Range Rover គឺជាប្រភេទរថយន្តប្រណិត
ខ្នាតធំដែលដំណើរការដោយកង់ទាំងបួន (four-wheel drive) ប្រភេទ sport
utility vehicle (SUV)
ផលិតដោយក្រុមហ៊ុនផលិតរថយន្តដ៏ល្បីរបស់អង់គ្លេសដែលមានឈ្មោះថា Land Rover។
តែក្រោយមកបានលក់ក្រុមហ៊ុនទាំងមូលទៅឲ្យក្រុមហ៊ុនផលិតរថយន្ត
ឥណ្ឌាឈ្មោះថា Tata Motors នៅថ្ងៃទី ២៦ មិនា ឆ្នាំ ២០០៨។
រថយន្តប្រណិតនេះចេញលក់ដំបូងក្នុងឆ្នាំ ១៩៧០
និងបានចេញលក់ជាបន្តបន្ទាប់ពីជំនាន់ទី១រហូតដល់ជំនាន់ទី៤
មានឈ្មោះថា Range Rover (L405)។
Range Rover
គឺជារថយន្តម៉ាកល្បីដែលមានតម្លៃខ្ពស់ស្ថិតក្រោមការគ្រប់គ្រងនិង
ផលិតដោយយកចិត្តទុកដាក់ពីសំណាក់ក្រុមហ៊ុន Land Rover និងបានបែងចែក
brand ពីរធំៗបន្ថែមទៀតគឺ Range Rover Evoque និង Range Rover Sport។
Range Rover Evoque Dynamic ស៊េរីឆ្នាំ២០១២
ប្រវត្តិ៖
- ក្នុងឆ្នាំ ១៩៦៧ គំរូរថយន្ត Range Rover
ដំបូងបំផុតបានលេចចេញជារូបរាងឡើងជាមួយនឹងរូបរាងបែបសាមញ្ញរួម
ជាមួយរូបសណ្ឋានចម្រឹងដែកខាងមុខដែលប្លែកពីរថយន្តម៉ាកផ្សេងៗហើយ
ផ្សំជាមួយចង្កៀងមុខរាងមូល។ ការឌីហ្សាញរូបរាង រថយន្ត Range Rover
ដំបូងនេះត្រូវបានបញ្ចប់ជាស្ថាពរក្នុងឆ្នាំ ១៩៦៩។- Range Rover ដំបូងបំផុតនេះបានបង្ហាញខ្លួនឲ្យសាធារណៈជនឃើញក្នុងឆ្នាំ ១៩៧០។ ដើមឆ្នាំដដែលនេះសារមន្ទីរធំជាងគេលំដាប់ពិភពលោករបស់បារាំងដែល មានទីតាំងនៅទីក្រុងប៉ារីសឈ្មោះថា Musée du Louvre បានជ្រើសរើសយករថយន្តដំបូងនេះទៅដាក់តាំងពិព័រណ៍នៅក្នុងសារមន្ទីរ របស់ខ្លួនដើម្បីបង្ហាញពីស្នាដៃគំរូនៃឧស្សាហកម្មនៃការច្នៃម៉ូត ដែលអាចហៅជាភាសាអង់គ្លេសថា “exemplary work of industrial design”។
- មុនឆ្នាំ ១៩៨៧ រថយន្តគ្រប់ម៉ាកដែលផលិតដោយក្រុមហ៊ុន Land Rover មានដាក់លក់នៅក្នុងសហរដ្ឋអាមេរិកតែមួយគត់តាមរយៈទីផ្សារដោះដូរមួយ ឈ្មោះថា grey market បន្ទាប់មកក្រុមហ៊ុនអង់គ្លេសមួយនេះបានចាប់ផ្ដើមដាក់លក់ Range Rover ជាផ្លូវការនៅក្នុងសហរដ្ឋអាមេរិកនៅថ្ងៃទី១៦ ខែ មិនា ឆ្នាំ ១៩៨៧។
- ចាប់តាំងពីឆ្នាំ ១៩៨៧ រហូតដល់ ១៩៩៣ កេរ្តិ៍ឈ្មោះរបស់ Range Rover ទទួលបានការចាប់អារម្មណ៍និងល្បីរន្ទឺក្នុងទីផ្សាររថយន្តរបស់ អាមេរិកព្រោះ Range Rover គឺជារថយន្តតែមួយគត់ដែលក្រុមហ៊ុន Land Rover បញ្ចេញលក់នៅក្នុងទីផ្សារអាមេរិក។
- ឈានចូលដល់ឆ្នាំ ១៩៩៣ បន្ទាប់ពីទទួលបានភាពជោគជ័យលើការដាក់លក់ Range Rover នៅទីផ្សារអាមេរិក ក្រុមហ៊ុន Lange Rover បាននាំយករថយន្តម៉ាកថ្មីរបស់ខ្លួនចំនួនពីរស៊េរីទៀតគឺ Defender 110 និង Land Rover Discovery ដើម្បីវាយលុកទីផ្សាររថយន្តអាមេរិកស្ថិតក្រោមស្លាកសញ្ញា “Land Rover North America”។
- ក្នុងឆ្នាំ ២០០៥ Land Rover បានចេញលក់ brandរថយន្ត Range Rover ថ្មីមួយទៀតឈ្មោះថា Range Rover Sport ដែលយកគំរូតាមរថយន្ត Land Rover Discovery។
- បន្ទាប់មកឆ្នាំ ២០១១ Land Rover បានបង្ហាញ brand រថយន្ត Range Rover ស៊េរីចុងក្រោយមួយទៀតដែលមានឈ្មោះថា Range Rover Evoque។
ជំនាន់របស់ Range Rover៖
- Range Rover ជំនាន់ទីមួយមានឈ្មោះថា Range Rover Classic (១៩៧០-១៩៩៦)
Range Rover ជំនាន់ទីមួយផលិតក្នុងចន្លោះឆ្នាំ ១៩៧០ និង ១៩៩៦ ជារថយន្តប្រភេទ Classic មានរូបរាងស្រដៀងនឹងឡាន Jeep Wagoneer របស់អាមេរិក។ រថយន្តដដែលនេះបានបំពាក់មកជាមួយម៉ាស៊ីនប្រភេទ Rover V8 ជាមួយកម្លាំងម៉ាស៊ីន 135 hp។
Range Rover Classic
- Range Rover ជំនាន់ទីពីរឈ្មោះថា Range Rover (P38A) (១៩៩៤-២០០២)Range Rover ជំនាន់ទីពីរបានបង្ហាញខ្លួនក្នុងឆ្នាំ ១៩៩៥ ជាមួយនឹងកំណែរូបរាងថ្មីព្រមជាមួយនឹងការ update ម៉ាស៊ីន Rover V8ថ្មីដើម្បីប្រកួតប្រជែងទីផ្សាររថយន្តប្រភេទ SUV។ រថយន្តជំនាន់ទីពីរនេះគឺជារថយន្តដំបូងបំផុតរបស់ក្រុមហ៊ុន Range Rover ដែលបានភ្ជាប់មកជាមួយប្រព័ន្ធ Diesel injection ព្រមជាមួយនឹងការគ្រប់គ្រងនិងបញ្ជាបែបអេឡិចត្រូនិក។
Range Rover (P38A)
Range Rover ជំនាន់ទីបីបានបង្ហាញខ្លួនក្នុងឆ្នាំ ២០០២ ស្ថិតក្រោមគម្រោងសហការផលិតជាមួយក្រុមហ៊ុនផលិតរថយន្ត BMWរបស់អាល្លឺម៉ង់ដើម្បីចែករំលែកសមាសធាតុផ្សំនិងប្រព័ន្ធ អេឡិចត្រូនិកពីរថយន្ត BMW ម៉ាក 7 Series។ រថយន្តជំនាន់ទីបីនេះបានបំពាក់មកជាមួយម៉ាស៊ីន M62 V8 របស់ BMW ព្រមជាមួយនឹងការផ្លាស់ប្ដូរប្រព័ន្ធចាស់ៗដែលប្រើដោយដៃទៅប្រើ ដោយស្វ័យប្រវត្តិទាំងអស់។
Range Rover (L322)
- Range Rover ជំនាន់ទីបួនឈ្មោះថា Range Rover (L405)ឈ្មោះរបស់ Range Rover ជំនាន់ចុងក្រោយនេះបានបង្ហាញខ្លួននៅលើគេហទំព័រ Land Rover ក្នុងខែសីហា ឆ្នាំ ២០១២ កន្លងទៅថ្មីៗនេះ តែក្រុមហ៊ុនមិនបានបង្ហាញរូបនិងព័ត៌មានលម្អិតពីរថយន្តស៊េរីចុង ក្រោយនេះនៅឡើយទេព្រោះលក្ខណសម្បត្តិនិងរូបរាងពិតនឹងបង្ហាញនៅ ក្នុងពិព័រណ៍ Paris Motor Show នាខែ កញ្ញា ឆ្នាំ២០១២ ខាងមុខនេះ។
ក្រៅពី Range Rover ទាំងបួនជំនាន់ខាងលើនេះ ក្រុមហ៊ុន Land Rover បានផលិតនិងចេញលក់ brand Range Rover ចំនួនពីរបន្ថែមទៀតគឺ៖
- Range Rover Sport ៖
ក្រុមហ៊ុន Land Rover បានបង្ហាញរូបភាពដំបូងរបស់ Range Rover Sport នៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០០៤។ បន្ទាប់មកក្រុមហ៊ុនបានយករថយន្តស៊េរីថ្មីនេះទៅដាក់តាំងបង្ហាញ ជូនសាធារណជនលើកទីមួយនៅពិព័រណ៍ North American International Auto Show ក្នុងឆ្នាំ ២០០៥។ រថយន្តដដែលនេះបានចេញលក់ជាផ្លូវការកាលពីចុងឆ្នាំ ២០០៥ តែក្រុមហ៊ុនបានចាត់រថយន្តនេះចូលក្នុងស៊េរីឆ្នាំ ២០០៦។
Range Rover Sport
- Range Rover Evoque៖ក្រុមហ៊ុន Land Rover បានផលិតរថយន្តស៊េរីក្រោយនេះក្នុងខែ កក្កដា ឆ្នាំ២០១១ ដោយយកតាមគំរូរថយន្ត Land Rover LRX (ជាគំរូរថយន្តដែលមិនទាន់ចេញលក់)។ រថយន្តស៊េរីក្រោយនេះបានបែងចែកជាច្រើនប្រភេទសម្រាប់ឲ្យអតិថិជន ជ្រើសរើសដូចជា៖ Evoque ទ្វារបី ឬ Evoque ទ្វារប្រាំ, វិលកង់មុខពីរ ឬវិលកង់ទាំងបួន និងម៉ាស៊ីនturbocharged ចំណុះ ២លីត្រ ឬម៉ាស៊ីន turbo-diesel ចំណុះ ២,២លីត្រ។
Range Rover Evoque
កាលពីចុងឆ្នាំ ២០១១ កន្លងទៅនេះ Sabay ធ្លាប់បានចុះផ្សាយម្ដងរួចមកហើយពីម៉ូដែលរថយន្ត Range Rover Evoque Dynamic
ស៊េរីឆ្នាំ២០១២ ដែលដំណើរការណ៍ដោយម៉ាស៊ីនប្រភេទ Twin-turbocharged
ផ្ដល់ថាមពលខ្ពស់ និងមានសន្ទុះលឿន។ បច្ចុប្បន្នរថយន្តម៉ូដែលនេះ
មានដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជាយើងតាមរយៈក្រុមហ៊ុន អ៊ីនវូតិក
ខូលអិលធីឌី។Overfinchច្នៃរថយន្តដើមRange Rover ពីរម៉ូត
កាលពីសប្ដាហ៍កន្លងទៅនេះ Overfinch ជាក្រុមហ៊ុនជំនាញខាងកែប្រែរូបរាងថ្មីឲ្យរថយន្ត
Range Roverដែលមានមូលដ្ឋានធំនៅ Yorkshire
ចក្រភពអង់គ្លេសបានប្រកាសថា ខ្លួននឹងដាក់តាំងបង្ហាញរថយន្ត Range
Rover ស៊េរីថ្មីចំនួនពីរស៊េរី
បន្ទាប់ពីខ្លួនបានកែច្នៃលើរថយន្តដើមគឺ Range Rover Sport GTS-X និង Range Rover Evoque 2012 GTS
ដើម្បីដាក់បង្អួតក្នុងព្រឹត្តិការណ៍មួយឈ្មោះថា Salon Privé 2012
ដែលនឹងប្រព្រឹត្តទៅទីក្រុងឡុងដុងនាថ្ងៃទី ៥ កញ្ញា ២០១២
ខាងមុខនេះ។
Range Rover Sport GTS-X តម្លៃប្រហែល ២៣ម៉ឺនដុល្លារ អាមេរិក
ព្រឹត្តិការណ៍តាំងបង្ហាញរថយន្ត
ថ្មីទាំងពីរស៊េរីនេះនឹងប្រព្រឹត្តទៅចំនួនបីថ្ងៃគឺចាប់ពីថ្ងៃ
ទី ៥ រហូតដល់ទី ៧ ខែកញ្ញា នៅ Syon Park
ភាគខាងលិចទីក្រុងឡុងដុងក្នុងព្រឹត្តិការណ៍ Salon Privé 2012
ដែលធ្វើឡើងដើម្បីដាក់តាំងបង្ហាញផលិតផលល្បីៗជាច្រើនដូចជា៖
រថយន្តម៉ាកល្បីៗមកពីទូទាំងពិភពលោក, គ្រឿងអលង្ការ,
សិល្បៈខាងធ្វើនាឡិកា, បច្ចេកវិទ្យា និងផលិតផលល្បីៗជាច្រើនមុខទៀត។
Range Rover Evoque 2012 GTS តម្លៃប្រហែល ១៤ម៉ឺនដុល្លារអាមេរិក
Sport GTS-X
បានភ្ជាប់មកជាមួយកម្លាំងម៉ាស៊ីន 575 horsepower
ជាមួយនឹងម៉ាស៊ីនចំនួន ៨ (V8)
ដែលធ្វើឲ្យរថយន្តនេះមានអនុភាពខ្លាំងនិងអាចរត់ក្នុងល្បឿនលឿន
រហូតដល់ ២៣៣គីឡូម៉ែត្រក្នុងមួយម៉ោង។
តែក្រុមហ៊ុនមិនបានបញ្ជាក់ពីកម្លាំងម៉ាស៊ីននិងល្បឿនរបស់ Evoque
2012 GTS នោះទេ។
យ៉ាងណាមិញ Overfinch
មិនបានប្រាប់លក្ខណៈសម្បត្តិលម្អិតនៃរថយន្តទាំងពីរស៊េរីខាងលើ
នៅឡើយទេ
ព្រោះអ្វីៗនឹងត្រូវបានលាតត្រដាងនៅក្នុងកម្មវិធីខាងលើនាខែ
ក្រោយនេះ។ តែក្រុមហ៊ុនបានបញ្ជាក់ថា Range Rover Sport GTS-X
មានតម្លៃជាង ២៣ម៉ឺនដុល្លារអាមេរិក ចំណែក Range Rover Evoque 2012 GTS មានតម្លៃជាង ១៤ម៉ឺនដុល្លារអាមេរិក៕
No comments:
Post a Comment