Wednesday, September 11, 2013

វិធីសាស្ត្រ​ទាំង​៧​យ៉ាង ក្នុងការ​ធ្វើ​អោយ​អតិថិជន​ស្រលាញ់​អ្នក​

     



     ពាក្យ​ស​សើរ​ដែល​ល្អ​បំផុត សម្រាប់​នរណាម្នាក់ ដែល​អាច​ទទួល​បាន​វា នៅក្នុង​វិស័យ​ជំនួញ នោះ​គឺ ខ្ញុំ​រីករាយ​ណាស់ ដែល​បាន​ធ្វើការ​ជាមួយ​នឹង​អ្នក​។ ជាពិសេស​នោះ​គឺថា វា​ជា​ពាក្យ​ស​សើរ​ពិតប្រាកដ ដែល​ចេញពី​មាត់​របស់​អតិថិជន​អ្នក ពីព្រោះ​វា​នឹង​មាន​អត្ថន័យ​ថា អ្នក​នឹង​អាច​ទទួលបាន​នូវ​កិច្ច សហកា​រណ៍ ជំនួញ​ពី​ពួកគេ ក្នុង​ពេល​ក្រោយៗ​ទៀត ។​
​ទាំងនេះ គឺជា​វិធីសាស្ត្រ​ទាំង​៧​យ៉ាង ដែល​អាច​នឹង​ជួយ​អោយ​អតិថិជន​អ្នក រីករាយ នឹង​បន្ត កិច្ចសហការណ៍​ជាមួយ​អ្នក នៅ​ថ្ងៃក្រោយ​ទៀត ៖

១. ផ្តោត​សំខាន់​ទៅលើ​ទំនាក់ទំនង​មិត្តភាព​របស់​អ្នកនឹង​អតិថិជន អោយបាន​រឹងមាំ ជាង​ការ យកចិត្ត​ទុក ដាក់​តែ​លើ​សេវាកម្ម​ផលិតផល​។​

២.  បង្កើត​ឱកាស​អោយ​អតិថិជន​របស់​អ្នក ធ្វើការ​សម្រេចចិត្ត​ក្នុងការ​ទិញ​យក​នូវ​ផលិតផល ជាជាង បង្កើត​ឱកាស​អោយ​ខ្លួន​អ្នក​លក់​ដាច់​នូវ​ផលិតផល​របស់​ខ្លួន​។​

៣. ចាប់ផ្តើម​បង្កើត​នូវ​កិច្ចសន្ទនា​ដែល​មាន​អត្ថន័យ ដោយ​មិន​ត្រូវ​និយាយ​នូវ​ពាក្យសម្តី​ដែល​ស្តែង​ថា អ្នក​ចង់​លក់​ដាច់​ផលិតផល​របស់​អ្នកនោះ​ទេ​។​

៤. សម្តែង​នូវ​អារម្មណ៍​យកចិត្តទុកដាក់ ចំពោះ​អតិថិជន​របស់​អ្នក និង បន្ត​រក្សា​ទំនាក់ទំនង​ដ៏​ល្អ​នេះ ។​

៥. កុំ​ព្យាយាម​ធ្វើ​ជា​វីរៈបុរស ដែល​អាច​នឹង​ជួយ​ដោះស្រាយ​បាន​នូវ រាល់​បញ្ហា​របស់​អតិថិជន​។​

៦. ជឿជាក់​ទៅលើ​ទឹកចិត្ត និង ភាព​មាំមួន​របស់​អ្នក ដែល​អ្នក​អាច​នឹង​ធ្វើបាន​ដ៏​ល្អ​ប្រសើរ​បំផុត​នូវ រាល់​កិច្ចការ​ដែល​អ្នក​កំពុង​ធ្វើ​។​

៧. មិន​ថា​ស្ថិតក្នុង​ស្ថានភាព​ណាក៏ដោយ អ្នក​ត្រូវ​ផ្តល់​អោយ​អតិថិជន អោយ​បាន​ដូច​ទៅ​នឹង​អ្វី ដែល​អ្នក បាន​សន្យា​ចំពោះ​ពួកគេ ៕

No comments:

Post a Comment