Thursday, September 12, 2013

វិធី​សាស្ត្រ7យ៉ាង​សម្រាប់​អ្នក​ធ្វើ​ការ​នៅ​ការិយា​ល័យ​

នៅក្នុង​បណ្តា​ឆ្នាំ​សេដ្ឋកិច្ច​ធ្លាក់ចុះ ការគោរព​គោល​ការ​នៅ​កន្លែង​ការងារ​បានក្លាយ​ទៅជា​កា​រ​ សំខាន់​ជាងពេលណាៗទាំងអស់។ ការ​ពិសោធ​បានបង្ហាញ​ថា ឥរិយាបថ និង​គោល​ការ​ការិយាល័យ​គឺជា​កត្តាមិនអាច​ខ្វះ​បាន​ដើម្បី​រក្សា​តំណែង​ក្នុង​ក្រុមហ៊ុន។ ខាង​ក្រោម​​នេះ​​គឺជា​វិធីសាស្ត្រ​ក៏សំខាន់ៗ​មួយ​ចំនួនដែល​អាចជួយ​អ្នក​ក្នុង​ សម្រេចបាន​នូវ​គោលដៅ​នៃ​ការងារ។
-អាកប្បកិរិយាៈ បើទោះជា​មានរឿង​អ្វី​ កើតឡើង អ្នក​គួរតែ​រក្សា​អាកប្បកិរិយា​ឲ្យ​បានល្អ។ បញ្ហា​ណា​ក៏ដោយ​ដែល​កើតមាន​ចំពោះ​ជី​វិត​​ឯកជន អ្នក​ត្រូវ​ទុក​មួយ​ឡែក​ហើយ​ត្រូវ​ផ្តោតអារម្មណ៍​ទៅលើ​ការងារនៅ​ការិយាល័យ។
-មិន​ជជែក​គ្នា​ក្នុងកា​រិ​យា​ល័​យៈ ចូរ ​ប្រុងប្រយ័ត្ន​ជាមួយ​មនុស្ស​ដែល​និយម​ចូលចិត្ត​អុជអាល​គេ។ ការជជែក​គ្នាច្រើន​អាច​ជះ​ឥទ្ធិ​ពល​​អាក្រក់​​ដល់​ការងារ​របស់​អ្នក នេះ​មិនទាន់​គិតដល់​ប្រការ​ដែល​អ្នក​អាចធ្វើ​ឲ្យ​ខូចខាត​ដល់​ប្រយោជន៍​អ្នក​ ដ៏​ទៃ។ ចូរ​ជួយ​ជ្រោម​ជ្រែង​​មិត្ត​​រួម​ការងារ​ដើម្បី​ឲ្យ​ពួកគេ​អាចធ្វើ​ការ​ ប្រកប​ដោយ​ជោគជ័យ បើទោះជា​អ្នក​មិន​ចូលចិត្ត​ពួកគេ​ក៏ដោយ។ អ្នក​មិន​ចំណាយ​ពេល​វេលា​ក្នុង​ការងារដែល​ពុំមាន​ប្រយោជន៍ ហើយ​ជំនួស​មកវិញ អ្នក​គួរ​ធ្វើការ​ងារ​ណា​ដែលមាន​ប្រយោជន៍​ដល់​ខ្លួន និង​អ្នក​ដ​ទៃ។​
-បំពេញការងារ​ឲ្យ​បានល្អ​ជាង​ការស្នើសុំៈ ស្វែងរក​វិធីសាស្ត្រ​ដែលមាន​ប្រសិទ្ធភាព​ដើម្បី​បំពេញការងារឲ្យ​បាន​ល្អេ​ ជាង និង​អស្ចារ្យ​​ជាង​ការដែល​មេ​របស់​យើង​ណែនាំ​ទៅទៀត។ ចំពោះ​អ្នក​ដែល​ចង់បាន​ស្នាដៃ​ច្រើន​ក៏​គួរតែ​ខិតខំ​ធ្វើ​ឲ្យ​បាន​ច្រើនជាង​ មុន​។​ ចូរ​​ធ្វើខ្លួន​ឲ្យ​ក្លាយជា​អ្នក​សកម្ម​ហើយ​កុំ​ចេះតែ​នៅ​រង់ចាំបញ្ជា​ពី​មេ ឬ​អ្នកដទៃ។ អ្នក​គួរតែ​ជា​អ្នក​ហ៊ាន​គិត​ហ៊ាន​ធ្វើ។
-ការចូលរួមៈ អ្នក​ត្រូវតែ​ធានាថា អ្នក​មិន​បង្ក​ការលំបាក​នៅពេល​បំពេញការងារ។ ចូរ​ខំប្រឹង និង ត្រូវ​ចេះចូលរួម​មតិ និង បំ​ពេញ​ការ​ងារ​ ពេលនោះ​អ្នក​នឹងមាន​មោទកភាព​ចំពោះ​ចំណែក​ចូលរួម​របស់ខ្លួន។
-វាយតម្លៃចំពោះអ្នកដទៃៈ ចូរ​បង្ហាញ​ឲ្យ​អ្នកដទៃ​ដឹងថា អ្នក​ឲ្យ​តម្លៃ​ខ្ពស់​ដល់​អ្នកដទៃ​ខណៈ ដែល​អ្នក​បានរួម​សហកា​រ​ជាមួយ​ពួកគេ។ ក្នុងករណី​ដែល​អ្នក​យល់​ឃើញ​ថា អ្នកណាម្នាក់​មានការ​ចូល​រួម តែ​មិន​សម​តាម​បំណង​របស់​អ្នកនោះ អ្នក​គួរតែ​វាយតម្លៃ​ពួកគេ​ឲ្យ​នៅក្នុង​កម្រិត​ដែល​មាន​​លក្ខណៈ​ជាការ​ ចូលរួម​ស្ថាបនា​ដូច្នេះ​វា​ប្រសើរ​ជាង​ការបង្ហាញ​ពី​កំហឹង និង​ការក្តៅក្រហាយ។
-កុំទៅ​យឺតយ៉ាវៈ ចូរ​កុំ​យឺតយ៉ាវ​ ក្នុងការ​ណាត់ជួប​កិច្ចប្រជុំ ការឆ្លើយតប​ទូរស័ព្ទ ឬ អ៊ី​ម៉ែ​ល។ ការ​ប្រតិកម្មទាន់ពេល​គឺជា​ការបង្ហាញ​នូវ​​កាយ​វិការ​ធ្វើការ​ប្រកប​ដោយ​ វិជ្ជាជីវៈ។ ការគោរព​ការ​ណាត់ជួប​ក៏​អាច​បង្ហាញ​ថា អ្នក​គោរព​ពេលវេលា​របស់ខ្លួន ចូរ​កុំ​ខ្ជះខ្ជាយ​វា​ ព្រោះតែ​ការ​មក​យឺត។
-ឆ្លាតវៃខាងសរសេរៈ ស្តាប់ទៅ​ ហាក់ដូចជា​ការងាយស្រួល ប៉ុន្តែ​អ្វីដែល​អ្នកសរសេរ​គឺមាន​កំហុស​ផ្នែក​អក្ខរាវិរុទ្ធ និង​ប្រកបខុស​ទាំងស្រុង​ក្នុង​លិខិត​ដែល​​​អ្នក​ត្រៀម​នឹង​ផ្ញើជូន​មេ ឬ​អ្នកដទៃ។ បែបនេះ​វា​ទៅជា​យ៉ាងណា? ប្រការនេះ​នឹង​កាត់បន្ថយ​ការសម្តែង​មតិ ឬ​ការលើកឡើង​របស់​​អ្នក ហើយ​វា​នឹងមិន​ជួយ​ឲ្យ​អ្នកមានការរីកចម្រើន​ទេ។ អ្នក​គួរតែ​ប្រើប្រាស់​ជំនួយផ្សេងៗ មានដូចជា​វចនានុក្រម​ជាដើម ដើម្បី​​ជួយ​​ឲ្យ​ការសរសេរ​របស់​អ្នក​ប្រកបដោយ​ភាពត្រឹមត្រូវ៕

No comments:

Post a Comment