Thursday, September 12, 2013

ជំនាញ​ 9​យ៉ាង​ទាក់​ទាញ​ស្ត្រី​

បំណិន​ឬ​ជំនាញ​ជីវិត​ គឺ​ជា​អ្វី​មួយ​ដ៏​ចាំ​បាច់​បំផុត​ដែល​មនុស្ស​ម្នាក់ៗ​ត្រូវតែឈោង​ចាប់​យក​ ជាពិសេស​បណ្តា​បុរសៗ​ដែល​នៅ​លីវ​មិន​ទាន់​មាន​​ភរិយា​ ដ្បិត​យោង​តាម​ការ​អង្កេត​ស្រាវ​ជ្រាវ​ពីក្រុមអ្នក​ជំនាញ​បញ្ហា​ជីវិត​បាន​ បង្ហាញ​ថា​ ស្ត្រី​ភាគ​ច្រើន​បំផុត​ពេញ​ចិត្ត​បុរស​ដែល​មាន​ជំនាញ​ពិត​ប្រាកដ​ណា​មួយ​ បើ​ទោះ​ណា​ជំនាញ​មួយ​ចំនួន​នោះ​ហាក់​មិន​ចាំបាច់​សម្រាប់​ជីវិត​របស់​មនុស្ស ​ក្តី ។​ តើ​ស្ត្រី​ចូល​ចិត្ត​បុរស​មាន​ជំនាញ​អ្វី​ខ្លះ ?​
១-បុរស​គួរ​ចេះ​និយាយ​ភាសា​បរទេស​ណា​មួយ ៖​ ពិតប្រាកដ​ណាស់​នេះ​ជា​ជំនាញ​មួយ​ដែល​មនុស្ស​ពេញ​វ័យ​ពិបាក​នឹង​ចាប់​យក ។​ ប៉ុន្តែ​យ៉ាង​ណា​ ស្ត្រី​ឱ្យ​តម្លៃ និង​ចាប់​អារម្មណ៍​លើ​បុរស​ដែល​ចេះ​ភាសា​បរទេស​ ដ្បិត​ពួកគេ​យល់​ថា​ បុរស​ដែល​ចេះ​អាន សរសេរ​ និង​និយាយ​ភាសា​ជាតិ​សាសន៍​ដទៃ​បាន​ ប្រហែល​ជា​មាន​ការ​យល់​ដឹង​ខ្ពស់ និង​ទូលំទូលាយ​ពី​ស្ថាន​ការ​ជុំវិញ​ពិភព​លោក​ផង​ដែរ​ ។​
២-​ចេះ​លេង​ឧបករណ៍​តន្ត្រី​ណា​មួយ​ ៖​ សម្រាប់​បុរស​ដែលទើប​ស្គាល់​គ្នា​ជា​មួយ​ស្ត្រី​ណា​ម្នាក់​ជា​លើក​ដំបូង​ ការ​ចេះ​លេង​ឧបករណ៍​តន្ត្រី​បាន​យ៉ាងពិរោះ​ គឺ​ជា​សមត្ថ​ភាព​មួយ​ដែល​អាច​ទាក់​ទាញ​នាងបាន ។​ លើសពី​នេះ​ វា​ក៏​អាច​បង្ហាញ​ឱ្យ​ឃើញ​នូវ​ចរិត​ឫកពារ​របស់​អ្នក​ឱ្យ​បុរស និង​ស្ត្រី​ដទៃ​ទៀតបានឃើញ​ផង​ដែរ ។​ បុរស​ដទៃ​អាច​នឹង​កោត​សរសើេរ​ ព្រម​ទាំង​គោរព​ទទួល​ស្គាល់​ថា​អ្នក​ជា​មនុស្ស​ម្នាក់​ដែលអាច​ធ្វើ​រឿង​រ៉ាវ ​មួយ​ដែល​បណ្តា​មនុស្ស​ភាគច្រើន​ធ្វើ​មិន​កើត​ ។​
៣-មានសមត្ថ​ភាព​ជួស​ជុល​គ្រឿង​ម៉ាស៊ីន​ (រថយន្ត​, ម៉ូតូ) ៖​ ការរៀន​ពី​បច្ចេក​ទេស​ជួស​ជុល​ម៉ាស៊ីន​រថយន្ត​ឬ​ម៉ូតូ​ មើល​ទៅ​ហាក់​ដូចជា​សមត្ថ​ភាព​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​រឹត​តែ​ពិបាក ។​ ប៉ុន្តែ​ដោយ​សំណាង​ល្អ​ អ្នក​មិន​ចាំបាច់​ចេះ​ច្រើន​នោះ​ទេ​ ប្រសិន​ជារៀន​ក្នុង​គោល​បំណង​ទាក់​ទាញ​ចិត្ត​ស្ត្រី​ដែល​ខ្លួន​ស្រឡាញ់​នោះ ។​ ចំណុច​សំខាន់​គឺ​អ្នក​ត្រឹម​តែ​អាច​យល់​ដឹង​ថា រថយន្ត​ឬ​ម៉ូតូ​ខូច​អ្វី​ ពោល​គឺ​ប្រសើរ​ជាង​ចេះ​ត្រឹម​តែ​បើក​គម្រប​ម៉ាស៊ីន​ ហើយ​គ្រវី​ក្បាល​ ។ នេះ​ពិត​ជា​សំខាន់​ណាស់​ ជាពិសេស​ក្នុង​ខណៈ​អ្នក​កំពុង​ជូន​ស្ត្រី​ណា​ម្នាក់​ដើរ​កម្សាន្ត ។​ មួយ​វិញ​ទៀត​ ការ​យល់ដឹង​ពី​មូលដ្ឋាន​គ្រឹះ​របស់​ម៉ាស៊ីន​រថយន្ត​ឬ​ម៉ូតូ​ វា​នឹង​មិន​ធ្វើ​ឱ្យ​អ្នក​ងាយ​ក្លាយ​ជា​មនុស្ស​ចាញ់​បោក​ជាង​ជួស​ជុល​ដែល​ មិន​ស្មោះត្រង់​នោះ​ទេ ។​
៤-​ចេះ​រាំ និង​ច្រៀង​កម្សាន្ត ៖​ បុរស​មិន​ចេះ​រាំ​ហាក់​ដូច​ជា​បាត់​បង់​សិល្បៈ​មួយ​ក្នុង​ការ​ទាក់​ទាញ​ ស្ត្រី​ ដ្បិត​ក្នុង​ពេល​ចូល​រួម​ពិធី​ផ្សេងៗ​ ស្ត្រី​រមែង​ចង់​ឡើង​រាំ​ ជាពិសេស​ជាមួយ​ដៃគូ​បុរស​ណា​ម្នាក់​ដែល​នាង​ដឹង​ថា​កំពុង​តាម​ស្រឡាញ់​ និង​ចែចង់​នាង ។​ បុរស​មិន​គួរ​បញ្ចេញ​ភាព​ខ្មាស​អៀន​ញើត​ញើម​ក្នុងការ​បបួល​ស្ត្រី​ដែល​ខ្លួន ​ស្រឡាញ់​ពេញ​ចិត្ត​ឱ្យ​ឡើង​រាំ​នោះ​ទេ ។​
៥-​ចេះ​ចម្អិន​អាហារ​ ៖​ អ្នក​មិនចាំបាច់​ត្រូវ​ទៅ​រក​គ្រូ​បង្ហាត់​ដាំ​ស្លរ ឬ​ទៅ​ទិញ​គ្រឿង​ផ្ទះ​បាយ​ដើម្បី​មក​រៀន​ធ្វើ​ម្ហូប​នោះ​ទេ ។​ ចូរ​ចាប់​ផ្តើម​ជា​លក្ខណៈ​តូច​តាច​បានហើយ ។​ ស្ត្រី​ជា​មិត្ត​ភក្តិ​របស់​អ្នក​អាច​នឹង​ភ្ញាក់​ផ្អើល​នៅ​ពេល​ដឹង​ថា​អ្នក​ ចេះ​ធ្វើ​ម្ហូប​ ហើយ​នាង​អាច​នឹង​ចង់​ដឹង​ថា​អ្នក​ធ្វើ​ម្ហូប​អ្វី​ទៀត​ផង ។​
៦-ជា​បុរស​ពិត​ គួរ​មាន​សុខភាព​មាំ​មួន​ដូច​ជា​អត្ត​ពលិក ៖​ ក្រៅ​ពី​សមត្ថ​ភាព​ដាំ​ស្លរ​ ស្ត្រី​ក៏​នៅ​ចាប់​អារម្មណ៍​ខ្លាំងណាស់​ដែរ​លើ​បុរស​ដែល​រាង​កាយ​មាំ​មួន ។​ ពួក​នាងៗ​ពិតជាចង់​ឱ្យ​អ្នក​ក្លាយ​ជា​បុរស​ម្នាក់​ដែល​មាន​កម្លាំង​ខ្លាំង​ ដូច​ជា​អ្នក​លេង​កីឡា​ ពោល​គឺ​ឱ្យ​សម​ជា​កូន​ប្រុស​ដើម​ទ្រូង​៥​ហត្ថ រឹង​មាំ​មិន​ទន់​ជ្រាយ​ដូចជាស្ត្រី​ភេទ ។​
៧-​សមត្ថ​ភាព​នៅ​លើ​គ្រែ ៖ នៅ​ពេល​ដែល​ទំនាក់​ទំនង​របស់​អ្នក​ឈាន​ចូល​ដល់​ចំណុច​មួយ​យ៉ាងជ្រៅ​ និងប្រកប​ដោយ​ការ​ជឿ​ទុក​ចិត្ត​ ដែល​ឈាន​ដល់​ឡើង​គ្រែ​ជា​មួយគ្នា​នោះ​ សមត្ថ​ភាព​អាប្អូន​តូច​របស់អ្នក​ដើេរ​តួនាទី​យ៉ាង​សំខាន់។​ សិច​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​ស្រី។ គូ​ស្នេហ៍​មួយ​គូ​ដែល​បុរស​គ្មាន​សមត្ថភាព​ផ្លូវ​ភេទ​ (លិង្គ​ងាប់​ ប្រើ​ការ​មិន​កើត...) នោះ​ចំណង​ស្នេហ៍​របស់​គេ​ងាយ​នឹង​បែក​បាក់​បំផុត ។​
៨-រចនា​បថ និង​ការ​តុប​តែង​ខ្លួន ៖​ ការតុប​តែង​ខ្លួ​នរបស់​បុរស ក៏​ជា​ចំណុច​មួយ​អាច​ទាក់​ទាញ​ស្ត្រី​បាន​ផង​ដែរ ។​ ស្ត្រី​ភាគ​ច្រើន​មិន​ចូល​ចិត្ត​បុរស​គ្មាន​អនាម័យ​ខ្លួន​ប្រាណ​នោះ​ទេ​ ។ ដូច្នេះ​ការ​កាត់​សក់​ខ្លី​ កោរ​ពុក​មាត់​ ស្លៀក​ពាក់​ស្អាត​បាត​ សុទ្ធ​តែ​ជា​ចំណុច​ដែល​ទាក់​ទាញ​ភ្នែក​ស្ត្រី ​។​ បណ្តា​ស្ត្រី​តែងតែ​រអ៊ូ​ថា បុរសៗ​កម្រ​នឹង​យក​ចិត្ត​ទុក​ដាក់​លើ​រូប​រាង​របស់​ខ្លួន​ខ្លាំង​ណាស់ ។​
៩-​ការ​និយាយ​ស្តី ៖​ ថ្វី​មាត់​ក្នុង​ការ​និយាយ​ស្តី​ ក៏​ជាចំណុច​មួយ​ដែល​ស្ត្រីដាក់​ពិន្ទុ​ឱ្យ​បុរស​ផង​ដែរ ។​ ការ​និយាយ​ស្តី​នៅ​ទី​នេះ​ គឺ​ចង់​សំដៅ​ទៅ​លើ​ពាក្យ​ពេចន៍​ដែល​បុរស​និយាយ​ទៅ​កាន់​ស្ត្រី​ដែល​ខ្លួន​ ចាប់​អារម្មណ៍ ឬ​ស្ត្រី​ដែល​ខ្លួន​មិន​ដែល​ស្គាល់ ។​ ទាំង​អស់​នេះ​គឺទាម​ទារ​ឱ្យ​មាន​ជំនាញ។​ ទន្ទឹម​នឹង​ការ​និយាយ​ស្តី​ បុរស​ក៏​ត្រូវ​មាន​ជំនាញ​ក្នុងការ​ស្តាប់​យោបល់​របស់​គូសន្ទនា​ផងដែរ​ ។ ស្ត្រី​ពិតជា​គិត​ថាសំខាន់​ចំពោះ​តុល្យ​ភាព​នៃ​ពាក្យ​ពេចន៍​សន្ទនា​ ៕​

No comments:

Post a Comment