យោងតាម
អ្នកជំនាញខាងស្នេហាបានឲ្យដឹងថា
គោលការណ៍ដ៏សំខាន់បំផុតក្នុងការធ្វើឲ្យមនុស្សស្រីចាប់អារម្មណ៍
និងបាក់ចិត្តមកលើអ្នក
គឺការចាប់ផ្ដើមនាគ្រាដំបូងដ៏គួរឲ្យចាប់អារម្មណ៍
ពោលគឺកំឡុងពេលនៃការចាប់ផ្ដើមនូវការសន្ទនា។
ប៉ុន្ដែវាមិនមែនងាយស្រួលនោះទេ
ក្នុងការធ្វើនាងនារីម្នាក់និយាយមករកអ្នកដោយពេញចិត្តនោះ។
ខាងក្រោមនេះ គឺជាគន្លឹះទាំង១០
ដែលអាចឲ្យអ្នកយកឈ្នះចិត្តមនុស្សស្រី
ឲ្យនាងចាប់អារម្មណ៍មកលើអ្នក
និងនិយាយជាមួយអ្នកនៅគ្រាជួបអ្នកដំបូង៖
១-
ប្រើប្រាស់នូវបរិស្ថានជុំវិញ ដើម្បីចាប់ផ្ដើមការសន្ទនា។
ធ្វើយ៉ាងណាឲ្យមានបរិស្ថានគួរឲ្យទាក់ទាញ
ដែលមានដូចជាបែបកំប្លែង គួរឲ្យចាប់អារម្មណ៍
ដើម្បីឲ្យនាងបង្ហើបវាចារសារសព្ទមករកអ្នក។
២- ប្រើប្រាស់នូវរូបមន្ត "កំប្លែងបែបរ៉ូមែនទិច" ដើម្បីទាក់ទាញចំណាប់ពីអារម្មណ៍របស់នាង (ឲ្យ
នាងនិយាយរកអ្នកទាំងមិនដឹងខ្លួន)។ នេះមានន័យថា
អ្នកអាចចូលទៅជិតកន្លែងដែលនាងអង្គុយ
រួចធ្វើជាច្រឡំនាងទៅនឹងអ្នកផ្សេង
ឬអាចធ្វើកំពប់ភេសជ្ជៈនៅជិតនាង ឬក៏ធ្វើអ្វីផ្សេងទៀត
ដើម្បីឲ្យអ្នកទាំងពីរអាចចាប់ផ្ដើមការសន្ទនា (ចាប់ផ្ដើមនិយាយរកគ្នា)។
៣-
ប្រសិនបើរូបមន្តខាងលើមិនបានផលនោះទេ
អ្នកអាចប្រើប្រាស់នូវយុទ្ធសាស្រ្ដមួយទៀត
គឺពោលពាក្យសរសើរបែបណាដែលអ្នកគិតថានាងមិនធ្លាប់លឺពីមុនមក។
អ្នកមិនបាច់សរសើរពីសម្រស់ ពីរបៀបតែងខ្លួនរបស់នាងទេ
ព្រោះពាក្យសរសើរបែបនេះ មនុស្សស្រីស្អាតៗភាគច្រើន
បានលឺឡើងស៊ាំត្រចៀកទៅហើយ។
៤- សាកសួរសុំយោបល់នាងទាក់ទងនឹងអ្វីមួយ។ រូបមន្តនេះគេហៅថា "ការ
បើកគំនិត"
ហើយវាក៏ជាវិធីមួយក្នុងចំណោមវិធីដ៏ស្រួលបំផុតផ្សេងទៀត
ក្នុងការចាប់ផ្ដើមការសន្ទនាជាមួយនឹងមនុស្សស្រី។
ប្រហែលជាគេមិនកំណាញ់នោះទេ
គ្រាន់តែបញ្ចេញនូវយោបល់ជួយដល់អ្នកនោះ។
៥-
ប្រើ ប្រាស់នូវគ្រឿងបំភ័នផ្សេងៗ
ដើម្បីឲ្យនាងចាប់ផ្ដើមនិយាយជាមួយអ្នក។ គ្រឿងបន្លំ ឬបំភ័ននោះ
មិនមែនជាអ្វីដែលអាក្រក់នោះទេ ពោលគឺជា
ជំហានមួយដែលធ្វើឲ្យអ្នកមានហេតុផលសមស្របដើម្បីនិយាយទៅកាន់នាង។
ឧទាហរណ៍ អ្នកអាចមានក្រដាស់កម្រងសំណួរស្ទង់មតិ
ដើម្បីឲ្យនាងជួយបំពេញ
ឬក៏ល្បែងឆ្ពិនភ្នែកផ្សេងៗដែលអ្នកត្រូវការជំនួយក្នុងការដោះ
ស្រាយ ឬក៏អ្វីផ្សេងទៀត ដែលអ្នកគិតថា
នាងនឹងអាចចូលរួមនិយាយជាមួយនឹងអ្នក។
៦-
យ៉ាងហោចណាស់ ក៏បានញញឹមទៅរកនាងដែរ
បើសិនជាអ្នកអង្គុយនៅមិនឆ្ងាយពីនាងនោះ។ យុទ្ធសាស្រ្ដនេះ
អាចនឹងបានផល នៅពេលដែលនាងបាញ់ខ្សែភ្នែកមករកអ្នកវិញ។
នៅពេលដែលនាងហាមាត់និយាយ
នោះហើយគឺជាពេលដ៏ល្អបំផុតសម្រាប់អ្នក
ក្នុងការប្រើប្រាស់ពាក្យសម្ដីរបស់អ្នកទៅកាន់នាងវិញ (និយាយលេងជាមួយនាង ឬនិយាយអ្វីក៏បានទៅតាមចិត្តសាស្រ្ដរបស់អ្នក)។
៧-
ចាប់ផ្ដើមសន្ទនាជាមួយនឹងអ្នកដទៃទៀត
ដែលនៅក្នុងក្រុមជាមួយនាង។ ដូចដែលអ្នកបានដឹងហើយថា
ភាគច្រើនស្រ្ដីចេញទៅក្រៅ គឺជាក្រុម មិនមែនទៅម្នាក់ឯងនោះទេ។
ដូច្នេះ ជំនួសឲ្យការផ្ដោតទៅលើនាងតែម្នាក់
អ្នកត្រូវនិយាយទៅកាន់ក្រុមទាំងមូល
តែត្រូវធ្វើយ៉ាងណាឲ្យការនិយាយនេះ តម្រង់ឆ្ពោះទៅរកនាងផង
ដូចដែលពាក្យចាស់ពោលថា ជិះក្របីចម្លងភក់ ដូច្នេះដែរ។
៨-
ចាប់ផ្ដើមបើកមាត់និយាយដោយប្រយោគ មិនមែនដោយសំណួរនោះទេ។
ស្រ្ដីភាគច្រើន គឺធុញទ្រាន់នឹងការសួរបែបសម្ភាសពីបុរសណាស់ (ស្ទីល
ញ៉ែចាស់គម្រិល)។ ដូច្នេះ ជំនួសដោយការបង្ខំនាងឲ្យនិយាយ
អ្នកត្រូវរៀបចំខ្លួនជាមួយនឹងរឿងណាដែលគួរឲ្យចាប់អារម្មណ៍
ចែករំលែកទៅកាន់នាង។
៩-
ស្រ្ដីចូលចិត្តចង់ដឹងថាអ្នកដទៃគិតដូច្នេះចំពោះពួកនាង។
ការចាប់ផ្ដើមដ៏ល្អបំផុតនោះគឺ
អ្នកត្រូវព្យាយាមទាយឲ្យដឹងថាអ្វីដែលនាងកំពុងតែគិត
ឬក្នុងចិត្តនាងកំពុងមានអ្វី។
១០-
ត្រូវចងចាំថា ស្រ្ដីមិនចូលចិត្តបុរសដែលលឿនពេកនោះទេ
ដូច្នេះអ្នកមិនត្រូវប្រញ៉ាប់ប្រាប់នាងពីជម្រៅចិត្តរបស់អ្នក
ភ្លាមៗដែរ។ អ្នកអាចប្រើជំហានគីង្គក់ ពោលគឺសន្សឹមៗកុំបំបោល។
ជា
ចុងក្រោយ អ្នកត្រូវដឹងថា វិធីល្អបំផុតដែលអ្នកត្រូវគិត
ក្នុងការឲ្យមនុស្សស្រីចាប់ផ្ដើមមើលឃើញអ្នក
គឺអ្នកត្រូវធ្វើយ៉ាងណាឲ្យនាងចែករំលែកការសប្បាយរីករាយជាមួយ
នឹងអ្នក។
No comments:
Post a Comment