Friday, September 13, 2013

​ប្រវត្តិ​ក្រុមហ៊ុន Nokia?


Nokia គឺជា​ក្រុមហ៊ុន​សាជីវកម្ម​​​ទូរគមនាគមន៍​ពហុជាតិ​សាស្ត្រ (MNCC)របស់​ប្រទេស​​ហ្វាំងឡង់​ មាន​ទីស្នាក់ការ​នៅ​ទី​ក្រុង Keilaniemi ជិត​រដ្ឋធានី Helsinki។ Nokia គឺ​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ធំ​បំផុតមួយ​ដែល​បច្ចុប្បន្ន​នេះ​មាន​ បុគ្គលិក​​ប្រមាណ​ជាង 123,000 នាក់​ ហើយ​ផលិតផល​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​​មួយ​នេះ​ត្រូវ​បាន​ដាក់​លក់​​នៅ​​ គ្រប់​ប្រទេស​ទាំង​អស់​។
Nokia មាន​ចំណែក​ដ៏​ធំ​នៅ​​ក្នុង​សេដ្ឋកិច្ចរបស់​ប្រទេស​ហ្វាំងឡង់​ពី​ព្រោះ​វា​ មាន​ភាគ​ហ៊ុន​មួយ​ភាគ​បី​ក្នុង​ទីផ្សារ​ភាគ​ហ៊ុន Helsinki ។ ​​កាល​ពី​ឆ្នាំ 1999 ក្រុមហ៊ុន Nokia មាន​ចំណែក​នៅ​ក្នុង​ផលិតផល​ក្នុង​ស្រុក​​សរុប​របស់​ហ្វាំងឡង់ 1.5 ​% មក​ដល់​ឆ្នាំ 2004 កើន​ឡើង​ដល់​ទៅ 3.5%។
Óប្រវត្តិ
កាល​ពី​ឆ្នាំ 1865 វិស្វករ​ខាង​រុក​រក​រ៉ែ​លោក Fredrik Idestam បាន​បង្កើត​​ក្រុមហ៊ុន​ផលិត​ក្រដាស Groundwood Pulp Mill នៅ​ក្បែរ​ច្រាំង​ទន្លេ Tammerkoski នៅ​​​ហ្វាំងឡង់​​ផ្ទាល់​តែ​ម្ដង​។ ​រហូត​ដល់​ឆ្នាំ 1868​ Idestam បាន​ពង្រីក​ទីតាំង​​​​ក្រុមហ៊ុន​​​​​របស់​​ខ្លួន​មួយ​កន្លែង​ទៀត​នៅ​ជិត​​ ទីក្រុង Nokia គឺ​ចម្ងាយ 15គីឡូម៉ែត្រ​ពី​ទន្លេ Nokianvirta ហើយ​ក្រោយ​មក​នៅ​ឆ្នាំ 1871 គាត់​និង​អតីត​គ្រូ​ជិត​ស្និទ្ធម្នាក់​គឺ​លោក Leo Mechelin បាន​ប្ដូរ​ឈ្មោះ​​​​ក្រុមហ៊ុន​មក Nokia ដោយ​​យក​ឈ្មោះ​តាម​ឈ្មោះ​​ទីក្រុង Nokia រហូត​ដល់​សព្វ​ថ្ងៃ​។
លោក Idestam បាន​ចូល​និវត្តន៍​នៅ​ឆ្នាំ 1896 ហើយ​កិច្ចការ​គ្រប់​គ្រង​ក្រុមហ៊ុន​ប្រគល់​ឲ្យ​លោក Leo Mechelin គ្រប់​គ្រង​រហូត​ដល់​ឆ្នាំ 1914 ។
ចាប់​​ពី​ឆ្នាំ 1898 មក​ក្រុមហ៊ុន Nokia ទទួល​បាន​ប្រជាប្រិយភាព​គួរសម​ ​ជាក់​ស្ដែង​មាន​ក្រុមហ៊ុន​​ពីរ​​បាន​​​រំលាយ​ខ្លួន​បញ្ចូល​ជា​មួយ Nokiaគឺ Finnish Rubber Works និង Finnish Cable Works ហើយ​ចាប់​ពី​ឆ្នាំ 1967​​ ​ Nokiaបាន​ក្លាយ​ជា​ក្រុមហ៊ុន​សាជីវកម្ម​ផ្លូវ​ការ​។
ការ​ផលិត​ទូរស័ព្ទ​ដំបូង

នៅ​ក្នុង​កំឡុង​​ទសវត្សរ៍​​៦០​​ ក្រុមហ៊ុន​បាន​ផលិត​បច្ចេកវិទ្យា​​ទូរគមនាគមន៍​សម្រាប់​​យោធា​ដូច​ជា​ បណ្ដាញ​​វិទ្យុ​ទាក់​ទង​ជា​ដើម​។ នៅ​ឆ្នាំ 1964 ​Nokia ផលិត​បាន​វិទ្យុ VHF ដំណាល​គ្នា​នឹង​ក្រុមហ៊ុន Salora Oy ដែរ។ ក្រោយ​មក​ក្រុមហ៊ុន​​ទាំង​ពីរ​បាន​សហការ​គ្នា​ផលិតទូរស័ព្ទ​សម្រាប់​ដាក់​ ក្នុង​​ឡាន​ ARP ​។
នៅ​​ឆ្នាំ 1979 ក្រុមហ៊ុន​​ទាំង​ពីរ​បាន​បញ្ចូល​គ្នា​ជា​ក្រុមហ៊ុន​តែ​មួយ​ ហើយ​នៅ​ឆ្នាំ1987​ Nokiaទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​​ផលិត​ទូរស័ព្ទ​​ដៃ​ដំបូង​​ដែល​មាន​ឈ្មោះ​ ថា Mobira Cityman 900។
នៅ​ឆ្នាំ 2004​ Nokia បាន​បង្ហាញ​ទូរស័ព្ទ​ម៉ូដែល Touchscreenដំបូង​​ម៉ាក 7710 ដែល​​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​​សំបើម។
នៅ​ឆ្នាំ 2007​ Nokia ​1100 គឺ​ជា​ម៉ូដែល​ទូរស័ព្ទ​ដែល​ទទួល​ បាន​ការ​ពេញ​និយម​ និង​​លក់​ដាច់​ជាង​គេ​បំផុត​​​ ដោយ​គិត​ចាប់​ពី​​​​ឆ្នាំ 2003 ដល់ 2007 លក់​បាន​ជាង 200 លាន​គ្រឿង​។
ចំណូល
បច្ចុប្បន្ន Nokia មាន​ទ្រព្យ​សកម្ម​សរុប​ជាង 35 ពាន់​លាន​អឺរ៉ូ​​ហើយ​ប្រាក់​ចំណូល​សរុប​គិត​ត្រឹម​ឆ្នាំ 2009 មាន 40.99 ពាន់​លាន​អឺរ៉ូ។ Nokia មាន​ក្រុមហ៊ុន​​សាខា​ជា​ច្រើន​ទៀត​​ដូច​ជា Nokia Siemens Networks, Navteg, Symbian, Vertu និង Qt Development Frameworks ជា​ដើម​។
Logo
ចំពោះ​ការ​ប្រើប្រាស់ Logo វិញ Nokia មិន​មែន​ប្រើ Logo ដូច​សព្វ​ថ្ងៃ​ទេ​។ នេះ​ជា​ដំណាក់​កាល​នាំ​ការ​ផ្លាស់​ប្ដូរ​ស្លាក​សញ្ញា​របស់​Nokia
Logo ដំបូងបង្អស់នៅឆ្នាំ 1871
Logo ចន្លោះឆ្នាំ 1965-1966
Logoទី បី រូបរាងថ្មី
ប្រើប្រាស់ជាផ្លូវការនៅឆ្នាំ 1992
ដាក់ឲ្យប្រើប្រាស់នៅឆ្នាំ 2006
Nokia សព្វ​ថ្ងៃ​​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Stephen Elop ដែល​ជា​វិស្វករ Software ជនជាតិ​កាណាដា​ដ៏​ល្បី​ល្បាញ​ដែល​ឡើង​មក​កាន់​ដំណែង​ជំនួស​លោក Olli-Pekka Kallasvuo វ័យ​៥៧​ឆ្នាំ​។
សព្វ​ថ្ងៃ​ក្រុមហ៊ុន Nokia មាន ​ថ្នាក់​ដឹកនាំ​ធំៗ​ចំនួន ១៨ ប្រចាំ​នៅ​តំបន់​សំខាន់ៗ ព្រម​ទាំង​មាន​បុគ្គលិក​ទាំង​អស់​ចំនួន ១៣០ ០០០​នាក់​គ្រប់​សាខា​ជុំវិញ​ពិភព​លោក៕ 

ប្រវត្តិ​សង្ខេប​របស់Leo Mechelin​ស្ថាបនិក Nokia 

ក្នុង​ទំព័រ​នេះ Sabay សូម​ពាំនាំ​យក​នូវ​ប្រវត្តិ​សង្ខេប​របស់​លោក Leo Mechelin ដែល​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​នឹក​ឃើញ និង​ជ្រើសរើស​ ឈ្មោះ Nokia ដំបូង​បង្អស់​ ជំរុញ​ឲ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍ Nokia បន្ត​​ប្រើប្រាស់ Brand Name នេះ និង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​ដូច​សព្វ​ថ្ងៃ​នេះ​។
ជីវិត​ឯកជន និង​ក្រុម​គ្រួសារ
Leo Mechelin
តាម​ពិត​ទៅ​គ្រាន់​តែ​ជា​ឈ្មោះ​ក្រៅ​តែ​ប៉ុណ្ណោះ ឈ្មោះ​ពេញ​​របស់​គាត់​គឺ Leopold (Leo) Henrik Stanislaus MechelinMechelin ចាប់​បដិសន្ធិ​នៅ​ថ្ងៃ​ទី ២៤ វិច្ឆិកា ឆ្នាំ​ ១៨៣៩ នៅ​ទីក្រុង Hamina ប្រទេស​ហ្វាំងឡង់​ និង​ទទួល​មរណភាព​នៅ​វ័យ ៧៥​ឆ្នាំ គឺ​ចំ​​ថ្ងៃ​ទី ២៦ មករា​ ឆ្នាំ ១៩១៤​ នៅ​ទីក្រុង Helsinki ។ ឪពុក​របស់​លោក​មាន​ឈ្មោះ​ថា Gustaf Johan Mechelin និង​លោក​ស្រី Amanda Gustava Costiander ជា​ម្ដាយ​។
អំពី​ក្រុមហ៊ុន Nokia
ក្រុមហ៊ុន
Nokia ត្រូវ​បាន​លេចចេញ​ជា​រូបរាង និង​ស្លាក​សញ្ញា Nokia នៅ​ឆ្នាំ​១៨៧១ ជាមួយ​នឹង​សិស្ស​សំណព្វ​របស់​លោក​ម្នាក់​ទៀត​គឺ Fredrik Idestam។ ចំពោះ​ស្លាក​សញ្ញា​របស់ ក្រុមហ៊ុន Nokia វិញ​គឺ​មិន​មាន​លក្ខណៈ​ដូច​សព្វ​ថ្ងៃ​នោះ​ទេ គឺ​ឆ្លង​កាត់​នូវ​ ៥ដំណាក់​​កាល​។
ការអប់រំ
នៅ​ឆ្នាំ ១៨៦០
Leo Mechelin បាន ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ ហើយ​បន្ត​ថ្នាក់​បណ្ឌិត​រង​ផ្នែក ទស្សនវិជ្ជា​។ ប៉ុន្តែ​នៅ​ឆ្នាំ ១៨៦៤ លោក​មិន​បាន​បន្ត​ថ្នាក់​បណ្ឌិត​ភ្លាម​ទេ លោក​បែរ​ជា​​សិក្សា​ផ្នែក​ច្បាប់​កំរិត​ បរិញ្ញាបត្រ​ ព្រម​ទាំង​បញ្ចប់​ថ្នាក់​បណ្ឌិត​ឆ្នាំ ១៨៧៣​ នៅ​សាកល​វិទ្យាល័យ Helsinki ផ្ទាល់ ​តែ​ម្ដង។ ​បណ្ឌិត​រូប​នេះ​ក៏​បាន​ចាប់​យក​អាជីព ជា​សាស្ត្រាចារ្យ​ជំនាញ​​កាត់ក្ដី និង​ នយោបាយ។ លោក​​ធ្លាប់​ធ្វើ​ជា​ព្រឹទ្ធបុរស​សាកលវិទ្យាល័យ Art And Design Helsinki និង សាកលវិទ្យាល័យFinnish Art Society​ថែម​ទៀត​ផង

រូបសំណាករបស់Mechelin នៅខាងមុខHouse of Estate ក្រុងHelsinki ប្រទេសហ្វាំងឡង់
ជីវិត​នយោបាយ និង​ ស្នាដៃ
នៅ​ឆ្នាំ ១៨៨០-១៨៨៥​លោក​បាន​បង្កើត​គណបក្ស​ សេរីនិយម​ ហ្វាំងឡង់​ ព្រម​ទាំង​បាន​ជាប់​ឈ្មោះ​ជា​ប្រធាន​ក្រុមប្រឹក្សា​ប្រចាំ​ទីក្រុង Helsinki ពីរ​សម័យ​កាល​គឺ ចន្លោះ​ពី​ឆ្នាំ​ ១៨៧៥-១៨៧៦ និង​ ១៨៩២-១៨៩៩ ​។ ទន្ទឹម​គ្នា​នេះ​ដែរ លោក​ក៏​ត្រូវ​បាន​តែង​តាំង​ជា អ្នក​ជំនាញ​ផ្នែក​នយោបាយ និង​ជា​សមាជិក​ជាន់​ខ្ពស់ នៃ​​ដំណើរ​ឆ្ពោះ​ទៅ​កាន់​សន្តិភាព​ជា​សកល។
ក្នុងនាម​ជា​អ្នក​នយោបាយ​មួយ​រូប​ ប្រកប​ដោយ​សមធម៌​ មេដឹកនាំ​រូប​នេះ​ផ្ដល់​ការ​គោរព រាប់អាន​ដល់​គ្រប់​គណបក្ស និង​ប្រជាជន​ទាំង​អស់ របស់​ហ្វាំងឡង់។ ជាក់ស្ដែង ក្រោយ​ពី​រំលាយ គណបក្ស​ សេរីនិយម​ ហ្វាំងឡង់​របស់​ខ្លួន​នៅ​ឆ្នាំ ១៨៨៥​មក Mechelin មិន​បាន​​ចូលរួម​ជាមួយ​​គណបក្ស​ផ្សេង​ឡើយ។
Mechelin បាន​ជាប់​ឈ្មោះ​ជា​រដ្ឋាភិបាល​ហ្វាំងឡង់ កាន់​កាប់​អំណាច​បាន​បី​ឆ្នាំ ចន្លោះ​​ពី​ឆ្នាំ ១៩០៥-១៩០៨ ​ ហើយ​លោក​ជា​បុគ្គល​ទី​មួយ​សម្រាប់​ប្រទេស​នេះ និង​ពិភព​​ទាំង​មូល​ដែល​​បាន​សាបព្រោះ​នូវ​របបគ្រប់គ្រង បែប​លទ្ធិប្រជាធិបតេយ្យ គឺ​ប្រើប្រាស់​​ការ​​បោះឆ្នោត​ដើម្បី​ជ្រើស​តាំង​មេ​ដឹក​នាំ​។ ក្រោម​ការ​ដឹក​នាំ​របស់ Mechelin លោក ​បាន​បើក​យ៉ាង​ទូលាយ​នូវ​ វប្បធម៌​លទ្ធិប្រជាធិបតេយ្យ​ សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​សារព័ត៌មាន ទៅ​ដល់​ប្រជាជន​ហ្វាំងឡង់​ទាំង​មូល។
ស្ថិត​ក្រោម​ការ​កាន់​អំណាច​របស់ Mechelin នៅ ​ឆ្នាំ ១៩០៧ មាន​ការ​បោះឆ្នោត​ជ្រើស​តាំង​ សមាជិក​សភា​ជា​សាកល ក្នុង​ចំណោម សមាជិក​សរុប ២០០​នាក់ ដែល​ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ១៩​រូប។ ក្រោយ​ពី​​មរណភាពMechelin នៅ ​ឆ្នាំ ១៩១៤ ដោយ​មាន​ការ​ជ្រោមជ្រែង​របស់ មិត្ត​រួម​ការងារ​ក្រោម​បង្គាប់ ដឹក​នាំ​​បដិវត្តន៍​ធំៗ​ចំនួន​ពីរ​ជាប់ៗ​គ្នា​នៅ​រុស្ស៊ី​​ ទើប​រុស្ស៊ី​ សម្រេច​ប្រគល់​ឯករាជ្យ ទាំង​ស្រុង​ដល់ ហ្វាំងឡង់ នៅ​ឆ្នាំ ១៩១៧៕ 

No comments:

Post a Comment