Thursday, September 12, 2013

គន្លឹះ​ធ្វើឲ្យនារីៗ​អាច​កាន់​តួនាទី​ជា ​CEO

តាំងពី​យូរយារ​ណាស់​មកហើយ តួនាទី​ជា​ប្រធាន​នាយក​ប្រតិបត្តិ(CEO) បីដូច​ជា​ទុក​ស​ម្រាប់​តែ​បុរស​។ ប៉ុន្តែ​ដោយ​ការខិតខំ​របស់​​ពួក​គេ​និង​ស្មារតី​សមភាព​ភេទ​មួយរយៈ​កន្លងមក​ ឃើញថានារីៗ​អាច​​ធ្វើបាន​គ្រប់យ៉ាង​សូម្បី CEO។ បើ​អ្នក​តាំងចិត្ត​ក្លាយ​ខ្លួន​ជា​ CEOខាងក្រោម​នេះ​ជា​គន្លឹះដ៏​មាន​ប្រយោជន៍​សម្រាប់​អ្នក។
-ត្រូវ​រក​អ្នកធ្វើ​ប្រឹក្សាៈ មួយ​ក្នុងចំណោម​វិធីល្អៗដែល​អាចធ្វើ​ឲ្យ​យើង​ក្លាយជា​អ្នកដឹកនាំ​គឺ​ រៀនសូត្រ​ពី​អ្នក​ដែល​ធ្លាប់បាន​បំពេញ​ល្អ​នូវ​តួនាទី​នោះ។ Susan Bulkeley Butler បុគ្គលិក​ដំបូង​របស់​ក្រុមហ៊ុន​ផ្តល់​​ប្រឹក្សា​ពី​ការគ្រប់គ្រង Accenture ដែល​ពេលនេះ​គឺជា CEO នៃ​វិទ្យាស្ថាន Susan Bulkeley​Butler ដើម្បី​​អភិវឌ្ឍ​ស្ត្រី​ជា​អ្នកដឹកនាំ បាន​និយាយថា “វា​នឹង​ទទួលបាន​ប្រយោជន៍​ច្រើន​ណាស់​ បើបុគ្គលិក​នារី​ម្នា​ក់មាន​មហិច្ឆតា ក្លាយជា​អ្នកដឹកនាំ ហើយ​មាន​អ្នកណាម្នាក់​ក្នុង​ក្រុមហ៊ុន​ទទួលបណ្តុះ​បណ្តាល​​ដល់​នាង​។​ ស្ត្រី​ត្រូវតែមាន​ការជួយ​ទំនុប​បម្រុង​ក្នុងការ​បំពេញការងារ​និង​ ទទួលខុសត្រូវ។  
ស្វែងរក​បុគ្គលិក​ដែលជា​និមិត្តរូប​សម្រាប់​ខ្លួនឯង​ជា​ប្រការ​មួយ​សំខាន់​ណាស់។ បុគ្គល​ទាំងនោះ​មាន​​ចំណុច​ល្អ​ដែល​អ្នក​ត្រូវ​រៀនសូត្រ បើទោះបី​ពួកគាត់​មិនមែនជា​ទីប្រឹក្សា​សម្រាប់​អ្នក​ក៏​ដោយ។ នារីៗគួរ​ជជែក​វែកញែក​ឲ្យ​បាន​ច្រើន និង​បុគ្គល​ដែល​ជា​ទីគោរព ឬ​និមិត្តរូប​របស់ខ្លួន​ផង។ អ្នក​ត្រូវ​ស្តាប់​ដោយ​ត្រងត្រាប់​ពី​វិធី​ដែល​ពួកគេ​អភិវឌ្ឍ​អាជីវកម្ម​ ក៏ដូចជា​ពួកគេ​ក្លាយជា​អ្នក​ដឹក​នាំដោយ​របៀប​ណា។
-ទុក​ម្ខាង​ភាពខុសគ្នា​នៃ​ភេ​ទៈ “វា​ពិតជា​ពិបាក​តែ​ត្រូវ​ខំ​ទទួលយក​ថា​មជ្ឈដ្ឋាន​ការងារ​របស់​អ្នក​គឺ​សម​ ស្រប​ចំពោះ​បុរស​ផង​នារី​ផង​” នេះ​ជា​គំនិត​របស់ Elizabeth Sobol នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន IMG  Artists។
អ្នកស្រី​បាន​ចែករំលែក​នូវ​បទពិសោធន៍​ផ្ទាល់ខ្លួន “មានពេលខ្លះ​ខ្ញុំ​ជួប​ឧបសគ្គ​សែន​ធំ រហូតខ្ញុំ​ធ្លាប់​គិតថា​ប្រសិន​ខ្ញុំ គឺជា​បុរស​ ឬ​ទុក​ការងារ​នេះ​ឲ្យ​បុរស​ធ្វើទៅ។ តែ​ខ្ញុំ​ខិតខំ​តាំងស្មារតី​ពិនិត្យ​បញ្ហា​ដោយ​ល្អិតល្អន់ ហើយ​សិក្សា​រក​ឲ្យ​ឃើញ​នូវ​អ្វីដែល​ខ្ញុំ​អាច​ធ្វើ​បាន និង​ត្រូវធ្វើ​ដើម្បី​ជោគជ័យជា​ដំណាក់​។ ពោលគឺ​ទុក​ភាពខុស​នៃ​ភេទ​ចោល​ម្ខាង ហើយ​ប្រើ​កម្លាំង​សរុប​មធ្យោបាយ​សរុបដើម្បី​ស្រាយ​បញ្ហា នោះ​ស្ត្រី​ក៏​អាច​ជោគជ័យ​ដែរ។
-កុំ​ខ្វល់​ពី​ការ​ត្រូវតម្រូវ​ចិត្ត​មនុស្ស​គ្រប់គ្នាៈ ស្ត្រី ​រមែង​ជា​អ្នកធ្វើ​ឲ្យ​អ្នកដទៃ​ពេញចិត្ត។ ប្រការនេះ​នឹងកម្រ​កើត​មាននៅ​កន្លែង​ការ​ងារ​ ពីព្រោះ​សេចក្តីសម្រេចចិត្តនីមួយៗ មិន​ប្រាកដថា​ធ្វើ​ឲ្យ​គ្រប់​គ្នាពេញចិត្ត​នោះទេ។ ប៉ុន្តែ​ដើម្បី​ក្លាយជា​ឬ​ឈានដល់​ឋានៈ​ជា​អ្នក​ដឹក​នាំ អ្នក​ត្រូវ​ទម្លាប់​ធ្វើការ​ដោយ​ដាច់ខាត។
“ស្ត្រី​រមែង​សុំ​ការ​អភ័យទោស សូម្បីតែ​ពេលដែល​ពួកគេ​គ្មាន​កំហុស​ផងដែរ។ ត្រូវ​រក្សា​ជំហររបស់​យើង​​ឲ្យ​មាំ​និង​ត្រូវ​ដឹងថា​មិនមែន​គ្រប់គ្នា​ សុទ្ធតែ​ចូលចិត្ត​អ្នក​នោះទេ។ បើ​មាំទាំ​ជាង​ហ្នឹង​ទៀតអ្នក​កុំ​ខ្វល់​ពី​ការ​ត្រូវតម្រូវ​ចិត្ត​មនុស្ស​ គ្រប់គ្នា។ ដូច្នេះ​អ្នក​ត្រូវ​ខំប្រឹង​ដើម្បី​គោល​គំនិត​របស់​យើង។ Jessica Kleiman អនុប្រធាន​ទំនាក់ទំនង​សាធារណៈ​នៃ​សាល​ជីវ​កម្ម Hearst និង​ក៏​ជា​កំពូល​អ្នកផ្សាយ​ពាណិជ្ជ​កម្ម​​ល្អ​បំផុត” បាន​អះអាង​ដូច​ខាងដើម។
-ធ្វើការ​ដោយ​យកចិត្តទុកដាក់ៈ ឆ្ពោះ​ដល់​ឋានៈ CEO ជា​គោលដៅ​មួយ​ពោរពេញ​ដោយ​មហិច្ឆតា​ចំពោះ​​អ្នកផងគ្រប់ៗរូប។ ហេតុនេះ​អ្នក​ត្រូវ​ត្រៀមខ្លួន​ជាស្រេច​ទទួលយក​នូវ​ការងារ​ លំបាកលំបិន​ផង​ទាំងពួង។
Sobol ឲ្យ​ដឹងថា​គន្លឹះ​ដំបូង គឺ​ដាច់ខាត​អ្នក​ត្រូវ​សម្រេច​ឲ្យ​បាន​មិន​ថា​ការងារ​អ្វីដែល​អ្នកធ្វើ។ ថ្នាក់លើ​របស់ CEO នឹងមិន​មើល​រំលង​បុគ្គលិក​ដែលមាន​បុគ្គលិកលក្ខណៈ​យ៉ាងនេះ​នោះទេ។
-មិន​បណ្តែតបណ្តោយ​ជីវភាព​ក្រៅ​កន្លែងធ្វើការ​ងា​រៈ ធ្វើការ ​ដោយ​យកចិត្តទុកដាក់ មិនមាន​ន័យថា​លះបង់​ចោល​ជីវភាព​ឯកជន​នោះទេ។ ស្ត្រី​រមែង​យកចិត្តទុកដាក់​ចំពោះ​គ្រួសារ​មាន​តាំងពី​កូនៗ​រហូតដល់​ការរៀបចំ ​ផ្ទះសម្បែង​ជា​អ្នកដឹកនាំ​ល្អប្រសើរ​ដែល​ឯ​កន្លែង​ការងារ។
-ត្រូវ​ប្រើ​ឲ្យ​អស់​សក្តានុពលៈ ធម្មជាតិ​បានផ្តល់​ឲ្យ​ស្ត្រី​ជាស្រេច​នូវ​បុគ្គលិកលក្ខណៈ​ខ្លះ​របស់​អ្នក​ ដឹក​នាំ។ ត្រូវ​ចេះ​ប្រើ​សក្តានុពល​នេះ​​ជា​ប្រៀប​ខ្លាំង​របស់ខ្លួន។ Meryl Weinsaft Cooper នាយក​ប្រតិ​បត្តិ​នៃ​ក្រុម​ហ៊ុន ទំនាក់ទំនង​សាធារណៈ Devries ឲ្យ​ដឹងថា “ប្រឈមមុខ​ចំពោះ​បញ្ហា​ខ្លះ ស្ត្រី​តែង​ពិនិត្យ​ពិច័យ​​ល្អ​ជាង​បុរស។ ពី​សេស​ក្នុង​វិស័យ​ដោះស្រាយ​ជម្លោះ។ ប្រការនេះ​ពូន​ផ្តុំ​ឲ្យ​អ្នក​ក្លាយថា CEO ដ៏​ល្អ​បំផុត​មួយ​បាន”៕

No comments:

Post a Comment