Friday, September 13, 2013

តើ Facebook កើត​ឡើង​តាំង​ពី​ពេល​ណា​មក?

Facebook គឺ​ជា​គេហទំព័រ​​បណ្ដាញ​សង្គមដ៏​ល្បី​​មួយ ដែល​បាន​​​បង្កើត​ឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ2004 ហើយ​បច្ចុប្បន្ន​នេះ​​ជា​កម្មសិទ្ធិ​របស់ Facebook Inc។ Facebook បង្កើត​ឡើយ​ដោយ​ស្ថាបនិក​ចំនួន​បួន​រូប​គឺ Mark Zuckerberg (នាយក​ប្រតិបត្តិ) Chris Hughes, Dustin Moskovitz និង Eduardo Saverin។
បច្ចុប្បន្ន​នេះ Facebook មាន​ទីស្នាក់ការ​​ធំ​នៅ​ទីក្រុង Palo Alto រដ្ឋ​កាលីហ្វ័រញ៉ាសហរដ្ឋ​អាមេរិក។ ​ក្រៅ​ពី​ទីស្នាក់ការ​ធំ​នេះ Facebook មាន​ទីស្នាក់ការ​ធំ​នៅ​តាម​ទ្វីប​នីមួយ​ៗ​ ផ្សេង​ទៀត​​ដូច​ជា​ ​​ទីក្រុង Dublinប្រទេស​អៀរឡង់​ទទួល​​បន្ទុក​​នៅ​អឺរ៉ុប​  មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ ចំណែក​អាស៊ី​មាន​ពីរ​ទីស្នាក់ការ​គឺ​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ និងនៅ​​ទីក្រុង​ហាយដារ៉ាបាត (Hyderabad) ប្រទេសឥណ្ឌា។ ចំណែក​នៅ​អូសេអានី​វិញ​មាន​នៅ​ទីក្រុង Wellington ប្រទេស​នូវែលហ្សេឡង់។
ប្រវត្តិនៃ​ការ​កកើត Facebook:
មុន​ពេល​បង្កើត​​គេហទំព័រ​សង្គម​ដ៏ល្បី​មួយ​នេះ Mark Zuckerberg បាន​សរសេរ​គេហទំព័រ Facemash ​នៅ​ខែ​តុលា​ ឆ្នាំ2003 ពេល​​គាត់​រៀន​​នៅ​មហាវិទ្យាល័យ​​ឆ្នាំ​ទីពីរ​នៃ​សាកលវិទ្យាល័យ Harvard។ ​នៅ​ពេល​នោះ​គាត់​បាន​លួច​ចូល​បណ្ដាញ​សំងាត់​កុំព្យូទ័រ​​​របស់​ សាកលវិទ្យាល័យ​ ដើម្បី​ទាញ​យក​លេខ ID រូបភាព​របស់​និស្សិត​ដែល​ស្នាក់​នៅ​​អន្តេវាសិកដ្ឋាន ​ទៅ​បង្ហោះ​នៅ​លើ Facemash តែ​នៅ​ពេល​នោះ​សាកលវិទ្យាល័យ​ពុំ​ទាន់​រៀប​ចំ​នៅ​ឡើយ​​។
Facemash មាន visitor 450 នាក់​ និង​មាន​រូបថត​ប្រហែល 22 000 សន្លឹក​ក្នុង​រយៈ​ពេល​តែ​បួន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​​ពី​បង្កើត​។ តែ​គួរ​ឲ្យ​ស្ដាយ​រដ្ឋបាល​របស់​សាកល​វិទ្យា​ល័យ​​បាន​បិទ Facemash បន្ទាប់​ពី​បង្កើត​បាន​ត្រឹម​តែ​​បី​ថ្ងៃ​ប៉ុណ្ណោះ​ ហើយ​​​ថែម​ទាំង​បាន​ចោទ​ប្រកាន់គាត់​​ពីបទ​បំផ្លាញ​ប្រព័ន្ធ​ការពារ​ សុវត្ថិភាព ​និង​លួច​យក​កម្មសិទ្ធិ​បញ្ញា​​របស់​សាលា និង​​​រំលោភ​លើ​សិទ្ធិ​ឯកត្តជន​ទៀត​ផង។ តែ​ការ​ចោទ​ប្រកាន់​នោះ​បាន​លុប​ចោល​វិញ។
នៅ​ខែមករា​ ឆ្នាំ 2004 Zuckerberg បាន​សរសេរ Code គេហទំព័រ​មួយ​ទៀត ហើយ​ក៏​បាន​ដាក់​បង្ហោះ​នៅ​ខែ​កុម្ភៈ​ ឆ្នាំ2004 ដែល​មាន​ឈ្មោះ​ថា “Thefacebook”។ ក្នុង​ខែ​ដំបូង​​មាន​និស្សិត​ថ្នាក់​ក្រោយ​ឧត្ដមសិក្សា​​ដែល​រៀន​នៅ Harvard ជាង​ពាក់​កណ្ដាល​បាន​ចុះ​ឈ្មោះ​​ចូល​ជា​សមាជិក​នៅ​ក្នុង​គេហទំព័រ​នេះ​។ Thefacebook មាន​អ្នក​ជំនាញ​តែ​បួន​នាក់​ប៉ុណ្ណោះ​​ គឺ Eduardo Saverin (អ្នក​ជំនាញ​ខាង​ពាណិជ្ជកម្ម ) Dustin Moskovitz (អ្នក​សរសេរ​កម្មវិធី ) Andrew McCollum (អ្នក​រចនា​ក្រាហ្វិក ) និង Chris Hughesd (បច្ចុប្បន្ន​ជា​អនុប្រធាន​ទទួល​បន្ទុក​លើ​ផលិតផល) បាន​ជួយ​ជ្រោមជ្រែង Zuckerberg ផ្សព្វ​ផ្សាយ​គេហទំព័រ​នេះ។
នៅ​ខែ​មីនា​ឆ្នាំ 2004 Thefacebook បាន​ពង្រីក​ទៅ​ដល់ Stanford, Columbia, Yale, Boston University, New York University, MIT និង​ជាពិសេស​នៅ​តាម​បណ្ដា​សាកលវិទ្យាល័យ​នៅ​កាណាដា​ និង​អាមេរិក។ នៅ​រដូវ​ក្ដៅ​ឆ្នាំ 2004 Facebook បាន​បង្កើត​ជា​ក្រុមហ៊ុន​សាជីវកម្ម  ​ដែល​មាន Mark Zuckerberg ​ធ្វើ​ជា​ប្រធាន។ Facebook បាន​ពង្រីក​ទីតាំង​ប្រតិបត្តិការ​ទៅ California នៅ​​ខែឧសភា ​ឆ្នាំ 2004  ហើយ​នៅឆ្នាំ 2005 គាត់​បាន​ទិញ Domain name “facebook.com” ក្នុង​តម្លៃ 200, 000 ដុល្លារ​។
នៅ​តាម​វិទ្យាល័យ​វិញ Zuckerberg បាន​កំណត់​ថា​វា​ជា​ជំហាន​ទីពីរបន្ទាប់​ពី​សាកលវិទ្យា​ល័យ​សម្រាប់​​ការ​ ដាក់​​ឲ្យ​ប្រើ​ប្រាស់​គេហទំព័រ​របស់​គាត់​។ ចាប់​ពី​ខែ​កញ្ញា​ឆ្នាំ 2006 មក​ ​អ្នក​ដែល​មាន​អាសយដ្ឋាន​សារ​អេឡិចត្រូនិក​ ហើយ​មាន​អាយុចាប់​ពី 13 ឆ្នាំ​អាច​ចូល​ជា​សមាជិក​គេហទំព័រ​នេះ​បាន​។
ឆ្នាំ ចំណូល (លានដុល្លារ) កំណើន (%)
2006 52
2007 150 188
2008 280 87
2009 800 186
2010 1,100 38
ចាប់​តាំង​ពី​ឆ្នាំ 2007 មក Mark Zuckerberg ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ជា​ពិសេស គឺ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​។ ជាក់​ស្ដែង​នៅ​ខែ​តុលា​ ឆ្នាំ 2007 Microsoft បាន​ទិញ​ភាគ​ហ៊ុន facebook 1.6% ដែល​មាន​តម្លៃ 240 លាន​ដុល្លារ ធ្វើ​ឲ្យ ភាគ​ហ៊ុន​សរុប​របស់ Facebook កើន​ឡើង ដល់ 15 ពាន់​លាន​ដុល្លារ។ ​គិត​មក​ដល់​ត្រឹម​ខែ​វិច្ឆិកា​ ឆ្នាំ2010 ភាគ​ហ៊ុន​សរុប​របស់ Facebook បាន​កើន​ឡើង​ដល់​ជាង 41 ពាន់​លាន​ដុល្លារ។
កាល​បរិច្ឆេទ អ្នក​​ប្រើ​ប្រាស់ (លាន​នាក់) កំណើ​ន​ប្រឆាំ​ខែ (%)
សីហា 2008 100 178.38
មេសា 2009 200 13.33
កញ្ញា 2009 300 10
កុម្ភៈ 2010 400 6.99
កក្កដា 2010 500 4.52
Facebook ទទួល​បាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​ចាប់​ពី​ឆ្នាំ 2008 មក​ បើ​គិត​ត្រឹម​ចុច​ឆ្នាំ​2010 នេះ​មាន​អ្នក​ប្រើ​ប្រាស់​ជាង 500 លាន​នាក់​ហើយ​៕

Facebook អាចស្លាប់​​នៅ​ចិន​ទេ​​?​ 

ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ប្រទេស​ចិន​បាន​ព្រមាន​បិទ​​​​គេហទំព័រ​សង្គម​តាម​អ៊ីនធឺណិត និង​គេហទំព័រ​កម្សាន្ត​​មួយ​ចំនួន​ដូច​ជា Twitter និង YouTube ជា​ដើម​។ ចំណែក​គេហទំព័រ​សង្គម​ដ៏ល្បី​គឺ​Facebook ក៏​មិន​ទាន់​ត្រូវ​រ៉ូវ​​គ្នា​ជា​មួយ​ប្រទេស​មួយ​នេះ​ដែរ​​។ ចុះ​រឿង​នេះ​យ៉ាង​ម៉េច​ទៅ​ហើយមក​ដល់​ពេល​នេះ​​?

Great Chinese Firewall ជា​ភ្នាក់​ងារ​ត្រួត​ពិនិត្យ​របស់​រដ្ឋាភិបាល​ចិន​សម្រាប់​ឃ្លាំ​មើល​លើ​ ដំណើរ​ការ​របស់​​បណ្ដាញ​គេហទំព័រ​​ដែល​កំពុង​មាន​វត្តមាន​នៅ​​ប្រទេស​យក្ស​ មួយ​នេះ មាន​ទំនាស់​ជា​មួយ Facebook តាំង​ពី​ឆ្នាំ​២០០៩​មក​ម្ល៉េះ​​។
យោង​តាម​ការ​វិភាគ​របស់ Bloomberg បាន​​បញ្ជាក់​ថា​ ការ​​បិទ​មិន​ឲ្យ Facebook ដំណើរ ​ការ​​ប្រហែលជា​មិន​អាច​ទៅ​រួច​ទេពី​ព្រោះ​​ក្រុមហ៊ុន​ទូរស័ព្ទ​ដ៏​ធំ​​របស់ ​ចិន​គឺ China Mobile Ltd បាន​បើក​ភ្លើង​ខៀវ​បង្ហាញ​ពី​បំណង​​ចង់​ចាប់​ដៃ​គ្នា​ជា​មួយ Facebook ​បើក​ឲ្យ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​នេះ​​ហើយ​​។
តាម​ពិត​ទៅ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook លោក Markzuckerberg បាន​ជួប​ប្រធាន​ក្រុមហ៊ុន China Mobile Ltd ម្ដង​រួច​​មក​ហើយ​តែ​មិន​ទាន់​មាន​ព័ត៌មាន​ណា​មួយ​ចុះ​ផ្សាយ​ពី​លទ្ធផល​នៃ​ ជំនួប​នោះ​ទេ​។
នាយក​ប្រតិបត្តិ​រូប​នេះ​បាន​ចោទ​សួរ​ទៅ​កាន់​ប្រធាន​ក្រុមហ៊ុន China Mobile Ltd ថា “បើ​​ប្រជាជន​របស់​ប្រទេស​អ្នក​​កើន​ឡើង​ដល់​​១.៦​ពាន់​លាន​នាក់​​ តើ​​អ្នក​គួរ​​ភ្ជាប់​បណ្ដាញ​​ទំនាក់​ទំនង​​ទៅ​កាន់​ពិភព​ខាង​ក្រៅ​​បាន​ យ៉ាង​ម៉េច​ទៅ?”។
ទោះ​ជា​ណា​ក៏​ដោយ​មើល​ទៅ Facebook ប្រហែល​ជា​មាន​សំណាង​ល្អ​ជាង YouTube, Twitter និង Wikipediaពី​ព្រោះ​ថា​ប្រសិន​បើ​បណ្ដាញ​គេហទំព័រ​សង្គម​មួយ​នេះ​យល់​ព្រម​​ អនុវត្ត​តាម​​បទបញ្ញត្តិ​របស់​រដ្ឋាភិបាល​ចិន​នោះ​វា​នឹង​មិន​មាន​បញ្ហា​នោះ ​ទេ​។
បច្ចុប្បន្ន​នេះ​ប្រទេស​ចិន​​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​អ៊ីនធឺណិត​ ចំនួន ​៤៥៧​​លាន​នាក់​។ ​សម្រាប់ Facebook វត្តមាន​នៅ​ប្រទេសចិនគឺ​​ជា​ក្ដី​ប្រាថ្នា​តែ​មួយ​គត់​​ ដើម្បី​ទាក់​ទាញ​អ្នក​ប្រើ​ប្រាស់​ពី​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​ បំផុត​មួយ​នេះ​យ៉ាង​ហើយ​ណាស់​ក៏​បាន ​១​រយ​លាន​នាក់​បន្ថែម​​​ទៀត​ដែរ​​៕

No comments:

Post a Comment