Thursday, September 12, 2013

របៀបរៀបចំគម្រោងគ្រប់គ្រងប្លក់

“If you fail to plan, you plan to fail.” | “ប្រសិន​បើ​អ្នក​បរាជ័យ​ក្នុង​ការ​រៀប​ចំ​គម្រោង មាន​ន័យ​ថា​អ្នក​រៀប​ចំ​គម្រោង​ដើម្បី​បរាជ័យ”
អ្នក​ប្រាកដ​ជា​ដឹង​ថា ការ​រៀប​ចំ​គម្រោង​គឹ​ជា​ការ​សំខាន់​ក្នុង​ការ​ទទួល​បាន​ជ័យ​ជម្នះ​លើ​អ្វីៗ ​ក្នុង​ជីវិត​របស់​អ្នក រួម​បញ្ចូល​ទាំង​ការ​ប្រើ​ប្រាស់​ប្លក់។ ពេល​ដែល​អ្នក​ចូល​ដល់​ការ​ប្រើ​ប្រាស់​ប្លក់ អ្នក​ត្រូវ​ដឹង​ថា តើ​អ្នក​កំពុង​ធ្វើ​អ្វី ហើយ ទី​កន្លែង​ណា​ដែល​អ្នកត្រូវ​ទៅ។
e123
នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​អាច​បង្កើត​ប្លក់​បាន​គ្រប់​គ្នា ដើម្បី​ធ្វើ​ការ​ដាក់​ផ្សាយ​អត្ថបទ​ដើម្បី​ទទួល​បាន​ការ​ចូល​មើល​ច្រើន។ យ៉ាង​ណា​ក្ដី ប្រសិន​បើ​អ្នក​កំណត់​គោល​ដៅ ក្នុង​ការ​ជំនួញ​លើ​បណ្ដាញ​អ៊ីនធឺណិត (e-business online) យើង​ត្រូវ​តែ​កំណត់​គម្រោង និង ចក្ខុវិស័យ​ជា​ចាំ​បាច់។
១. រៀប​ចំ​គម្រោង​ដាក់​ផ្សាយ​អត្ថបទ​របស់​អ្នក
ការ​រៀប​ចំ​គម្រោង​ដាក់​ផ្សាយអត្ថបទ​របស់​អ្នក គឺ​ជា​ការ​សំខាន់​មួយ។ អ្នក​គួរ​តែ​ព្យាយាម​សរសេរ​អត្ថបទ ឲ្យ​បាន​សម​ល្មម ដើម្បី​ដាក់​ផ្សាយ​ក្នុង​មួយ​សប្ដាហ៍។ អ្នក​មិន​អាច​ដឹង​ថា ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍​នេះ នឹង​មាន​រឿង​អ្វីកើត​ឡើង​ទេ។ អ្នក​អាច​ឈឺ, ទៅ​ដើរ​កម្សាន្ត, ឬ មាន​កិច្ច​ការ​រវល់​ក្នុង​គ្រួសារ និង​អំពី​រឿង​ផ្សេងៗ​ទៀត។ ដូច្នេះ​ការ​រៀប​ចំ​គម្រោង​ផ្សាយ​អត្ថបទ​របស់​អ្នក ជា​ការ​សំខាន់ ប្រសិន​បើ​អ្នក​ចង់​ឲ្យ​ប្លក់​របស់​អ្នក​រីក​ចម្រើន​ត​ទៅ​មុខ​ទៀត។
២. រៀប​ចំ​គម្រោង បង្កើត​ផលិត​ផល
ប្រសិន​បើ​អ្នកចង់​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​បង្កើត​ប្លក់ ឬ ការ​ធ្វើ​ជំនួញ​លើ​បណ្ដាញ​អ៊ីនធឺណិត អ្នកប្រហែល​ជា​ទំនង​ចង់​បង្កើត​ផលិត​ផល​ផ្ទាល់​ខ្លួន​មួយ។ អ្នក​អាច​រក​បាន​មធ្យោបាយ​ជា​ច្រើន​ជាង​ការ​ធ្វើ​ទីផ្សារ​ជាមួយ​ផលិតផល​អ្នក ​ដទៃ ប្រសិន​បើ​គម្រោង​របស់​អ្នក​គឺ​ដើម្បី​រក​ប្រាក់។ រឿង​សំខាន់​មួយ​ដែល​អ្នក​ត្រូវ​ដឹង​គឺ ការ​កំណត់​ពេល​វេលា​ចេញ​ផ្សាយ​នូវ​ផលិត​ផល​របស់​អ្នក ដូច​ជា ការ​ចេញ​ផ្សាយ​សម្រាប់​ឆ្នាំ​នេះ និង រយៈ​ពេល​ដែល​អ្នក​ត្រូវ​ចំណាយ​ក្នុង​ការ​ធ្វើ​ផលិត​ផល​នោះ ឲ្យ​បាន​សម្រេច។
ចំពោះ​ខ្លួន​ខ្ញុំ (លោក Dia T.) ខ្ញុំ​ដឹង​ថា នឹង​ចេញ​ផ្សាយ​ផលិត​ផល​នោះ​នៅ​ក្នុង​ឆ្នាំ​នេះ ដែល​រួម​បញ្ចូល​នូវ​រយៈ​ពេល​ដែល​ខ្ញុំ​អាច​ធ្វើ​វា​ឲ្យ​បាន​សម្រេច។
៣. រៀប​ចំ​ពេល​វេលា​របស់​អ្នក
ខ្ញុំ​បាន​ឮ​ពី​អ្នក​ប្រើ​ប្រាស់​ប្លក់​និយាយ​ថា ពួក​គេ​ពុំ​មាន​ពេល​វេលាគ្រប់​គ្រាន់​ក្នុង​ការ​សរសេរ​អត្ថបទ​ជា​ញឹក​ញាប់​ ទេ។ តាម​ពិត​ពួក​គេ​ពិត​ជា​មាន​ពេល​វេលា តួ​យ៉ាង ប្រសិន​បើ​អ្នក​ចំណាយ​ពេល​ត្រឹម​តែ​១​ម៉ោង ក្នុង​ការ​សរសេរ​អត្ថបទ​ដើម្បី​ដាក់​ផ្សាយ ឬ សម្រាប់​ផលិត​ផល​របស់​អ្នក ដូច្នេះ​អ្នក​មាន​ពេល​ដល់​ទៅ ៣០​ម៉ោង ក្នុង​មួយ​ខែ។ អ្នក​នឹង​ទទួល​បាន​ភាព​ភ្ញាក់​ផ្អើល​ជាមួយ​នឹងអ្វី ដែល​អ្នក​បាន​ធ្វើ​ជាមួយ​ពេល​វេលា​ទាំង​នោះ។
ប្រសិន​បើ​អ្នក មិន​បាន​គ្រប់​គ្រង ឬ ចាត់​ចែង​ពេល​វេលា​របស់​អ្នក​បាន​ត្រឹម​ត្រូវ​នោះ​ទេ អ្នក​នឹង​មិន​អាច​សរសេរ​អត្ថបទ ឬ ផលិតផល​ណា​មួយ សម​ស្រប​ទៅ​នឹង​ពេល​វេលា​ឡើយ។ ដែល​នេះ​គឺ​ជា​ឧបសគ្គ​ចំពោះ​ប្លក់ ឬ ការ​ធ្វើ​ជំនួញ​លើ​បណ្ដាញ​អ៊ីនធឺណិត របស់​អ្នក។ ការ​គ្រប់​គ្រង​ពេល​វេលា គឺ​ជា​ការ​ចាំ​បាច់​បំផុត ក្នុង​ការ​សម្រេច​រាល់​មុខ​ជំនួញ​ផ្សេងៗ។
៤. របៀប​រៀប​ចំ​គម្រោង​យុទ្ធសាស្ត្រ ខាង​ទី​ផ្សារ
តើ​អ្នក​នឹង​ប្រើ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម (Social Media) ដើម្បី​បង្កើត​ទី​ផ្សារ​សម្រាប់​ប្លក់ និង ជំនួញ​លើ​បណ្ដាញ របស់​អ្នក​ឬ? ប្រសិន​បើ​ដូច្នេះ តើ​ជា​ញឹក​ញាប់​ទេ? តើ​អ្នក​នឹង​ធ្វើ​ការ​លើ​ការ​ផ្សាយ​អត្ថបទសរសេរ​ដោយ​អតិថិជន? តើ​អ្នក​នឹង​ធ្វើ​ចំណង​មិត្ត​ភាព​ជាមួយ​នឹង​អ្នក​ប្រើ​ប្រាស់​ប្លក់​ផ្សេង​ ទៀត​ទេ? នេះ​ជា​សំនួរ​ដែល​អ្នក​ត្រូវ​យក​ទៅ​ធ្វើ​ការ​វិនិច្ឆ័យ។
ការ​មាន​យុទ្ធសាស្ត្រ គឺ​ជា​ការ​ចាំ​បាច់​ដើម្បីទទួល​បាន​ជោគ​ជ័យ​នៅ​លើ​បណ្ដាញ (online)។ មនុស្ស​មួយ​ចំនួន បង្កើត​ប្លក់​ឡើង ដោយ​មិន​មាន​នូវ​គម្រោង​ទី​ផ្សារ​ច្បាស់​លាស់​នោះ​ទេ។ គិត​អំពី​វា ប្រសិន​បើ​អ្នក​មិន​មាន​គម្រោង​ច្បាស់​លាស់ ថា​តើ​អ្នក​អាច​ទទួល​បាន​ជោគ​ជ័យ​សម្រាប់​ប្លក់ ឬ ជំនួញ​លើ​បណ្ដាញ​របស់​អ្នក ដោយ​របៀប​ម៉េច? ពេល​វេលា​ដែល​អ្នក​ចំណាយ​ពេល​ធ្វើ​ទី​ផ្សារ​បាន​ច្រើន នោះ​ការ​ចរាចរណ៍​នៅ​លើ​ប្លក់​របស់​អ្នក នឹង​មាន​ច្រើន​តាម​នេះ​ដែរ។

No comments:

Post a Comment