េះ ដែលសៀវភៅនេះបានរៀបរៀងឡើងដោយពឹងផ្អែកលើបទសម្ភាសន៍រវាងលោក និងស្ទីវ ចបស៍ ផ្ទាល់ប្រមាណជាង៤០ដង ដោយចំណាយរយៈពេលអស់ជាង ២ ឆ្នាំ។ ជាលទ្ធផលសៀវភៅនេះបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ដូចដែលលោកបាន រំពឹងទុកមែន។
សព្វថ្ងៃនេះគាត់រស់នៅជួបជុំជាមួយភរិយា និងកូនស្រីរបស់គាត់នៅទីក្រុង Washington, DC សហរដ្ឋអាមេរិក។
យ៉ាងម៉េចដែរ ប៉ុណ្ណេះប្រហែលស្គាល់ពីអ្នកនិពន្ធរូបនេះបានច្រើនហើយ មែនទេ?
ទោះបីលោក Steve Jobs បាន ទទួលមរណភាពទៅក៏ដោយ កិត្តិនាម និងស្នាដៃរបស់លោក នៅតែទទួលបានការកោតស្ញប់ស្ញែង និងគោរពឥតដាច់ដដែល។ គេហទំព័រជាច្រើនបានចុះផ្សាយពីហេតុការណ៍សំខាន់ៗដែលកើតឡើងជុំវិញ ឈ្មោះលោក Steve Jobsនៅពាសពេញពិភពលោក។
គេហទំព័រ Redmondpie បានចុះផ្សាយកាលពីថ្ងៃទី ៧ ខែធ្នូកន្លងទៅនេះ ថាសៀវភៅជីវប្រវត្តិរបស់លោក Steve Jobs បានក្លាយជាសៀវភៅលក់ដាច់បំផុតប្រចាំឆ្នាំ ២០១១។ សៀវភៅជីវប្រវត្តិនេះបានជាប់ចំណាត់ថ្នាក់ល្អនៅក្នុងកំពូលទាំង ១០០ របស់ Amazonអស់រយៈពេល ៨៨ ថ្ងៃហើយ ដែលនេះពិតជាសឹងតែមិនគួរឲ្យជឿ ព្រោះសៀវភៅនេះទើបតែចេញជាផ្លូវការនៅថ្ងៃទី ២៣ ខែតុលា កន្លងទៅប៉ុណ្ណោះ។ នេះមានន័យថា ចេញបានប្រមាណ ៤៥ ថ្ងៃ។ បើក្រឡេកទៅមើលអតីតកាលបន្តិច សៀវភៅជីវប្រវត្តិរបស់ លោក Steve Jobsដែលនិពន្ធដោយលោក Walter Isaacson គ្រោងនឹងចេញលក់នៅថ្ងៃទី ១ ខែវិច្ឆិកាទេ ប៉ុន្តែដោយសារ លោក Steve Jobs ទទួលមរណៈភាពភ្លាមៗទើបធ្វើឲ្យកាលបរិច្ឆេទត្រូវបានផ្លាស់ប្ដូរឲ្យឆាប់ជាងការគ្រោងទុកបន្តិច។
គេហទំព័រ Amazon ដែល ជាប្រភពសម្រាប់គេហទំព័រខាងលើ ក៏បានបញ្ជាក់តាមទំព័រមុខរបស់ខ្លួនផងដែរថា សៀវភៅលោក Steve Jobs នេះត្រូវបានជ្រើសរើសថាជាសៀវភៅមួយក្នុងចំណោមសៀវភៅល្អបំផុត សម្រាប់ឆ្នាំ ២០១១។ ការកំណត់នេះ ធ្វើឡើងដោយផ្អែកលើទាំងសៀវភៅបោះពុម្ពទាំងសៀវភៅសម្រាប់ Kindle។ តាមប្រភពទាំងពីរខាងដើមនេះ អាចគូសបញ្ជាក់បានថា ប្រជាជនទូទៅនៅតែនឹកដល់លោក Steve Jobs ហើយចង់ចេះចង់ដឹងពីប្រវត្តិរបស់លោក។ ប្រហែលនេះអាចជាការជួយគាំទ្រ និងក៏ជាការអានដើម្បីទទួលបានបទពិសោធន៍ល្អៗពីដំណើរជីវិតរបស់ លោក Steve Jobs ផងដែរ។ សៀវភៅនេះមានលក់ នៅលើគេហទំព័រ Amazon ក្នុងតម្លៃ១៧.៨៧$។
គេហទំព័រ huffingtonpost ក៏ មិនចាញ់គេហទំព័រទាំងពីរខាងដើមនេះដែរ គឺបានចុះផ្សាយព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍មួយ។ ព័ត៌មាននោះគឺ អ្នកជំនួញ Gabor Bojar មានគម្រោងសាងសង់រូបចម្លាក់សម្រិតសម្រាប់លោក Steve Jobe ផងដែរ។ លោក Gabor Bojar ធ្លាប់មានទំនាក់ទំនងល្អជាមួយលោក Steve Jobs តាំងពីពេលជួបដំបូងនៅសន្និសីទបច្ចេកវិទ្យាកាលពីឆ្នាំកន្លងទៅ ម្ល៉េះ ដូច្នេះហើយទើបលោកមានគម្រោងឲ្យជាងចម្លាក់ជនជាតិហុងគ្រី Erno Toth សាងសង់រូបចម្លាក់សម្រិតធំមួយសម្រាប់លោក Steve Jobs។
គួរបញ្ជាក់ផងដែរថា លោក Steve Jobs បានទទួលមរណភាពកាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១១នេះដោយសារជំងឺមហារីក ក្នុងវ័យ ៥៦ ឆ្នាំ។
កំណកំណើតក្រុមហ៊ុន Apple
Apple គឺជាក្រុមហ៊ុនសាជីវកម្មពហុជាតិសាសន៍អាមេរិក ផលិតផលិតផលអេឡិចត្រូនិកដូចជាទូរស័ព្ទ, កុំព្យូទ័រ, iPad, iPod, មានលក់កម្មវិធីនៅលើ App Store និងកម្មវិធីកម្សាន្តនៅលើ iTune Store ជាច្រើនទៀត។ ផលិតផលរបស់ក្រុមហ៊ុន Apple ត្រូវបានគេទទួលស្គាល់ថាជាម៉ូដែលដែលមានគោលដៅលក់ឲ្យអ្នកមានជីវភាពកម្រិតខ្ពស់។បច្ចុប្បន្ន Apple ស្ថិតក្រោមការគ្រប់គ្រងរបស់លោក Steve Jobs ដែលជានាយកប្រតិបត្តិ និងជាសហស្ថាបនិក លោក Tim Cook ជាប្រធានប្រតិបត្តិការ Peter Oppenheimer ប្រធានហិរញ្ញវត្ថុ Bob Mansfield ជាវិស្វករទទួលបន្ទុកផលិត Hardware សម្រាប់ Macនិង iPhone និងលោក Jonathan Ive ជាអ្នករចនាម៉ូដទូទៅ។
ទីស្នាក់ការ
បច្ចុប្បន្នក្រុមហ៊ុន Apple មានទីស្នាក់ការធំនៅ Silicon Valley រដ្ឋកាលីហ្វ័រញ៉ា និងមានអគារធំៗចំនួនប្រាំមួយ ហើយសាងសង់លើផ្ទៃដីសរុបចំនួន79ពាន់ម៉ែត្រក្រឡា។
និមិត្តសញ្ញាដំបូងរបស់ Apple គឺលោក Sir Isaac Newton អង្គុយនៅក្រោមដើមប៉ោម។
ក្រុមហ៊ុន Apple ត្រូវបានបង្កើតឡើងនៅថ្ងៃទី1 ខែមេសា ឆ្នាំ1971 ដោយសហស្ថាប និកបីរូបគឺ Steve Jobs, Steve Wozniak និងRonald Wayne។ ដំណាក់កាលដំបូង ក្រុមហ៊ុន Apple បានរចនា និងលក់កុំព្យូទ័រប្រភេទ Apple I។ Apple ដំបូងនេះមានលក្ខណៈបុរាណបំផុត ពីព្រោះកាលនោះ Case របស់វាធ្វើពីឈើសុទ្ធសាធ និងមានភ្ជាប់មកជាមួយប៊ូតុងចុចស្រាប់តែម្ដង។ កុំព្យូទ័រដំបូងបំផុតមួយនេះត្រូវបានរចនាឡើងដោយលោក Wozniak មានតម្លៃប្រហែល$600 (ស្មើនឹង$2,570 តម្លៃនៅពេលបច្ចុប្បន្ន)។
យុគសម័យ Lisa និង Macintosh
LisaនិងMacintosh គឺជាម៉ូដែលកុំព្យូទ័រដែលក្រុមហ៊ុន Apple ដាក់ឈ្មោះឲ្យបន្ទាប់ពីជំនាន់ខ្សែស្រឡាយ Apple ទីI, II និងទីIII។ នៅឆ្នាំ1978 Apple Lisa មានវត្តមានលើទីផ្សារ។ នៅពេលនោះ នៅក្នុងក្រុមហ៊ុនមានការខ្វែងគំនិតគ្នាទៅលើគម្រោងផលិត កុំព្យូទ័រនេះ។ ថ្នាក់ដឹកនាំមួយចំនួនចង់បានគម្រោង Macintosh ដែលជាប្រភេទកុំព្យូទ័រមានតម្លៃថោក និងមួយចំនួនទៀតចង់បានគម្រោង Lisa ជាប្រភេទកុំព្យូទ័រដែលមានតម្លៃថ្លៃ។ រហូតដល់ឆ្នាំ1983 Lisa ត្រូវបានគេសម្រេចចិត្តជ្រើសរើសមកផលិតតែក្រោយមកជួបបរាជ័យដោយ សារតែវាមានតម្លៃថ្លៃពេក និងកម្មវិធីមិនសូវសម្បូរបែប។
មកដល់ឆ្នាំ1985 ក្រុមហ៊ុនមានជម្លោះក្នុងរចនាសម្ព័ន្ធគ្រប់គ្រង ដែលជាហេតុធ្វើឲ្យ Steve Job ជាសហស្ថាបនិកម្នាក់ដែរនោះបានលាឈប់ពី Apple ហើយងាកមកបង្កើតក្រុមហ៊ុន NeXT Inc។
1986-1993 យុគសម័យរីកចម្រើននិងធ្លាក់ចុះ
ដោយសារតែជួបបរាជ័យជាមួយផលិតផលមុនៗ Apple បានដាក់ចេញម៉ូដែលថ្មីមួយប្រភេទទៀតគឺ PowerBook ក្នុងឆ្នាំ1991។ ក្នុងកំឡុងពេលនេះត្រូវបានគេហៅថាជាយុគសម័យកុំព្យូទ័រយូរដៃពី ព្រោះក្នុងចន្លោះពេលនេះ Apple ចាប់ផ្ដើមដាក់លក់ផលិតផល Laptop ជាហូរហែ។ នៅក្នុងឆ្នាំនេះដែរ Apple បានបង្ហាញប្រព័ន្ធប្រតិបត្តិការនៅលើ Windows កុំព្យូទ័រដំបូងគឺ System 7។ Windows OS មួយនេះត្រូវ បានគេប្រើរហូតដល់ឆ្នាំ2001។
ទស្សនាវដ្ដី MacAddict បានចុះផ្សាយថា នៅចន្លោះឆ្នាំ1989-1991 ជាយុគសម័យមាសដំបូង (First Golden Age) សម្រាប់ក្រុមហ៊ុនApple ពីព្រោះចន្ហោះពេលនេះក្រុមហ៊ុនទទួលបានប្រាក់ចំណេញច្រើនលើសលុប។
ក្រោយពីទទួលបានជោគជ័យក្នុងរយៈពេលប្រហែលជាបីឆ្នាំមក Apple បានដាក់លក់ផលិតផលជាច្រើនទៀតដូចជា ឌីជីថលកាមេរ៉ា Portable CD Audio Player, ឧបករណ៍បំពងសំឡេង, វីដេអូ Console និងកម្មវិធីសម្រាប់ទូរទស្សន៍ជាច្រើនទៀត តែផលិតផលទាំងនោះហាក់ដូចជាមិនទទួលបានជោគជ័យខ្លាំងខ្លានោះ ទេ។ ជាមួយគ្នានេះដែរ ចំពោះទីផ្សារ Windows ក្រុមហ៊ុន Microsoft បានដណ្ដើមយកចំណែកទីផ្សារបានធំជាង Apple ពីព្រោះ Apple ប្រើប្រាស់ថ្លៃដើមផលិតកម្មអស់ច្រើន និង Windows OS ភាគច្រើនផលិតឡើងសម្រាប់តែផលិតផលខ្លួនប៉ុណ្ណោះ។
1994-1997
នៅដើមទសវត្សរ៍ទី90 ក្រុមហ៊ុន Apple បានបញ្ចេញ Platform ដំបូងដែលដាក់ឲ្យដំណើរការជាមួយ Machintosh ដូចជា A/UX ជាដើម។ តែ Platform នេះនៅមានលក្ខណៈអន់នៅឡើយបើប្រៀបធៀបជាមួយ OS ផ្សេងទៀត។
មកដល់ដើមឆ្នាំ1994 Apple បានចងសម្ព័ន្ធភាពជាមួយក្រុមហ៊ុន IBM និង Motorola ក្នុងគោលបំណងបង្កើត Platform ថ្មីមួយប្រភេទទៀតដោយប្រើបច្ចេកវិទ្យារួមគ្នារបស់ក្រុមហ៊ុនទាំង បី (Hardware របស់ក្រុមហ៊ុន IBM និង Motorola ចំណែក Software របស់ Apple) ។
នៅក្នុងឆ្នាំ1996 ក្រុមហ៊ុន Apple បានប្ដូរនាយកប្រតិបត្តិថ្មីគឺលោក Gil Amelio ជាអ្នកតំណែងកាន់ជំនួស Michael Spindler។ នាយកប្រតិបត្តិថ្មីរូបនេះ បានធ្វើកំណែទម្រង់ក្រុមហ៊ុនជាច្រើនលើកច្រើនសារ ជាពិសេសបានកាត់បន្ថយបុគ្គលិកអស់ជាងពាក់កណ្ដាលក្នុងគោលដៅ ពង្រឹងប្រាក់ចំណេញដល់ក្រុមហ៊ុន។ ប៉ុន្តែនៅជួបបរាជ័យរឿងមួយទៀតគឺមិនអាចកែប្រែប្រព័ន្ធ ប្រតិបត្តិការ Windows សម្រាប់ Mac បាន។ ជៀសមិនរួច នាយកប្រតិបត្តិរូបនេះបានទិញ Windows OS ពី NeXT របស់លោក Steve Job ហើយថែមទាំងបានតែងតាំង Steve Job ធ្វើជាទីប្រឹក្សាក្រុមហ៊ុនរបស់គាត់ទៀតផង។ ចាប់តាំងពីពេលនោះហើយ ដែល Steve Job បានឈានជើងចូលគ្រប់គ្រង Apple ជាលើកទីពីរ។
មកដល់ដើមឆ្នាំ 1997 Steve Job បានក្លាយជានាយកប្រតិបត្តិស្ដីទី ហើយបានធ្វើកំណែប្រែចង្វាក់ផលិតផលជាច្រើនដែលជាហេតុធ្វើឲ្យ ផលិតផលរបស់ក្រុមហ៊ុនមួយនេះចាប់ផ្ដើមទទួលបានជោគជ័យនៅលើ ទីផ្សារ។
1998-2005
នៅខែសីហាឆ្នាំ1998 Apple បានបង្ហាញកុំព្យូទ័រមុខងារច្រើនយ៉ាងពីរម៉ូដែលទៀត គឺ Macintosh 128kនិងiMac។ ក្រុមអ្នករចនា iMac ដឹកនាំដោយលោក Jonathan Ive ដែលក្រោយមកគាត់ក៏បានក្លាយជាអ្នករចនា iPodនិងiPhoneទៀតផង។ នៅក្នុងកំឡុងពេលនេះ ក្រុមហ៊ុន Apple បានទិញក្រុមហ៊ុនជាច្រើនក្នុងគោលបំណងពង្រឹងកម្មវិធី Software របស់ខ្លួនអាចប្រជែងលើទីផ្សារបាន។ នៅក្នុងឆ្នាំដដែលនេះ Apple បានបញ្ចេញផលិតផល Video Editing ចំនួនពីរគឺ iMovie សម្រាប់អ្នកប្រើប្រាស់ធម្មតា និង Final Cut Pro សម្រាប់អ្នកប្រើប្រាស់លក្ខណៈអាជីព។
ត្រកូល iPod (iPod Shuffle, Nano, ClassicនិងTouch)
មកដល់ឆ្នាំ2003 ក្រុមហ៊ុនដាក់ iTune Store ឲ្យដំណើរការជាផ្លូវការ។
2005-2007
មកដល់ឆ្នាំ 2005 Steve Job បានប្រកាសថា Apple នឹងចាប់ផ្ដើមផលិតកុំព្យូទ័រម៉ាក Mac ដំណើរការដោយ Processor របស់ Intel។ រហូតមកដល់ដើមឆ្នាំ2006 MacBook Pro និង iMac បានបង្ហាញរាងជាផ្លូវការ។ ម៉ូដែលទាំងពីរនេះដំណើរការដោយ Processor Duo Core របស់ Intel។
អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍បន្ថែមទៀតនោះគឺចន្លោះពី ឆ្នាំ2003-2006 ភាគហ៊ុនរបស់ក្រុមហ៊ុនលំដាប់អ្នកមានមួយនេះកើនឡើងពី6ដុល្លារ ក្នុងមួយហ៊ុនរហូតដល់ជាង80ដុល្លារក្នុងមួយហ៊ុន។
2007-បច្ចុប្បន្ន
កំឡុងពេលនេះ ជាពេលដែលក្រុមហ៊ុន Apple ទទួលបានប្រជាប្រិយភាព និងវាយលុកទីផ្សារបានយ៉ាងសម្បើម។ ជាពិសេសនៅខែមិថុនា ក្រុមហ៊ុនបានបើកសម្ពោធជាផ្លូវការម៉ូដែលទូរស័ព្ទវៃឆ្លាតរបស់ ខ្លួនគឺ iPhone និង Apple TV។ ម៉ូដែលទាំងពីរនេះបានលើកមុខមាត់ក្រុមហ៊ុនបានមួយកម្រិតទៀត ជាពិសេសធ្វើឲ្យតម្លៃភាគហ៊ុនបានបន្តកើនឡើងជិតដល់100ដុល្លារ ក្នុងមួយហ៊ុន ។
នៅខែមិថុនា Apple បានដាក់ឲ្យដំណើរការជាផ្លូវការតាមអនឡាយនូវ App Store របស់ខ្លួន ដើម្បីដោនឡូតកម្មវិធីផ្សេងៗសម្រាប់ iPhoneនិងiPod Touch។ ក្នុងរយៈពេលតែមួយខែប៉ុណ្ណោះ App Store មានអ្នកចូលទាញយកជាង60លានកម្មវិធី ហើយអាចរកចំណូលដល់ក្រុមហ៊ុនបានជាង1លានដុល្លារក្នុងមួយថ្ងៃគិត ជាមធ្យម។
មកដល់ឆ្នាំ2010 Apple បានបញ្ចេញ iPad ជាផលិតផលដែលមានរាងស្រស់ស្អាត និងត្រូវបានគេទទួលស្គាល់ភាពល្អឯករបស់វាមិនដាច់ពីមាត់ ហើយក៏ជាផលិតផលដែលរកចំណូលបានដល់ក្រុមហ៊ុនច្រើនណាស់ដែរ។ លើសពីនេះទៅទៀត iPhone ជំនាន់ទីបួនដែលត្រូវបានគេស្គាល់ថា iPhone 4 បានដាក់បង្ហាញនៅលើទីផ្សារក្នុងខែមិថុនាឆ្នាំ2010។ iPhone 4 ក៏ជាផលិតផលដែលរកបា្រក់ចំណូលដល់ក្រុមហ៊ុនមិនតិចដែរ។
ចំណូលសរុប និងបុគ្គលិក៖
Apple មានទ្រព្យសកម្មសរុប75.18ពាន់លានដុល្លារ (2010) ចំណូលសរុប65.23ពាន់លានដុល្លារ (2010) និងមានបុគ្គលិកជាង49,400នាក់៕
No comments:
Post a Comment