Thursday, September 12, 2013

គន្លឹះជំនាញសិក្សាពិសេសដែលមានតម្រូវការទីផ្សារខ្ពស់


1. ​វិស្វករ (Engineering)៖​ ដោយ​យោងតាម​របាយការណ៍​របស់ National Survey of Student Engagement(NSSE) បាន​ឲ្យ​ដឹងថា​ជំនាញ​វិស្វករ​ជា​ជំនាញ​មួយ​ដែល​កំពុងតែ​មានការ​ពេញនិយម​របស់ ​ទីផ្សារ​ការ​ងារ​​នៅលើ​ពិភពលោក​។​មុខជំនាញ​វិស្វករ​នេះ​ជាការ​សិក្សា​លើ​ អ្វី​ដែលមាន​ទំនាក់ទំនង​ទៅនឹង​ស្ថាបត្យកម្ម​និង​ការបង្កើត​នូវ​អ្វី​ថ្មីៗ​ រួមបញ្ចូល​ជាមួយ​ការស្រាវជ្រាវ​គណិតវិទ្យា​ដែល​ពឹង​ផ្អែកទៅលើ​កម្មវិធី​រប​ ស់​កុំព្យូទ័រ ​ឬ​ផ្នែក​មួយចំនួនទៀត​ដូចជា ការបង្កើត​នូវ​យន្ត និង​កាំជ្រួច​មី​ស៊ី​ល​ជាដើម​។​
2.
 ​វិទ្យាសាស្ត្រ​រូប​និយម​(PhysicalSciences)៖​ វិទ្យាសាស្ត្រ ​រូប​និយម​ជា​ជំនាញ​ពេញនិយម​ទី​២​បន្ទាប់ពី​ជំនាញ​វិស្វករ​សិស្ស​ត្រូវ​ ចំណាយ​ពេលវេលា​ជាច្រើន​ក្នុងការ​សិក្សា​លើ​មុខ​ជំ​មា​ញ​មួយ​នេះ​ប្រសិនបើ​ អ្នក​ជា​មនុស្ស​ម្នាក់​ដែលមាន​គំនិត​ងាយ​ឆ្ងល់ ពូកែ​ស្រាវជ្រាវ​ស្វែងយល់​ពី​បរិស្ថាន និង​ផលប៉ះពាល់​ពីសារ​ធាតុគីមី​នោះ​មុខជំនាញ​វិទ្យាសាស្ត្រ​រូប​និយម​នេះ​ ពិតជា​ស័ក្តិសម​សម្រាប់​ចំណង​ចំណូលចិត្ត​របស់​អ្នក​ជាង​គេ​ហើយ​។​ចំពោះ​ ជំនាញ​មួយ​នេះ​អ្នក​តម្រូវ​ឲ្យ​សិក្សា​លើ​មុខវិជ្ជា​សំខាន់ៗ​មួយចំនួន​ដូចជា គីមីវិទ្យា រូបវិទ្យា និង ភូគព្ភសាស្ដ្រ ហើយ​ថែមទាំង​ត្រូវ​ចំណាយ​ពេលវេលា​ជាមួយនឹង​ការស្រាវជ្រាវ​ផ្នែក​វិទ្យា​ សាស្ត្រ​ព្រមទាំង​គណិតវិទ្យា​ទៀតផង​ដែរ​។​

3.
 វិទ្យាសាស្ត្រ​ជីវសាស្ត្រ​(BiologicalSciences)៖​ ជា ​ជំនាញ​ទី​៣​ដែលមាន​តម្រូវការ​ចាំបាច់​សម្រាប់​ទីផ្សារការងារ​នៅពេល​ បច្ចុប្បន្ន​វា​ជា​ជំនាញ​មួយ​ដែលជា​ទូទៅ​សិស្ស​ត្រូវ​សិក្សា​បែបបទ​នៃ​ ការរស់នៅ​របស់​ភាវៈ​ដែលមាន​ជីវិត​នៅលើ​ផែនដី​ក៏ដូចជា​ប្រព័ន្ធ​និង​បែបបទ​ ដែល​បណ្ដាល​ឲ្យ​មានជីវិត​ហើយ​មានការ​រួមបញ្ចូល​ការសិក្សា​លើ​មុខវិជ្ជា​ សំខាន់ៗ​ដូចជា ជីវគីមី ការសិក្សា​ពី​ហ្សែ​ន​(​ព​ន្ធុ​វិ​ទ្សា​) ជីវសាស្ត្រ និង​សត្ត​វិទ្យា​(​សត្វ​សាស្ត្រ​) ជាដើម​។​
4.
 សិល្បៈ និង​មនុស្សសាស្ត្រ (Arts & Humanities)៖ ​ដោយ ​យោងតាម​របាយការណ៍​របស់​សាកលវិទ្យាល័យ College Board បាន​បង្ហាញថា ការសិក្សា​លើ​ជំនាញ សិល្បៈ​និង​មនុស្សសាស្ត្រ​នេះ ជាធម្មតា​សិស្ស​​តម្រូវ​ឲ្យ​រៀន​លើ ផ្នែក​ទស្សន​វិទ្យា ភាសា​អក្សរសាស្ត្រ និង​រួមបញ្ចូល​មុខវិជ្ជា​វិចិត្រសិល្បៈ​ដូចជា តន្ត្រី របាំ ។​ល​។
5.
 វិទ្យាសាស្ត្រ​អប់រំ​(Education Sciences) វិទ្យាសាស្ត្រ ​អប់រំ​ក៏​ជា​ជំនាញ​មួយ​ដែលមាន​សារៈសំខាន់​សម្រាប់​សង្គម​បច្ចុប្បន្ន​ផងដែរ ជាទូទៅ​សិស្ស​ដែល​សិក្សា​លើ​មុខជំនាញ​នេះ គឺ​ត្រូវ​រៀន​ពី​របៀប​គ្រប់គ្រង​លើ​​បន្ទប់រៀន រៀបចំ​គម្រោង​មេរៀន និង ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការបង្រៀន​។ សិស្ស​ដែល​សិក្សា​លើ​ជំនាញ​វិទ្យាសាស្ត្រ​អប់រំ​នេះ​គឺ​សិក្សា ការអប់រំ​ចិត្តសាស្ត្រ វិធីសាស្ត្រ​បង្រៀន និង បច្ចេកវិទ្យា​អប់រំ​ផងដែរ​។​

6.
 វិទ្យាសាស្ត្រ​សង្គម​(SocialSciences)៖​ ជំនាញ​មួយ​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុងការ​អភិវឌ្ឍ​សង្គម​ហើយក៏​ជា​ ជំនាញ​មួយ​ដែលមាន​សិស្ស​ជាច្រើន​កំពុងតែ​មានការ​ចាប់អារម្មណ៍​ផងដែរ​វា​ ពិតជា​មុខជំនាញ​មួយ​ដែល​ត្រូវ​ជាមួយនិង​ចំណង់​ចំណូលចិត្ត​របស់​អ្នក​ ប្រសិនបើ​អ្នកមាន​ការចាប់អារម្មណ៍​លើ​ការសិក្សា​ស្វែងយល់​បន្ថែម​អំពី​ អ្វីដែល​កើតមាន​ក្នុងសង្គម​ឲ្យ​បានច្បាស់លាស់​ដូចជា ការរស់នៅ​របស់​ប្រជាជន ផ្នត់គំនិត​របស់​មនុស្ស​ក្នុងសង្គម ចិត្តសាស្ត្រ និង សង្គមសាស្ត្រ​។​
7.
 ជំនាញ​ពាណិជ្ជកម្ម​(Business)៖​ ដោយសារតែ ​មនុស្ស​បច្ចុប្បន្ន​មានការ​ពេញនិយម​លើ​ការធ្វើ​ជំនួញ​ដើម្បី​ឲ្យ​ ប្រទេសជាតិ​មានការ​រីកចម្រើន និង​ជីវភាព​គ្រួសារ​មាន​ជីវភាព​ធូរធា​ផងដែរ​នោះ​ទើប​ជំរុញ​ឲ្យ​មុខជំនាញ​ ពាណិជ្ជកម្ម​(Business)មួយ​នេះ​បាន​ក្លាយជា​ជំនាញ​មួយ​ដែលមាន​ ការចាប់អារម្មណ៍​ពីសំណាក់​អ្នកសិក្សា​នៅតាម​សាកលវិទ្យាល័យ​ជាច្រើន នៅលើ​ពិភពលោក​។ សិស្ស​ដែល​សិក្សា​លើ​ជំនាញ ពាណិជ្ជកម្ម គឺ​សិក្សា​លើ​ដំណើរ​នៃ​ការទិញ លក់ ផលិត​ផលិត និង​សេវាកម្ម ហើយ​ថែមទាំង​សិក្សា​ពី គណនេយ្យ ទីផ្សារ និង​ដំណើរការ​នៃ​ការ​គ្រប​គ្រង់​ផងដែរ​។

No comments:

Post a Comment