Ask.com (ឬ Ask Jeeves) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ដោយ Garrett Gruener និង David Warthen នៅ Berkeley ក្នុងរដ្ឋកាលីហ្វូញា គឺជាម៉ាស៊ីនរុករកព័ត៌មានមួយ ដែលផ្ដោតលើសំណួរ និងចម្លើយ។
កាលពីដំបូង Gary Chevsky បានបង្កើតកម្មវិធីដោយប្រើការរចនាផ្ទាល់របស់គាត់។ បន្ទាប់មក Warthen, Chevsky, Justin Grant និងក្រុមផ្សេងៗទៀត ក៏បានចូលរួមសហការបង្កើតម៉ាស៊ីនរុករកព័ត៌មានមួយនេះឡើង។ អ្នកវិនិយោគលើការបង្កើតនេះដំបូងមាន Highland Capital Partners, Institutional Venture Partners និង RODA Group។ បច្ចុប្បន្ននេះ Ask.com ជាកម្មសិទ្ធិរបស់ InterActiveCorp ស្ថិតក្រោម NASDAQ ហើយ Doug Leeds គឺជាអគ្គនាយក ដែលត្រូវបានគេតែងតាំងនៅខែមករា ឆ្នាំ ២០១១។
Ask.com កាលពីមុនត្រូវបានគេស្គាល់ថាជា Ask Jeeves ដែលពាក្យ Jeeves នេះតំណាងឲ្យឈ្មោះបុរសសុភាពរាបសាម្នាក់អាចឆ្លើយគ្រប់សំណួរដែល គេចោទសួរទាំងអស់។ គោលបំណងដើមរបស់ Ask Jeeves គឺចង់ឲ្យអ្នកប្រើប្រាស់អាចរកចម្លើយលើសំណួរដែលគេសួររៀងរាល់ ថ្ងៃបាន ពោលគឺដោយប្រើភាសាផ្ទាល់ខ្លួនផង និង ពាក្យគន្លឹះផង។ មកទល់ពេលនេះ Ask.com នៅតែគាំទ្រដល់ការស្វែងរកចម្លើយទាក់ទងនឹង គណិតវិទ្យា វចនានុក្រម និងសំណួរបែបសន្ទនា។
នៅឆ្នាំ ២០០៥ ក្រុមហ៊ុននេះបានប្រកាសពីគម្រោងលប់ Jeeves ចោល ហើយនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០០៦ តួអង្គនេះ បានស្រមោលពី Ask.com ដោយត្រូវបានគេនិយាយថា នេះជាការចូលនិវត្តន៍។ តែនៅឆ្នាំ ២០០៩ គេហទំព័ររបស់ អង់គ្លេស និង អៀរឡង់បានយកឈ្មោះតួអង្គនេះ មកប្រើជាផ្លូវការឡើងវិញ។
បច្ចុប្បន្ន InterActive Corp មានកម្មសិទ្ធិលើគេហទំព័រនៅក្នុងប្រទេសផ្សេងៗជាច្រើន ដូចជា ចក្រភពអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ហុឡង់ដ៍ និងអេស្ប៉ាញជាដើម។ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០០៧ Ask.com ត្រូវបានគេដាក់ឲ្យប្រើប្រាស់ជាថ្មី ដោយមានលក្ខណៈជា 3D។ នៅខែធ្នូ ឆ្នាំ ២០០៧ Ask បានបញ្ចេញឲ្យប្រើ AskEraser ដែលអាចឲ្យអ្នកប្រើប្រាស់ លប់ព័ត៌មានរបស់ខ្លួនពី ប្រវត្តិក្នុងការស្រាវជ្រាវពី IP និង cookie។ គេក៏បានប្រកាសដែរថា គេនឹងលប់ព័ត៌មានទាំងនោះចោលក្នុងរយៈពេល ១៨ ខែ បើ AskEraser មិនត្រូវបានគេប្រើ។
នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០០៨ InterActiveCorp បានប្រកាសពីការទទួលយកនូវ Lexico Publishing Group ដែលមានកម្មសិទ្ធិលើ Dictionary.com, Thesaurus.com និង Reference.com។ នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១០ Ask.com បានដាក់បញ្ចេញសេវាកម្ម closed-beta Q&A។ សេវាកម្មនេះ ត្រូវបានគេដាក់ឲ្យប្រើជាសាធារណៈនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១០។ Ask.com បានដាក់ឲ្យប្រើកម្មវិធី mobile Q&A លើទូរស័ព្ទដៃ iPhone នៅចុងឆ្នាំ ២០១០។
Ask Jeeves Inc. ស្ថិតក្រោមទុនផ្លាស់ប្ដូររបស់ NASDAQ ពីខែកក្កដា ឆ្នាំ ១៩៩៩ដល់ ខែកក្កដា ឆ្នាំ២០០៥ និងមានស្លាកសញ្ញា ASKJ។ នៅខែកក្កដា ឆ្នាំ ២០០៥ សញ្ញា ASKJ ត្រូវបានគេផ្លាស់ប្ដូរដោយក្រុមហ៊ុន InterActiveCorp ពេលនោះមាន តម្លៃ ១.៨៥ ពាន់លានដុល្លារ។
សេវាកម្ម Ask Sponsored Listings
សេវាកម្មនេះគឺជាឧបករណ៍នៅក្នុងម៉ាស៊ីនរុករកព័ត៌មាន ដែលអាចជួយបង្កើនភាពអាចមើលឃើញនៃគេហទំព័ររបស់គេ ដោយធ្វើឲ្យវាកាន់តែលេចធ្លោ និងអាចចេញមកញឹកញាប់នៅពេលគេស្វែងរកចម្លើយអ្វីមួយ។
ការគាំទ្រដល់ NASCAR
នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០០៩ Ask.com បានក្លាយជាអ្នកឧបត្ថម្ភផ្លូវការដល់អ្នកបើករថយន្តលេខ ៩៦ របស់ NASCAR ដូច្នេះវាបានក្លាយជាម៉ាស៊ីនរុករកព័ត៌មានផ្លូវការរបស់ NASCAR ផងដែរ។ Ask.com ជាអ្នកឧបត្ថម្ភដំបូងលើរថយន្តលេខ ៩៦ នៅក្នុងការប្រកួតចំនួន ១៨ ក្នុង ២១ និងបានបង្កើនមុខមាត់រហូតដល់ ២៩ ប្រកួតនៅក្នុងរដូវកាលនេះ។
Toolbar
Ask.com Toolbar គឺជាកម្មវិធីបន្ថែមដែលផ្ដល់ឲ្យដោយឥតគិតថ្លៃពី Ask.com និងមានសម្រាប់ទាំង Internet Explorer និងទាំង Firefox។ វាមានលក្ខណៈពិសេសៗដូចជា ការរករូបភាព ព័ត៌មាន និងវចនានុក្រម ដែលឈរលើឯកសារដែលមាននៅសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀត។ ក្រៅពីនេះវាក៏មានព្យាករណ៍ឧតុនិយមផងដែរ។ Ask.com Toolbar អាចទាញយកពីក្នុងគេហទំព័ររបស់ Ask.com ប៉ុន្តែវាក៏មានដាក់ចូលនៅក្នុងកម្មវិធីផ្សេងៗទៀតផងដែរ។
No comments:
Post a Comment