ខាងក្រោមនេះជាទិន្នន័យដែលបានមកពីការស្រាវជ្រាវ៖
៥. ប្រទេសប៉ូឡូញ
យោងតាមការស្រាវជ្រាវរបស់ Zbighniew Izdebski បានឲ្យដឹងថា ប្រជាជនប៉ូឡូញប្រមាណជា ៨៥ភាគរយចូលចិត្តបើកគេហទំព័រសិច ដែលទិន្នន័យនេះ បានកើនឡើងខ្ពស់ចាប់តាំងពីឆ្នាំ ១៩៩៤។ មូលហេតុដែលធ្វើឲ្យប្រជាជននៅក្នុងប្រទេសនេះចូលចិត្តបើកគេហទំព័រសិច ដោយសារតែការអប់រំពីបញ្ហាផ្លូវភេទមិនសូវបើកចំហរ ជាពិសេសមិនសូវបើកឲ្យទូលំទូលាយ។
៤. ប្រទេសចិន
យោងតាមក្រុមស្រាវជ្រាវទៅលើមេរោគ Ruixing បានបញ្ជាក់ថា ប្រជាជនចិន ៦៥,៥ភាគរយ ចូលចិត្តបើគេហទំព័រសិច នៅរាល់ពេលដែលពួកគេលេងអ៊ីនធើណែត ហើយកុំព្យូទ័រពួកគេក៏សម្បូរឆ្លងមេរោគផងដែរ ព្រោះថា គេហទំព័រសិច ជាបណ្ដុំនៃមេរោគកុំព្យូទ័រ។
៣. ប្រទេសប៉ាគីស្ថាន
យោងតាមទិន្នន័យដែលបានបង្ហាញដោយ Google បានបញ្ជាក់ថា ប្រជាជនដែលរស់នៅក្នុងប្រទេសប៉ាគីស្ថាន តែងតែបើកគេហទំព័រសិចមុនគេបង្អស់នៅពេលដែលពួកគេចាប់ផ្ដើមប្រើអ៊ីន ធើណែត។
២. ប្រទេសប្រេស៊ីល
ស្រស់ឆ្នេរ និងស្ត្រីរបស់ប្រទេសប្រេស៊ីល បានធ្វើឲ្យភ្ញៀវទេសចរជាច្រើនចាប់ចិត្ត និងទាក់អារម្មណ៍ ចង់ទៅទស្សនា ជាពិសេសគឺសម្រាប់អ្នកដែលចិត្តដើរលេងនៅពេលរាត្រី។ យោងតាមទិន្នន័យបង្ហាញដោយ Google និង Alexa បានបង្ហាញឲ្យដឹងថា ប្រទេសនេះបានជាប់ចំណាត់លេខ២ដែលមានអ្នកបើកគេហទំព័រសិច ច្រើនជាងគេ។
១. ប្រទេសសហរដ្ឋអាមេរិក
យោងតាមទិន្នន័យរបស់គេហទំព័រ Business Insider និង American Business បានធ្វើការស្ទង់មតិ និងស្រាវជ្រាវទៅលើចំណង់ចំណូលចិត្តខាងសិច បានរកឃើញថា ប្រជាជនដែលរស់នៅក្នុងសហរដ្ឋអាមេរិក ៤០លាននាក់ បានបើកគេហទំព័រសិចជាប្រចាំថ្ងៃ ដោយនៅចំណោម ស្ត្រី៣នាក់ មាន២នាក់បានបើកគេហទំព័រសិច។
គួរបញ្ជាក់ផងដែរថា ទិន្នន័យគិតត្រឹមចុងខែកក្កដា ឆ្នាំ ២០១៣ ប៉ុណ្ណោះ៕
No comments:
Post a Comment