Wednesday, September 11, 2013

វិធីសាស្រ្ត​ក្នុង​ការចិញ្ចឹម​កូន​មិន​ឲ្យខុស​ភេទ​

ក្នុង​យុគសម័យ​នេះមាន​គ្រួសារ​ជាច្រើន​ហាក់ដូច​ជាមាន​កង្វល់​ក្នុង​ចិត្តរឿង ​ប្រតិកម្ម​របស់​កូន​ខ្លួន​ ដូច​ជា កូន​ប្រុស​ចូល​ចិត្ត​តែង​ខ្លួន​ជា​មនុស្ស​ស្រីឬក្មេង​ស្រី ​មាន​ចរិតកាយ​វិការ​ដូចម​នុស្ស​ប្រុស។​ ប្រតិកម្ម​ទាំង​នេះ ជា​ប្រតិ​កម្ម​វៀច​វេរ​ផ្លូវ​ភេទ​ដែល​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​ និង​អ្នក​ដទៃ ​ទើសត្រ​ចៀក​ ជាក់​ជាមិន​ខាន។​ កត្តាសំ​ខាន់ៗ​ដែល​ធ្វើឲ្យ​ក្មេង​ទាំង​​នេះមាន​ប្រតិកម្ម​ ដូច​បាន​លើក​ខាង​លើ​មាន​ 4ប្រកា​រដូច​​ជា៖​
1.ការ​ចិញ្ចឹម​កូនបែ​បខុស​ភេទ​
ប្រហែល​ជាត្រូវ​ចាប់​ផ្តើម​ពីឪពុក​ម្តាយ​ដែល​សង្ឃឹម​ ចង់​បាន​កូន​ដែល​មាន​ភេទ​ដូច​ប្រាថ្នា​តែ​ចៃ​ដន្យ​ពេល​កូន​កើត​មក​បែរ​ជា​ មាន​ភេទ​ដែល​ផ្ទុយ​ពីអ្វី​ដែល​ខ្លួន​ចង់​បាន​ទៅវិញ​ដូច​ជា ​ចង់​បាន​កូន​ប្រុស​ តែបែរ​ជាបាន​កូន​ស្រី ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ឪពុ​ក​ម្តាយ​មាន​ការ​ខកចិត្ត​ ទើប​ដក់​ជាប់​ក្នុង​ចិ​ត្ត​ ហើយ​វិធីសាស្រ្ត​ក្នុង​ការចិ​ញ្ចឹម​កូន​ប្រុស​ឲ្យក្លាយ​ទៅជាកូន​ស្រីរបស់​ ខ្លួន​ទៅវិញ​ ទាំង​នេះជាមូល​
ហេតុ​ធ្វើ​ឲ្យ​ក្មេង​មាន​ការ​វិវត្ត​ខុសភេ​ទ។​
 
2.ចាប់​អារម្មណ៍​ភេទ​ណាមួយ​ជ្រុល​ពេក​
នៅក្នុង​ពេល​ដែល​មានកូន​ច្រើន​នាក់ ​មាន​ទាំងកូន​ស្រី ​និង​កូន​ប្រុស ​អាច​មាន​កូន​ប្រុស​ច្រើន​ជាង​កូន​ស្រី ​ឬ​កូន​ស្រី​ច្រើន​ជាង​កូន​ប្រុស ​នេះក៏​ជាមូលហេតុ​មួយ​ដែល​ធ្វើឲ្យ​កើត​បញ្ហា​ប្រែ​ប្រួល​ភេទ​របស់​កូន​បាន​ ដែរ​ គឺ​ប្រែ​ប្រួល​ទៅ​រក​ភេទ​ដែល​មាន​ចំនួន​ច្រើន​ក្នុង​គ្រួសារ។​
 
3.កង្វះគំរូឪពុកឬគំរូម្តាយ
អ្នក​ដែលជាឪពុក​ម្តាយ​គួរធ្វើ​ខ្លួនជា​គំរូល្អដ​ល់កូន ​ព្រោះឪពុ​ក​ម្តាយប្​រៀប​ដូច​ជាគ្រូទូន្មាន​របស់​កូន។​ តែ​ប្រសិន​បើ​កូនៗ​មាន​គំរូ​ឪពុក​ម្តាយ​មិន​ត្រឹម​ត្រូវ​ មិន​សមរម្យ​ ក៏អាច​ផ្តល់ផ​ល​ប៉ះពាល់​មិន​ល្អ​ ឬអាច​ឲ្យកូន​មាន​ប្រតិកម្ម​វៀចវេរ​ខាង​ភេទ។​
 
4.បរិស្ថាន
ជាក​ត្តា​សំខាន់​ដែលមាន​កម្លាំង​អូសទា​ញឲ្យក្មេង​មាន​បញ្ហាវៀង​វៃខាងប្តូរ​ ភេទ ​ដូច​ជាខ្នើយ(Gay)ព្រោះ​តែ​បរិ​ស្ថាន​នៅ​ជុំវិញ​ខ្លួន​ដែល​ក្មេង​រស់នៅជាមួយ ​ក្នុង​រយៈយូរ​នោះអាច​បណ្តាល​ឲ្យ​ក្មេង​មាន​ការប្រែ​ប្រួល​ប្រតិកម្ម​ភេទ​ របស់​គេបា​ន៕

No comments:

Post a Comment