Wednesday, September 11, 2013

វិធី​សាស្ត្រ ៧ យ៉ាង ជួយ​​បង្កើន​​គំនិត​​ច្នៃ​​ប្រឌិត​

ដើម្បី​ឲ្យ​មានគំនិត​ច្នៃប្រឌិត គេ​ចាំបាច់​ត្រូវតែ​ស្វែងយល់​ស៊ី​ជំរៅ​អំពី​ខ្លួនឯង និង​បន្ត​ស្រាវជ្រាវ​ជាប្រចាំ​នូវ​គំនិតថ្មីៗសម្រាប់​អភិវឌ្ឍន៍​ជីវិត​ឲ្យ​ កាន់តែ​ប្រសើរឡើង។ គេ​គួរ​ប្រតិបត្តិ​តាម​វិធីសាស្ត្រ ៧ យ៉ាង​ខាងក្រោម​ដើម្បី​បំផុសគំនិត​ច្នៃប្រឌិត៖
១.ត្រូវមាន​ចិត្ត​ចង់​ចេះ ចង់ដឹង ត្រូវ​ចេះ​សួរ​សំណួរ ហេតុអ្វី​បានជា​រឿងនេះ​ទៅជា​ដូច្នេះ ហេតុអ្វី​បានជា​រឿង​នោះ​កើត​ឡើងទៅ​កើត ...។ល។
២.ទម្លាប់​គិត​រក​វិធី​ធ្វើ​កិច្ចការ​ទាំងឡាយ​ចេញពី​ចំនុចសូន្យ​មកវិញ មានន័យថា​ទោះបីជា​យើង​ដឹងថា​កិច្ចការ​មួយ​នោះ​ធ្វើតាម​វិធី​មួយណា​លឿន​ក៏ដោយ ក៏​យើង​ព្យាយាម​គិត​រក​វិធី​មួយទៀត​យកមក​ធ្វើ ថា​ប្រសិនបើ​យើង​មិនចេះ​វិធី​ចាស់​នេះ​ទេ តើ​យើង​មាន​វិធី​ណា​ផ្សេង​យកមក​ធ្វើ​កិច្ចការ​នេះ​បាន?
៣.ត្រូវ​ចេះ​កែប្រែ​ខ្លួន​ទៅតាម​កាលៈទេសៈ កុំ​រឹង​ថ្អឹ​ង
៤. ត្រូវ​ចេះ​ទទួលកំហុស​នៅពេល​ខ្លួន​ធ្វើ​ខុស កុំ​ចំណាយ​ថាមពល​ការពារ​ថា​ខ្លួន​មិន​ខុស
៥.បន្ត​រៀនសូត្រ​ជាប្រចាំ ព្រោះថា​គ្មាន​នរណាម្នាក់​ចេះ​សព្វ ដឹង​សព្វ​នោះទេ មានតែ​ការសិក្សា​បន្ថែម​ទេ​ទើប​អាចបំពេញ​កង្វះ ខាត​​បាន
៦.ធ្វើ​កិច្ចការ​ទាំងពួង​ដោយ​បែរ​ឆ្ពោះទៅរក​គោលបំណង​ដែល​បាន​កំណត់ទុក
៧.ជៀសវាង​មោទនៈភាព​លើ​ខ្លួនឯង​ហួសហេតុ៕ ប្រភព​ http://salarean.com/

No comments:

Post a Comment