Thursday, September 12, 2013

កម្មវិធីកុំព្យូទ័រតាមបច្ចកទេសទំនើបសម្រាប់គ្រប់គ្រងហាងលក់ទំនិញ ឬផ្សារទំនើបគ្រប់ប្រភេទ

ATMOSPHEARE TECHNOLOGY Co.,Ltd. ជាក្រុមហ៊ុនវិនិយោគ រួមគ្នារវាងខ្មែរ និងបរទេស មានវិស្វករ បច្ចេកទេសខ្មែរ និងបរទេសជាច្រើននាក់ មានស្នាដៃ បង្កើតកម្មវិធីកុំព្យូទ័រ ដែលជា បច្ចេកវិទ្យា ទំនើបចុងក្រោយ និងមានសមត្ថភាពខ្ពស់ សម្រាប់ផ្គត់ផ្គង់ ជូនលោកអ្នក ។
Photo by DAP-NEWS
ពេលនេះATMOSPHEARE សូមណែនាំលោកអ្នកនូវ កម្មវិធីកុំព្យូទ័រ សម្រាប់គ្រប់គ្រង ការលក់ និងស្តុកទំនិញ (Point of Sales System (POS))  ដែលមានសមត្ថភាព គ្រប់គ្រងចំពោះគ្រប់ប្រភទ នៃក្រុមហ៊ុន លក់ទំនិញ ឬហាងលក់ទំនិញ រួមមាន៖ ផ្សារទំនើប Mart,  Mini Mart,  Supper Market  ហាងលក់គ្រឿងសង្ហារឹម ហាងលក់ទូរស័ព្ទដៃ ហាងលក់ផ្លែឈើ ដេប៉ូលក់ទំនិញ គ្រប់ប្រភេទ..........។ល។ មានជាភាសារខ្មែរ ឬជាភាសារបរទេស ឬភាសារខ្មែរលាយបរទេសតាមតម្រូវការ ហើយទោះបីជាអ្នកប្រើប្រាស់មិនចេះគណនេយ្យ មិនចេះកម្មវិធីកុំព្យូទ័រ មិនចេះ ភាសារបរទេសក៏ដោយ ក៏យើងខ្ញុំពន្យល់ លោកអ្នក អោយចេះប្រើប្រាស់ បានដែរ ហើយកម្មវិធីនេះ ក៏អាចអោយលោកអ្នក គ្រប់គ្រងរបាយការណ៍ តាមអ៊ិនធើណែត (Internet) និងគ្រប់គ្រងបញ្ជី ស្នាមគ្រប់សាខាទាំងអស់ បានយ៉ាងងាយ ស្រួលទៀតផង ។
សូមទាក់ទង អាសយដ្ឋានអគារលេខ២    ផ្លូវលេខ២៨៤    កែងផ្លូវលេខ១៦៣  សង្កាត់អូឡាំពិច ខណ្ឌចំការមន រាជធានីភ្នំពេញ ជាប់កែងខាងត្បូងវត្តមហាមន្ត្រី លេខទូរស័ព្ទ (855) 023 97 70 70,017 888 987 អ៊ីម៉ែល info@atmos-techno.com
 កម្មវិធី POS នេះមានវិសាលភាព និងសមត្ថភាព ទូលំទូលាយ ច្បាស់លាស់ដូចខាងក្រោម៖
-គ្រប់គ្រងទៅលើការទិញ (Purchase):
-Vendor Management: ការគ្រប់គ្រង Profile របស់ Vendorបានយ៉ាងច្បាស់លាស់
-Purchase Order:ការគ្រប់គ្រងលើការកម្មង់ទិញទំនិញគ្រប់ប្រភេទ
-Receive Product:គ្រប់គ្រងទៅលើការបញ្ជូលទំនិញទៅក្នុងស្តុក
-Pay Bill:ការគ្រប់គ្រងទៅលើការបង់ប្រាក់បំណុលដែលជំពាក់អ្នកផ្គត់ផ្គង់ ការបង់ប្រាក់ដែលមាន លក្ខណៈ ជារូបិយប័ណ្ណចម្រុះ (Multi-currencies)   និងការគ្រប់គ្រ ងទៅលើវិក្ក័យបត្រចម្រុះ (Multi-invoices)
-Purchase Return & Refund (Debit Note): គ្រប់គ្រងលើដំណាក់កាល នៃការបង្វិលទំនិញទៅឱ្យអ្នកផ្គត់ផ្គង់វិញ ឬការទទួលសំណង ជាទឹកប្រាក់ ពីអ្នកផ្គត់ផ្គង់ ត្រឡប់មកវិញ
២-គ្រប់គ្រងសន្និធិ (Inventory): គ្រប់គ្រងបញ្ជីរាយនាម មុខទំនិញ ការបង្កើតមុខទំនិញ ចំណាត់ថ្នាក់ទំនិញរង្វាស់រង្វាល់ ការកែប្រែស្តុកទំនិញ ការកំណត់ថ្លៃដើម សំណើទំនិញ ការបញ្ជាទិញទំនិញការបញ្ជា ទិញបន្ថែម ការផ្ទេរទំនិញ ពីសាខាមួយទៅសាខាមួយទៀត ទំនិញខូចគុណភាព ទំនិញផុតអាយុកាលប្រើប្រាស់  បណ្តាផលិតផលទាំងឡាយណា ដែលមិនស្ថិតនៅក្រោម ការគ្រប់គ្រង ដោយស្តុក និងសេវាកម្ម.......។
៣-គ្រប់គ្រងការលក់ (Point of Sales): ការដាក់ប្រាក់សម្រាប់ ទុកអាប់ការគ្រប់គ្រង វិក្ក័យបត្រ Invoice Setting (ការកំណត់វិក្ក័យបត្រ ការធ្វើវិក័្កយបត្រឡើងវិញ ការរំលងវិក្ក័យបត្រ ការព្រីនសារឡើងវិញ) ការបញ្ចុះថ្លៃទំនិញ ការបង់ប្រាក់របស់អតិថិជន ការបិទបញ្ជីលក់ ទំនិញប្រចាំថ្ងៃ
- គ្រប់គ្រង អ្នកផ្គត់ផ្គង់ទំនិញ (Point of Sales): ព័ត៌មានអ្នកផ្គត់ផ្គង់ ប្រភេទអ្នកផ្គត់ផ្គង់ការបញ្ជាទិញទំនិញ បញ្ជីនៃ ការបញ្ជាទិញទំនិញ ការបញ្ជូលវិក្ក័យបត្រទិញ វិក្ក័យបត្រត្រូវទូរទាត់....។
- គ្រប់គ្រងអតិថិជន (CustomerPayment):គ្រប់គ្រងលើបំណុល និងការបង់ប្រាក់របស់អតិថិជន ព័ត៌មានអតិថិជនប្រភេទអតិថិជន.......។
-ការគ្រប់គ្រងលើការចុះចំណាយផ្សេងៗ (Other Expenses):គ្រប់គ្រងលើការចំណាយប្រចាំខែ.....។ល។
POS អាចជួយរំលឹកដល់ លោកអ្នកលើលក្ខខណ្ឌនានា តាមការចង់បាន មានដូចជាការរំលឹក ឬផ្តល់ ព័ត៌មានជូនលោកអ្នក ជាមុនអំពី៖ ស្តុកទំនិញជិតអស់ (Alert Stock (reorder point)), បំណុលដែលជិត ដល់ថ្ងៃសងគេ (Alert Payable), ប្រាក់ដែល គេជំពាក់យើង ជិតដល់ថ្ងៃទារ (Alert Receivable), ស្តុកនៃមុខទំនិញនិមួយៗដែលជិតអស់(Alert Request Stock)និង កម្រិតចំនួន ទឹកប្រាក់ ដែលអតិថិជន នីមួយៗ អាចជំពាក់សរុប ឬអាចជំពាក់ បន្ថែមទៀត(Alert Customer Credit Limited)… ហើយPOS មានសមត្ថភាពគ្រប់គ្រង និងតាមដានរបាយការណ៍ យ៉ាងសុក្រឹត ច្បាស់លាស់លើគ្រប់ចំនុចនៃកម្មវិធីFunctionalនិមួយៗទាំងអស់ដូចជា៖
- របាយការណ៍ស្តុកទំនិញ (Inventory Report): របាយការណ៍ ចំនួនទំនិញក្ នុងស្តុករបាយការណ៍ វាយតម្លៃទំនិញ របាយការណ៍ចំណាយ និងលទ្ធផល
-របាយការណ៍ លក់ទំនិញ(SaleReport): របាយការណ៍ លក់ជាសាច់ប្រាក់របាយការណណ៍ លក់តាមមុខទំនិញ លក់តាមវិក័្កយបត្រ របាយការណ៍ចំណូលប្រចាំថៃ្ង របាយណ៍ការលក់មុខទំនិញ ណាដែលបានច្រើនជាងគេ របាយការណ៍បិទបញ្ជីប្រចាំថៃ្ង.....។ល។
-របាយការណ៍អតិថិជន(CustomerReport): របាយការណ៍លក់តាមអតិថិជន របាយការណ៍តុល្យការ របស់អតិថិជន របាយការណ៍បំណុល និងការបង់ប្រាក់របស់អតិថិជន.....។ល។
-របាយការណ៍ អ្នកផ្គត់ផ្គង់(Vendor Report): របាយកាណ៍ទិញទំនិញ របាយកាណ៍ជំពាក់ .....។ល។
-របាយការណ៍គណនេយ្យ និងហិរញ្ញវត្ថុ ( Accounting and Finance): រៀបចំប្លង់គណនី កំណត់លេខកូដការចុះបញ្ជី ការគណនេយ្យ កិច្ចបញ្ជិការគណនេយ្យ (ទិន្នានុប្បវត្តិ)សៀវភៅធំទូទៅតារាង តុល្យភាពរបាយការណ៍ លទ្ធផល។
-ប្រព័ន្ធសុវត្ថិភាព(Security):ការគ្រប់គ្រងព័ត៌មានអ្នកប្រើប្រាស់ការកំណត់សិទ្ធិអ្នកប្រើប្រាស់
ចំពោះកម្មវិធីកុំព្យូទ័រសម្រាប់គ្រប់គ្រងការលក់ និងស្តុកទំនិញនេះATMOSPHEARE លក់ជូនលោកអ្នក ក្នុងថ្លៃសមរម្យ ហើយវាមានថ្លៃឈ្នួល សេវាទាប ឬខ្ពស់ អាស្រ័យលើទំហំ និងតម្រូវការ របស់អ្នកប្រើប្រាស់ ដែលកន្លងមកមាន កនែ្លងលក់ទំនិញខ្លះមិនត្រូវការចំណុចលម្អិតទាំងអស់ខាងលើនេះឡើយ ដូច្នេះតម្លៃក៏ទាប តាមនោះដែរ ។
ក្រៅពីនេះ ATMOSPHEARE TECHNOLOGY Co.,Ltd.មានកម្មវិធីកុំព្យូទ័រ ដែលបានផលិតជោគជ័យ រួចរាល់កន្លងមក ទទួលបានការគាំទ្រ ពេញនិយម និងជឿជាក់ពីក្រុមហ៊ុន រោងចក្រ អង្គការសមាគមនានាក្នុងប្រទេស និងក្រៅប្រទេសរួមមាន៖ ការសរេសរគេហទំព័រ (Web Design) កម្មវិធីគ្រប់គ្រងធនធានមនុស្ស (Human Resources Management System) កម្មវិធីគ្រប់គ្រងការទំនាក់ទំនង អតិថិជន (Customer Relation Management System) កម្មវិធីគ្រប់គ្រងបណ្តាញទីផ្សារ (Network Marketing System) កម្មវិធីគ្រប់គ្រង កន្លែងជួសជុលរថយន្ត(Car Garage System) កម្មវិធីគ្រប់គ្រងវិក័យបត្រ (Billing Management System) កម្មវិធីគ្រប់គ្រងការលក់ និងស្តុកទំនិញ(Point of Sales System( កម្មវិធីគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុ (Financial and Accounting System) កម្មវិធីគ្រប់គ្រងភោជនីយដ្ឋាន ក្លឹបរាត្រី ការ៉ាអូខេ (Restaurant, Club, Karaoke Management Systems)កម្មវិធីគ្រប់គ្រងហាងលក់ទូរស័ព្ទដៃ(Phone Shop Management System) និងកម្មវិធីដទៃទៀត តាមតម្រូវការ របស់លោកអ្នក។
មានទស្សនៈខ្លះយល់ច្រឡំថា ទាល់តែទិញកម្មវិធីគ្រប់គ្រងនានា ពីបរទេស ឫជួលអ្នក ជំនាញពី បរទេសមកសរសរកម្មវិធី ទើបទទួលបាន កម្មវិធីគ្រប់គ្រង ដែលមានគុណភាពល្អ ករណីបែបនេះ ATMOSPHEARE TECHNOLOGY Co., Ltd.សូមបញ្ជាក់ថា៖
១-បើលោកអ្នកជួល អ្នកជំនាញពីបរទេស មកសរសរកម្មវិធី លោកអ្នកត្រូវចំណាយថវិការ ច្រើនខ្លាំងណាស់ ហើយនៅពេលកម្មវិធីនោះគាំង ឬមានបញ្ហាលើចំណុចណាមួយនោះលោកអ្នកត្រូវចំណាយពេលវេលាយូរ ក្នុងការរង់ចាំអ្នកជំនាញពីបរទេសមកដោះស្រាយបញ្ហានេះជូន និងចំណាយថ្លៃសេវាខ្ពស់ទៀតផង ។
២-បើលោកអ្នកទិញកម្មវិធីពីក្រុមហ៊ុនក្នុងស្រុកខ្លះក្នុងតម្លៃទាប ប៉ុនែ្តបើកម្មវិធីនោះជាកម្មវិធី ដែលទិញបន្តតាមInternetពីបរទេសយកមកកែលម្អសោភណ្ឌភាពផ្នែកខាងមុខ ហើយដាក់ ជូនលោកអ្នក ដើម្បីប្រើប្រាស់ ករណីនេះមានបញ្ហា ខ្លាំងណាស់បើសិនជាលោកអ្នកចង់លុប ឫចង់បន្ថែមចំណុចណាមួយនៃកម្មវិធី ឬនៅពេលកម្មវិធីនោះគាំង ឬមានបញ្ហា លើចំណុចណាមួយ នៃកម្មវិធី នោះក្រុមហ៊ុន ក្នុងស្រុកមិនអាចដោះស្រាយ ជូនបានឡើយ ព្រោះគ្មាននរណា កែអក្សរកូដដើម របស់គេបានទេ។
ប៉ុន្តែសម្រាប់គ្រប់កម្មវិធីកុំព្យូទ័ររបស់ATMOSPHEARE TECHNOLOGY Co.,Ltd.សុទ្ធតែ ផលិតដោយវិស្វករបច្ចេកទេសខ្មែរ និង បរទេសរបស់ក្រុមហ៊ុនផ្ទាល់ ក្រុមហ៊ុនមាន ក្រុម ប្រឹក្សាបច្ចេកទេសច្រើននាក់ និងសាកលវិទ្យាល័យល្បី នៅប្រទេសអង់គ្លេសចំនួន៣ ជាអ្នក ប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនធានាថាគ្រប់កម្មវិធីកុំព្យូទ័ររបស់ATMOSPHEARE TECHNOLOGY Co.,Ltd. ពិតជាមានគុណភាពល្អ ជាបច្ចេកវិទ្យាទំនើបថ្មីចុងក្រោយ មានសេវាកម្មដោះ ស្រាយគ្រប់ បញ្ហានានាទាំងអស់ទាន់ចិត្ត ។ មិនតែប៉ុណ្ណោះ ATMOSPHEARE TECHNOLOGY Co.,Ltd. មានសមត្ថភាពគ្រប់គ្រាន់ ក្នុងសរសរកម្មវិធីកុំព្យូទ័ នៃគម្រោងធំៗ របស់ក្រសួង ស្ថាប័ន អង្គការ សមាគម ក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ប្រសិនបើលោកអ្នកត្រូវការ៕

No comments:

Post a Comment