Facebook ត្រូវបានបង្កើតឡើងដោយនិស្សិតចំនួនបួននាក់គឺ Zuckerberg និងមិត្តភ័ក្ដិរបស់គេចំនួនបីនាក់ផ្សេងទៀតរួមមាន Dustin Moskovitz, Eduardo និង Chris Hughes ខណៈដែលពួកគេកំពុងសិក្សាជាមួយគ្នាក្នុងសាកលវិទ្យាល័យ Harvardនៅឆ្នាំ ២០០៤។ រហូតមកដល់ឆ្នាំ ២០០៨ Mark Elliot Zuckerberg បានជាប់ឈ្មោះជាមហាសេដ្ឋីវ័យក្មេងបំផុត ក្នុងចំណោមមហាសេដ្ឋីផ្សេងៗទៀតជាច្រើន។ បន្ថែមពីលើនេះទៀត Zuckerberg ត្រូវបានទស្សនាវដ្ដី Time Magazineចាត់ជាបុគ្គលឆ្នើមប្រចាំឆ្នាំ ២០១០ថែមទៀតផង។
ជីវិតឯកជន៖ Zuckerberg បាន ចាប់បដិសន្ធិនៅថ្ងៃទី ១៤ ឧសភា ឆ្នាំ១៩៨៤ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ក្នុងក្រុមគ្រួសារមួយដែលមានម្ដាយជាពេទ្យឯកទេសវិកលចរិត ឈ្មោះ Karen និងឪពុកឈ្មោះ Edward Zuckerberg ប្រកបរបរជាទន្តពេទ្យ។ ស្ថាបនិកវ័យ២៧ឆ្នាំ Zuckerberg មានបងប្អូនទាំងស្រីបីនាក់ រួមមាន Randi Jayne Zuckerberg, Donna Zuckerberg និង Arielle Zuckerber។ អ្នកទាំងបួនធំដឹងក្ដីឡើងព្រមគ្នា នៅតំបន់ Dobbs Ferry ទីក្រុង New York សហរដ្ឋអាមេរិក។ បងស្រីរបស់ Zuckerberg ឈ្មោះ Randi Jayne Zuckerbergកើតឆ្នាំ១៩៨២ មានមុខងារជា ប្រធានផ្នែកទីផ្សារប្រចាំគេហទំព័រ Facebookផ្ទាល់តែម្ដងក៏ប៉ុន្តែគេមានសញ្ជាតិ ជឹហ្វ មិនមែនអាមេរិកទៅវិញ
តើប្រវត្តិពិតរបស់ស្ថាបនិករបស់Facebook មានដំណើរបទបែនបែបណានោះ សូមស្វែងយល់ជាមួយSabay ដូចតទៅ។
ប្រវត្តិសិក្សា៖ Zuckerberg ទទួលបានពានរង្វាន់លើពីរមុខវិជ្ជា គឺផ្នែកបុរាណវិទ្យា និងផ្នែកវិទ្យាសាស្ត្រ(គណិតវិទ្យា រូបវិទ្យា និងតារាវិទ្យា) ក្នុងសាលា Philips Exeter Academy។ ហេតុអ្វីបានជាគេទទួលបាន Award នេះ? ដោយសារតែគេមានប្រវត្តិជាសិស្សពូកែឆ្នើមលើផ្នែកបុរាណវិទ្យា តាំងពីសិក្សានៅវិទ្យាល័យ Ardsley High Schoolមកម្ល៉េះ។
ជាសិស្សវិទ្យាល័យ រហូតដល់ Exchange School Philips Exeter Academy Zuckerberg ត្រូវ បានចុះឈ្មោះក្នុងបញ្ជី សិស្សដែលមិនអាចប្រើភាសាអង់គ្លេសបាន។ ភាសាដែលសិស្សឆ្នើមម្នាក់នេះអាចអាន និងសរសេរភាសាចំនួនបួនរួមមាន បារាំង ឡាតាំង ក្រិច និងភាសាហេប៊្រូ (ភាសារបស់ជនជាតិជឹហ្វ [Jewish]ប្រើប្រាស់ជាផ្លូវការ)។
ស្នេហា
ជួបអ្នកយល់ចិត្ត៖ ក្នុងពិធីជប់លៀងរបស់មិត្តភ័ក្ដិកាលពីឆ្នាំទីពីរ Zuckerberg បានជួបជាមួយមនុស្សសិស្សស្រីជនជាតិចិន នាង Priscilla Chanដែល ទទួលបានអាហារូបករណ៍មកសិក្សានៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ផ្នែកឱសថសាស្ត្រហើយគេក៏បានបន្តទំនាក់ទំនងតាំងពីឆ្នាំ ២០០៣ រហូតបច្ចុប្បន្ន។
Zuckerberg និងនាងPriscilla Chan
រស់ក្រោមដំបូលតែមួយ៖ រហូតមកដល់ខែ កញ្ញា ឆ្នាំ២០១០ Zuckerberg ក៏
បានហៅមិត្តស្រីរបស់មកនៅក្នុងផ្ទះជួលតែមួយជាមួយគ្នា។
រួមរស់ជាមួយគ្នាបានប្រមាណជាបីខែ
គេយកចិត្តទុកដាក់រៀនសូត្រភាសាចិន
បន្ទាប់មកពួកគេបានទៅលេងផ្ទះសង្សារសំណព្វ នាង Priscilla Chanនៅប្រទេសចិន។ Facebookជួបបញ្ហា
ស្ថានភាពហិរញ្ញវត្ថុ
មានលទ្ធភាពទិញផ្ទះ៖ ឆ្លងកាត់ភាពជោគជ័យរបស់គេហទំព័របណ្ដាញទំនាក់ទំនងសង្គម facebook ទូទាំងសាកលលោករួចមក Zuckerberg ក៏មានលទ្ធភាពទិញផ្ទះដែលមានបន្ទប់គេក្នុងតំបន់ Palo Alto ដែលគេធ្លាប់រស់នៅក្នុងតម្លៃរហូតដល់ទៅ ៧ លានដុល្លារសហរដ្ឋអាមេរិក។
ជីវិតជាអ្នកសរសេរកម្មវិធី
ឆ្នាំដំបូង៖ Zuckerberg ចាប់ផ្ដើមចេះប្រើ និងចេះសរសេរកម្មវិធីចាប់ពីគេនៅរៀនអនុវិទ្យាល័យមកម្ល៉េះ។ អាស្រ័យដោយប៉ារបស់គេលោក Edward Zuckerbergជាគ្រូបង្រៀនភាសាកុំព្យូទ័រ នៅទសវត្សរ៍ទី ៩០ ប៉ារបស់គេក៏បានបង្រៀនភាសា Atari BASIC ដល់គេ។ ប៉ុន្តែបានរយៈក្រោយមកលោកសាស្ត្រាចារ្យ Edward ក៏បានជួលសាស្ត្រាចារ្យបង្រៀនកូនប្រុសរបស់គេបន្តទៀតនៅផ្ទះ។
គ្រូថ្មី ងារថ្មី៖ ដោយឃើញពីភាពវាងវៃរបស់ សាស្ត្រាចារ្យថ្មីរូបនោះក៏បានដាក់រហស្សនាមថ្មីមួយឲ្យគេថា ក្មេងអស្ចារ្យ ។ Zuckerberg ក៏បានបញ្ចប់វគ្គខ្លីផ្នែកភាសាកុំព្យូទ័រ ពីសាកលវិទ្យាល័យ Mercy College ក្បែរផ្ទះរបស់គេ តាំងពីគេរៀននៅវិទ្យាល័យម្ល៉េះ។ កាលពីនៅសិក្សាវិទ្យាល័យ Zuckerberg បានបង្កើតកម្មវិធី Music Player មួយដែលមានឈ្មោះថា Synapse Media Player លក់ឲ្យទៅក្រុមហ៊ុន Intelligent Media Group។
ក្នុងផ្នែកMicrosoft និងAOL៖ ក្រុមហ៊ុន Microsoft និង AOL មានបំណងដូចគ្នាក្នុងការទិញកម្មវិធី Synapse Media Player ហើយ ចង់ជួលស្ថាបនិករូបនេះមកបម្រើការងារនៅក្រុមហ៊ុនគេតែម្ដង ប៉ុន្តែ Zuckerberg បានច្រានចោលរាល់សំណើទាំងអស់របស់ក្រុមហ៊ុនទាំងពីរ ហើយសម្រេចចិត្តចុះឈ្មោះចូលរៀនបន្តនៅសាកលវិទ្យាល័យ Harvard College នៅខែកញ្ញ ២០០២។
ចំណង់ចំណូលចិត្ត៖ គេចូលចិត្ត Develop Computer Programs ជាពិសេសពាក់ព័ន្ធទៅនឹង Game និង Communication Tools។
សម្រេចចិត្តរៀនបន្ត
ក្នុងនាមជានិស្សិតរបស់ Harvard៖ Zuckerberg ជា និស្សិតរៀនពីរមុខជំនាញក្នុងពេលតែមួយ គឺបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងបរិញ្ញាបត្រចិត្តវិទ្យា។ នៅឆ្នាំទីពីរ Mark បានសរសេរកម្មវិធីសម្រាប់ជួយដល់និស្សិតទាំងអស់ក្នុងការជ្រើសរើស Group សម្រាប់សិក្សាមួយដែលមានឈ្មោះថា CourseMatch។ Program បន្ទាប់មកទៀតមានឈ្មោះថា Facemash ជាប្រភេទកម្មវិធីកម្សាន្តក្នុងការកែច្នៃរូបភាព។
ក្នុងពេលនោះដែរ Zuckerberg ក៏បានបង្កើតសៀវភៅកម្រងមួយក្បាលដែលមានឈ្មោះ Face Books សម្រាប់បិទរូបថត និងឈ្មោះរបស់និស្សិតដែលស្នាក់នៅក្នុងសាកលវិទ្យាល័យទាំងអស់។
កំណើត Facebook៖ និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ Mark Zuckerberg បាន Active គេហទំព័របណ្ដាញទំនាក់ទំនងសង្គម Facebook របស់ខ្លួននៅក្នុងបន្ទប់ដែលគេស្នាក់នៅក្នុងសាកលវិទ្យាល័យ Harvard នៅថ្ងៃទី ៤ កុម្ភៈ ២០០៤។ បន្ទាប់ពីបានប្រកាសបើកជាឲ្យប្រើជាផ្លូវការហើយនោះ សៀវភៅ Face Books របស់ គេក៏ត្រូវបានដាក់ចូលទៅលើគេហទំព័រមួយនេះដែរ។ ម្យ៉ាងវិញទៀតនិស្សិតទាំងអស់ ក៏បានបន្ថែមព័ត៌មានរបស់គេមួយចំនួនចូលទៀតដូចជា ឆ្នាំសិក្សា ជំនាន់សិក្សា ឬលេខទូរស័ព្ទនិងអារម្មណ៍ចំពោះមិត្តភ័ក្ដិជាដើម។
មាន Office ផ្ទាល់ខ្លួន៖ បន្ទាប់ពីបញ្ចប់បរិញ្ញាបត្ររបស់ខ្លួនហើយនោះ Zuckerberg ក៏បានផ្លាស់ទីលំនៅពីសាកលវិទ្យាល័យ Harvad មកតំបន់ Palo Alto រដ្ឋកាលីហ្វ័រញ៉ា ជាមួយមិត្តភ័ក្ដិពីរ បីនាក់ផ្សេងទៀត ដោយបានជួលផ្ទះតូចមួយសម្រាប់ធ្វើជាការិយាល័យរបស់ Facebook។
ជួបវិនិយោគិនការិយាល័យរីកមាឌ៖ នៅ Palo Alto Zuckerberg បានជួប Peter Thiel ជាអ្នកវិនិយោគទុន ហើយពួកគេក៏ចាប់ដៃសហការគ្នា។ បន្ទាប់ពីសហការគ្នាហើយ Office របស់ Facebook ក៏ផ្លាស់ប្ដូរពីផ្ទះតូចទៅជាការិយាល័យធំជាផ្លូវការនៅពាក់កណ្ដាលឆ្នាំ ២០០៤។
នៅថ្ងៃទី ២៤ ឧសភា ២០០៧ Zuckerberg ចាប់ផ្ដើមប្រកាស Platform ថ្មីមួយផ្សេងទៀតដែលមានឈ្មោះថា Facebook Platform ជាកម្មវិធីសម្រាប់ Programmers យកទៅអភិវឌ្ឍ Social Application ថ្មីដើម្បី Support ជាមួយនឹង Facebook។
២៣ កក្កដា ២០០៨ Facebook Connect ជា Version ថ្មីរបស់ Facebook Platform សម្រាប់អ្នកប្រើប្រាស់ក៏បានជាផ្លូវការជាបន្តបន្ទាប់។
នៅថ្ងៃទី ៦ វិច្ឆិកា ២០០៧ Zuckerberg ក៏បានប្រកាសប្រព័ន្ធផ្សព្វផ្សាយបណ្ដាញទំនាក់ទំនងសង្គមហៅថា Beacon សម្រាប់ឲ្យអ្នកប្រើប្រាស់ទាំងអស់អាច Share Information ទាំងលើ Facebook និងគេហទំព័រដទៃ។
រយៈកាលក្រោយៗមកទៀត Facebook ចាប់ផ្ដើមពង្រីកក្រុម និងឥទ្ធិពលរបស់ខ្លួនទៅគ្រប់ទិសទីជុំវិញពិភពលោក។ រីឯចំណូល និងUser Account ទៀតសោតក៏កើនទៅតាមនោះដែរ។
អាពាហ៍ពិពាហ៍៖ Zuckerberg បានចាប់ដៃនាងPriscilla Chanដែលជាគូសង្សារនឹងគ្នារយៈពេល ជាង ៩ឆ្នាំ ចូលរោងការ កាលពីថ្ងៃទី ១៩ ខែឧសភា ២០១២ កន្លងទៅនៅគេហដ្ឋានរបស់នាយកប្រតិបត្តិFacebook ផ្ទាល់នៅរដ្ឋPalo Alto រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដោយសេដ្ឋីទាំងពីរនេះ បានអញ្ជើញភ្ញៀវចូលរួម មិនដល់ ១០០នាក់ផង។
No comments:
Post a Comment