
តាមរយៈបទពិសោធជាង៣ឆ្នាំរបស់លោកចំពោះមុខរបរនេះ លោក សុគន្ធ អាចទទួលបានកម្រៃជើងសាពី៤០ទៅ៦០ភាគរយនៃតម្លៃសៀវភៅនីមួយៗ។ លោកក៏ខិតខំសរសេរអត្ថបទថ្មីៗបន្ថែមទៀត ដើម្បីទាក់ទាញអតិថិជនពីជុំវិញពិភពលោក។ លោក សុគន្ធបានចែករំលែកនូវគន្លឹះមួយចំនួនចំពោះការធ្វើអាជីវកម្មតាម រយៈបណ្ដាញអ៊ីនធឺណិតថា៖
- ដំបូងយើងត្រូវសួរខ្លួនឯងថាតើយើងត្រូវសរសេរអំពីអ្វី? យើងត្រូវតែកំណត់ប្រធានបទឲ្យបានច្បាស់លាស់។
- បន្ទាប់មក យើងត្រូវធ្វើការស្រាវជ្រាវថាតើអ្វីដែលយើងគ្រោងនឹងសរសេរនោះ មានតម្រូវការដែរឬទេ ឬមានអ្នកចាប់អារម្មណ៍ចង់អានឬស្វែងយល់បន្ថែមដែរឬទេ?
- ចុះឈ្មោះឲ្យគេហទំព័ររបស់យើង ដែលថ្មី (www.your-name.com) ។
- បង្ហោះគេហទំព័ររបស់យើងលើបណ្ដាញអ៊ីនធឺណិតតាមរយៈក្រុមហ៊ុនសេវាកម្ម។
- ចាប់ផ្តើមសរសេរអត្ថបទ តាមរយៈការប្រើប្រាស់កូដ HTML។ ចំពោះអ្នកមិនចេះប្រើប្រាស់កូដ HTML ពួកគេអាចប្រើកម្មវិធីជំនួយ (WYSIWYG HTML Editor)។
- ចាប់ផ្តើមរចនាទំព័រនីមួយៗ។
- បើកគណនេយ្យជាមួយ www.clickbank.com សម្រាប់ធ្វើការទូទាត់លុយរាល់ការទិញ-លក់ផលិតផលលើអ៊ីនធឺណិត។ មានន័យថា រាល់ពេលមានអ្នកទិញសៀវភៅតាមរយៈគេហទំព័ររបស់យើង ធនាគារ Click Bank នឹងផ្ទេរលុយចូលមកគណនេយ្យរបស់យើងដោយស្វ័យប្រវត្តិ។
ជាចុងក្រោយ សម្រាប់អ្នកដែលចង់បង្កើតអាជីវកម្មតាមរយៈអ៊ីនធឺណិត លោក សុគន្ធបានក្រើនរំឭកថា៖ «ការធ្វើអាជីវកម្មតាមរយៈអ៊ីនធឺណិតក៏មិនខុសពីការធ្វើអាជីវកម្ម ធម្មតានោះទេ ពោលគឺមានបញ្ហាប្រឈមជាច្រើន។ ទទួលបានជោគជ័យ ឬបរាជ័យ យើងមិនអាចដឹងមុន»។
ពាក្យផ្ដែផ្ដាំបីឃ្លាយ៉ាងខ្លីរបស់លោក សុគន្ធ សម្រាប់អ្នកដែលចង់ជោគជ័យក្នុងអាជីពនេះគឺ «មានឆន្ទៈក្នុងការរៀនអ្វីថ្មី មានភាពអំណត់ អត់ធន់ និងហ៊ានប្រថុយ»៕
No comments:
Post a Comment