Wednesday, September 11, 2013
វិធីជំនួយស្បែកឱ្យសតាមបែបធម្មជាតិ ដោយទឹកសណ្តែកសៀង ដ៏មានប្រសិទ្ធភាព
លាងមុខរាល់ថ្ងៃជាមួយទឹកសណ្តែកសៀង អាចជួយឲ្យស្បែកមុខសភ្លឺរលោង ទន់ល្មើយ ព្រោះសណ្តែកសៀង ផ្ទុកយ៉ាងច្រើននូវអាស៊ីតអាមីន កាល់ស្យូម រួមជាមួយពពួកវីតាមីន A, E , PP , B12 និង Isoflavone ក្នុងបរិមាណខ្ពស់ នេះជាប្រភេទអ័រម៉ូនរុក្ខជាតិមួយ ដូចអ័រម៉ូន Esfrogen របស់ស្ត្រីដែរ។
អាស្រ័យហេតុនេះ ទឹកសណ្តែកសៀង មានប្រសិទ្ធភាពធ្វើឲ្យស្បែកសរលោង ទន់ល្មើយ ទន្ទឹមនឹងនោះ ការកែប្រែឲ្យប្រសើរ និងប្រឆាំងភាពចំណាស់របស់ស្បែកទៀតផង !
- លាងមុខធ្វើឱ្យស្បែកភ្លឺ បំបាត់ស្នាមជាំខ្មៅ : ប្រើទឹកសណ្តែកលាងមុខ អាចជួយលុបបំបាត់ស្នាមជាំខ្មៅលើស្បែកមុខ បន្ថយមុនក្បាលខ្មៅ រក្សាសំណើមឲ្យស្បែក បំបាត់ស្នាមជ្រួញ ជួយឲ្យស្បែកសក្រហមធម្មជាតិ។ នេះក៏ត្រូវបានចាត់ទុកជាអាថ៌កំបាំង រក្សាសម្ផស្សរបស់ស្ត្រីចិន ក្នុងរដូវក្តៅស្ងួតហួតហែង។
វិធីអនុវត្តន៍ ៖ ប្រើទឹកក្តៅឧណ្ឌៗ លាយជាមួយទឹកសណ្តែកសៀង ដើម្បីលាងមុខ គួបផ្សំម៉ាស្សាស្រាលៗក្នុងប៉ុន្មាននាទី បន្ទាប់មកលាងមុខដោយទឹកស្អាត ជួយអ្នកកម្ចាត់សារជាតិកាកខ្លាញ់ ភ្នាក់ងារសំខាន់ ២ បង្កជាមុនក្បាលខ្មៅ។ ប្រសិនបើចង់ល្អិតល្អន់ជាងនេះ អ្នកអាចលាបទឹកសណ្តែកលើស្បែកមុខ មុនពេលងូតទឹក ពិសេស គឺតំបន់ស្បែកនៅច្រមុះ ភ្នែក បន្ទាប់មកពេលងូតទឹករួច ក៏លាងមុខដោយទឹកត្រជាក់វិញ។ ព្យាយាមអនុវត្តន៍វិធីនេះ ឲ្យទៀតទាត់ក្នុងរយៈពេល ២ សប្តាហ៍ អ្នកនឹងឃើញស្បែកមានការប្រែប្រួលច្រើន។ ស្បែកជាំខ្មៅនឹងស្រអាប់ទៅៗ ស្បែកប្រែជាសជាងមុន ហើយពិសេសស្បែកមិនត្រូវស្ងួត ក្នុងពេលធាតុអាកាសហួតហែងទេ។
- ធ្វើឲ្យស្បែកសទូទាំងខ្លួនប្រាណ : ប្រើទឹកសណ្តែកដើម្បីងូត នឹងជួយឲ្យស្បែកអ្នកទន់ល្មើយ បន្ថយស្នាមជាំខ្មៅ និងសភ្លឺជាងមុន។
វិធីអនុវត្តន៍ ៖ ទឹកសណ្តែក ២០០ml ប្រេងអូលីវមួយស្លាបព្រាកាហ្វេ ។ លាយវត្ថុធាតុទាំង ២ នេះចូលគ្នា បន្ទាប់មកលាបលើស្បែក និងម៉ាស្សាស្រាលៗ ប្រមាណ១៥-២០នាទី រួចងូតសំអាតដោយទឹកក្តៅឧណ្ឌៗ ។ ភ្លាមៗនោះ អ្នកនឹងមានអារម្មណ៍ថា ស្បែករបស់ខ្លួនប្រែជាផ្កាឈូក និងតឹងរលោង។ អនុវត្តជាប្រចាំ ក្នុងប្រមាណ ២-៣ សប្តាហ៍ អ្នកនឹងឃើញស្បែករបស់ខ្លួនសភ្លឺជាងមុន យ៉ាងច្បាស់ក្រឡែត។
- រក្សាស្បែកមុខឲ្យសដោយទឹកសណ្តែកសៀងបែបជប៉ុន : ស្ត្រីជប៉ុនបានប្រើទឹកសណ្តែកសៀងដើម្បីលាបលើស្បែកស្រអាប់ពណ៌ ដើម្បីធ្វើឲ្យស្បែកភ្លឺ ។
វិធីអនុវត្តន៍ ៖ ចូរអ្នកលាបទឹកសណ្តែកលើមុខ និងម៉ាស្សា ១៥ នាទី បន្ទាប់មកលាងចេញដោយទឹកក្តៅឧណ្ឌៗ។ វិធីនេះជួយផ្គត់ផ្គង់សំណើម និងធ្វើឲ្យស្បែកភ្លឺយ៉ាងរហ័ស។
គួរបញ្ជាក់ថា ក្រៅពីវិធីធ្វើឲ្យស្បែកសដោយទឹកសណ្តែកដូចខាងលើ ចូរអ្នកគួបផ្សំការទទួលទានទឹកសណ្តែករាល់ថ្ងៃ ដើម្បីមានស្បែកតឹង រលោង ក្មេងវ័យ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment