
២/ ការប្រើផលិតផលតែសក់ដូចជាជេល ស្ប្រែយ៍ កៀបសក់ជាញឹកញយ និងកក់សក់ពេលយប់ក៏អាចឱ្យកើតមានអង្គែដែរ។
៣/ បរិយាកាស និងសីតុណ្ហភាព៖ ប្រសិនបើអាកាសធាតុត្រជាក់ ឬក្តៅខ្លាំងពេកក៏បណ្តាលឱ្យកើតមានអង្គែដែរ។
ចំណែកវិធីសាស្ត្រព្យាបាលវិញមានដូចជា៖
១/ សម្អាតសក់ឱ្យស្អាតជាប្រចាំ និងគួរប្រើសាប៊ូដែលមានសមាសធាតុផ្សំពីសារធាតុមួយចំនួនដូចជា អាស៊ីតសាលីស៊ីលីក (Salicylic Acid) សេលនៀម ស៊ុលហ្វីដ (Selenium Sulfide) រីស័រស៊ីណុល Resorcinol ឬសារធាតុមួយចំនួនទៀតជួយបន្ថែមអង្គែ។
២/ ហាមប៉ះស្បែកក្បាលនៅពេលសម្អាតសក់ ព្រោះអាចធ្វើឱ្យស្បែកក្បាលរងការកកិតកាន់តែខ្លាំងអាចបណ្តាឱ្យ ប្រតិកម្ម និងក្រហមរលាកបានយ៉ាងងាយ។
៣/ ហាមកក់សក់នៅពេលយប់ ព្រោះវាអាចធ្វើឱ្យសក់ងាយទទួលរងនៅការប៉ះពាល់ជាខ្លាំងដោយសារតែ សក់ទទឹកនៅពេកយប់មិនងាយនឹងស្ងួត ហើយបង្កឱ្យកើតមានអង្គែបែកជាផ្ទាំងបាន មិនងាយនឹងព្យាបាលបានជាសះស្បើយឡើយ អ្នកគួរតែកក់សក់នៅពេលព្រឹក ឬក៏ពេលថ្ងៃវាល្អបំផុតសម្រាប់សក់របស់អ្នក។
៤/ កក់សក់ជាមួយនឹងក្រូចក៏អាចជួយព្យាបាលសក់កើតអង្គែបាន ៣០ភាគរយផង តែត្រូវចាំថាកុំឱ្យកក់សក់ដល់ស្បែកក្បាលវាអាចបង្កគ្រោះថ្នាក់ ដល់អ្នករហូតដល់ពេលខ្លះអាចធ្វើឱ្យសក់អ្នកជ្រុះផងដែរ៕
No comments:
Post a Comment