ទូរស័ព្ទគឺជាឧបករណ៍ដែលគេប្រើ
សម្រាប់ទទួល និងផ្ទេរសំឡេងត្រូវបានបង្កើតឡើងដំបូងដោយលោក
Alexander Graham Bell នៅឆ្នាំ 1870។
មានការខ្វែងគំនិតគ្នាអំពីការដណ្ដើមធ្វើជាអ្នកបង្កើត
ទូរស័ព្ទដំបូងបំផុតរវាង Alexander និង Elsiha Grey។
មានព័ត៌មានមួយចុះផ្សាយថា
តាមពិតទៅអ្នកបង្កើតទូរស័ព្ទដំបូងគឺអ្នកវិទ្យាសាស្ត្រ Grey។
គាត់បានរកឃើញ Device ដំបូងអាចផ្ទេរ
និងទទួលសំឡេងបានដោយប្រើខ្សែតែមួយប៉ុណ្ណោះ។

ទូរស័ព្ទ របស់ ប្រទេស ស៊ុយអ៊ែត កាល ពី ឆ្នាំ 1896
តាមប្រភពដដែលបានឲ្យដឹងទៀតថា
ក្នុងការដណ្ដើមធ្វើជាអ្នកបង្កើតទូរស័ព្ទដំបូងនេះលោក Grey
បានធ្វើបណ្ដឹងតាមផ្លូវច្បាប់ដែរ
ក៏ប៉ុន្ដែគាត់មិនទទួលបានជ័យជម្នះនោះឡើយ។
ទោះបីយ៉ាងណាក៏ដោយមានមនុស្សជាច្រើនទទួលស្គាល់ថា Alexander
គឺជាអ្នកបង្កើតទូរស័ព្ទដំបូង។
គាត់បានយកចំណេះដឹងផ្នែកតន្ត្រី
និងសំឡេងទៅបង្កើតទូរស័ព្ទជាឧបករណ៍ដ៏មានតម្លៃអាចផ្លាស់ប្ដូរ
ជីវិតមនុស្សតាមរយៈការទំនាក់ទំនងគ្នាបានពីចម្ងាយ៕
No comments:
Post a Comment