Stress (ភាពតានតឹងក្នុងចិត្ត)
ជាផ្នែកមួយដែលតែងកើតមាននៅក្នុងជីវិតរបស់មនុស្ស ។
អ្វីដែលខុសគ្នាគឺត្រង់ថា
មនុស្សខ្លះចេះដោះស្រាយភាពតានតឹងនេះបានល្អប្រសើរជាង ។ Stress
ខ្លាំងអាចជះឥទ្ធិពលអាក្រក់ដល់សុខភាព។
ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ជំងឺ Stress
អាចធ្វើឱ្យចុះខ្សោយដល់ប្រព័ន្ធការពាររាងកាយ
(ប្រព័ន្ធជួយប្រឆាំងនឹងជំងឺរបស់រាងកាយ) ។
យោងតាមលោកវេជ្ជបណ្ឌិត ជា វីរៈ នៃឱសថស្ថាន Western Pharmacy
បានឱ្យដឹងថា មានវិធីច្រើនយ៉ាងដែលយើងអាចធ្វើឱ្យធូរស្រាល Stress
បានក្នុងនោះមានដូចជា ៖
១- រួមភេទញឹកញាប់ ៖
ផ្អែកលើការសិក្សា លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា
ជីវិតសិចល្អប្រសើរអាចជួយជំរុញដល់សុខភាព ។
បុគ្គលដែលរួមភេទសុវត្ថិភាពជាញឹកញាប់ឃើញថា
សុខភាពជាទូទៅរបស់គេល្អប្រសើរជាងអ្នកដែលរួមភេទយូរៗម្តង ។
២- ចិញ្ចឹមសត្វស្រុក ៖
ឆ្កែជាប្រភេទសត្វចិញ្ចឹមមួយដែលអាចចាត់ទុកថា
ជាមិត្តដ៏ស្មោះត្រង់របស់មនុស្ស ។
គេអាចបណ្តើរសត្វប្រភេទនេះក្នុងពេលដើរហាត់ប្រាណឬដើរកម្សាន្តទី
ជិត ។
៣- សើចសប្បាយ ៖ សំណើចក្អាកក្អាយបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនលើសលប់ដល់ប្រព័ន្ធការពាររាងកាយ ។
៤- ទទួលទានអាហារដែលមានសមាសធាតុប្រឆាំងអុកស៊ីដកម្ម ៖
ការទទួលទានបន្លែនិងផ្លែឈើច្រើនពិតជានាំឱ្យអ្នកទទួលបានសមាស
ធាតុប្រឆាំងអុកស៊ីដកម្មច្រើន ។
សមាសធាតុនេះនឹងជួយការពារបណ្តាកោសិការួចផុតពីការបំផ្លាញដោយ
រ៉ាឌីកាល់សេរី ។
សមាសធាតុប្រឆាំងអុកស៊ីដកម្មមានច្រើនបំផុតក្នុងក្រូចពោធិសាត់
ការ៉ុត ឪឡឹក ល្ហុង ផ្កាខាត់ណាខៀវ ផ្លែគីវី
ម្ទេសប្លោកនិងបន្លែស្លឹកពណ៌បៃតងជាដើម ។
៥- ប្រើថ្នាំវីតាមីន ៖
ស្ទើរគ្រប់របបអាហារសព្វថ្ងៃគឺខ្វះខាតវីតាមីន ។ ដូច្នេះ
ការលេបថ្នាំវីតាមីនចម្រុះរាល់ថ្ងៃនឹងជួយផ្តល់ថាមពលក៏ដូចជា
បង្កើនកម្លាំងប្រព័ន្ធការពាររាងកាយរបស់អ្នក ។
៦- ធ្វើលំហាត់ប្រាណ ៖
ចូររក្សារាងកាយឱ្យមានចលនាជានិច្ច ។
ការធ្វើលំហាត់ប្រាណយ៉ាងហោចណាស់៣ដងក្នុងមួយសប្តាហ៍អាចជួយ
ពង្រឹងកម្លាំងប្រព័ន្ធការពាររាងកាយឱ្យកាន់តែរឹងមាំ ។
បន្ថែមពីនេះទៀត វានឹងធ្វើឱ្យ Stress ថយចុះ
កាត់បន្ថយបានហានិភ័យពីជំងឺបេះដូង និងមហារីកផងដែរ ។
៧- ទទួលទានដំណេកឱ្យបានគ្រប់គ្រាន់ ៖
ដំណេកស្កប់ស្កល់ទាក់ទងគ្នាទៅវិញទៅមកជាមួយប្រព័ន្ធការពាររាង
កាយ ។ គេគួរទទួលទានដំណេកក្នុងមួយយប់ឱ្យបានយ៉ាងហោចណាស់
៧-៨ម៉ោង៕
No comments:
Post a Comment