ភារកិច្ចរបស់អ្នកគ្រប់គ្រងម្នាក់
គឺថែរក្សាមនុស្សដែលនៅក្រោមបង្គាប់ធ្វើការ ឆ្ពោះទៅរកទិសដៅ មួយ។
ដូច្នេះហើយវាគឺជាស្នូល
ដែលពួកគេត្រូវតែងស្វែងយល់នូវអ្វីដែលពួកគេចង់បាន។ ខាង ក្រោមនេះ
វិធី ៥ចំណុច ដែលនិយោគជិកចង់បានពីអ្នក គ្រប់ គ្រងរបស់ខ្លួន៖
1.ប្រាប់ពួកគេជាមុន៖
វាប្រហែលជាមិនសូវសំខាន់ក្នុងការប្រាប់កូនចៅរបស់ខ្លួន
នៅរាល់មុនការ សម្រេចចិត្តបង្កើនអ្វីមួយក្នុងមុខជំនួញ
ផ្ទុយទៅវិញត្រូវឲ្យអ្នកក្រោមឱវាទបានដឹងនូវរាល់ទិសដៅ
និងរាល់ព្រឹត្តិការណ៍ដែលកើតមាននៅក្នុងក្រុមហ៊ុន។
ការខ្វះខាតនៅទំនាក់ទំនងពីអ្នកគ្រប់ គ្រងអាចធ្វើឲ្យអ្នកនៅក្រោមឱវាទ
មានអារម្មណ៍ថា ពួកគេគឺគ្រាន់តែជាគ្រាប់ឡុកឡាក់ នៅក្នុងម៉ាស៊ីនមួយ
ដែលធ្វើឲ្យលទ្ធផលមានការធ្លាក់ចុះ។
ហេតុនេះដើម្បីបង្កើននូវប្រសិទ្ធិភាពត្រូវ តែផ្តល់ ដំណឹងជូនពួកគេ
ជាមុន នោះនឹងទទួលបានលទ្ធផលវិជ្ជមាន។
2.រាប់អានពួកគេដោយយុតិ្តធម៌៖
ការរើសអើងនៅក្នុ្ងងសង្គមការងារ
គឺត្រូវបានគេលើកយកមកពិភាក្សានៅក្នុងបរិបទនៃប្រធានបទចំរូងចម្រាស់ដូចជា ពូជសាសន៍ និងភេទ។ ផ្ទុយទៅវិញការរើស អើងសម្រាប់ហេតុផលជាច្រើនអាចបង្កឲ្យមានលទ្ធផលធ្លាក់ចុះនៃសីលធម៌និយោជិក។ ជាឧទាហរ ណ៍ដែលល្អក្នុងការលុបបំបាត់ការរើសអើង
អាចបង្កឲ្យមានប្រសិទ្ធិភាពនៃចរិតលក្ខណៈល្អ របស់អ្នកគ្រប់គ្រង។
3.ស្តាប់អ្វីដែលពួកគេព្រួយបារម្ភ៖ សតិអារម្មណ៍
និងគំនិតអាចនឹងផ្ទុះឡើង តវ៉ា នៅពេលដែលលែងមានការអត់ធ្មត់។
វាគឺជាឧទារណ៍មួយសាមញ្ញ ដែលអ្នករាល់គ្នា
នឹងមិនសប្បាយរីករាយនៅ ក្នុងបរិយាកាសកន្លែងធ្វើការ។
អ្វីដែលសំខាន់គឺបង្ហាញឱកាសទៅកាន់និយោជិករបស់ខ្លួនដើម្បីសម្តែងនូវរាល់ការព្រួយបារម្ភដែលពួកគេមាន។
បង្កើតជាប្រអប់មួយសម្រាប់ដាក់នៅរាល់សំណើរនៅត្រង់មាត់ច្រកចូលនៃ
ការិយាល័យធ្វើការ ដើម្បីទទួលសំនូមពរ ឬការស្ថាបនាផ្សេង។
4.មិនត្រូវប្រើរបៀបគ្រប់គ្រងតឹងរឹងពេកនោះទេ៖
ការគ្រប់គ្រងតឹងតែងពេកនោះ នឹងធ្វើឲ្យនិយោជិកស្អប់អ្នក។
វាគឺពិតជាសំខាន់ខ្លាំងណាស់ក្នុងការយល់ដឹងអំពីវា។
លុះត្រាតែលោកអ្នកសកម្មក្នុងការបណ្តុះបណ្តាលបុគ្គល
វាគ្មានហេតុផលដែលត្រូវប្រាប់បុគ្គលិករាល់គ្រប់អ្វីៗដែលយើង
ត្រូវ ធ្វើនោះទេ។
5.ដាក់ការងារ និងទំនួលខុសត្រូវដល់ពួកគេ៖
វាហាក់បីដូចជាប្លែក
ប៉ុន្តែអ្នកគ្រប់គ្រងទាំងនោះភ្លេចថាបុគ្គលល្អៗពិតជាចង់ទទួលបាននូវ
ការងារមួយសម្រាប់ធ្វើមិនត្រឹមតែការខ្វះខាតសកម្មភាពនូវទំនួល
ខុសត្រូវអូសបន្លាយការងារធ្វើឲ្យពីមួយថ្ងៃទៅមួយថ្ងៃ
ប៉ុន្តែប្រសិនបើគ្មានគោលដៅ
ឬអារម្មណ៍នៃការសម្រេចចិត្តបុគ្គលនោះនឹងមានអារម្មណ៍ថាស្រងាកចិត្ត
ជាមួយនឹងការងាររបស់ពួកគេ។ ដាក់ភារៈកិច្ចឲ្យពួកគេមានការប្រជុំ
ឬបណ្តុះបណ្តាលពួកគេ។ ជាការពិតណាស់
វាមិន មែនជាតារាងចាត់ចែងដែលប្រើអស់ថ្លៃនោះទេ
តែត្រូវធានាឲ្យបានថា ដើម្បី
ប៉ាន់ប្រមាណនូវបុគ្គលរបស់អ្នកផ្ទាល់ក្នុងការប្តេជ្ញាចិត្តនូវ
អ្វីដែលចង់បាន ឬការព្រួយបារម្មណ៍នូវអ្វីដែលពួកគេមាន។
នោះជាអ្នកគ្រប់គ្រងគឺជាតួនាទី
របស់អ្នកដែលត្រូវបង្រៀនគេក្នុងការសម្រេចចិត្តភ្លាមៗ
នោះការងារលោកអ្នកនិងដំណើរការយ៉ាងរលូន៕
វិធីសាស្ត្រ ៥យ៉ាង ធ្វើឲ្យយើងមានជីវិតរីករាយ
២. កុំប្រញាប់រៀបការពេក៖ និយាយបែបនេះមិនមែនមានន័យថា ការរៀបការមិនល្អនោះទេ។ មុននឹងរៀបការចូរពិចារណាឲ្យគ្រប់ជ្រុងជ្រោយ តើអ្នកពិតជាចង់ចំណាយពេលរស់នៅអស់មួយជីវិតជាមួយមនុស្សម្នាក់ នោះមែនទេ។ ការជ្រើសរើសគូស្រករតែខុសម្តងគឺខុសមួយជីវិត។ ក្រោយពេលរៀបការរួច គឺហួសពេលពោលពាក្យថាស្តាយក្រោយហើយ។ ដើម្បីឲ្យជីវិតរីករាយ ចូរពិចារណា ហើយពិចារណាទៀត មុននឹងរៀបការ។
៣. រកពេលវេលាបំពេញចិត្តខ្លួនឯងខ្លះ។ ហេតុអ្វីជួយអ្នកដទៃបាន ហេតុអ្វីបំពេញចិត្តអ្នកដទៃបាន ហេតុអ្វីធ្វើឲ្យអ្នកដទៃសប្បាយបាន តែមិនអាចធ្វើឲ្យខ្លួនឯងសប្បាយបាន? ចូរធ្វើរឿងដែលសប្បាយៗ ធ្វើកិច្ចការដែលខ្លួនចូលចិត្ត នោះអ្នកនឹងមានចិត្តរីករាយជួយដល់អ្នកដទៃទៀត។
៤. ធ្វើមិនដឹងមិនឮខ្លះចំពោះរឿងជុំវិញខ្លួន៖ សម័យបច្ចុប្បន្នមនុស្សទទួលបានព័ត៌មានពីគ្រប់ទិសទី ព្រឹត្តិការណ៍ជុំវិញពិភពលោក ទទួលបានតាមទូរទស្សន៍ អ៊ិនធើណិត ឬទូរស័ព្ទ។ យើងបានដឹងសឹងតែគ្រប់រឿង។ សួរថាតើចិត្តយើងបានស្ងប់ទេ? ជួនកាលព័ត៌មានខ្លះធ្វើឲ្យយើងព្រួយបារម្ភ ខ្លាចនេះខ្លាចនោះ ខ្លាចអសុវត្ថិភាព។ ដើម្បីជិវិតរីករាយ គួរបំភ្លេចរឿងជុំវិញខ្លួនចោល ហើយផ្តោតលើជីវិតផ្ទាល់ខ្លួនវិញ។
៥. មានមិត្តភក្តិតិចបានហើយ តែសុទ្ធតែជាកល្យាណមិត្ត មិត្តដែលអាចរួមសុខរួមទុក្ខ មិត្តជាទីទុកចិត្តដែលអាចថ្លែងប្រាប់ពីរឿងលំបាកចិត្ត សប្បាយចិត្ត។
No comments:
Post a Comment